បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb21 ឧសភា ទំ. ៥
  • ប្រើឧទាហរណ៍ដែលបង្រៀនចំណុចសំខាន់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រើឧទាហរណ៍ដែលបង្រៀនចំណុចសំខាន់
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • អត្ថបទស្រដៀងគ្នា
  • ឧទាហរណ៍ដែលបង្រៀនចំណុចសំខាន់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ទទួលយកជំនួយពីលោក តាមរយៈសេចក្ដីអធិដ្ឋាន
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • ប្រើបណ្ដាំរបស់ព្រះ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • សួរសំណួរ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
mwb21 ឧសភា ទំ. ៥
ម្ដាយនិងកូនស្រីមើលសត្វចាបនិងផ្កាទាំងឡាយពេលកំពុងស្ដាប់លោកយេស៊ូថ្លែងសុន្ទរកថានៅលើភ្នំ។

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ | ចូរ​បង្កើន​អំណរ​របស់​អ្នក​ក្នុង​កិច្ច​បម្រើ​ផ្សាយ

ប្រើ​ឧទាហរណ៍​ដែល​បង្រៀន​ចំណុច​សំខាន់

ពេល​យើង​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​ឬ​បង្រៀន​គម្ពីរ យើង​ត្រូវ​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​ចំណុច​សំខាន់​ៗ។ ដោយ​ប្រើ​ឧទាហរណ៍​ដើម្បី​បញ្ជាក់​ចំណុច​ទាំង​នេះ យើង​អាច​ជំរុញ​ចិត្ត​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​ចាំ​ចំណុច​ទាំង​នេះ​ដែរ។

កាល​ដែល​អ្នក​រៀបចំ​ដើម្បី​ត្រឡប់​ទៅ​ជួប​ឬ​បង្រៀន​គម្ពីរ សូម​ជ្រើស​រើស​ចំណុច​សំខាន់​ៗ​ដែល​អ្នក​ចង់​បញ្ជាក់​ដោយ​ប្រើ​ឧទាហរណ៍ មិន​មែន​ចំណុច​បន្ទាប់​បន្សំ​ទេ។ បន្ទាប់​មក ជ្រើស​រើស​ឧទាហរណ៍​ស្រួល​យល់​ពី​អ្វី​ៗ​ដែល​មាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ (​ម៉ាថ. ៥:១៤​-​១៦; ម៉ាក. ២:២១; លូក. ១៤:៧​-​១១​) កុំ​ភ្លេច​គិត​អំពី​មជ្ឈដ្ឋាន​និង​សកម្មភាព​របស់​អ្នក​ស្ដាប់។ (​លូក. ៥:២​-​១១; យ៉ូន. ៤:៧​-​១៥​) ពេល​អ្នក​ឃើញ​ថា​គាត់​មាន​អំណរ​ដោយ​សារ​បាន​យល់​ចំណុច​ណា​មួយ នោះ​អ្នក​នឹង​មាន​អំណរ​ផង​ដែរ។

សូម​ទស្សនា​វីដេអូ ចូរ​មាន​អំណរ​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ដោយ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ប្រើ​ឧទាហរណ៍​ដែល​បង្រៀន​ចំណុច​សំខាន់ រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ឈុតខ្លីមួយពីវីដេអូ ‹ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ប្រើឧទាហរណ៍ដែលបង្រៀនចំណុចសំខាន់›។ ហ្គិចសួរសំណួរនីតា។

    ហេតុ​អ្វី​សិស្ស​គម្ពីរ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​យល់​ខ​គម្ពីរ​ផ្សេង​ៗ​?

  • ឈុតខ្លីមួយពីវីដេអូ ‹ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ប្រើឧទាហរណ៍ដែលបង្រៀនចំណុចសំខាន់›។ នីតាប្រាប់ហ្គិចនូវឧទាហរណ៍មួយ។

    តើ​នីតា​បាន​ប្រើ​ឧទាហរណ៍​ដើម្បី​បញ្ជាក់​សេចក្ដី​ពិត​នៅ​រ៉ូម ៥:១២ យ៉ាង​ដូច​ម្ដេច?

  • ឈុតខ្លីមួយពីវីដេអូ ‹ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ប្រើឧទាហរណ៍ដែលបង្រៀនចំណុចសំខាន់›។ នីតាបង្ហាញហ្គិចវីដេអូមួយ។

    ឧទាហរណ៍​ល្អ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត

    តើ​ឧទាហរណ៍​ល្អ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ស្ដាប់?

  • ក្នុង​កិច្ច​បម្រើ​ផ្សាយ ហេតុ​អ្វី​យើង​គួរ​ប្រើ​វីដេអូ​និង​ឧបករណ៍​ឯ​ទៀត​ដែល​អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​រៀបចំ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក