បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ៣៣ ទំ. ៨២-ទំ. ៨៣ វ. ២
  • រូថនិងណាអូមី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រូថនិងណាអូមី
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • នាងរស់និងន៉ាអូមី
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • គោលសំខាន់ៗពីសៀវភៅនាងរស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • សេចក្ដីសង្ខេបពីរូថ
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ចូរបន្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគ្នា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ៣៣ ទំ. ៨២-ទំ. ៨៣ វ. ២
ណាអូមីប្រាប់រូថឲ្យត្រឡប់ទៅផ្ទះវិញ

មេ​រៀន​ទី​៣៣

រូថ​និង​ណាអូមី

ក្នុង​អំឡុង​ពេល​មាន​ភាព​អត់​ឃ្លាន​ក្នុង​ស្រុក​អ៊ីស្រាអែល ស្ត្រី​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​ណាអូមី ព្រម​ទាំង​ប្ដី​និង​កូន​ប្រុស​ពីរ​នាក់ បាន​រើ​ទៅ​រស់​នៅ​ស្រុក​ម៉ូអាប់។ ក្រោយ​មក ប្ដី​របស់​ណាអូមី​បាន​ស្លាប់។ រួច​មក កូន​ប្រុស​ទាំង​ពីរ​ក៏​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ជន​ជាតិ​ម៉ូអាប់ ម្នាក់​ឈ្មោះ​រូថ ម្នាក់​ទៀត​ឈ្មោះ​អូផា។ ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ កូន​ប្រុស​ទាំង​ពីរ​របស់​ណាអូមី​ក៏​ស្លាប់​ទៅ​ដែរ។

ពេល​ណាអូមី​ឮ​ថា​លែង​មាន​ភាព​អត់​ឃ្លាន​ក្នុង​ស្រុក​អ៊ីស្រាអែល នាង​ក៏​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ រូថ​និង​អូផា​បាន​ទៅ​ជា​មួយ​នាង​ដែរ។ ប៉ុន្តែ​នៅ​តាម​ផ្លូវ ណាអូមី​បាន​ប្រាប់​ពួក​គេ​ថា​៖ ‹កូន​ជា​ប្រពន្ធ​ល្អ និង​ជា​កូន​ប្រសា​ល្អ។ ម្ដាយ​ចង់​ឲ្យ​កូន​ទាំង​ពីរ​រៀប​ការ​ម្ដង​ទៀត។ ចូរ​កូន​ត្រឡប់​ទៅ​ស្រុក​ម៉ូអាប់​វិញ​ចុះ!›។ ស្ត្រី​ទាំង​ពីរ​នាក់​ឆ្លើយ​ថា​៖ ‹យើង​ស្រឡាញ់​អ្នក​ម្ដាយ! យើង​មិន​ព្រម​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ទេ›។ ប៉ុន្តែ ណាអូមី​នៅ​តែ​ទទូច​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ។ នៅ​ទី​បំផុត អូផា​ក៏​ត្រឡប់​ទៅ​វិញ តែ​រូថ​មិន​ព្រម​ទៅ​វិញ​ទេ។ ណាអូមី​ប្រាប់​រូថ​ថា​៖ ‹អូផា​បាន​ត្រឡប់​ទៅ​ឯ​ជន​រួម​ជាតិ និង​ព្រះ​របស់​នាង​វិញ​ហើយ។ ចូរ​កូន​ត្រឡប់​ទៅ​ផ្ទះ​របស់​កូន​វិញ​ដែរ​ទៅ›។ ប៉ុន្តែ រូថ​ឆ្លើយ​ថា​៖ ‹កូន​មិន​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ទេ។ ជន​រួម​ជាតិ​របស់​អ្នក​ម្ដាយ ជា​ជន​រួម​ជាតិ​របស់​កូន ហើយ​ព្រះ​របស់​អ្នក​ម្ដាយ ក៏​ជា​ព្រះ​របស់​កូន​ដែរ›។ ពេល​ឮ​រូថ​និយាយ​ដូច្នេះ តើ​អ្នក​គិត​ថា​ណាអូមី​មាន​អារម្មណ៍​យ៉ាង​ណា?

នៅ​ដើម​រដូវ​ច្រូត​កាត់ រូថ​និង​ណាអូមី​បាន​មក​ដល់​ស្រុក​អ៊ីស្រាអែល។ ថ្ងៃ​មួយ រូថ​បាន​ទៅ​ប្រមូល​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​បុរស​ម្នាក់​ឈ្មោះ​បូអូស ជា​កូន​ប្រុស​រ៉ាហាប។ បូអូស​ឮ​ថា​រូថ​ជា​ជន​ជាតិ​ម៉ូអាប់ និង​ឮ​ថា​នាង​មាន​ចិត្ត​ស្មោះ​ចំពោះ​ណាអូមី។ ដូច្នេះ គាត់​ប្រាប់​ពួក​កម្មករ​ឲ្យ​ទុក​ស្រូវ​ច្រើន​ជាង​នៅ​ក្នុង​ស្រែ សម្រាប់​រូថ​ប្រមូល​យក​ទៅ​ផ្ទះ។

រូថប្រមូលស្រូវក្នុងស្រែរបស់បូអូស

នៅ​ល្ងាច​នោះ ណាអូមី​សួរ​រូថ​ថា​៖ ‹តើ​កូន​ទៅ​ប្រមូល​ស្រូវ​ក្នុង​ស្រែ​របស់​អ្នក​ណា?›។ រូថ​ឆ្លើយ​ថា​៖ ‹ក្នុង​ស្រែ​របស់​បុរស​ម្នាក់​ឈ្មោះ​បូអូស›។ ណាអូមី​ក៏​ប្រាប់​នាង​ថា​៖ ‹បូអូស​គឺ​ជា​សាច់​ញាតិ​ខាង​ប្ដី​របស់​ម្ដាយ។ ចូរ​កូន​បន្ត​ប្រមូល​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​គាត់​ជា​មួយ​នារី​ៗ​ឯ​ទៀត​ចុះ នោះ​កូន​នឹង​មាន​សុវត្ថិភាព›។

ណាអូមី បូអូស រូថ និងអូបិឌ

រូថ​បន្ត​ធ្វើ​ការ​នៅ​ក្នុង​ស្រែ​របស់​បូអូស រហូត​ដល់​ផុត​រដូវ​ច្រូត​កាត់។ បូអូស​បាន​សង្កេត​ឃើញ​ថា រូថ​ជា​នារី​ល្អ និង​ឧស្សាហ៍​ព្យាយាម។ នៅ​សម័យ​នោះ បើ​បុរស​ណា​ស្លាប់ ហើយ​គ្មាន​កូន​ប្រុស​ទេ នោះ​សាច់​ញាតិ​របស់​បុរស​នោះ ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់។ ដូច្នេះ បូអូស​បាន​រៀប​ការ​ជា​មួយ​នឹង​រូថ។ ពួក​គាត់​មាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​អូបិឌ ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​ជីតា​របស់​ស្ដេច​ដាវីឌ។ មិត្ត​ភក្តិ​របស់​ណាអូមី​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ពួក​គេ​ប្រាប់​ណាអូមី​ថា​៖ ‹ដំបូង​ព្រះ​យេហូវ៉ា​ឲ្យ​រូថ​ដល់​អ្នក នាង​ល្អ​ខ្លាំង​ណាស់​សម្រាប់​អ្នក។ ឥឡូវ​នេះ អ្នក​មាន​ចៅ​ប្រុស​ម្នាក់។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង›។

​«​មាន​មិត្ត​ភក្ដិ​ដែល​ស្រឡាញ់​យើង​ខ្លាំង​ជាង​បង​ប្អូន​យើង​ទៅ​ទៀត​»។—សុភាសិត ១៨:២៤

សំណួរ​៖ តើ​រូថ​បាន​បង្ហាញ​យ៉ាង​ណា​ថា​នាង​ស្រឡាញ់​ណាអូមី? តើ​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រូថ​និង​ណាអូមី​តាម​របៀប​ណា?

រូថ ១:១–៤:២២; ម៉ាថាយ ១:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក