បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ៦៩ ទំ. ១៦៤-ទំ. ១៦៥ វ. ២
  • កាព្រីយ៉ែលមកជួបម៉ារៀ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កាព្រីយ៉ែលមកជួបម៉ារៀ
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • ទេវតាមួយមកជួបនឹងនាងម៉ារា
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ទ្រង់បានទទួលកិត្ដិយសមុននឹងទ្រង់ប្រសូតមក
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូបានទទួលកិត្ដិយសមុនលោកកើតមក
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • យើងអាចរៀនពីម្ដាយរបស់លោកយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ៦៩ ទំ. ១៦៤-ទំ. ១៦៥ វ. ២
ទេវតាកាព្រីយ៉ែលលេចមកជួបម៉ារៀ

មេ​រៀន​ទី​៦៩

កាព្រីយ៉ែល​មក​ជួប​ម៉ារៀ

ទេវតាមួយរូបមកប្រាប់យ៉ូសែបក្នុងសុបិន

អេលីសាបិត​មាន​សាច់​ញាតិ​ម្នាក់​ឈ្មោះ​ម៉ារៀ។ នាង​រស់​នៅ​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេ។ ម៉ារៀ​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​នឹង​យ៉ូសែប ជា​ជាង​ឈើ។ ពេល​អេលីសាបិត​មាន​ផ្ទៃ​ពោះ​៦​ខែ ទេវតា​កាព្រីយ៉ែល​បាន​លេច​មក​ជួប​ម៉ារៀ។ ទេវតា​និយាយ​ទៅ​នាង​ថា​៖ ‹សួស្ដី​ម៉ារៀ! ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នាង​ខ្លាំង​ណាស់›។ ប៉ុន្តែ ម៉ារៀ​មិន​យល់​សម្ដី​របស់​ទេវតា​ទេ។ រួច​ទេវតា​និយាយ​ទៀត​ថា​៖ ‹នាង​នឹង​មាន​ផ្ទៃ​ពោះ រួច​សម្រាល​បាន​កូន​ប្រុស​មួយ។ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា យេស៊ូ។ កូន​នោះ​នឹង​គ្រប់​គ្រង​ជា​ស្ដេច ហើយ​រាជាណាចក្រ​របស់​កូន​នោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត›។

ម៉ារៀ​តប​ថា​៖ ‹ប៉ុន្តែ ខ្ញុំ​នៅ​ក្រមុំ​បរិសុទ្ធ តើ​ខ្ញុំ​អាច​មាន​កូន​ដូច​ម្ដេច​បាន?›។ កាព្រីយ៉ែល​ឆ្លើយ​ថា​៖ ‹គ្មាន​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​អាច​ធ្វើ​បាន​ឡើយ។ ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​នឹង​សណ្ឋិត​លើ​នាង រួច​នាង​នឹង​មាន​កូន​ប្រុស​ម្នាក់។ អេលីសាបិត​ដែល​ជា​សាច់​ញាតិ​នាង ក៏​មាន​ផ្ទៃ​ពោះ​ដែរ›។ រួច​ម៉ារៀ​និយាយ​ថា​៖ ‹ខ្ញុំ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា។ សូម​ឲ្យ​ការ​នេះ​កើត​ឡើង​ដល់​ខ្ញុំ ដូច​លោក​បាន​និយាយ​ចុះ›។

យ៉ូសែបបានយកម៉ារៀដែលកំពុងមានផ្ទៃពោះធ្វើជាប្រពន្ធ

រួច​មក ម៉ារៀ​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​នៅ​ឯ​ភ្នំ ដើម្បី​ទៅ​លេង​អេលីសាបិត។ ពេល​ឮ​សំឡេង​សួរ​សុខ​ទុក្ខ​របស់​ម៉ារៀ អេលីសាបិត​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​របស់​នាង​កញ្ជ្រោល​ឡើង។ ភ្លាម​នោះ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ អេលីសាបិត​ពោល​ថា​៖ ‹ម៉ារៀ! ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​នាង។ ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​ម្ដាយ​របស់​លោក​ម្ចាស់​ខ្ញុំ មក​លេង​ខ្ញុំ›។ ម៉ារៀ​និយាយ​ថា​៖ ‹ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ដោយ​អស់​ពី​ចិត្ត›។ បន្ទាប់​ពី​ស្នាក់​នៅ​ជា​មួយ​នឹង​អេលីសាបិត​អស់​បី​ខែ ម៉ារៀ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​ណាសារ៉ែត​វិញ។

ពេល​យ៉ូសែប​ដឹង​ថា​ម៉ារៀ​មាន​ផ្ទៃ​ពោះ គាត់​ចង់​ផ្ដាច់​ពាក្យ​ពី​នាង។ ប៉ុន្តែ ទេវតា​មួយ​បាន​លេច​មក​ប្រាប់​គាត់​ក្នុង​សុបិន​ថា​៖ ‹កុំ​ខ្លាច​នឹង​រៀប​ការ​ជា​មួយ​នាង​ឡើយ។ នាង​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ›។ ដូច្នេះ យ៉ូសែប​រៀប​ការ​ជា​មួយ​នឹង​ម៉ារៀ ហើយ​នាំ​នាង​ទៅ​ផ្ទះ​របស់​គាត់។

​«​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ៗ​តាម​ដែល​លោក​ពេញ​ចិត្ត ទាំង​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី​»។—ចម្រៀង​សរសើរ​ព្រះ ១៣៥:៦

សំណួរ​៖ តើ​កាព្រីយ៉ែល​ប្រាប់​អ្វី​ដល់​ម៉ារៀ​អំពី​កូន​ប្រុស​របស់​នាង? តើ​ម៉ារៀ​និង​អេលីសាបិត​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ពួក​គាត់?

ម៉ាថាយ ១:១៨​-​២៥; លូកា ១:២៦​-​៥៦; អេសាយ ៧:១៤; ៩:៧; ដានីយ៉ែល ២:៤៤; កាឡាទី ៤:៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក