ចម្រៀងលេខ២៧
គ្រាដែលកូនព្រះនឹងត្រូវបង្ហាញ
(រ៉ូម ៨:១៩)
១. មិនយូរទៀតឡើយព្រះនឹងបង្ហាញ
អ្នកស្មោះត្រង់លោករើសតាំង
ឲ្យគ្រប់គ្រងជាមួយគ្រិស្តយេស៊ូ
ជាកូនព្រះដ៏ក្លាខ្លាំង។
(បន្ទរ)
កូនរបស់ព្រះនឹងត្រូវបង្ហាញ
ជាមួយនឹងគ្រិស្តជាម្ចាស់
ទទួលជ័យជម្នះក្នុងសង្គ្រាម
បានរង្វាន់យ៉ាងត្រចះ។
២. មិនយូរទៀតអ្នកស្មោះត្រង់នៅសល់
ឮសំឡេងពីសួគ៌ា
មកពីស្ដេចដ៏រុងរឿងអស្ចារ្យ
លោកយកពួកគាត់គ្រប់គ្នា។
(បន្ទរ)
កូនរបស់ព្រះនឹងត្រូវបង្ហាញ
ជាមួយនឹងគ្រិស្តជាម្ចាស់
ទទួលជ័យជម្នះក្នុងសង្គ្រាម
បានរង្វាន់យ៉ាងត្រចះ។
(បន្ថែម)
កូនព្រះទាំងអស់ពួតដៃនឹងគ្រិស្ត
តយុទ្ធបំផ្លាញសត្រូវ
ពួកគាត់រៀបការជាមួយកូនចៀម
ត្រេកអររហូតតទៅ។
(បន្ទរ)
កូនរបស់ព្រះនឹងត្រូវបង្ហាញ
ជាមួយនឹងគ្រិស្តជាម្ចាស់
ទទួលជ័យជម្នះក្នុងសង្គ្រាម
បានរង្វាន់យ៉ាងត្រចះ៕
(សូមពិនិត្យបន្ថែម ដាន. ២:៣៤, ៣៥; ១កូ. ១៥:៥១, ៥២; ១ថែ. ៤:១៥-១៧)