បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lmd មេរៀនទី ៨
  • អត់ធ្មត់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អត់ធ្មត់
  • ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​លោក​យេស៊ូ​ធ្វើ
  • តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?
  • ធ្វើ​តាម​លោក​យេស៊ូ
  • ចូរបន្តអត់ធ្មត់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយប្រើវីដេអូដើម្បីបង្រៀន
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • ចូរទទួលប្រយោជន៍ពីការស្លាប់របស់លោកយេស៊ូ
    ប្រធានបទឯទៀត
  • គិតអំពីចំណាប់អារម្មណ៍
    ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
មើលបន្ថែមទៀត
ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
lmd មេរៀនទី ៨

ត្រឡប់​ទៅ​ជួប

លោកយេស៊ូបានទៅជួបយ៉ាកុបដែលជាប្អូនប្រុសលោកនៅក្នុងរោងជាងឈើ។ យ៉ាកុបភ្ញាក់ផ្អើលពេលឃើញលោកយេស៊ូ។

យ៉ូន. ៧:៣​-​៥; ១កូ. ១៥:៣, ៤, ៧

មេ​រៀន​ទី ៨

អត់​ធ្មត់

គោល​ការណ៍​៖ ​«​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​អត់​ធ្មត់​»។—១កូ. ១៣:៤

អ្វី​ដែល​លោក​យេស៊ូ​ធ្វើ

លោកយេស៊ូបានទៅជួបយ៉ាកុបដែលជាប្អូនប្រុសលោកនៅក្នុងរោងជាងឈើ។ យ៉ាកុបភ្ញាក់ផ្អើលពេលឃើញលោកយេស៊ូ។

វីដេអូ​៖ លោក​យេស៊ូ​អត់​ធ្មត់​ជួយ​ប្អូន​ប្រុស​របស់​លោក

១. សូម​មើល វីដេអូ ឬ​អាន​យ៉ូហាន ៧:៣​-​៥ និង​កូរិនថូស​ទី១ ១៥:៣, ៤, ៧។ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1. ក. តើ​ដំបូង​ប្អូន​ៗ​របស់​លោក​យេស៊ូ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំណឹង​ដែល​លោក​ប្រាប់?

  2. ខ. តើ​អ្វី​បង្ហាញ​ថា​លោក​យេស៊ូ​នៅ​តែ​ព្យាយាម​ជួយ​យ៉ាកុប​ដែល​ជា​ប្អូន​លោក?

តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?

២. យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់ ដោយ​សារ​មនុស្ស​ខ្លះ​ត្រូវ​ការ​ពេល​យូរ​ជាង​ដើម្បី​ទទួល​យក​ដំណឹង​ល្អ។

ធ្វើ​តាម​លោក​យេស៊ូ

៣. សាក​ល្បង​វិធី​ផ្សេង។ បើ​បុគ្គល​ណា​ម្នាក់​មិន​ចង់​រៀន​គម្ពីរ​ភ្លាម​ៗ​ទេ មិន​ចាំ​បាច់​បង្ខំ​គាត់​ឡើយ។ ពេល​អ្នក​គិត​ថា​សម​ត្រឹម​ត្រូវ សូម​ប្រើ​វីដេអូ ឬ​អត្ថបទ​ដើម្បី​ជួយ​គាត់​ឲ្យ​យល់​ថា​កម្ម​វិធី​សិក្សា​គម្ពីរ​ធ្វើ​ឡើង​យ៉ាង​ណា និង​អំពី​ប្រយោជន៍​ដែល​គាត់​អាច​ទទួល​បាន។

៤. កុំ​ប្រៀប​ធៀប។ មនុស្ស​ម្នាក់​ៗ​គឺ​ខុស​គ្នា។ បើ​សមាជិក​គ្រួសារ ឬ​អ្នក​ដែល​យើង​ត្រឡប់​ទៅ​ជួប​មាន​ការ​អល់អែក​មិន​ចង់​រៀន​គម្ពីរ ឬ​មិន​ចង់​ទទួល​យក​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ សូម​ពិចារណា​មូលហេតុ​ដែល​គាត់​មាន​អារម្មណ៍​បែប​នោះ។ តើ​មាន​ជំនឿ​ណា​មួយ​ក្នុង​សាសនា​របស់​គាត់​ដែល​គាត់​ចាត់​ទុក​ថា​សំខាន់​ខ្លាំង​ឬ​ទេ? តើ​គាត់​រង​ការ​បង្ខិត​បង្ខំ​ពី​សាច់​ញាតិ​ឬ​ពី​អ្នក​ជិត​ខាង​ទេ? សូម​ទុក​ពេល​ឲ្យ​គាត់​គិត​អំពី​អ្វី​ដែល​អ្នក​បាន​និយាយ ដើម្បី​គាត់​អាច​ពិចារណា​មើល​ថា តើ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​មាន​តម្លៃ​ខ្លាំង​យ៉ាង​ណា?

៥. អធិដ្ឋាន​អំពី​មនុស្ស​ដែល​ចាប់​អារម្មណ៍។ ចូរ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​បន្ត​មាន​ទស្សនៈ​ត្រឹម​ត្រូវ និង​មាន​ភាព​ប៉ិន​ប្រសប់។ កុំ​ភ្លេច​សុំ​លោក​ជួយ​អ្នក​ឲ្យ​ចេះ​សម្គាល់​ថា ពេល​ណា​ដែល​អ្នក​គួរ​ឈប់​ទៅ​ជួប​បុគ្គល​ដែល​មិន​សូវ​មាន​ចំណាប់​អារម្មណ៍។—១កូ. ៩:២៦

សូម​មើល​ដែរ

ម៉ាក. ៤:២៦​-​២៨; ១កូ. ៣:៥​-​៩; ២ពេ. ៣:៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក