បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • rr ទំ. ១៥២-១៥៣
  • មេរៀនពីវិហារដែលអេសេគាលបានឃើញក្នុងគំនិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មេរៀនពីវិហារដែលអេសេគាលបានឃើញក្នុងគំនិត
  • ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​គោរព​ប្រណិប័តន៍​ពិត បាន​ត្រូវ​លើក​តម្កើង​និង​ការ​ពារ
  • ពរ​ជា​រៀង​រហូត
  • ខ្នាត​តម្រា​ដូច​គ្នា​សម្រាប់​អ្នក​បម្រើ​ទាំង​អស់
  • ការ​បរិភោគ​អាហារ​នៅ​តុ​របស់​ព្រះ​យេហូវ៉ា
  • ការ​ធានា​ពី​ព្រះ
  • «នេះហើយជាច្បាប់វិហារ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • ‹ចូររៀបរាប់អំពីវិហារ›
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • «ព្រះវិហារ»និង«ចៅហ្វាយ»សព្វថ្ងៃនេះ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • «យកចិត្តទុកដាក់នឹង»ព្រះវិហាររបស់ព្រះ!
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
rr ទំ. ១៥២-១៥៣

ប្រអប់ការពន្យល់បន្ថែម ១៤​ក

មេ​រៀន​ពី​វិហារដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត

ឯកសារជាសៀវភៅ
ប្លង់និងលក្ខណៈពិសេសនៃវិហារដែលអេសេគាលបានឃើញក្នុងគំនិត។ លក្ខណៈពិសេសនោះរួមមាន ១. ភ្នំដ៏ខ្ពស់ ២. កំពែងព័ទ្ធជុំវិញ ៣. ទីធ្លាធំទូលាយនៅជុំវិញសំណង់វិហារ ៤. អូរមួយហូរចេញពីទីបរិសុទ្ធនៃវិហារ ៥. ខ្លោងទ្វារខាងក្រៅ ៦. កំពែងវិហារ ៧. ទីធ្លាខាងក្រៅ ៨. បន្ទប់បរិភោគអាហារនៅខាងក្រៅ ៩. ខ្លោងទ្វារខាងក្នុង ១០. ទីធ្លាខាងក្នុង ១១. ទីបូជា ១២. ទីបរិសុទ្ធនៃវិហារ។ យន្តហោះធុនធំប្រវែងប្រហែល៧៥ម៉ែត្រ មានទំហំតូចណាស់បើប្រៀបនឹងប្រវែងកំពែងនៃជ្រុងនីមួយៗនៃសំណង់វិហារដ៏ធំនេះ កំពែងនោះមានប្រហែល១.៥៥៥ម៉ែត្រ។

ការ​គោរព​ប្រណិប័តន៍​ពិត បាន​ត្រូវ​លើក​តម្កើង​និង​ការ​ពារ

វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​បាន​ត្រូវ​លើក​តម្កើង​នៅ​លើ​«​ភ្នំ​ដ៏​ខ្ពស់​មួយ​»​ (​១​)។ តើ​យើង​បាន​លើក​តម្កើង​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​នោះ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​ឬ​ទេ?

កំពែង (​២​) ហ៊ុម​ព័ទ្ធ​សំណង់​វិហារ​ដែល​នៅ​កណ្ដាល​បរិវេណ​ដ៏​ធំ​ទូលាយ (​៣​)។ នេះ​រំលឹក​យើង​ថា​យើង​មិន​ត្រូវ​ឲ្យ​អ្វី​ក៏​ដោយ មក​បង្ខូច​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ បើ​សូម្បី​តែ​«​ទឹក​ដី​មិន​បរិសុទ្ធ​»​ត្រូវ​នៅ​ឆ្ងាយ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត​ទៅ​ហើយ ទម្រាំ​តែ​ការ​ប្រព្រឹត្ត​មិន​ស្អាត​ស្អំ​ឬ​ប្រាស​ចាក​សីលធម៌​ច្បាស់​ជា​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទៅ​ទៀត!—អេគ. ៤២:២០

ពរ​ជា​រៀង​រហូត

អូរ​ហូរ​ចេញ​ពី​ទី​បរិសុទ្ធ​នៃ​វិហារ ហើយ​ធំ​ឡើង​ទៅ​ជា​ទន្លេ នាំ​ឲ្យ​មាន​ការ​រស់​រាន​មាន​ជីវិត និង​នាំ​ឲ្យ​ដី​មាន​ជី​ជាតិ (​៤​)។ យើង​នឹង​រៀន​អំពី​ពរ​ទាំង​នេះ​នៅ​ជំពូក​ទី​១៩។

ខ្នាត​តម្រា​ដូច​គ្នា​សម្រាប់​អ្នក​បម្រើ​ទាំង​អស់

ខ្លោង​ទ្វារ​ខ្ពស់​នៅ​ខាង​ក្រៅ (​៥​) និង​ខ្លោង​ទ្វារ​ខាង​ក្នុង (​៩​) រំលឹក​យើង​ថា​ព្រះ​យេហូវ៉ា​មាន​ខ្នាត​តម្រា​ខ្ពង់​ខ្ពស់ ស្ដី​អំពី​ការ​ប្រព្រឹត្ត​សម្រាប់​មនុស្ស​ទាំង​អស់​ដែល​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ សូម​កត់​សម្គាល់​ថា​ខ្លោង​ទ្វារ​ខាង​ក្រៅ​និង​ខាង​ក្នុង​មាន​ប្រវែង​និង​ទំហំ​ដូច​គ្នា។ នេះ​គឺ​ត្រឹម​ត្រូវ​មែន ព្រោះ​តម្រូវ​ការ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​គឺ​សម្រាប់​អ្នក​បម្រើ​ទាំង​អស់​របស់​លោក ទោះ​ជា​ពួក​គេ​មាន​ឯកសិទ្ធិ​ឬ​តួ​នាទី​អ្វី​ក៏​ដោយ។

ការ​បរិភោគ​អាហារ​នៅ​តុ​របស់​ព្រះ​យេហូវ៉ា

បន្ទប់​សម្រាប់​បរិភោគ​អាហារ (​៨​) រំលឹក​យើង​ថា​នៅ​សម័យ​បុរាណ បណ្ដា​ជន​អាច​បរិភោគ​គ្រឿង​បូជា​ដែល​ពួក​គេ​យក​មក​ជូន​នៅ​ឯ​វិហារ គឺ​ប្រៀប​ដូច​ជា​ពួក​គេ​បរិភោគ​អាហារ​ជា​មួយ​ព្រះ​យេហូវ៉ា។ នេះ​ខុស​ពី​វិហារ​ដ៏​រុង​រឿង​ដែល​គ្រិស្ត​សាសនិក​គោរព​ប្រណិប័តន៍​ព្រះ​នៅ​សព្វ​ថ្ងៃ ព្រោះ​«​គ្រឿង​បូជា​»​បាន​ត្រូវ​ជូន​«​មួយ​ដង​»​ជា​ការ​ស្រេច។ (​ហេ. ១០:១២​) ទោះ​ជា​យ៉ាង​នោះ​ក្ដី យើង​នៅ​តែ​ជូន​ព្រះ​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា។—ហេ. ១៣:១៥

ការ​ធានា​ពី​ព្រះ

អ្នក​ប្រហែល​ជា​គិត​ថា​ការ​វាស់​វែង​វិហារ​នៅ​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត មាន​ព័ត៌មាន​ល្អិត​ល្អន់​ច្រើន​ពេក។ ប៉ុន្តែ ចំណុច​ទាំង​នេះ​បង្រៀន​យើង​នូវ​មេ​រៀន​សំខាន់​មួយ គឺ​ជា​ការ​ធានា​ថា​គោល​បំណង​របស់​ព្រះ​ក្នុង​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ នឹង​កើត​ឡើង​យ៉ាង​ជាក់​លាក់​និង​ជា​ប្រាកដ ដូច​ការ​វាស់​វែង​យ៉ាង​ហ្មត់​ចត់​ទាំង​នោះ​ដែរ។ ទោះ​ជា​អេសេគាល​មិន​បាន​ឃើញ​មនុស្ស​ណា​ម្នាក់​ក្នុង​ការ​បើក​បង្ហាញ​នោះ​ក៏​ដោយ គាត់​បាន​កត់​ទុក​ដំបូន្មាន​យ៉ាង​ចំ​ៗ​ពី​ព្រះ​យេហូវ៉ា​សម្រាប់​ពួក​សង្ឃ ពួក​មេ​ដឹក​នាំ និង​បណ្ដា​ជន។ អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​ត្រូវ​កាន់​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក។

ត្រឡប់​ទៅ​ជំពូក​ទី​១៤ វគ្គ​១៣, ១៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក