បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ៥៦ ទំ. ១៣៤-ទំ. ១៣៥ វ. ១
  • យ៉ូសៀសស្រឡាញ់ច្បាប់របស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូសៀសស្រឡាញ់ច្បាប់របស់ព្រះ
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • យ៉ូសៀសមានមិត្តភក្ដិល្អ
    ចូរបង្រៀនកូនរបស់អ្នក
  • ស្ដេចល្អក្រោយបង្អស់នៃសាសន៍ស្រាអែល
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ប្អូនៗវ័យក្មេង តើប្អូនចង់បានជីវិតបែបណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • គោលសំខាន់ៗពីសៀវភៅរបាក្សត្រទី២
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី២
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ៥៦ ទំ. ១៣៤-ទំ. ១៣៥ វ. ១
សាផានអានរមូរឲ្យស្ដេចយ៉ូសៀសស្ដាប់

មេ​រៀន​ទី​៥៦

យ៉ូសៀស​ស្រឡាញ់​ច្បាប់​របស់​ព្រះ

ពេល​យ៉ូសៀស​អាយុ​៨​ឆ្នាំ គាត់​បាន​ទៅ​ជា​ស្ដេច​ស្រុក​យូដា។ នៅ​ពេល​នោះ បណ្ដា​ជន​នាំ​គ្នា​ធ្វើ​អំពើ​មន្តអាគម និង​គោរព​បូជា​រូប​ព្រះ​ផ្សេង​ៗ។ ពេល​អាយុ​១៦​ឆ្នាំ យ៉ូសៀស​ព្យាយាម​រៀន​អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ត្រឹម​ត្រូវ។ ពេល​អាយុ​២០​ឆ្នាំ គាត់​ចាប់​ផ្ដើម​បំផ្លាញ​រូប​ព្រះ​និង​ទី​បូជា​ទាំង​អស់​នៅ​ក្នុង​ស្រុក។ ពេល​អាយុ​២៦​ឆ្នាំ គាត់​រៀប​ចំ​ឲ្យ​មាន​ការ​ជួស​ជុល​វិហារ​របស់​ព្រះ​យេហូវ៉ា។

នៅ​ថ្ងៃ​មួយ​ក្នុង​វិហារ សម្ដេច​សង្ឃ​ហ៊ីលគីយ៉ា​បាន​រក​ឃើញ​រមូរ​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ នោះ​ប្រហែល​ជា​រមូរ​ដែល​សរសេរ​ដោយ​ម៉ូសេ។ សាផាន​ដែល​ជា​ស្មៀន​បាន​យក​រមូរ​នោះ​ទៅ​ឲ្យ​យ៉ូសៀស ហើយ​ចាប់​ផ្ដើម​អាន​ឲ្យ​យ៉ូសៀស​ស្ដាប់។ ពេល​នោះ​ទើប​យ៉ូសៀស​ដឹង​ថា បណ្ដា​ជន​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​អស់​ជា​យូរ​ឆ្នាំ​ហើយ។ ស្ដេច​បាន​និយាយ​ទៅ​ហ៊ីលគីយ៉ា​ថា​៖ ‹ព្រះ​យេហូវ៉ា​ខឹង​នឹង​យើង​រាល់​គ្នា​ខ្លាំង​ណាស់។ សូម​អ្នក​ទៅ​និយាយ​ជា​មួយ​នឹង​លោក ដើម្បី​ដឹង​ថា​យើង​ត្រូវ​ធ្វើ​អ្វី›។ ព្រះ​យេហូវ៉ា​ឆ្លើយ​តប​តាម​រយៈ​ស្ត្រី​ម្នាក់​ឈ្មោះ​ហ៊ូលដា ជា​អ្នក​ប្រកាស​ទំនាយ ដោយ​ប្រាប់​ថា​៖ ‹បណ្ដា​ជន​យូដា​បាន​ចាក​ចេញ​ពី​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដាក់​ទោស​ពួក​គេ។ ប៉ុន្តែ មិន​មែន​ក្នុង​ពេល​ដែល​យ៉ូសៀស​ធ្វើ​ជា​ស្ដេច​ទេ ពីព្រោះ​គាត់​បាន​បង្ហាញ​ចិត្ត​រាប​ទាប›។

ហ៊ីលគីយ៉ារកឃើញរមូរដែលមានកត់ទុកច្បាប់របស់ព្រះ

ពេល​យ៉ូសៀស​ឮ​ដូច្នេះ គាត់​បាន​កោះ​ហៅ​បណ្ដា​ជន​យូដា​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ឯ​វិហារ។ បន្ទាប់​មក ស្ដេច​បាន​អាន​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ពួក​គេ​ស្ដាប់។ រួច​មក យ៉ូសៀស​និង​បណ្ដា​ជន​បាន​សន្យា​ថា ពួក​គេ​នឹង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត។

អស់​ជា​ច្រើន​ឆ្នាំ បណ្ដា​ជន​យូដា​មិន​បាន​ធ្វើ​បុណ្យ​រំលង​ទេ។ ប៉ុន្តែ ពេល​យ៉ូសៀស​អាន​រមូរ​ច្បាប់​ថា ត្រូវ​ធ្វើ​បុណ្យ​រំលង​ជា​រៀង​រាល់​ឆ្នាំ នោះ​គាត់​ប្រាប់​បណ្ដា​ជន​ថា​៖ ‹យើង​នឹង​ធ្វើ​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា›។ រួច​មក យ៉ូសៀស​បាន​រៀប​ចំ​គ្រឿង​បូជា​ជា​ច្រើន ហើយ​ចាត់​ចែង​ក្រុម​មួយ​ឲ្យ​ច្រៀង​នៅ​វិហារ។ ឥឡូវ បណ្ដា​ជន​បាន​ធ្វើ​បុណ្យ​រំលង។ បន្ទាប់​មក​ទៀត ពួក​គេ​បាន​ធ្វើ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ​អស់​រយៈ​ពេល​៧​ថ្ងៃ។ តាំង​ពី​សម័យ​សាំយូអែល​មក មិន​ដែល​មាន​បុណ្យ​រំលង​ណា​ដូច​បុណ្យ​រំលង​នេះ​ទេ។ យ៉ូសៀស​ពិត​ជា​ស្រឡាញ់​ច្បាប់​របស់​ព្រះ​ខ្លាំង​ណាស់! តើ​អ្នក​ចូល​ចិត្ត​រៀន​អំពី​ព្រះ​យេហូវ៉ា​ទេ?

​«​ប្រសាសន៍​របស់​លោក​ជា​ចង្កៀង​បំភ្លឺ​ជើង​ខ្ញុំ​និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ខ្ញុំ​»។—ចម្រៀង​សរសើរ​ព្រះ ១១៩:១០៥

សំណួរ​៖ ពេល​ស្ដេច​យ៉ូសៀស​ឮ​អំពី​ច្បាប់​របស់​ព្រះ តើ​គាត់​បាន​ធ្វើ​អ្វី? តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​យ៉ូសៀស?

បណ្ដា​ស្ដេច​ទី២ ២១:២៦; ២២:១–២៣:៣០; ប្រវត្តិហេតុ​ទី២ ៣៤:១–៣៥:២៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក