បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • th ចំណុចទី ១៥ ទំ. ១៨
  • ការនិយាយដោយជឿជាក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការនិយាយដោយជឿជាក់
  • ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • អត្ថបទស្រដៀងគ្នា
  • ការនិយាយយ៉ាងរំភើបចិត្ត
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • របៀបនិយាយដូចជាការសន្ទនា
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ព័ត៌មានដែលនាំឲ្យអ្នកស្ដាប់យល់ដឹង
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • សេចក្ដីបញ្ចប់ដែលមានប្រសិទ្ធភាព
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
មើលបន្ថែមទៀត
ចូរព្យាយាមក្នុងការអាននិងការបង្រៀន
th ចំណុចទី ១៥ ទំ. ១៨

ចំណុច​ហាត់​រៀន​ទី​១៥

ការ​និយាយ​ដោយ​ជឿ​ជាក់

បទគម្ពីរ

រ៉ូម ៨:៣៨, ៣៩

សេចក្ដី​សង្ខេប: សូម​បង្ហាញ​ថា​អ្នក​ជឿ​ជាក់​ថា​អ្វី​ដែល​អ្នក​និយាយ​គឺ​សំខាន់​និង​ជា​ការ​ពិត។

របៀប​អនុវត្ត:

  • រៀប​ចំ​ឲ្យ​បាន​ហ្មត់​ចត់។ សូម​សិក្សា​ព័ត៌មាន​រហូត​ដល់​អ្នក​យល់​ចំណុច​សំខាន់​និង​របៀប​ដែល​គម្ពីរ​បញ្ជាក់​ថា​នោះ​ជា​ការ​ពិត។ សូម​ព្យាយាម​សង្ខេប​ចំណុច​សំខាន់​នៃ​សុន្ទរកថា​ដោយ​ប្រើ​មួយ​ឬ​ពីរ​ឃ្លា​ដែល​ស្រួល​យល់។ សូម​ប្រមូល​អារម្មណ៍​ទៅ​លើ​របៀប​ដែល​ចំណុច​ទាំង​នេះ​អាច​ជួយ​អ្នក​ស្ដាប់។ សូម​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ។

    យោបល់ល្អ

    សូម​ហាត់​ថ្លែង​សុន្ទរកថា​ដោយ​និយាយ​ឮ​ៗ​ដើម្បី​ឲ្យ​អ្នក​អាច​យល់​ព័ត៌មាន​ច្បាស់​លាស់​និង​ដើម្បី​ឲ្យ​អ្នក​អាច​ថ្លែង​កាន់​តែ​ល្អ។

  • ប្រើ​ពាក្យ​ដែល​បញ្ជាក់​ថា​អ្នក​ជឿ​ជាក់។ ជា​ជាង​ថ្លែង​ដោយ​ប្រើ​ពាក្យ​ដែល​បាន​ទន្ទេញ​ពី​សៀវភៅ សូម​និយាយ​ដូច​ធម្មតា​ដោយ​ប្រើ​ពាក្យ​របស់​អ្នក​ផ្ទាល់​វិញ។ សូម​ជ្រើស​រើស​ពាក្យ​ដែល​បង្ហាញ​ថា​អ្នក​ជឿ​ជាក់​ទៅ​លើ​អ្វី​ដែល​អ្នក​និយាយ។

  • បង្ហាញ​ថា​អ្នក​ជឿ​ជាក់។ សូម​មើល​អ្នក​ស្ដាប់ បើ​នោះ​ជា​រឿង​ធម្មតា​ក្នុង​វប្បធម៌​របស់​អ្នក។ សូម​និយាយ​ដោយ​មាន​ទំហំ​សំឡេង​ខ្លាំង​ល្មម។

    យោបល់ល្អ

    ការ​និយាយ​ដោយ​ជឿ​ជាក់​មិន​មាន​ន័យ​ថា​យើង​និយាយ​ដោយ​មិន​គិត​អំពី​អារម្មណ៍​អ្នក​ស្ដាប់ ដោយ​ប្រកាន់​គំនិត​របស់​ខ្លួន ឬ​បង្ខំ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ទស្សនៈ​ដូច​យើង​ឡើយ។ ទោះ​ជា​អ្នក​និយាយ​យ៉ាង​ស្មោះ​ក៏​ដោយ សូម​ទាក់​ទាញ​ចិត្ត​អ្នក​ស្ដាប់​ដោយ​ថ្លែង​តាម​របៀប​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក