សេចក្ដីផ្ដើមផ្នែកទី១០
ព្រះយេហូវ៉ាជាស្ដេចលើអស់ទាំងស្ដេច។ លោកធ្វើអ្វីៗតាមវិធីរបស់លោក។ នេះជាការពិតទាំងនៅអតីតកាល បច្ចុប្បន្នកាល និងអនាគត។ ជាឧទាហរណ៍ លោកបានសង្គ្រោះយេរេមាពីអណ្ដូងដ៏ជ្រៅ។ លោកបានសង្គ្រោះសាដ្រាក់ មេសាក់ និងអាបេឌនេកោពីឡភ្លើងដ៏សែនក្ដៅ ហើយជួយជីវិតដានីយ៉ែលឲ្យរួចពីមាត់តោ។ ព្រះយេហូវ៉ាបានការពារអេសធើរ ដើម្បីឲ្យនាងអាចសង្គ្រោះជនរួមជាតិរបស់នាង។ លោកមិនអនុញ្ញាតឲ្យអំពើអាក្រក់បន្តមានរហូតទេ។ ទំនាយអំពីរូបធំសម្បើមនិងដើមឈើធំខ្ពស់ធានាយើងថា មិនយូរទៀតរាជាណាចក្ររបស់ព្រះយេហូវ៉ានឹងបំបាត់ចោលអំពើអាក្រក់ទាំងអស់ ហើយគ្រប់គ្រងលើផែនដីទាំងមូល។