បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១ ទំ. ៣-៤
  • យើងត្រូវតែយល់សប្ដិ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យើងត្រូវតែយល់សប្ដិ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពិភព​នៃ​សុបិន
  • តើសុបិនអាចទាយប្រាប់អំពីអនាគតបានទេ?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • តើតាមរបៀបណាខ្ញុំអាចគេងគ្រប់គ្រាន់?
    សំណួរពីយុវវ័យ
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១ ទំ. ៣-៤

យើង​ត្រូវ​តែ​យល់​សប្ដិ

តើ​អ្នក​មាន​សុបិន​ទេ? យើង​អាច​និយាយ​ថា អ្នក​ច្បាស់​ជា​ធ្លាប់​មាន​ហើយ ពី​ព្រោះ​យើង​គ្រប់​ៗ​គ្នា​តែង​តែ​មាន​សុបិន​ក្នុង​កាល​ដែល​យើង​កំពុង​តែ​ដេក​លក់ ថ្វី​បើ​យើង​អះអាង​ថា​យើង​មិន​មាន​សុបិន​ក៏​ដោយ។ គេ​បាន​ស្ទង់​ឃើញ​ថា ជាង​៩៥​ភាគ​រយ​នៃ​សុបិន គឺ​មិន​អាច​ចាំ​បាន​ទេ។ តើ​សុបិន​មួយ​ណា​ដែល​អ្នក​ចាំ​បាន? តាម​ការ​ពិត សុបិន​ដែល​យើង​តែង​តែ​ចាំ នោះ​ជា​សុបិន​ដែល​យើង​មាន​ជិត​ពេល​ដែល​យើង​ក្រោក​ពី​ដេក។

ពួក​អ្នក​ស្រាវ​ជ្រាវ​ខាង​សុបិន​បាន​រក​ឃើញ​ថា ការ​សម្រាន្ត​ជា​ដំណើរ​ដែល​ទៅ​មុខ គឺ​ថា​ក្នុង​បី​បួន​ម៉ោង​ដំបូង យើង​ដេក​លក់​លង់​យ៉ាង​ស្រួល ហើយ​ក្រោយ​មក​ប្រែ​ជា​រហ័ស​ភ្ញាក់​ទៅ​វិញ។ សុបិន​តែង​តែ​កើត​ឡើង ជា​ពិសេស​ក្នុង​កំឡុង​នៃ​ការ​កំរើក​ភ្នែក​យ៉ាង​លឿន ដែល​ហៅ​ថា ដំណើរ​ដេក​ដែល​កំរើក​ភ្នែក​យ៉ាង​លឿន។ នេះ​គឺ​ឆ្លាស់​គ្នា​ជា​មួយ​នឹង​ដំណើរ​ដេក​ដែល​ឥត​កំរើក​ភ្នែក​យ៉ាង​លឿន។ ដំណើរ​ដេក​ដែល​កំរើក​ភ្នែក​យ៉ាង​លឿន/ដំណើរ​ដេក​ដែល​ឥត​កំរើក​ភ្នែក​យ៉ាង​លឿន នេះ​មាន​រយៈ​ប្រហែល​៩០​នាទី​ក្នុង​មួយ​លើក ហើយ​នេះ​អាច​មាន​រហូត​ដល់​ប្រាំ​ឬ​ប្រាំ​មួយ​លើក​ក្នុង​មួយ​យប់ ដែល​លើក​ចុង​ក្រោយ​បង្អស់​កើត​ឡើង​ជិត​ពេល​យើង​ភ្ញាក់។

ច្បាស់​ជា​ខុស​ហើយ បើ​គិត​ថា​ខួរ​ក្បាល​របស់​អ្នក​មាន​សកម្មភាព​តិច​តួច​ក្នុង​កំឡុង​ដេក​នោះ។ គេ​បាន​ស្រាវ​ជ្រាវ​ឃើញ​ថា ខួរ​ក្បាល​គឺ​មាន​សកម្មភាព​ក្នុង​ពេល​មាន​សុបិន ជាង​ក្នុង​កំឡុង​ភ្ញាក់​ទៅ​ទៀត លើក​លែង​តែ​កោសិកា​នៃ​សរសៃ​ប្រសាទ​ខ្លះ​ក្នុង​ខួរ​ក្បាល ដែល​ទាក់​ទង​នឹង​សតិ​ការ​និង​ស្មារតី​ប៉ុណ្ណោះ។ កោសិកា​ទាំង​នេះ​មើល​ទៅ​ដូច​ជា​គ្មាន​សកម្មភាព​ក្នុង​កំឡុង​ដំណើរ​ដេក​ដែល​កំរើក​ភ្នែក​យ៉ាង​លឿន។ ប៉ុន្តែ​ជា​ធម្មតា សរសៃ​ប្រសាទ​ក្នុង​ខួរ​ក្បាល​ធ្វើ​គមនាគមន៍​រវាង​កោសិកា​ឥត​ឈប់​ឈរ។

ខួរ​ក្បាល​របស់​យើង​គឺ​ជា​ផ្នែក​ដ៏​ស្មុគ​ស្មាញ​មួយ​នៃ​រូប​កាយ ដែល​មាន​វត្ថុ​ធាតុ​រាប់​ម៉ឺន​កោដិ​បង្កើត​សញ្ញា​ប្រហែល​ជិត​ពីរ​ទៅ​បី​រយ​ក្នុង​មួយ​វិនាទី។ ក្នុង​ខួរ​ក្បាល​មនុស្ស​ម្នាក់ គឺ​មាន​វត្ថុ​ធាតុ​ច្រើន​ជាង​ចំនួន​មនុស្ស​នៅ​លើ​ផែនដី​ទៅ​ទៀត។ អ្នក​ស្រាវ​ជ្រាវ​ខ្លះ​ស្មានថា ខួរ​ក្បាល​មាន​វត្ថុ​ធាតុ​ពី​២០​ម៉ឺន​កោដិ​រហូត​ដល់​៥០​ម៉ឺន​កោដិ។ ភាព​ស្មុគ​ស្មាញ​របស់​វា គាំទ្រ​នូវ​អ្វី​ដែល​ដាវីឌ ជា​អ្នក​សរសេរ​ព្រះ​គម្ពីរ​បាន​និយាយ​អំពី​រូប​កាយ​របស់​មនុស្ស៖ «ទូល​បង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ។ ឯ​ស្នា​ដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់»។—ទំនុកដំកើង ១៣៩:១៤

ពិភព​នៃ​សុបិន

នៅ​ពេល​ដែល​យើង​ភ្ញាក់ វិញ្ញាណ​ទាំង​ប្រាំ​របស់​យើង​គឺ​តែង​តែ​បញ្ជូន​ពត៌មាន​និង​រូប​ភាព​ទៅ​ឯ​ខួរ​ក្បាល ប៉ុន្តែ​ក្នុង​កំឡុង​ដេក វា​មិន​ធ្វើ​ដូច​នេះ​ទេ។ ខួរ​ក្បាល​បង្កើត​រូប​ភាព​ដោយ​ខ្លួន​ឯង​មិន​ចាំ​បាច់​ជំនួយ​ពី​វិញ្ញាណ​ទាំង​ប្រាំ​របស់​យើង។ ដូច្នេះ អ្វី​ៗ​ដែល​យើង​ឃើញ​ក្នុង​សុបិន​និង​សកម្មភាព​ដែល​យើង​ពិសោធ​ក្នុង​នោះ នៅ​ពេល​ខ្លះ​គឺ​ដូច​ជា​ការ​មមាល​អញ្ចឹង។ នេះ​ធ្វើ​ឲ្យ​យើង​អាច​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ធម្មជាតិ​បាន ដូច​ជា​ហោះហើរ​ដូច​ក្នុង​រឿង ភ៉ិធឺ ផែណ ឬ​ធ្លាក់​ពី​ជ្រោះ​ដោយ​គ្មាន​គ្រោះ​ថ្នាក់។ ពេល​វេលា​ក៏​ដើរ​ខុស​ទំនង​ដែរ ដែល​អតីតកាល​ប្រែ​ទៅ​ជា​បច្ចុប្បន្នកាល​វិញ។ ឬ​បើ​សិន​ជា​យើង​ខំ​ព្យាយាម​រត់ យើង​ហាក់​បី​ដូច​ជា​មិន​អាច​ទប់​ទល់​ចលនា​របស់​យើង​បាន​ឡើយ—ជើង​របស់​យើង​មិន​ចង់​ធ្វើ​តាម​បំណង​យើង​ទេ។ ការ​ពិសោធ​និង​ដំណើរ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​យើង​នៅ​ភ្ញាក់ នោះ​អាច​មាន​ឥទ្ធិពល​លើ​សុបិន​របស់​យើង​ដែរ។ មនុស្ស​ជា​ច្រើន​ដែល​បាន​ពិសោធ​នឹង​អំពើ​ឃោរឃៅ​នៃ​សង្គ្រាម នោះ​មិន​អាច​បំភ្លេច​យ៉ាង​ស្រួល​បាន​ទេ ហើយ​ក៏​មិន​អាច​បំភ្លេច​នូវ​អារម្មណ៍​នៃ​ការ​បៀត​បៀន​ពី​ឧក្រិដ្ឋ​ជន​ដែរ។ ការ​ពិសោធ​ដ៏​ខ្វល់​ខ្វាយ​នេះ អាច​ផុស​ឡើង​ក្នុងសុបិន​របស់​យើង ដែល​ធ្វើ​ឲ្យ​មាន​សប្ដិ​អាក្រក់។ របស់​ទូទៅ​ដែល​យើង​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត ក៏​អាច​ផុស​ឡើង​ក្នុង​សុបិន​របស់​យើង​ដែរ។

ជួន​កាល​នៅ​ពេល​ដែល​យើង​ខំ​ប្រឹង​ដោះ​ស្រាយ​បញ្ហា​ណា​មួយ យើង​រក​ឃើញ​ដំណោះ​ស្រាយ​នោះ​ក្នុង​កំឡុង​ដេក។ នេះ​អាច​បញ្ជាក់​ថា មិន​មែន​ការ​សម្រាន្ត​ទាំង​អស់​មាន​សុបិន​នោះ​ទេ។ មួយ​ចំណែក​នៃ​ការ​សម្រាន្ត​គឺ​មាន​ការ​គិត។

សៀវភៅ​អំពី​សុបិន​និង​ខួរ​ក្បាល​របស់​យើង​កត់​សម្គាល់​ថា៖ «ដំណើរ​នៃ​សកម្មភាព​ខាង​គំនិត​ដែល​មាន​ច្រើន​ជាង​គេ គឺ​មិន​មែន​ជា​សុបិន​នោះ​ទេ តែ​ជា​ការ​គិត​ទៅ​វិញ។ ការ​គិត​ក្នុង​ពេល​កំពុង​ដេក​មិន​មែន​ជា​ដំណើរ​ភាន់​ច្រឡំ ហើយ​ក៏​មិន​ជា​ការ​ចម្លែក​ដែរ។ នេះ​ជា​ការ​ធម្មតា​ដែល​ជាប់​ទាក់​ទង​ព្រឹត្ដិការណ៍​ជាក់​ស្តែង​ដែល​មាន​នៅ​ម្សិលមិញ ឬ​ស្អែក ហើយ​ជា​ការ​គ្មាន​ខ្លឹម​សារ ឥត​ប្រឌិត​ញាណ និង​ច្រំ​ដែល​ៗ»។

មនុស្ស​ខ្លះ​គិត​ថា ប្រធាន​នៃ​សុបិន​របស់​គេ មាន​សារៈ​សំខាន់​ចំពោះ​គេ។ ដើម្បី​នឹង​បក​ស្រាយ​សុបិន គេ​ទុក​កូន​សៀវភៅ​នៅ​ជិត​គ្រែ​របស់​គេ ដើម្បី​ឲ្យ​គេ​អាច​កត់​ទុក​សុបិន​នោះ នៅ​ពេល​គេ​ភ្ញាក់​ឡើង។ ចំពោះ​ផល​ប្រយោជន៍​នៃ​សៀវភៅ​ដែល​ខំ​ប្រឹង​បក​ស្រាយ​សញ្ញា​សុបិន​ទាំង​នេះ កលល្បិច​នៃ​សុបិន ដោយ​អែន ហ្វារ៉ា​ដេ ចែង​ថា៖ «សៀវភៅ​នៃ​សុបិន ដែល​អ្នក​រក​មើល​អត្ថន័យ​សុបិន នោះ​គ្មាន​ប្រយោជន៍​ទេ មិន​ថា​វា​ជា​ទ្រឹស្តី​ធម្មតា ឬ​មាន​មូលដ្ឋាន​លើ​ទ្រឹស្តី​នៃ​ចិត្ត​ទំនើប​ក៏​ដោយ»។

ពី​ព្រោះ​សុបិន​មាន​កំណើត​ពី​ខួរ​ក្បាល គឺ​មិន​សម​ហេតុ​ផល​ទេ ដោយ​និយាយ​ថា​ទាំង​នេះ​មាន​សារៈ​សំខាន់​សំរាប់​យើង។ យើង​ត្រូវ​ចាត់​ទុក​សុបិន​ជា​មុខ​នាទី​ធម្មតា​នៃ​ខួរ​ក្បាល ដែល​ជួយ​ថែ​រក្សា​ឲ្យ​មាន​សុខភាព​ល្អ។

ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ ចំពោះ​អស់​អ្នក​ដែល​និយាយ​ថា គេ​មាន​សុបិន​អំពី​សេចក្ដី​ស្លាប់​នៃ​ញាតិ​សន្ដាន​ឬ​មិត្ត រួច​ថ្ងៃ​ស្អែក​ឡើង​បុគ្គល​នោះ​បាន​ស្លាប់​មែន? តើ​នេះ​មិន​បញ្ជាក់​ថា សុបិន​អាច​ប្រាប់​អំពី​អនាគត​ទេ​ឬ? ក្នុង​អត្ថបទ​ជា​បន្ទាប់ យើង​នឹង​ពិចារណា​នូវ​អ្វី​ដែល​គាំទ្រ​សុបិន​ខាង​ទំនាយ​ទាំង​នេះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក