បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៦ ទំ. ៣២
  • ‹ធ្វើការជាអ្នកផ្សាយដំណឹងល្អ›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ធ្វើការជាអ្នកផ្សាយដំណឹងល្អ›
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • ចូរបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ចូរបំពេញភារកិច្ចរបស់អ្នកជាអ្នកផ្សព្វផ្សាយដំណឹងល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ស្មរបន្ទាល់ព្រះយេហូវ៉ា—ពួកអ្នកផ្សាយដំណឹងល្អដ៏ពិត
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើអ្នកបានត្រៀមខ្លួនហើយឬនៅ ដើម្បីផ្សាយក្រៅផ្លូវការ?
    ២០០៩ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៦ ទំ. ៣២

សេចក្ដី​រាយ​ការណ៍​ពី​ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ

‹ធ្វើ​ការ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ›

តើ​ធ្វើ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? ពាក្យ​នេះ​គឺ​មក​ពី​ពាក្យ​ក្រិក អឿអ័ក្ចចឺ​លី​ស្ដិ​ស eu·ag·ge·li·stesʹ ដែល​ជាប់​ទាក់ទង​យ៉ាង​ជិតដិត​នឹង​ពាក្យ អឿអ័ក្ចចឺ​លី​អន eu·ag·geʹli·on មាន​ន័យ​ថា​«ដំណឹង​ល្អ»។ ដូច្នេះ អ្នក​ផ្សាយ​ដំណឹង​ល្អ​គឺ​ជា​អ្នក​ផ្សាយ​ប្រកាស​ឬ​អ្នក​នាំ​សារ​ដំណឹង​ល្អ។

គ្រីស្ទាន​ពិត​ទាំង​អស់​គ្នា​គឺ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ ពីព្រោះ​ពួក​គេ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ដោយ​សម​ត្រឹម​ត្រូវ សាវ័ក​ប៉ុល​ដាស់​តឿន​ធីម៉ូថេ​ឲ្យ​‹ធ្វើ​ការ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ›។ ធីម៉ូថេ​គឺ​នឹង​ធ្វើ​កិច្ចការ​នេះ​យ៉ាង​មធ្យ័ត។ ប៉ុល​តឿន​ប្រាប់​គាត់​ឲ្យ​‹មាន​គំនិត​នឹង​ធឹង ក្នុង​គ្រប់​ការ​ទាំង​អស់› ហើយ‹ទាំង​បំពេញ​ការងារ​របស់​គាត់​គ្រប់​ជំពូក​ផង›។—ធីម៉ូថេ​ទី​២ ៤:៥

យើង​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ក៏​ត្រូវ​តែ​ធ្វើ​កិច្ច​បំរើ​នេះ​យ៉ាង​មធ្យ័ត​ដែរ ហើយ​ត្រូវ‹មាន​គំនិត​នឹង​ធឹង› ឬ​នៅ​ប្រុង​ស្មារតី​ជានិច្ច​ផង ដើម្បី​ផ្សាយ​ប្រាប់​ដំណឹង​ល្អ​នៅ​គ្រប់​ឱកាស។ មនុស្ស​ជា​ច្រើន​បាន​ស្គាល់​ព្រះ​យេហូវ៉ា​ហើយ​ដឹង​អំពី​សេចក្ដី​សន្យា​របស់​ទ្រង់ ក្រោយ​ពី​បាន​ទាក់ទង​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តាម​រយៈ​ការ​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ។ ការ​នេះ​ហើយ​ដែល​បាន​កើត​ឡើង​ដល់​ស៊ី​ម័រ ដែល​ជា​បុរស​ម្នាក់​នៅ​ប្រទេស​បារបា​ដុស។

ស៊ីម័រ​ជា​គ្រូ​បង្រៀន​សាលា​រដ្ឋ។ ឆាល្ស​ជា​គ្រូ​បង្រៀន​មិន​ពេញ​ពេល​ក្នុង​សាលា​ជា​មួយ​គ្នា ហើយ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់។ គាត់​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដ៏​មាន​ស្មារតី​រ​វា​ស ក៏​ជា​អ្នក​បំរើ​ពេញ​ពេល​ឬ​ជា​អ្នក​ត្រួសត្រាយ ហើយ​យក​គ្រប់​ឱកាស​ដើម្បី​ផ្សាយ​ប្រាប់​ដំណឹង​ល្អ​ដល់​មនុស្ស​ឯ​ទៀត។ គឺ​ដោយសារ​ឆាល្ស​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ ដែល​ស៊ី​ម័រ​បាន​ឮ​ដំណឹង​អំពី​ព្រះ​រាជាណាចក្រ​ជា​លើក​ដំបូង។

មិន​យូរ​ស៊ីម័រ​ប្ដេជ្ញា​ផ្សាយ​ប្រាប់​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​ដែរ ឲ្យ​មនុស្ស​ច្រើន​ថែម​ទៀត​បាន​ដឹង​ឮ។ ដូច្នេះ​គាត់​ចាប់​ផ្ដើម​សន្ទនា​ជា​ធម្មតា​ជា​មួយ​គេ​នៅ​កន្លែង​ធ្វើ​ការ ជា​ពិសេស​គឺ​ជា​មួយ​ពួក​កូន​សិស្ស​របស់​គាត់។ ថ្វី​បើ​នៅ​ស្រុក​ខ្លះ​គេ​ហាម​មិន​ឲ្យ​បង្រៀន​រឿង​សាសនា​ក្នុង​សាលា​រដ្ឋ​ក៏​ដោយ តែ​ចំពោះ​គាត់​វិញ គេ​បាន​ចាត់​ឲ្យ​បង្រៀន​គុណសម្បត្ដិ​ខាង​សាសនា​និង​សីលធម៌។ តែ​ឥឡូវ​ទស្សនៈ​ពី​មុន​របស់​ស៊ី​ម័រ​ចំពោះ​សេចក្ដី​ទាំង​នេះ គឺ​បាន​ត្រូវ​ប្ដូរ​ជំនួស​ដោយ​ចំណេះ​ព្រះ​គម្ពីរ​ដែល​គាត់​ទើប​រៀន​ចេះ​ថ្មីៗ​វិញ។ ដូច្នេះ​ក្នុង​គ្រា​ចេញ​ពី​រៀន គាត់​និយាយ​ប្រាប់​កូន​សិស្ស​របស់​គាត់ នូវ​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ពិភពលោក​ថ្មី និង​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​អស់កល្ប​ជានិច្ច។

តើ​ពួក​ក្មេង​ទាំង​នេះ​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច? ជា​ច្រើន​នាក់​សម្ដែង​ការ​ចាប់​អារម្មណ៍​ដ៏​ពិត​ប្រាកដ ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ មិន​យូរ​ក្រោយ​មក ស៊ី​ម័រ​ចាប់​បង្រៀន​ព្រះ​គម្ពីរ​ដល់​កូន​សិស្ស១៣នាក់។ ពួក​គេ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង បាន​ជា​គេ​ណាត់​រៀន​ព្រះ​គម្ពីរ​ពីរ​ដង​ក្នុង​មួយ​អាទិត្យ។ ដល់​ក្រោយ​មក ពួក​គេ​ភាគ​ច្រើន​ក៏​ចាប់​ផ្ដើម​ចូល​រួម​ក្នុង​ប្រជុំ​គ្រីស្ទាន​នៅ​សាលព្រះរាជាណាចក្រ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​តំបន់​នោះ។ មក​ដល់​ឥឡូវ​នេះ ប្រាំ​បួន​នាក់​បាន​ថ្វាយ​ខ្លួន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ រីឯ​ស៊ី​ម័រ​វិញ គាត់​ឥឡូវ​បំពេញ​ការងារ​របស់​គាត់​គ្រប់​ជំពូក​ដោយ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​និង​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​មួយ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​បារបា​ដុស។

នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​អំពី​របៀប​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទូទាំង​ពិភពលោក‹ធ្វើ​ការ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ› ក្នុង​មួយ​ចំណែក​ដោយ​ចូល​រួម​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ។ ពួក​គេ​ធ្វើ​តាម​ពាក្យ​ដាស់​តឿន​ពី​ព្រះ​គម្ពីរ ដែល​ចែង​ក្នុង​កូល៉ុស ៤:៥, ៦ ថា​៖ «ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ​គុណ​ជានិច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និមួយៗ»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក