ចំណុចហាត់រៀនទី១៧
របៀបនិយាយដែលស្រួលយល់
កូរិនថូសទី១ ១៤:៩
សេចក្ដីសង្ខេប: សូមជួយអ្នកស្ដាប់ឲ្យយល់អត្ថន័យនៃព័ត៌មានដែលអ្នកប្រាប់។
របៀបអនុវត្ត:
សិក្សាព័ត៌មានឲ្យបានហ្មត់ចត់។ សូមយល់ប្រធានបទឲ្យបានច្បាស់ដើម្បីអ្នកអាចពន្យល់តាមរបៀបដែលស្រួលយល់ និងដោយប្រើពាក្យរបស់អ្នកផ្ទាល់។
ប្រើឃ្លាខ្លីនិងស្រួលយល់។ ទោះជាអាចប្រើឃ្លាវែងក៏ដោយ សូមលើកបញ្ជាក់ចំណុចសំខាន់ៗដោយប្រើឃ្លាខ្លីៗ ហើយច្បាស់។
ពន្យល់ពាក្យដែលគេមិនស្គាល់។ បើអាចធ្វើបាន ជៀសវាងពីការប្រើពាក្យដែលអ្នកស្ដាប់មិនស្គាល់។ បើអ្នកត្រូវប្រើពាក្យឬនិយាយអំពីអ្វីណាមួយដែលគេមិនស្គាល់ ដូចជាតួអង្គក្នុងគម្ពីរ រង្វាស់រង្វាល់សម័យបុរាណ ឬទំនៀមទម្លាប់ដែលគេមិនស្គាល់ នោះសូមពន្យល់បន្ថែមឲ្យអ្នកស្ដាប់យល់។