បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp20 លេខ ១ ទំ. ១២-១៣
  • សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
  • អត្ថបទស្រដៀងគ្នា
  • តើលោកយេស៊ូបង្រៀនអ្វីខ្លះអំពីរាជាណាចក្ររបស់ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ព្រះរាជាណាចក្រនៃព្រះកាន់អំណាចគ្រប់គ្រង
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • តើអ្វីជាព្រះរាជាណាចក្រនៃព្រះ?
    តើព្រះតម្រូវអ្វីពីយើង?
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
wp20 លេខ ១ ទំ. ១២-១៣
ផែន​ដី​នៅ​លំហ​អាកាស ដែល​មាន​ពន្លឺ​ជះ​ទៅ​លើ

សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ

លោក​យេស៊ូ​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​៖ ​«​ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថាយ ៦:៩, ១០​) តើ​រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​អ្វី? តើ​រាជាណាចក្រ​នោះ​ធ្វើ​អ្វី​ខ្លះ? ហើយ​ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​ឲ្យ​រាជាណាចក្រ​នោះ​មក​ដល់?

លោក​យេស៊ូ​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ។

លូកា ១:៣១​-​៣៣ ចែង​ថា​៖ ​«​នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​កូន​ប្រុស​មួយ។ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​យេស៊ូ។ កូន​នោះ​នឹង​ធំ​ឧត្ដម ក៏​នឹង​ត្រូវ​ហៅ​ថា​បុត្រ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​បល្ល័ង្ក​របស់​ដាវីឌ​ជា​បុព្វ​បុរស ឲ្យ​ដល់​បុត្រ​នោះ។ លោក​នឹង​គ្រប់​គ្រង​ជា​ស្ដេច​លើ​ពូជ​ពង្ស​យ៉ាកុប​ជា​រៀង​រហូត ហើយ​រាជាណាចក្រ​របស់​លោក​នឹង​មិន​សាប​សូន្យ​ឡើយ​»។

រាជាណាចក្រ​ជា​ប្រធានបទ​សំខាន់​ដែល​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ។

ម៉ាថាយ ៩:៣៥ ចែង​ថា​៖ ​«​លោក​យេស៊ូ​ធ្វើ​ដំណើរ​ទៅ​គ្រប់​ក្រុង​គ្រប់​ភូមិ ដោយ​បង្រៀន​ក្នុង​សាលា​ប្រជុំ ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ ថែម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ពី​ជំងឺ​និង​រោគា​គ្រប់​យ៉ាង​»។

លោក​យេស៊ូ​បាន​ផ្ដល់​សញ្ញា​សម្គាល់​ដល់​អ្នក​កាន់​តាម​លោក​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ដឹង​ថា​ពេល​ណា​រាជាណាចក្រ​ជិត​មក​ដល់។

ម៉ាថាយ ២៤:៧ ចែង​ថា​៖ ​«​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ ក៏​នឹង​មាន​ការ​អត់​ឃ្លាន ថែម​ទាំង​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ផង​»។

ឥឡូវ​នេះ អ្នក​កាន់​តាម​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​នៅ​ទូទាំង​ផែនដី។

ម៉ាថាយ ២៤:១៤ ចែង​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។

ការ​ពិត​អំពី​រាជាណាចក្រ​ព្រះ

ទី​តាំង។ រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​ពិត​ប្រាកដ​មួយ ដែល​ព្រះ​បាន​រៀប​ចំ​ឡើង​នៅ​ស្ថាន​សួគ៌។—ដានីយ៉ែល ២:៤៤; ម៉ាថាយ ៤:១៧

គោល​បំណង។ រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន ជា​កន្លែង​ដែល​មនុស្ស​ទាំង​ឡាយ​នឹង​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត​និង​សាមគ្គីភាព ហើយ​មិន​ឈឺ​ឬ​ស្លាប់​ឡើយ។—ចម្រៀង​សរសើរ​ព្រះ ៣៧:១១, ២៩

អ្នក​គ្រប់​គ្រង។ ព្រះ​បាន​តែង​តាំង​លោក​យេស៊ូ​ជា​ស្ដេច​ដើម្បី​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​១៤៤.០០០​នាក់ ដែល​បាន​ត្រូវ​ទិញ​ពី​ផែន​ដី។—លូកា ១:៣០​-​៣៣; ១២:៣២; ការ​បើក​បង្ហាញ ១៤:១, ៣

រាស្ត្រ។ រាស្ត្រ​នៃ​រាជាណាចក្រ​នឹង​រស់​នៅ​ផែន​ដី ហើយ​សុខ​ចិត្ត​ចុះ​ចូល​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ និង​ធ្វើ​តាម​ច្បាប់​នៃ​រាជាណាចក្រ​នោះ។—ម៉ាថាយ ៧:២១

ហេតុ​អ្វី​លោក​យេស៊ូ​មាន​សមត្ថភាព​ជាង​គេ​បំផុត​ដើម្បី​គ្រប់​គ្រង​លើ​មនុស្សជាតិ?

កាល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បង្ហាញ​ថា​លោក​ជា​អ្នក​គ្រប់​គ្រង​ដែល​មាន​សមត្ថភាព​និង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ព្រោះ​លោក​៖

  • យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​អ្នក​ក្រី​ក្រ។—លូកា ១៤:១៣, ១៤

  • ស្អប់​អំពើ​ពុក​រលួយ​និង​អយុត្ដិធម៌។—ម៉ាថាយ ២១:១២, ១៣

  • មាន​អំណាច​លើ​កម្លាំង​ធម្មជាតិ។—ម៉ាកុស ៤:៣៩

  • ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់។—ម៉ាថាយ ១៤:១៩​-​២១

  • មាន​ចិត្ត​អាណិត​អាសូរ​អ្នក​ឈឺ​និង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​មាន​ជំងឺ​ជា​សះ​ស្បើយ។—ម៉ាថាយ ៨:១៦

  • ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ១១:៤៣, ៤៤

តើ​រាជាណាចក្រ​របស់​ព្រះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​នា​ពេល​ឥឡូវ​នេះ​យ៉ាង​ដូច​ម្ដេច?

អ្នក​អាច​រស់​នៅ​ដោយ​មាន​ជីវិត​សប្បាយ​រីករាយ​ឥឡូវ​នេះ បើ​អ្នក​ក្លាយ​ទៅ​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ។ ជា​ឧទាហរណ៍ រាស្ត្រ​នៃ​រាជាណាចក្រ

  • ​«​ខំ​ប្រឹង​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​»។—ហេប្រឺ ១២:១៤

  • មាន​សន្តិភាព​និង​សាមគ្គីភាព​ក្នុង​ក្រុម​គ្រួសារ​ដោយ​សារ​គូ​ស្វាមីភរិយា​ស្រឡាញ់​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។—អេភេសូរ ៥:២២, ២៣, ៣៣

  • មាន​ជីវិត​ដ៏​សប្បាយ​និង​គាប់​ចិត្ត​ដោយ​សារ​ពួក​គេ​«​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​»។—ម៉ាថាយ ៥:៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក