បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៧ ទំ. ៣-៤
  • ដំណឹងអាក្រក់មានកាន់តែច្រើនឡើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ដំណឹងអាក្រក់មានកាន់តែច្រើនឡើង
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មាន​ច្រើន​ក្នុង​ប្រវត្ដិសាស្ត្រ
  • រឹតតែ​ខ្លាំង​ឡើង​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ
  • ដំណឹងល្អនៅខាងមុខ!
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «ដំណឹង​ល្អ»!
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ការ«នាំដំណឹងល្អពីការប្រសើរមក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ភាគទី១៣
    ចូរស្ដាប់ព្រះ
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៧ ទំ. ៣-៤

ដំណឹង​អាក្រក់​មាន​កាន់​តែ​ច្រើន​ឡើង

តើ​អ្នក​មាន​ដែល​សម្គាល់​ឃើញ ចំណង​ជើង​ប្រកាស​អំពី​ដំណឹង​អាក្រក់ ដែល​ធ្វើ​ឲ្យ​ពួក​អ្នក​អាន​ចាប់​ភ្លឹក​ជាង​ដំណឹង​ល្អ​ឬ​ទេ? មិន​ថា​នៅ​ក្នុង​ចំណង​ជើង​កាសែត​នៃ​មហន្តរាយ​ធម្មជាតិ ឬ​ការ​និយាយ​ដើម​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​លើ​ក្រប​សៀវភៅ​រលោង​ក៏​ដោយ ដំណឹង​អាក្រក់​ហាក់បី​ដូច​ជា​លក់ដាច់​ជាង​ដំណឹង​ល្អ។

សព្វ​ថ្ងៃ​នេះ ដំណឹង​អាក្រក់​គឺ​សំបូរ​ហូរ​ហៀរ។ ប៉ុន្តែ​បុគ្គល​ម្នាក់​ប្រហែល​ជា​ឆ្ងល់​ថា ពួក​អ្នក​សារពត៌មាន​ច្បាស់​ជា​ត្រូវ​បាន​គេ​បង្ហាត់​ឲ្យ​ស្វែង​រក​តែ​ដំណឹង​អាក្រក់—ដោយ​មិន​គិត​អំពី​ដំណឹង​ល្អ។

មាន​ច្រើន​ក្នុង​ប្រវត្ដិសាស្ត្រ

ប្រាកដ​ហើយ ដំណឹង​អាក្រក់​មាន​ច្រើន​ណាស់​ក្នុង​សតវត្ស​ទាំង​ឡាយ លើស​លុប​ជា​ដំណឹង​ល្អ។ ក្នុង​ឯកសារ​ប្រវត្ដិសាស្ត្រ គឺ​ឃើញ​តែ​សំដៅ​ទៅ​រក​ការ​រង​ទុក្ខ​របស់​មនុស្ស ការ​បាក់​ទឹក​ចិត្ត និង​ការ​អស់​សង្ឃឹម ដែល​ជា​វា​ស្នា​របស់​មនុស្ស​លោក។

ចូរ​ឲ្យ​យើង​ពិចារណា​មើល​ឧទាហរណ៍​ខ្លះៗ។ សៀវភៅ កាល​ប្រវត្ដិ​នៃ​ពិភពលោក ដែល​បាន​ប្រឌិត​ឡើង​ដោយ​លោក យាក លឺក្រន់ សម្ដែង​ដំណើរ​រឿង​ផ្សេងៗ ដែល​រឿង​និមួយៗ​ត្រូវ​បាន​សរសេរ​មក​ក្នុង​ថ្ងៃ​ដែល​ព្រឹត្ដិការណ៍​នោះ​បាន​កើត​ឡើង តែ​ហាក់បី​ដូច​ជា​រាយ​ការណ៍​ដោយ​អ្នក​សារពត៌មាន​ទំនើប។ ពី​របាយ​ការណ៍​ទាំង​នេះ​ដែល​បាន​ស្រាវជ្រាវ​យ៉ាង​ប្រសើរ យើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​អំពី​ដំណឹង​អាក្រក់​ដែល​មាន​ទូទៅ ដែល​មនុស្ស​បាន​ឮ​ក្នុង​ជីវិត​ដ៏​មាន​បញ្ហា​របស់​គាត់​នៅ​ផែនដី​នេះ។

ទី​មួយ ចូរ​ពិចារណា​មើល​អំពី​របាយ​ការណ៍​នេះ​ពី​ប្រទេស​ក្រិក​ក្នុង​ឆ្នាំ​៤២៩​ម.ស.យ.។ នេះ​ប្រាប់​អំពី​សង្គ្រាម​ដែល​កំពុង​តែ​ច្បាំង​រវាង​ពួក​អាថែន​និង​ពួក​ស្បា​តា​៖ «ទី​ក្រុង​និង​រដ្ឋ​នៃ​ផូធីដា ត្រូវ​បាន​ចុះ​ចាញ់​នឹង​ពួក​អាថែន​ដែល​បាន​ឡោមព័ទ្ធ​ជុំវិញ ក្រោយ​ពី​បាន​អត់​ឃ្លាន​យ៉ាង​ខ្លាំង ដែល​ប្រជា​រាស្ត្រ​នោះ​ស៊ី​សាច់​ញាតិ​ស្លាប់​របស់​គេ»។ នេះ​ជា​ដំណឹង​អាក្រក់​មែន!

មក​ដល់​សតវត្ស​ទី​មួយ​មុន​សករាជ​យើង យើង​ឃើញ​របាយ​ការណ៍​ដ៏​អាក្រក់​មួយ​អំពី​មរណភាព​របស់​លោក​ជូលីស សេសារ នៅ​ទី​ក្រុង​រ៉ូម ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ ៤៤ ម.ស.។ «លោក​ជូលីស សេសារ​ត្រូវ​បាន​គេ​លួច​សម្លាប់។ ពី​ពួក​ចូល​ដៃ​ប្រព្រឹត្ត​អំពើ​នេះ ខ្លះ​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​លោក បាន​ចាក់​សម្លាប់​លោក កាល​ដែល​លោក​ដើរ​មក​អង្គុយ​ក្នុង​ព្រឹទ្ធ​សភា​ថ្ងៃ​នេះ គឺ​ថ្ងៃ​ទី១៥ នៃ​ខែ​មីនា»។

ក្នុង​កំឡុង​សតវត្ស​ជា​ច្រើន​បន្ទាប់​មក ដំណឹង​អាក្រក់​ក៏​បន្ត​មាន​កាន់​តែ​ច្រើន​ឡើង។ ឧទាហរណ៍​ដ៏​រន្ធត់​មួយ គឺ​ពត៌មាន​នេះ​ពី​ប្រទេស​ម៉ិច​ស្សីកូ​ក្នុង​ឆ្នាំ​១៤៨៧​៖ «ជា​របៀប​សម្ដែង​ដ៏​អស្ចារ្យ​នៃ​យញ្ញបូជា ដែល​មិន​ធ្លាប់​ឃើញ​នៅ​ទី​ក្រុង​ថិនូធីឡេ​នៃ​ពួក​អាថិក មនុស្ស​ប្រហែល​ជា​២០.០០០​នាក់​ត្រូវ​បាន​គេ​វះ​យក​បេះដូង ធ្វើ​យញ្ញបូជា​ទៅ​ព្រះ​នៃ​សង្គ្រាម»។

ការ​ឃោរឃៅ​របស់​មនុស្ស​មិន​គ្រាន់​តែ​ផ្ដល់​ឲ្យ​ដំណឹង​អាក្រក់​ប៉ុណ្ណោះ តែ​សេចក្ដី​ប្រហែស​របស់​គេ​ក៏​បាន​ធ្វើ​ឲ្យ​មាន​ដំណឹង​អាក្រក់​ដែរ។ ភ្លើង​ឆេះ​យ៉ាង​ខ្លាំង​ក្នុង​ទី​ក្រុង​ឡនដុន គឺ​ជា​មហន្តរាយ​ដ៏​ធំ​មួយ​បែប​នេះ។ របាយ​ការណ៍​ពី​ទី​ក្រុង​ឡនដុន​ក្នុង​ប្រទេស​អង់គ្លេស ចុះ​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​១៦៦៦ អាន​ថា​៖ «មក​ដល់​ចុង​បំផុត ក្រោយ​ពី​បួន​ថ្ងៃ​បួន​យប់ ភ្លើង​ឆេះ​នៃ​ទី​ក្រុង​ឡនដុន​ត្រូវ​បាន​ពន្លត់​ដោយ​លោក​ឌុច​នៃ​យ៉ក ដោយ​បាន​យក​ពួក​ក្រុម​រំសេវ​នៃ​កង​នាវា ដើម្បី​ធ្វើ​ឲ្យ​ផ្ទុះ​បែក​ខ្ចាយ​អាគារ​ណា​ដែល​នៅ​តាម​ផ្លូវ​នៃ​អណ្ដាត​ភ្លើង។ ប្រមាណ​៤០០​ហិកតារ​និង​៨៧​ព្រះ​វិហារ​ត្រូវ​បាន​ឆេះ​អស់ ហើយ​ផ្ទះ​១៣,០០០​ក៏​ត្រូវ​បាន​ខូច​ខាត​ដែរ។ ដោយ​អព្ភូតហេតុ មាន​តែ​មនុស្ស​ប្រាំ​បួន​នាក់​ទេ ដែល​បាន​បាត់បង់​ជីវិត»។

យើង​ត្រូវ​បន្ថែម​ទៅ​នឹង​ឧទាហរណ៍​នៃ​ដំណឹង​អាក្រក់ នូវ​ការ​រាលដាល​ដែល​មាន​យ៉ាង​ឃោរឃៅ​ទូទាំង​ទ្វីប​ជា​ច្រើន—ជា​ឧទាហរណ៍ អាសន្ន​រោគ​ដែល​រាលដាល​នៅ​ដើម​ទសវត្ស​នៃ​ឆ្នាំ​១៨៣០។ ចំណង​ជើង​ដែល​បាន​បោះ​ពុម្ព​រាយ​ការណ៍​អំពី​នេះ អាន​ថា​៖ «ការ​អុ​ក​ឡុ​ក​នៃ​អាសន្ន​រោគ​មក​បន្លាច​ទ្វីប​អឺរ៉ុប»។ របាយ​ការណ៍​ដ៏​ពិត​ដែល​មាន​ជា​បន្ទាប់ រៀប​រាប់​ដំណឹង​អាក្រក់​ដ៏​រន្ធត់​ក្រៃលែង​៖ «អាសន្ន​រោគ មិន​ដែល​ដឹង​ឮ​ក្នុង​អឺរ៉ុប​មក​ទល់​ឆ្នាំ​១៨១៧ គឺ​កំពុង​តែ​រាលដាល​ទៅ​ទិស​ខាង​លិច​ចេញ​ពី​ទ្វីប​អាស៊ី។ ទី​ក្រុង​ទាំង​ឡាយ​ក្នុង​ប្រទេស​រុស្ស៊ី ដូច​ជា​ម៉ូស្កូ និង​ស៊ី​នភេធើប៊ឺ​ក មាន​មនុស្ស​ស្លាប់​យ៉ាង​ច្រើន—អ្នក​រងគ្រោះ​ភាគ​ច្រើន​គឺ​មក​ពី​កន្លែង​ក្រីក្រ»។

រឹតតែ​ខ្លាំង​ឡើង​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ

ដូច្នេះ ទោះបី​ដំណឹង​អាក្រក់​មាន​ទូទាំង​ប្រវត្ដិសាស្ត្រ​ក៏​ដោយ តែ​ក្នុង​ទសវត្ស​ថ្មីៗ​នៃ​សតវត្ស​ទី​២០​នេះ ភស្តុតាង​បង្ហាញ​ថា ដំណឹង​អាក្រក់​មាន​កាន់​តែ​ច្រើន​ឡើង គឺ​ប្រាកដ​ជា​មាន​រឹតតែ​ច្រើន​ឡើង​មែន។

គ្មាន​ចម្ងល់​ឡើយ ដែល​ថា​ពត៌មាន​ខាង​សង្គ្រាម​ជា​ដំណឹង​អាក្រក់​ក្រៃលែង ដែល​សតវត្ស​របស់​យើង​បាន​ឮ។ សង្គ្រាម​ដ៏​ធំ​ទាំង​ពីរ​ក្នុង​ប្រវត្ដិសាស្ត្រ—ដែល​គេ​ហៅ​យ៉ាង​ត្រឹម​ត្រូវ​ជា សង្គ្រាម​លោក​ទី១ និង​សង្គ្រាម​លោក​ទី២—យ៉ាង​ប្រាកដ​ណាស់ គឺ​បាន​ឃើញ​រាយ​ការណ៍​ដំណឹង​អាក្រក់​ក្នុង​ទំហំ​ដ៏​ធំ​អាក្រក់​ក្រៃលែង។ ប៉ុន្តែ នេះ​គ្រាន់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​នៃ​ដំណឹង​អាក្រក់ ដែល​សតវត្ស​ដ៏​ឥត​សប្បាយ​នេះ​ផ្ដល់​ឲ្យ។

ចូរ​ពិចារណា​មើល​ចំណង​ជើង​ខ្លះៗ​ដែល​បាន​ជ្រើសរើស​មក​៖

ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​១៩២៣: ការ​កក្រើក​ផែនដី​កំទេច​ទី​ក្រុង​តូក្យូ—៣០០.០០០​នាក់​ស្លាប់; ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​១៩៣១: វិបត្ដិ​ភ័យ—ប្រទេស​អង់គ្លេស​បញ្ចុះ​តម្លៃ​ប្រាក់; ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​១៩៥០: កូរ៉េ​ខាង​ជើង​ចូល​លុក​លុយ​កូរ៉េ​ខាង​ត្បូង; ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​១៩៥៦: ពួក​ហុងហ្គ្រី​ក្រោក​ប្រឆាំង​ការ​គ្រប់គ្រង​របស់​សូវៀត; ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៣: ចន ឃិន្នីឌី​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​ទី​ក្រុង​ដាឡាស; ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​១៩៦៨: រថក្រោះ​រុស្ស៊ី​បើក​ចូល​កិន​ការ​បះបោរ​ពួក​ផ្រាក; ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​១៩៧០: យន្តហោះ​ដែល​ចោរ​ប្លន់​ផ្ទុះ​ក្នុង​វាល​ខ្សាច់; ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​១៩៧៤: ព្យុះ​ស៊ីក្លូនត្រេស៊ី​កំទេច​រដ្ឋ​ដាវិន—៦៦​នាក់​ស្លាប់; ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥: ប្រទេស​កម្ពុជា​ធ្លាក់​អំណាច​ទៅ​ពួក​កុម្មុយនិស្ត; ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៧៨: មនុស្ស​ជា​ច្រើន​សម្លាប់​ខ្លួន​ឯង​ក្នុង​ប្រទេស​ហ្គាយេណា; ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​១៩៨៤: អ្នក​ស្រី ហ្គានឌី​ត្រូវ​គេ​បាញ់​សម្លាប់​ចោល; ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ​១៩៨៦: យន្ត​អវកាស​ផ្ទុះ​ពេល​ហោះ​ឡើង; ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​១៩៨៦: គ្រឿង​បង្កើត​កំដៅ​របស់​សូវៀត​ត្រូវ​បាន​ឆេះ​ភ្លើង​ក្នុង​ប្រទេស​អ៊ុយក្រែន; ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​១៩៨៧: ផ្សារ​ហ៊ុន​ត្រូវ​បាន​ធ្លាក់​គ្រុប; ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​១៩៨៩: ប្រេង​កំពប់​ពាស​ពេញ​នៅ​អាឡាស្កា; ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​១៩៨៩: ពួក​ទាហាន​សម្លាប់​រង្គាល​ពួក​បាតុកម្ម​ក្នុង​ទីធ្លា​ធីណាមីន។

ត្រូវ​ហើយ ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា​ដំណឹង​អាក្រក់​តែង​តែ​មាន​ជានិច្ច ហើយ​ដំណឹង​ល្អ​គឺ​មិន​សូវ​មាន​ទេ។ កាល​ដែល​ដំណឹង​អាក្រក់​រឹតតែ​មាន​ច្រើន​ឡើង​ក្នុង​ទសវត្ស​ថ្មីៗ​នេះ ដំណឹង​ល្អ​ក៏​បាន​បាត់បង់​ទៅ​ដែរ កាល​ឆ្នាំ​និមួយៗ​កន្លង​ទៅ។

ហេតុ​អ្វី​ក៏​ដូច្នេះ? តើ​នឹង​មាន​ដូច្នេះ​ជានិច្ច​ឬ?

អត្ថបទ​ជា​បន្ទាប់​នឹង​ពិចារណា​អំពី​សំនួរ​ទាំង​ពីរ​នេះ។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៣]

WHO/League of Red Cross

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក