សេចក្ដីផ្ដើមផ្នែកទី១៣
លោកយេស៊ូមកផែនដី ដើម្បីលះបង់ជីវិតសម្រាប់មនុស្សមិនល្អឥតខ្ចោះ។ ទោះជាលោកស្លាប់ក៏ដោយ លោកបានយកឈ្នះពិភពលោក។ ព្រះយេហូវ៉ាស្មោះត្រង់ចំពោះបុត្ររបស់លោក ហើយព្រះបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ។ រហូតដល់លោកយេស៊ូស្លាប់ លោកបានបន្ទាបខ្លួនបម្រើអ្នកឯទៀត ហើយអភ័យទោសកំហុសរបស់ពួកគេ។ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានលេចទៅជួបពួកអ្នកកាន់តាមលោក។ លោកបានបង្រៀនពួកគេអំពីរបៀបធ្វើកិច្ចការដ៏សំខាន់ដែលលោកបានប្រគល់ឲ្យពួកគេ។ ប្រសិនបើអ្នកជាឪពុកម្ដាយ សូមជួយកូនឲ្យយល់តម្លៃចំពោះការរួមចំណែកធ្វើកិច្ចការដ៏សំខាន់នេះ។