បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb19 មីនា ទំ. ៧
  • ចូរប្រើវីដេអូដើម្បីបង្រៀនសិស្សគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរប្រើវីដេអូដើម្បីបង្រៀនសិស្សគម្ពីរ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
  • អត្ថបទស្រដៀងគ្នា
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយប្រើវីដេអូដើម្បីបង្រៀន
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • ផ្នែកទី២ រៀនសាឡើងវិញ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • បញ្ជីអត្ថបទ
    ភ្ញាក់រឭក! ២០១៩
  • ចូរប្រើសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ក្នុងកិច្ចបម្រើផ្សាយរបស់អ្នក
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
mwb19 មីនា ទំ. ៧
បងស្រីម្នាក់កំពុងបង្ហាញវីដេអូដល់សិស្សគម្ពីរ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​ប្រើ​វីដេអូ​ដើម្បី​បង្រៀន​សិស្ស​គម្ពីរ

ការ​បង្ហាញ​អ្វី​មួយ​ដូច​ជា​រូប​ភាព​ជា​ដើម​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ចាប់​អារម្មណ៍ ស្រួល​យល់ និង​ចាំ​អ្វី​ដែល​គាត់​បាន​រៀន។ ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្រៀន​ដ៏​ឧត្តម​របស់​យើង​បាន​ធ្វើ​ដូច្នេះ​ដើម្បី​បង្រៀន​មេ​រៀន​សំខាន់​ៗ។ (​លោ. ១៥:៥; យេ. ១៨:១​-​៦​) លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ (​ម៉ាថ. ១៨:២​-​៦; ២២:១៩​-​២១​) ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ វីដេអូ​គឺ​មាន​ប្រយោជន៍​ណាស់។ តើ​អ្នក​កំពុង​ប្រើ​វីដេអូ​ដោយ​ប៉ិន​ប្រសប់​ពេល​បង្រៀន​សិស្ស​គម្ពីរ​ឬ​ទេ?

វីដេអូ​១០​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ជួយ​យើង​បង្រៀន​មេ​រៀន​ក្នុង​សៀវភៅ​ស្តើង​ព្រះ​មាន​ដំណឹង​ល្អ​សម្រាប់​យើង! ជា​ទូ​ទៅ ចំណង​ជើង​វីដេអូ​នីមួយ​ៗ​ជាប់​ទាក់​ទង​ទៅ​នឹង​សំណួរ​ណា​មួយ​ដែល​ជា​អក្សរ​ដិត​នៅ​ក្នុង​សៀវភៅ​ស្តើង​នេះ។ សៀវភៅ​ស្តើង​នេះ​ដែល​ជា​ឯកសារ​អេឡិចត្រូនិក​នៅ​ក្នុង​គេហទំព័រ​jw.org® មាន​ភ្ជាប់​ជា​មួយ​នឹង​វីដេអូ​ផ្សេង​ៗ​ដែល​រំលឹក​យើង​អំពី​ការ​បង្ហាញ​វីដេអូ​នីមួយ​ៗ​នោះ។ បន្ថែម​ទៅ​ទៀត មាន​វីដេអូ​ឯ​ទៀត​ដែល​យើង​អាច​ប្រើ​ដើម្បី​បង្រៀន​បន្ថែម​សម្រាប់​សៀវភៅ​ផ្សេង​ៗ​នៅ​ក្នុង​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ។

តើ​អ្នក​កំពុង​ពិគ្រោះ​ប្រធានបទ​ក្នុង​គម្ពីរ​ដែល​សិស្ស​របស់​អ្នក​ប្រហែល​ពិបាក​យល់​ឬ​ទេ? ឬ​តើ​សិស្ស​របស់​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ណា​មួយ​ឬ​ទេ? សូម​ស្រាវ​ជ្រាវ​តាម​រយៈ​ផ្នែក​វីដេអូ​ក្នុង​jw.org®និង​JW​ទូរទស្សន៍​ដើម្បី​រក​វីដេអូ​មួយ​ដែល​មាន​ប្រយោជន៍​ដល់​គាត់។ ប្រហែល​អ្នក​និង​សិស្ស​របស់​អ្នក​អាច​មើល​វីដេអូ​មួយ​ជា​មួយ​គ្នា បន្ទាប់​មក​ពិគ្រោះ​វីដេអូ​នោះ។

វីដេអូ​ថ្មី​ៗ​ចេញ​ជា​រៀង​រាល់​ខែ។ ពេល​អ្នក​មើល​វីដេអូ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​វីដេអូ​នោះ​ពេល​បង្រៀន​អ្នក​ឯ​ទៀត។

វីដេអូ​នៅ​ក្នុង​សៀវភៅ​ស្តើង​ដំណឹង​ល្អ

  • វីដេអូ តើព្រះមាននាមឬទេ?

    មេ​រៀន​ទី២

    តើ​ព្រះ​មាន​នាម​ឬ​ទេ?

  • វីដេអូ តើអ្នកណាជាអ្នកនិពន្ធគម្ពីរបរិសុទ្ធ?

    មេ​រៀន​ទី៣

    តើ​អ្នក​ណា​ជា​អ្នក​និពន្ធ​គម្ពីរ​បរិសុទ្ធ?

  • វីដេអូ ហេតុអ្វីយើងអាចប្រាកដថាគម្ពីរបរិសុទ្ធគឺមកពីព្រះ?

    ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គម្ពីរ​បរិសុទ្ធ​គឺ​មក​ពី​ព្រះ?

  • វីដេអូ ហេតុអ្វីលោកយេស៊ូបានស្លាប់?

    មេ​រៀន​ទី​៤

    ហេតុ​អ្វី​លោក​យេស៊ូ​បាន​ស្លាប់?

  • វីដេអូ ហេតុអ្វីព្រះបានបង្កើតផែនដី?

    មេ​រៀន​ទី​៥

    ហេតុ​អ្វី​ព្រះ​បាន​បង្កើត​ផែន​ដី?

  • វីដេអូ តើអ្វីកើតឡើងពេលដែលយើងស្លាប់?

    មេ​រៀន​ទី​៦

    តើ​អ្វី​កើត​ឡើង​ពេល​ដែល​យើង​ស្លាប់?

  • វីដេអូ តើរាជាណាចក្ររបស់ព្រះជាអ្វី?

    មេ​រៀន​ទី​៧

    តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

  • វីដេអូ ហេតុអ្វីព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា?

    មេ​រៀន​ទី​៨

    ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា?

  • វីដេអូ តើព្រះពេញចិត្តនឹងការគោរពប្រណិប័តន៍ទាំងអស់ឬទេ?

    មេ​រៀន​ទី​១០

    តើ​ព្រះ​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​ទាំង​អស់​ឬ​ទេ?

  • វីដេអូ តើព្រះស្ដាប់សេចក្ដីអធិដ្ឋានទាំងអស់ឬ?

    មេ​រៀន​ទី​១២

    តើ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​ទាំង​អស់​ឬ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក