សេចក្ដីផ្ដើមផ្នែកទី៥
ពីរខែក្រោយពីជនជាតិអ៊ីស្រាអែលឆ្លងសមុទ្រក្រហម ពួកគេបានមកដល់ភ្នំស៊ីណាយ។ នៅទីនោះ ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងមួយជាមួយនឹងជនជាតិអ៊ីស្រាអែល ដើម្បីឲ្យពួកគេទៅជារាស្ត្រពិសេសរបស់លោក។ លោកបានការពារពួកគេ ហើយផ្ដល់នូវអ្វីទាំងអស់ដែលពួកគេត្រូវការដូចជា ឲ្យម៉ាណាជាអាហារ រក្សាសម្លៀកបំពាក់ពួកគេមិនឲ្យសឹករហែក និងឲ្យពួកគេរស់នៅដោយសុវត្ថិភាព។ បើអ្នកជាឪពុកម្ដាយ សូមជួយកូនឲ្យយល់អំពីមូលហេតុដែលព្រះយេហូវ៉ាឲ្យច្បាប់ដល់ជនជាតិអ៊ីស្រាអែល ឲ្យពួកគេមានត្រសាលជំនុំ និងឲ្យពួកគេមានសង្ឃ។ សូមជួយបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើតាមពាក្យសម្ដីរបស់ខ្លួន បន្តមានចិត្តរាបទាប និងមានភក្ដីភាពជានិច្ចចំពោះព្រះយេហូវ៉ា។