សេចក្ដីផ្ដើមផ្នែកទី១២
លោកយេស៊ូបង្រៀនមនុស្សអំពីរាជាណាចក្រស្ថានសួគ៌។ លោកក៏បង្រៀនពួកគេឲ្យអធិដ្ឋានសុំឲ្យនាមព្រះបានបរិសុទ្ធ សុំឲ្យរាជាណាចក្រព្រះបានមកដល់ និងសុំឲ្យបំណងប្រាថ្នាព្រះបានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ។ បើអ្នកជាឪពុកម្ដាយ សូមជួយពន្យល់កូនថាសេចក្ដីអធិដ្ឋាននេះ មានន័យយ៉ាងណាចំពោះយើង។ លោកយេស៊ូមិនព្រមឲ្យសាថានបំផ្លាញភក្ដីភាពរបស់លោកទេ។ លោកបានជ្រើសរើសអ្នកកាន់តាមខ្លះឲ្យធ្វើជាសាវ័ក ហើយពួកគេបានក្លាយជាគ្រឹះនៃរាជាណាចក្រព្រះ។ សូមកត់សម្គាល់ចិត្តខ្នះខ្នែងរបស់លោកចំពោះការគោរពប្រណិប័តន៍ពិត។ លោកយេស៊ូចង់ជួយមនុស្ស ដូច្នេះលោកបានធ្វើឲ្យអ្នកដែលឈឺជាសះស្បើយ ផ្ដល់អាហារដល់អ្នកស្រេកឃ្លាន និងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ អព្ភូតហេតុរបស់លោកយេស៊ូបង្ហាញទុកជាមុន អំពីអ្វីដែលរាជាណាចក្ររបស់ព្រះនឹងធ្វើសម្រាប់មនុស្សជាតិ។