បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • th ចំណុចទី ៨ ទំ. ១១
  • ឧទាហរណ៍ដែលបង្រៀនចំណុចសំខាន់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឧទាហរណ៍ដែលបង្រៀនចំណុចសំខាន់
  • ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • អត្ថបទស្រដៀងគ្នា
  • ‹ទ្រង់មិនបានមានបន្ទូលនឹងគេ ដោយឥតប្រើរឿងប្រៀបប្រដូចទេ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • បង្រៀនដោយការយល់ធ្លុះនិងភាពបញ្ចុះបញ្ចូល
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចូរយកតម្រាប់តាមអ្នកបង្រៀនដ៏ឧត្តម
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ប្រើឧទាហរណ៍ដែលបង្រៀនចំណុចសំខាន់
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
មើលបន្ថែមទៀត
ចូរព្យាយាមក្នុងការអាននិងការបង្រៀន
th ចំណុចទី ៨ ទំ. ១១

ចំណុច​ហាត់​រៀន​ទី​៨

ឧទាហរណ៍​ដែល​បង្រៀន​ចំណុច​សំខាន់

បទគម្ពីរ

ម៉ាថាយ ១៣:៣៤, ៣៥

សេចក្ដី​សង្ខេប: បង្កើន​គុណ​ភាព​នៃ​ការ​បង្រៀន​របស់​អ្នក​ដោយ​ប្រើ​ឧទាហរណ៍​ស្រួល​យល់​ដែល​ទាក់​ទាញ​ចិត្ត​អ្នក​ស្ដាប់ និង​បង្រៀន​ចំណុច​សំខាន់​ៗ។

របៀប​អនុវត្ត:

  • ជ្រើស​រើស​ឧទាហរណ៍​ស្រួល​យល់។ ដូច​លោក​យេស៊ូ​ដែរ សូម​ប្រើ​អ្វី​ៗ​ដែល​សាមញ្ញ​ដើម្បី​ពន្យល់​អ្វី​ដែល​ស្មុគ​ស្មាញ និង​ប្រើ​អ្វី​ដែល​ស្រួល​យល់​ដើម្បី​ពន្យល់​អ្វី​ដែល​ពិបាក​យល់។ កុំ​បន្ថែម​ព័ត៌មាន​មិន​សំខាន់​ដែល​ធ្វើ​ឲ្យ​ឧទាហរណ៍​ស្មុគ​ស្មាញ។ អ្នក​ត្រូវ​ប្រាកដ​ថា​ព័ត៌មាន​ក្នុង​ឧទាហរណ៍ ពិត​ជា​ទាក់​ទង​នឹង​ចំណុច​ដែល​អ្នក​កំពុង​បង្រៀន។ បើ​មិន​ដូច្នេះ​ទេ អ្នក​ស្ដាប់​ប្រហែល​យល់​ច្រឡំ​ពី​ព្រោះ​ព័ត៌មាន​ខ្លះ​មិន​ទាក់​ទង​នឹង​ចំណុច​សំខាន់​ឬ​មិន​ច្បាស់​លាស់។

    យោបល់ល្អ

    ត្រូវ​ចេះ​សង្កេត​មើល។ សូម​មើល​អ្វី​នៅ​ជុំ​វិញ​អ្នក សិក្សា​សៀវភៅ​នា​នា​របស់​គ្រិស្ត​សាសនិក ហើយ​ស្ដាប់​អ្នក​ដែល​ប៉ិន​ប្រសប់​បង្រៀន។ កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ សូម​កត់​សម្គាល់​នូវ​ឧទាហរណ៍​ដែល​អ្នក​អាច​ប្រើ​ដើម្បី​បង្កើន​គុណ​ភាព​នៃ​ការ​បង្រៀន​របស់​អ្នក។ សូម​រក្សា​ទុក​ឧទាហរណ៍​ទាំង​នោះ។

  • គិត​អំពី​អ្វី​ដែល​នឹង​នាំ​ឲ្យ​អ្នក​ស្ដាប់​ទទួល​ប្រយោជន៍។ ជ្រើស​រើស​ឧទាហរណ៍​ដែល​រួម​បញ្ចូល​សកម្មភាព​និង​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្ដាប់។ សូម​ប្រយ័ត្ន​កុំ​ប្រើ​ឧទាហរណ៍​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​អៀន​ខ្មាស​ឬ​ទើស​ចិត្ត។

  • បង្រៀន​ចំណុច​សំខាន់។ សូម​លើក​ឧទាហរណ៍​ដែល​ពន្យល់​តែ​ចំណុច​សំខាន់​ៗ ជា​ជាង​ចំណុច​បន្ទាប់​បន្សំ។ សូម​ប្រាកដ​ថា​អ្នក​ស្ដាប់​នឹង​មិន​គ្រាន់​តែ​ចាំ​ឧទាហរណ៍​ប៉ុណ្ណោះ តែ​ក៏​នឹង​ចាំ​ចំណុច​សំខាន់​នៃ​ឧទាហរណ៍​នោះ​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក