សេចក្ដីផ្ដើមផ្នែកទី៤
ផ្នែកនេះរៀបរាប់អំពីយ៉ូសែប យ៉ូប ម៉ូសេ និងបណ្ដាជនអ៊ីស្រាអែល។ ពួកគេបានស៊ូទ្រាំយ៉ាងខ្លាំងនឹងបញ្ហា ដែលមេកំណាចបង្កឡើង។ អ្នកខ្លះបានរងនូវភាពអយុត្តិធម៌ ខ្លះជាប់គុក ខ្លះជាប់ជាទាសករ និងអ្នកខ្លះទៀតត្រូវគេសម្លាប់។ ប៉ុន្តែ ព្រះយេហូវ៉ាបានការពារពួកគេតាមវិធីផ្សេងៗ។ បើអ្នកជាឪពុកម្ដាយ សូមជួយកូនឲ្យយល់អំពីរបៀបដែលអ្នកបម្រើទាំងនោះរបស់ព្រះយេហូវ៉ា បន្តស៊ូទ្រាំនឹងទុក្ខវេទនាដោយមិនបាត់បង់ជំនឿ។
ព្រះយេហូវ៉ាបានធ្វើឲ្យមានសេចក្ដីវេទនា១០យ៉ាងដើម្បីបង្ហាញថា លោកជាព្រះដែលមានឫទ្ធានុភាពខ្លាំងជាងព្រះទាំងអស់របស់ស្រុកអេហ្ស៊ីប។ សូមបញ្ជាក់ប្រាប់កូន អំពីរបៀបដែលព្រះយេហូវ៉ាបានការពាររាស្ត្ររបស់លោកនៅអតីតកាល និងរបៀបដែលលោកធ្វើដូចគ្នានៅសព្វថ្ងៃនេះ។