របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយប្រើវីដេអូដើម្បីបង្រៀន
ហេតុអ្វីសំខាន់?:
វីដេអូអាចមានឥទ្ធិពលទៅលើចិត្តរបស់មនុស្ស ព្រោះវាគួរឲ្យទាក់ទាញចិត្ត ដោយសារមានរូបភាពនិងសំឡេង។ នេះជួយឲ្យអ្នកមើលផ្ដោតអារម្មណ៍និងចងចាំព័ត៌មានបានយូរ។ ព្រះយេហូវ៉ាបានទុកគំរូល្អបំផុតក្នុងការប្រើរូបភាពដើម្បីបង្រៀន។—សកម្ម. ១០:៩-១៦; បប. ១:១
វីដេអូតើព្រះមាននាមឬទេ? តើអ្នកណាជាអ្នកនិពន្ធគម្ពីរបរិសុទ្ធ? និងហេតុអ្វីយើងអាចប្រាកដថាគម្ពីរបរិសុទ្ធគឺមកពីព្រះ? ជាព័ត៌មានបន្ថែមពីលើមេរៀនទី២និងទី៣ក្នុងសៀវភៅស្តើងដំណឹងល្អ។ វីដេអូហេតុអ្វីគួររៀនគម្ពីរ? តើកម្មវិធីរៀនគម្ពីរត្រូវធ្វើឡើងតាមរបៀបណា? និងតើមានកម្មវិធីអ្វីខ្លះនៅសាលប្រជុំរបស់យើង? ជួយលើកទឹកចិត្តមនុស្សឲ្យរៀនគម្ពីរជាមួយយើង ឬចូលរួមកិច្ចប្រជុំ។ វីដេអូខ្លះដែលមានប្រវែងវែងក៏អាចប្រើក្នុងការបង្រៀនសិស្សគម្ពីរផងដែរ (km-E ៥/១៣ ទំ. ៣)។
របៀបអនុវត្ត:
ថតចម្លងទុកជាមុននូវវីដេអូដែលអ្នកចង់បង្ហាញម្ចាស់ផ្ទះ
រៀបចំសំណួរមួយឬពីរដែលមានចម្លើយពីវីដេអូ
មើលវីដេអូជាមួយនឹងគាត់
ពិគ្រោះចំណុចសំខាន់ៗក្នុងវីដេអូនោះ
សូមសាកវិធីនេះ:
បើកទៅខ្នងខិត្តប័ណ្ណណាមួយរបស់យើង ហើយប្រាប់គាត់អំពីបារកូដនៅខាងក្រោមនោះ ដែលអាចថតដើម្បីបើកមើលវីដេអូហេតុអ្វីគួររៀនគម្ពីរ?
បង្ហាញវីដេអូហេតុអ្វីយើងអាចប្រាកដថាគម្ពីរបរិសុទ្ធគឺមកពីព្រះ? រួចស្នើផ្ដល់សៀវភៅស្តើងដំណឹងល្អ ដោយបញ្ជាក់អំពីមេរៀនទី៣