បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/១ ទំ. ១៣-១៨
  • សូមគាំទ្របន្ទូលរបស់ព្រះដោយស្មោះត្រង់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូមគាំទ្របន្ទូលរបស់ព្រះដោយស្មោះត្រង់
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​មាន​អ្វី​បាន​កើត​ឡើង​ដល់​ព្រះ​នាម​របស់​ព្រះ?
  • ពេល​ដែល​ជំនឿ​ផ្ទាល់​ខ្លួន​បង្កើត​សេចក្ដី​បក​ប្រែ
  • គាំទ្រ​ដោយ​ស្មោះ​ត្រង់​ដល់​បន្ទូល​នៃ​ព្រះ
  • សេចក្ដីបកប្រែគម្ពីរមួយដែលមានជីវិតរស់នៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ក១ គោលការណ៍នៃការបកប្រែគម្ពីរ
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/១ ទំ. ១៣-១៨

សូម​គាំទ្រ​បន្ទូល​របស់​ព្រះ​ដោយ​ស្មោះ​ត្រង់

«យើង​ខ្ញុំ​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស ឥត​ប្រព្រឹត្ត​ដោយ​ឧបាយ​កល ឬ​បំប្លែង​ព្រះ​បន្ទូល​ឡើយ»។—កូរិនថូស​ទី​២ ៤:២

១. (ក) តើ​អ្វី​ដែល​ត្រូវ​ការ​ដើម្បី​សម្រេច​កិច្ចការ​ដែល​បាន​ចែង​មក​ក្នុង​ម៉ាថាយ ២៤:១៤ និង ២៨:១៩, ២០? (ខ) តើ​ដល់​ទំហំ​ណា​ដែល​ព្រះ​គម្ពីរ​មាន​ក្នុង​ភាសា​នៃ​មនុស្ស ពេល​ដែល​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ចាប់​ផ្ដើម​ឡើង?

ក្នុង​ទំនាយ​ដ៏​ធំ​របស់​ទ្រង់​ដែល​ស្តី​អំពី​គ្រា​នៃ​វត្តមាន​របស់​ទ្រង់ និង​អំពី​គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ទាយ​ប្រាប់​ថា៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។ ទ្រង់​ក៏​មាន​បន្ទូល​ប្រាប់​ពួក​អ្នក​កាន់​តាម​ទ្រង់​ទៀត​ថា៖ «ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ . . . ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) សេចក្ដី​សម្រេច​នៃ​ទំនាយ​ទាំង​នោះ ក៏​ទាក់​ទង​នឹង​ការ​បក​ប្រែ​និង​បោះ​ពុម្ព​នៃ​ព្រះ​គម្ពីរ​ជា​ច្រើន ក្នុង​ការ​បង្រៀន​មនុស្ស​អំពី​អត្ថន័យ​នេះ ហើយ​ក្នុង​ការ​ជួយ​គេ​ឲ្យ​អនុវត្ត​តាម​ក្នុង​ជីវិត​របស់​គេ។ នេះ​ជា​ឯកសិទ្ធិដ៏​ល្អ​មែន​ដោយ​បាន​ចូល​រួម​ក្នុង​សកម្មភាព​បែប​នេះ! ដល់​ឆ្នាំ​១៩១៤ ព្រះ​គម្ពីរ​ឬ​មួយ​ចំណែក​ខ្លះ បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​៥៧០​ភាសា​រួច​ជា​ស្រេច​ទៅ​ហើយ។ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក មាន​ភាសា​រាប់​រយ​និង​គ្រាម​ភាសា​ច្រើន​ទៀត ដែល​បាន​បន្ថែម​ចូល ហើយ​ក្នុង​ភាសា​ភាគ​ច្រើន​មាន​សេចក្ដី​បក​ប្រែ​លើស​ជាង​មួយ។a

២. តើ​បំណង​ផ្សេង​ៗ​យ៉ាង​ណា ដែល​មាន​អនុ​ភាព​លើ​កិច្ច​ការ​នៃ​ពួក​អ្នក​បក​ប្រែ​និង​ពួក​អ្នក​បោះ​ពុម្ព​ព្រះ​គម្ពីរ?

២ នេះ​ជា​កិច្ច​ការ​ដ៏​ពិបាក​ចំពោះ​អ្នក​បក​ប្រែ​ណា​មួយ ក្នុង​ការ​យក​ពត៌មាន​ក្នុង​ភាសា​មួយ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​អាន​ហើយ​យល់​ក្នុង​ភាសា​មួយ​ទៀត។ ពួក​អ្នក​បក​ប្រែ​ព្រះ​គម្ពីរ​ខ្លះ​បាន​ធ្វើ​កិច្ច​ការ​របស់​គេ ដោយ​ដឹង​ថា​អ្វី​ដែល​គេ​កំពុង​បក​ប្រែ​ជា​បន្ទូល​របស់​ព្រះ។ អ្នក​ខ្លះ​ទៀត ប្រហែល​គ្រាន់​តែ​មាន​ចិត្ត​អស្ចារ្យ និង​ភាព​ពិបាក​នៃ​ការ​សិក្សា​ចំពោះ​ការងារ​នេះ។ ពួក​គេ​ប្រហែល​ចាត់​ទុក​ថា​បញ្ជី​រឿង​នៃ​ព្រះ​គម្ពីរ គឺ​គ្រាន់​តែ​ជា​មរតក​នៃ​វប្បធម៌​ដ៏​មាន​តម្លៃ​ប៉ុណ្ណោះ។ ចំពោះ​អ្នក​ឯ​ទៀត សាសនា​គឺ​ជា​កិច្ច​ធុរៈ ហើយ​បោះ​ពុម្ព​សៀវភៅ​ដែល​មាន​ឈ្មោះ​របស់​គេ​ជា​អ្នក​បក​ប្រែ ឬ​ជា​អ្នក​បោះ​ពុម្ព​ផ្សាយ គឺ​ជា​ផ្នែក​នៃ​ការ​ចិញ្ចឹម​ជីវិត។ យ៉ាង​ជាក់​ស្តែង​ណាស់ បំណង​ចិត្ត​របស់​អ្នក​បក​ប្រែ គឺ​មាន​អនុ​ភាព​លើ​កិច្ច​ការ​របស់​គេ។

៣. តើ​គណៈ​កម្មាធិការ​នៃ​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ពិភព​លោក​ថ្មី ចាត់​ទុក​កិច្ច​ការ​របស់​គេ​យ៉ាង​ដូច​ម្ដេច?

៣ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​សេចក្ដី​ដែល​បាន​ថ្លែង​ដោយ​គណៈ​កម្មាធិការ​នៃ​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ពិភព​លោក​ថ្មី៖ «ការ​បក​ប្រែ​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​ន័យ​ថា បក​ប្រែ​ជា​ភាសា​មួយ​ទៀត អំពី​គំនិត​និង​បន្ទូល​នៃ​ព្រះ​យេហូវ៉ា . . . នេះ​ជា​ការ​ដ៏​គួរ​ឲ្យ​ពិបាក​មួយ។ ពួក​អ្នក​បក​ប្រែ​នៃ​ការងារ​នេះ ដែល​កោត​ខ្លាច​ហើយ​ស្រឡាញ់​ព្រះ ដែល​ជា​អ្នក​និពន្ធ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​ភារកិច្ច​ដ៏​ពិសេស​ចំពោះ​ទ្រង់ ក្នុង​ការ​បញ្ចូល​គំនិត​របស់​ទ្រង់​និង​សេចក្ដី​ថ្លែង​ឲ្យ​បាន​ត្រឹម​ត្រូវ ដែល​អាច​ធ្វើ​ទៅ​បាន។ គេ​ក៏​មាន​ភារកិច្ច​ចំពោះ​ពួក​អ្នក​អាន​ដែរ ដែល​ស្វែង​រក​ហើយ​ពឹង​ពាក់​លើ​ការ​បក​ប្រែ​នៃ​បន្ទូល​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត សំរាប់​សេចក្ដី​សង្គ្រោះ​ដ៏​អស់​កល្ប​ជា​និច្ច​របស់​គេ។ គឺ​ដោយ​មាន​ភារកិច្ច​ដ៏​ឧឡារិក​នេះ​ហើយ ដែល​ក្រោយ​ឆ្នាំ​មក ដែល​គណៈ​កម្មាធិការ​នៃ​ពួក​បុរស​ដែល​ថ្វាយ​ខ្លួន​នេះ បាន​បក​ប្រែ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​បរិសុទ្ធ​នៃ​ពិភព​លោក​ថ្មី»។ គោល​ដៅ​នៃ​គណៈ​កម្មាធិការ គឺ​ដើម្បី​ឲ្យ​មាន​សេចក្ដី​បក​ប្រែ​នៃ​ព្រះ​គម្ពីរ ដែល​ច្បាស់​ហើយ​យល់ ដែល​កាន់​តាម​យ៉ាង​ផ្ចិត​ផ្ចង់​ដល់​ភាសា​ដើម គឺ​ហេព្រើរ​និង​ក្រិក ដែល​ផ្ដល់​គ្រឹះ​ចំពោះ​ការ​លូត​លាស់​នៃ​ចំណេះ​ត្រឹម​ត្រូវ។

តើ​មាន​អ្វី​បាន​កើត​ឡើង​ដល់​ព្រះ​នាម​របស់​ព្រះ?

៤. តើ​ព្រះ​នាម​នៃ​ព្រះ​ក្នុង​ព្រះ​គម្ពីរ​មាន​សារៈ​សំខាន់​យ៉ាង​ដូច​ម្ដេច?

៤ គោល​ដៅ​ដ៏​សំខាន់​មួយ​នៃ​ព្រះ​គម្ពីរ គឺ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ព្រះ​ដ៏​ពិត។ (និក្ខមនំ ២០:២​-​៧; ៣៤:១​-​៧; អេសាយ ៥២:៦) ព្រះ​យេស៊ូ​គ្រីស្ទ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​សុំ​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​វរបិតា​ទ្រង់«បាន​បរិសុទ្ធ» ឲ្យ​ចាត់​ទុក​ជា​ពិសិដ្ឋ។ (ម៉ាថាយ ៦:៩) ព្រះ​បាន​ដាក់​ព្រះ​នាម​ទ្រង់​ក្នុង​ព្រះ​គម្ពីរ​ជាង​៧.០០០​ដង។ ទ្រង់​ចង់​ឲ្យ​មនុស្ស​ស្គាល់​ព្រះ​នាម ហើយ​គុណសម្បត្ដិ​ទាំង​ឡាយ​នៃ​ព្រះ​អង្គ​ដែល​មាន​ព្រះ​នាម​នោះ។—ម៉ាឡាគី ១:១១

៥. តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​បក​ប្រែ​ផ្សេង​គ្នា បង្ហាញ​ព្រះ​នាម​នៃ​ព្រះ?

៥ ពួក​អ្នក​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ច្រើន​បាន​បង្ហាញ​ការ​គោរព​ដ៏​ស្មោះ​ចំពោះ​ព្រះ​នាម​នៃ​ព្រះ ហើយ​បាន​ប្រើ​ដោយ​ឥត​ផ្លាស់​ប្ដូរ​ក្នុង​ការ​បក​ប្រែ​របស់​គេ។ ពួក​អ្នក​បក​ប្រែ​ខ្លះ​ចូល​ចិត្ត​ប្រើ យ៉ាវ៉េ។ អ្នក​ដទៃ​ទៀត​បាន​សម្រេច​ចិត្ត​យក​ព្រះ​នាម​របស់​ព្រះ ដែល​មាន​ក្នុង​ភាសា​របស់​គេ កាល​ដែល​សម្គាល់​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​មាន​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ ប្រហែល​ជា​ព្រះ​នាម​ដែល​និយម​ប្រើ​ជា​យូរ​យារ​មក​ហើយ។ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​នៃ​ពិភព​លោក​ថ្មី បាន​ប្រើ​ព្រះ​នាម យេហូវ៉ា ៧.២១០​ដង​ក្នុង​ព្រះ​គម្ពីរ។

៦. (ក) ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ តើ​ពួក​អ្នក​បក​ប្រែ​បាន​ធ្វើ​អ្វី​ខ្លះ​ស្តី​អំពី​ព្រះ​នាម​នៃ​ព្រះ? (ខ) តើ​នេះ​មាន​ការ​រាល​ដាល​យ៉ាង​ដូច​ម្ដេច?

៦ ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ ពួក​អ្នក​បក​ប្រែ​ព្រះ​គម្ពីរ​បាន​ទុក​ឈ្មោះ​នៃព្រះ​ពាហិរជន ដូច​ជា​ព្រះ​បាល​និង​ព្រះ​ម៉ូឡុក ហើយ​គេ​បាន​ដក​ព្រះ​នាម​នៃ​ព្រះ​ពិត ពី​សេចក្ដី​បក​ប្រែ​នៃ​បន្ទូល​របស់​ទ្រង់ ដោយ​មាន​ល្បឿន​យ៉ាង​លឿន។ (និក្ខមនំ ៣:១៥; យេរេមា ៣២:៣៥) ក្នុង​វគ្គ​ដូច​ជា​ម៉ាថាយ ៦:៩ និង​យ៉ូហាន ១៧:៦, ២៦ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ភាសា​អាល់បានី​ដែល​បាន​ចែក​ចាយ​ពាស​ពេញ បក​ប្រែ​ពាក្យ​ភាសា​ក្រិក​សំរាប់ «ព្រះ​នាម​នៃ​ទ្រង់» (នោះ​គឺ ព្រះ​នាម​នៃ​ព្រះ) ជា«ទ្រង់» ហាក់​ដូច​ជា​វគ្គ​នោះ​មិន​បាន​ថ្លែង​អំពី​ព្រះ​នាម​អញ្ចឹង។ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​អង់គ្លេស​សំរាប់​សព្វ​ថ្ងៃ​នេះ នៅ​ទំនុកដំកើង ៨៣:១៨ លុប​ចោល​ព្រះ​នាម​របស់​ទ្រង់ និង​ឯកសារ​យោង​ណា​ទៀត​ដែល​សំដៅ​ទៅ​ព្រះ​មាន​ព្រះ​នាម​នោះ។ ទោះ​ជា​ព្រះ​នាម​នៃ​ព្រះ​មាន​ក្នុង​សេចក្ដី​បក​ប្រែ​ចាស់​ជា​ច្រើន​នៃ​បទ​គម្ពីរ​ហេព្រើរ​ក៏​ដោយ តែ​សេចក្ដី​បក​ប្រែ​ថ្មី​តែង​លប់​ចោល ឬ​ក៏​ដាក់​ទៅ​កន្លែង​មិន​សំខាន់។ នេះ​គឺ​បាន​កើត​ឡើង​ក្នុង​ភាសា​អង់គ្លេស ព្រម​ទាំង​ក្នុង​ភាសា​ច្រើន​ទៀត​នៃ​ទ្វីប​អឺរ៉ុប អាហ្វ្រិក អាមេរិក​ខាង​ត្បូង ប្រទេស​ឥណ្ឌា និង​កោះ​ទាំង​ឡាយ​នៃ​ប៉ាស៊ីហ្វិក។

៧. (ក) តើ​ពួក​អ្នក​បក​ប្រែ​ខ្លះ​នៃ​ព្រះ​គម្ពីរ​អាហ្វ្រិក ប្រព្រឹត្ត​លើ​ព្រះ​នាម​នៃ​ព្រះ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​អំពី​រឿង​នេះ?

៧ ពួក​អ្នក​បក​ប្រែ​នៃ​ព្រះ​គម្ពីរ​ជា​ភាសា​អាហ្វ្រិក​ខ្លះ​ៗ គឺ​បាន​ឈាន​មួយ​ជំហាន​ទៅ​មុខ​ទៀត។ ជា​ជាង​គ្រាន់​តែ​ផ្លាស់​ព្រះ​នាម​នៃ​ព្រះ ដោយ​ឋានន្តរ​ពី​ព្រះ​គម្ពីរ ដូច​ជា ព្រះ ឬ​ក៏​ព្រះ​អម្ចាស់ ពួក​គេ​បាន​បញ្ចូល​ឈ្មោះ​ពី​ជំនឿ​សាសនា​ក្នុង​តំបន់​នោះ។ ក្នុង សញ្ញា​ថ្មី​និង​ទំនុកដំកើង ជា​ភាសា ហ្សូលូ (សេចក្ដី​បក​ប្រែ​ឆ្នាំ​១៩៨៦) ឋានន្តរ​ព្រះ (ឃូឡាំងឃូលូ) បាន​ត្រូវ​ប្រើ​ដោយ​ប្ដូរ​គ្នា​ជា​មួយ​នឹង​ឈ្មោះ​ផ្ទាល់ (ម៉ាវីលីនាហ្គី) ដែល​ពួក​ហ្សូលូ​យល់​ថា នេះ​សំដៅ​ទៅ ‹ជីដូន​ជីតា​ដ៏​ឧត្តម​ដែល​បាន​ត្រូវ​ថ្វាយ​បង្គំ​ដោយ​ជីដូន​ជីតា​មនុស្ស›។ អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី អ្នក​បក​ប្រែ​ព្រះ​គម្ពីរ នៃ​ខែ​តុលា​១៩៩២ បាន​រាយ​ការណ៍​ថា ក្នុង​ការ​រៀបចំ​ព្រះ​គម្ពីរ​ឆី​កា​វ៉ា ដែល​នឹង​ត្រូវ​ហៅ​ថា ប៊ូឃូ ឡូយឺរ៉ា ពួក​អ្នក​បក​ប្រែ​បាន​ប្រើ​ឈ្មោះ​ឈុត្ដា ជា​ឈ្មោះ​ផ្ទាល់​មក​ជំនួស​ព្រះ​នាម​យេហូវ៉ា។ អត្ថបទ​នោះ​ពន្យល់​ថា ឈ្មោះ​ឈុត្ដា គឺ​ជា«ព្រះ​ដែល​គេ​បាន​ស្គាល់​និង​បាន​ថ្វាយ​បង្គំ​ជា​យូរ​យារ​មក​ហើយ»។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​ទាំង​នេះ​ក៏​ថ្វាយ​បង្គំ​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​ដែរ។ តើ​ជា​ការ​ពិត​ទេ ដែល​ថា​បើ​មនុស្ស​អធិស្ឋាន​ដល់«ព្រះ​ដ៏​ឧត្តម» ហើយ​រួច​មក ឈ្មោះ​អ្វី​ក៏​ដោយ​ដែល​គេ​ប្រើ​សំរាប់«ព្រះ​ដ៏​ឧត្តម»នោះ គឺ​ស្មើ​គ្នា​នឹង​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ផ្ទាល់ មិន​ថា​គេ​ថ្វាយ​បង្គំ​អ្វី​ក៏​ដោយ​នោះ? គឺ​ប្រាកដ​ជា​មិន​ដូច្នេះ​ទេ! (អេសាយ ៤២:៨; កូរិនថូស​ទី​១ ១០:២០) ការ​ដក​ព្រះ​នាម​នៃ​ព្រះ​ផ្ទាល់​ចេញ ហើយ​ដាក់​ឈ្មោះ​អ្វី​មួយ​ដែល​មនុស្ស​គិត​ថា​ជំនឿ​តាម​ទំនៀម​ទម្លាប់​របស់​គេ​ជា​អ្វី​ដ៏​ពិត​នោះ មិន​ជួយ​គេ​ឲ្យ​ចូល​ទៅ​ជិត​នៃ​ព្រះ​ដ៏​ពិត​បាន​ឡើយ។

៨. ហេតុ​អ្វី​ក៏​គោល​បំណង​របស់​ព្រះ ដើម្បី​ឲ្យ​ព្រះ​នាម​របស់​ទ្រង់​បាន​ឮ​សុសសាយ​មិន​បាន​ត្រូវ​រំខាន?

៨ ការ​ធ្វើ​ទាំង​នេះ​មិន​បាន​កែ​ប្រែ​ឬ​រំខាន​ដល់​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ក្នុង​ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​ឮ​សុសសាយ​នោះ​ទេ។ ក្នុង​ភាសា​ទាំង​ឡាយ​នៃ​ទ្វីប​អឺរ៉ុប អាមេរិក និង​អាស៊ី និង​កោះ​ទាំង​ឡាយ គឺ​នៅ​មាន​ការ​ចែក​ចាយ​ព្រះ​គម្ពីរ​ជា​ច្រើន​ដែល​មាន​ព្រះ​នាម​នៃ​ព្រះ។ ហើយ​ក៏​មាន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដល់​៥.៤០០.០០០​នាក់ ក្នុង​២៣៣​ប្រទេស​និង​តំបន់ ដែល​ជា​ក្រុម គឺ​ថ្វាយ​ជាង​មួយ​រយ​កោដិ​ម៉ោង​ក្នុង​មួយ​ឆ្នាំ ក្នុង​ការ​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះ​នាម​និង​គោល​បំណង​នៃ​ព្រះ​ពិត។ ពួក​គេ​បោះ​ពុម្ព​និង​ចែក​ចាយ​ព្រះ​គម្ពីរ—ដែល​មាន​ព្រះ​នាម​នៃ​ព្រះ—ក្នុង​ភាសា​ដែល​មាន​៣.៦០០.០០០.០០០​នាក់​នៃ​ប្រជាជន​លើ​ផែនដី រួម​បញ្ចូល​ភាសា​អង់គ្លេស ចិន រុស្ស៊ី អេស្ប៉ាញ ព័រទុយហ្គេល បារាំង និង​ភាសា​ហុលឡង់ដេ។ ពួក​គេ​ក៏​បោះ​ពុម្ព​ឧបករណ៍​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ​ក្នុង​ភាសា ដែល​ល្បី​ល្បាញ​ដល់​ប្រជាជន។ មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​ទ្រង់​នឹង​ចាត់​វិធានការ​ដើម្បី​បំពេញ​ដោយ​ឥត​រួញ​រា នូវ​សេចក្ដី​ប្រកាស​ដែល​ថា​សាសន៍​ទាំង​ឡាយ«នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ​យេហូវ៉ា​ពិត»។—អេសេគាល ៣៨:២៣

ពេល​ដែល​ជំនឿ​ផ្ទាល់​ខ្លួន​បង្កើត​សេចក្ដី​បក​ប្រែ

៩. តើ​តាម​របៀប​ណា​ដែល​ព្រះ​គម្ពីរ​បង្ហាញ​នូវ​ភារកិច្ច​ដ៏​ធ្ងន់​ធ្ងរ​លើ​ពួក​អ្នក​ដែល​បក​ប្រែ និង​បង្រៀន​អំពី​បន្ទូល​នៃ​ទ្រង់​នោះ?

៩ ភារកិច្ច​ដ៏​ធ្ងន់​ធ្ងរ​មួយ​គឺ​មាន​លើ​ពួក​អ្នក​ដែល​បក​ប្រែ និង​ពួក​អ្នក​ដែល​បង្រៀន​បន្ទូល​នៃ​ព្រះ។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​អំពី​កិច្ច​បំរើ​របស់​លោក និង​អំពី​ពួក​គូកន​លោក​ថា៖ «យើង​ខ្ញុំ​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស ឥត​ប្រព្រឹត្ត​ដោយ​ឧបាយ​កល ឬ​បំប្លែង​ព្រះ​បន្ទូល​ឡើយ គឺ​យើង​ខ្ញុំ​ផ្ទុក​ផ្ដាក់​ខ្លួន នឹង​បញ្ញា​ចិត្ត​របស់​មនុស្ស​ទាំង​អស់ នៅ​ចំពោះ​ព្រះ ដោយ​សំដែង​សេចក្ដី​ពិត​វិញ»។ (កូរិនថូស​ទី​២ ៤:២) ការ​បំប្លែង​បន្ទូល​នៃ​ព្រះ មាន​ន័យ​ថា​ធ្វើ​ឲ្យ​ខូច ដោយ​លាយ​ចូល​អ្វី​ពី​ក្រៅ​ឬ​អន់​ទាប​ជាង។ សាវ័ក​ប៉ុល​មិន​មែន​ដូច​ពួក​អ្នក​គង្វាល​ដ៏​ឥត​ស្មោះ​ត្រង់​នៃ​អ៊ីស្រាអែល​ក្នុង​សម័យ​លោក​យេរេមា​ទេ ដែល​ព្រះ​យេហូវ៉ា​បាន​បន្ទោស​គេ ពី​ព្រោះ​គេ​បាន​ផ្សាយ​ប្រកាស​តាម​គំនិត​របស់​គេ ជា​ជាងអ្វី​ដែល​ព្រះ​បាន​មាន​បន្ទូល​មក។ (យេរេមា ២៣:១៦, ២២) ប៉ុន្តែ តើ​មាន​អ្វី​កើត​ឡើង​ក្នុង​សម័យ​ថ្មី​នេះ?

១០. (ក) តើ​តាម​របៀប​ណា​ដែល​បំណង​ចិត្ត មិន​គ្រាន់​តែ​ភាព​ស្មោះ​ត្រង់​ដល់​ព្រះ ដែល​បាន​មាន​ឥទ្ធិពល​លើ​ពួក​អ្នក​បក​ប្រែ​ខ្លះ​ក្នុង​សម័យ​ថ្មី​នេះ? (ខ) តើ​មុខ​នាទី​អ្វី​ដែល​គេ​បាន​ទទួល​បន្ទុក​ដោយ​ឥត​ត្រឹម​ត្រូវ?

១០ ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​២ គណៈ​កម្មាធិការ​នៃ​ពួក​ទស្សនវិទូ និង​បព្វជិត បាន​រួម​ដៃ​ជា​មួយ​រដ្ឋាភិបាល​ណាត្សី​នៅ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​បង្កើត​កំណែ​នៃ«សញ្ញា​ថ្មី» ដែល​បាន​លុប​ចោល​ឯកសារ​ដ៏​វិជ្ជមាន​ដល់​ពួក​យូដា និង​សេចក្ដី​បញ្ជាក់​ជា​ច្រើន​នៃ​ជីដូន​ជីតា​ជាតិ​យូដា នៃ​ព្រះ​យេស៊ូ​គ្រីស្ទ។ ពេល​ថ្មី​ៗ​នេះ​ទៀត ពួក​អ្នក​បក​ប្រែ សញ្ញា​ថ្មី​និង​ទំនុកដំកើង៖ សេចក្ដី​បក​ប្រែ​ដ៏​ពិស្ដារ បាន​ទោរ​ទន់​ទៅ​ទិស​ផ្សេង ដោយ​ខំ​កំចាត់​ចេញ​សេចក្ដី​បញ្ជាក់​ដែល​ថា ពួក​យូដា​មាន​ភារកិច្ច​ជាប់​នឹង​ការ​សោយ​ទិវង្គត​នៃ​ព្រះ​គ្រីស្ទ។ ពួក​អ្នក​បក​ប្រែ​ទាំង​នោះ បាន​គិត​ថា ពួក​អ្នក​អាន​ដែល​ជា​ភេទ​ស្រី​នឹង​សប្បាយ​ចិត្ត បើ​ព្រះ​បាន​ត្រូវ​ហៅ​ជា​ព្រះ​វរបិតា​-​ព្រះ​មាតា មិន​គ្រាន់​តែ​ជា​ព្រះ​វរបិតា​ទេ ហើយ​ព្រះ​យេស៊ូ​បាន​ត្រូវ​ហៅ​ជា កូន​របស់​ទ្រង់ មិន​គ្រាន់​តែ​បុត្រ​របស់​ព្រះ។ (ម៉ាថាយ ១១:២៧) កាល​ដែល​គេ​កំពុង​តែ​ធ្វើ​នេះ គេ​ក៏​បាន​ដក​ចេញ​គោល​ការណ៍​នៃ​ការ​ចុះ​ចូល​នៃ​ប្រពន្ធ​ដល់​ប្ដី និង​ការ​គោរព​នៃ​កូន​ចៅ​ដល់​ឪពុក​ម្ដាយ។ (កូល៉ុស ៣:១៨, ២០) យ៉ាង​ច្បាស់​ណាស់ ពួក​អ្នក​បក​ប្រែ​ទាំង​នោះ មិន​មាន​សេចក្ដី​ប្ដេជ្ញា​ដូច​សាវ័ក​ប៉ុល​ទេ ក្នុង​ការ​មិន‹បំប្លែង​បន្ទូល​នៃ​ព្រះ›។ ពួក​គេ​បាន​ភ្លេច​មុខ​នាទី​នៃ​អ្នក​បក​ប្រែ ហើយ​ធ្វើ​ជា​ឋានៈ​នៃ​អ្នក​និពន្ធ ដោយ​ផលិត​សៀវភៅ​ដែល​បាន​ប្រើ​កេរ្ដិ៍​ឈ្មោះ​នៃ​ព្រះ​គម្ពីរ ជា​របៀប​ផ្សព្វ​ផ្សាយ​គំនិត​របស់​គេ។

១១. តើ​សេចក្ដី​បង្រៀន​របស់​ពិភព​គ្រីស្ទ​សាសនា ប្រឆាំង​គ្នា​យ៉ាង​ដូច​ម្ដេច ចំពោះ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​ព្រលឹង​និង​សេចក្ដី​ស្លាប់​នោះ?

១១ ពួក​និកាយ​នៃ​ពិភព​គ្រីស្ទ​សាសនា ជា​ទូទៅ បង្រៀន​ថា ព្រលឹង​មនុស្ស​គឺ​ជា​វិញ្ញាណ ថា​វា​ចេញ​ពី​រូប​កាយ​ពេល​ស្លាប់ ហើយ​ថា​វា​ជា​អមតៈ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ចាស់​បាន​ថ្លែង​យ៉ាង​ច្បាស់​លាស់​ថា មនុស្ស​គឺ​ជា​ព្រលឹង ថា សត្វ​ក៏​ជា​ព្រលឹង ហើយ​ថា​ព្រលឹង​ចេះ​ស្លាប់។ (លោកុប្បត្តិ ១២:៥; ៣៦:៦; ជន​គណនា ៣១:២៨; យ៉ាកុប ៥:២០) នេះ​បាន​ធ្វើ​ឲ្យ​ពួក​បព្វជិត​អាម៉ាស់​មុខ​ណាស់។

១២. តាម​របៀប​ណា​ដែល​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ខ្លះ ធ្វើ​ឲ្យ​ស្រអាប់​ដល់​សេចក្ដី​ពិត​ព្រះ​គម្ពីរ?

១២ ឥឡូវ​នេះ មាន​សេចក្ដី​បក​ប្រែ​ថ្មី​ដែល​ធ្វើ​ឲ្យ​ស្រអាប់​ដល់​សេចក្ដី​ពិត​ទាំង​នេះ។ តើ​យ៉ាង​ដូច​ម្ដេច? ក្នុង​វគ្គ​ខ្លះ ពួក​គេ​ជៀស​វាង​ការ​បក​ប្រែ​ចំ​ៗ នៃ​ពាក្យ​នីប៉ែស (ne​ʹ​phesh) (ព្រលឹង) ដែល​ជា​នាម​ស័ព្ទ​នៃ​ភាសា​ហេព្រើរ។ នៅ​លោកុប្បត្តិ ២:៧ គេ​អាច​និយាយ​ថា បុរស​ទី​មួយ«ចាប់​ផ្ដើម​រស់​នៅ» (ជា​ជាង«បាន​ក្លាយ​ទៅ​ជា​ព្រលឹង​រស់»)។ ឬ​គេ​អាច​សំដៅ​ទៅ«សត្វ» ជា​ជាង«ព្រលឹង» ក្នុង​ករណី​នៃ​ជីវិត​សត្វ។ (លោកុប្បត្តិ ១:២១) ក្នុង​បទ​គម្ពីរ​បែប​នេះ ដូច​អេសេគាល ១៨:៤, ២០ គេ​សំដៅ​ទៅ«មនុស្ស» ឬ «បុគ្គល» (ជា​ជាង«ព្រលឹង») ដែល​ស្លាប់​នោះ។ ប្រហែល​ការ​បក​ប្រែ​បែប​នេះ គឺ​មាន​យុត្ដិកម្ម​ដល់​ពួក​អ្នក​បក​ប្រែ។ ប៉ុន្តែ តើ​គេ​បាន​ជួយ​យ៉ាង​ណា ដល់​ពួក​អ្នក​ស្វែង​រក​សេចក្ដី​ពិត​ដ៏​ស្មោះ ដែល​គំនិត​របស់​គេ​បាន​អប់រំ​ដោយ​សេចក្ដី​បង្រៀន​ដ៏​ឥត​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ​នៃ​ពិភព​គ្រីស្ទ​សាសនា​នោះ?b

១៣. តាម​រយៈ​ណា​ដែល​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ខ្លះ លប់​ចោល​គោល​បំណង​របស់​ព្រះ​ចំពោះ​ផែនដី?

១៣ ក្នុង​ការ​ខំ​ប្រឹង​គាំទ្រ​ជំនឿ​របស់​គេ ថា​មនុស្ស​ល្អ​ទាំង​អស់​ឡើង​ទៅ​ស្ថាន​សួគ៌ ពួក​អ្នក​បក​ប្រែ—ឬ​ពួក​ទស្សនវិទូ​ដែល​បាន​សើរើ​កិច្ច​ការ​របស់​គេ—ក៏​ប្រហែល​ជា​ខំ​លាក់​អ្វី​ដែល​ព្រះ​គម្ពីរ​ថ្លែង​អំពី​គោល​បំណង​នៃ​ព្រះ​ចំពោះ​ផែនដី​នេះ​ដែរ។ នៅ​ទំនុកដំកើង ៣៧:១១ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​មួយ​ចំនួន អាន​ថា ពួក​មនុស្ស​រាប​សា​នឹង​មាន«ស្រុក»។ «ស្រុក» គឺ​ជា​ការ​បក​ប្រែ​នៃ​ពាក្យ​អេរ៉ីត (ʼe​ʹ​rets) បាន​ត្រូវ​ប្រើ​ក្នុង​បទ​គម្ពីរ​ហេព្រើរ។ ប៉ុន្តែ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​អង់គ្លេស​សំរាប់​សព្វ​ថ្ងៃ​នេះ (ដែល​ជា​គ្រឹះ​សំរាប់​សេចក្ដី​បក​ប្រែ​ក្នុង​ភាសា​ជា​ច្រើន​ឯ​ទៀត) ក៏​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ច្រើនទៀត។ ទោះ​ជា​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​នេះ ឲ្យ​ន័យ​ពាក្យ​ក្រិក ហ្គេ ជា«ផែនដី»១៧​ដង​ក្នុង​សិក្ខាបទ​នៃ​ម៉ាថាយ តែ​នៅ​ម៉ាថាយ ៥:៥ គឺ​បាន​ប្ដូរ​ពាក្យ«ផែនដី» ជា​មួយ​នឹង​ឃ្លា«នូវ​អ្វី​ដែល​ព្រះ​បាន​សន្យា​មក»។ ជា​ធម្មតា ពួក​សមាជិក គឺ​គិត​អំពី​ស្ថាន​សួគ៌។ គេ​មិន​បាន​ត្រូវ​ប្រាប់​ឲ្យ​ទៀង​ត្រង់ ថា​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ ព្រះ​យេស៊ូ​គ្រីស្ទ បាន​មាន​បន្ទូល​ថា ពួក​ស្លូត រាប​ទាប ឬ​រាប​សា​នឹង«ទទួល​ផែនដី​ជា​មរតក»។

១៤. តើ​ការ​ជំរុញ​ដ៏​កំណាញ់​អ្វី​ដែល​ឃើញ​ច្បាស់​ក្នុង​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ខ្លះ?

១៤ សេចក្ដី​បក​ប្រែ​នៃ​ព្រះ​គម្ពីរ​ខ្លះ គឺ​បាន​តែង​មក​ដោយ​មាន​បំណង​ដើម្បី​ជួយ​អ្នក​ផ្សាយ​បាន​ប្រាក់​ខែ​ច្រើន។ ជា​ការ​ពិត ដែល​ព្រះ​គម្ពីរ​ចែង​ថា៖ «ជើង​ឈ្នួល គួរ​ឲ្យ​បាន​ប្រាក់​ឈ្នួល​ខ្លួន»។ (ធីម៉ូថេ​ទី​១ ៥:១៨) ប៉ុន្តែ​នៅ​ធីម៉ូថេ​ទី​១ ៥:១៧ កន្លែង​ដែល​ចែង​ថា ពួក​បុរស​ចាស់​ដែល​ចាត់​ចែង​តាម​របៀប​ដ៏​ល្អ ត្រូវ«រាប់​ជា​គួរ​នឹង​គោរព​ប្រតិបត្ដិ​ជា​ទ្វេ​គុណ» ចំពោះ​ពួក​ខ្លះ ការ​គោរព​ដែល​សម​និយាយ នោះ​គឺ​ខាង​ប្រាក់​កាស​តែ​ប៉ុណ្ណោះ។ (ប្រៀប​ធៀប ពេត្រុស​ទី​១ ៥:២) ដូច្នេះ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ថ្មី ចែង​ថា​ពួក​ចាស់​ទុំ​ទាំង​នេះ «ត្រូវ​តែ​រាប់​ជា​សម​ទទួល​ប្រាក់​ខែ​ទ្វេ​គុណ» ហើយ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​សហ​កាល ចែង​ថា​គេ«សម​ទទួល​ប្រាក់​ខែ​មួយ​ជា​ពីរ»។

គាំទ្រ​ដោយ​ស្មោះ​ត្រង់​ដល់​បន្ទូល​នៃ​ព្រះ

១៥. តើ​តាម​របៀប​ណា​ដែល​យើង​ប្ដេជ្ញា ដើម្បី​ប្រើ​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​មួយ​ណា​នោះ?

១៥ តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​អាន​ព្រះ​គម្ពីរ ហើយ​ចំពោះ​អ្នក​ដែល​ប្រើ​ព្រះ​គម្ពីរ​ដើម្បី​បង្រៀន​អ្នក​ដទៃ​នោះ? ក្នុង​ភាសា​ដែល​គេ​និយម​ប្រើ​ជា​ច្រើន គឺ​មាន​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ច្រើន​ជាង​មួយ ដែល​គេ​អាច​យក​មក​ប្រើ។ សូម​បង្ហាញ​ការ​យោគ​យល់​ក្នុង​ការ​ជ្រើស​រើស​ព្រះ​គម្ពីរ​ដែល​អ្នក​ប្រើ។ (សុភាសិត ១៩:៨) ប្រសិន​បើ​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ គឺ​មិន​ទៀង​ត្រង់​អំពី​អត្តសញ្ញាណ​នៃ​ព្រះ​ទ្រង់​ផ្ទាល់—ដោយ​ដក​ព្រះ​នាម​ទ្រង់​ចេញ​ពី​ព្រះ​គម្ពីរ—នោះ​ប្រហែល​ជា​អ្នក​បក​ប្រែ​បាន​ធ្វើ​អុកឡុក​នឹង​ភាគ​ខ្លះ​នៃ​បទ​គម្ពីរ​ឬ? នៅ​ពេល​ដែល​មាន​សង្ស័យ​អំពី​សុពលភាព​នៃ​សេចក្ដី​បក​ប្រែ​ណា​មួយ សូម​ខំ​យក​មក​ប្រៀប​ធៀប​នឹង​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ចាស់​ចុះ។ ប្រសិន​បើ​អ្នក​ជា​គ្រូ​នៃ​បន្ទូល​របស់​ព្រះ សូម​ប្រើ​សេចក្ដី​បក​ប្រែ​ណា​ដែល​កាន់​ខ្ជាប់​ដល់​អ្វី ដែល​ចេញ​ពី​បទ​គម្ពីរ​ហេព្រើរ​និង​ក្រិក​ពី​ដើម។

១៦. តើ​យើង​ម្នាក់​ៗ​អាច​បង្ហាញ​សេចក្ដី​ស្មោះ​ត្រង់ ក្នុង​ការ​ប្រើ​នៃ​បន្ទូល​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៦ ជា​បុគ្គល​ម្នាក់​ៗ យើង​គ្រប់​គ្នា​ត្រូវ​មាន​ចិត្ត​ស្មោះ​ត្រង់​ដល់​បន្ទូល​នៃ​ព្រះ។ យើង​ធ្វើ​នេះ ដោយ​មើល​ថែ​រក្សា​អំពី​អ្វី​ដែល​មាន​ក្នុង​នោះ ដើម្បី​ឲ្យ​យើង​អាច​ចំណាយ​ពេល​រៀង​រាល់​ថ្ងៃ​អាន​ព្រះ​គម្ពីរ។ (ទំនុកដំកើង ១:១​-​៣) យើង​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ ដោយ​ប្រព្រឹត្ត​តាម​យ៉ាង​ពេញ​លេញ​ក្នុង​ជីវិត​របស់​យើង នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​មក ដោយ​រៀន​ប្រើ​គោល​ការណ៍​និង​ឧទាហរណ៍ ជា​មូលដ្ឋាន​សំរាប់​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អ។ (រ៉ូម ១២:២; ហេព្រើរ ៥:១៤) យើង​បង្ហាញ​ថា​យើង​គាំទ្រ​ដ៏​ស្មោះ​ត្រង់ ដោយ​ផ្សាយ​ប្រកាស​ដ៏​ខ្នះ​ខ្នែង​ដល់​អ្នក​ដទៃ។ យើង​ក៏​ធ្វើ​ជា​គ្រូ ដោយ​ប្រើ​ព្រះ​គម្ពីរ​យ៉ាង​ប្រយ័ត្ន​ប្រយែង មិន​ពន្លើស​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង ដើម្បី​ឲ្យ​សម​នឹង​គំនិត​របស់​យើង​ឡើយ។ (ធីម៉ូថេ​ទី​២ ២:១៥) ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ទាយ​ប្រាប់ នោះ​នឹង​សម្រេច​ជា​មិន​ខាន។ ទ្រង់​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់​ក្នុង​ការ​សម្រេច​បន្ទូល​របស់​ទ្រង់។ សូម​ឲ្យ​យើង​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​គាំទ្រ​ព្រះ​គម្ពីរ​ដែរ។

[កំណត់​សម្គាល់]

a សមាគម​គម្ពីរ​សកល​ក្នុង​ឆ្នាំ​១៩៩៧ បាន​កត់​ចុះ​២១៦៧​ភាសា និង​គ្រាម​ភាសា ដែល​ព្រះ​គម្ពីរ​ទាំង​មូល​ឬ​ក៏​ជា​ចំណែក​ខ្លះ​បាន​ត្រូវ​បោះ​ពុម្ព។ ចំនួន​នេះ​បាន​រួម​គ្រាម​ភាសា​ជា​ច្រើន​នៃ​ភាសា​ខ្លះ​ៗ។

b ការ​ពិគ្រោះ​នេះ​សំដៅ​លើ​ភាសា​ដែល​មាន​សមត្ថភាព​ធ្វើ​ឲ្យ​រឿង​នៃ​ព្រលឹង​និង​វិញ្ញាណ​បាន​ច្បាស់ ប៉ុន្តែ ពួក​អ្នក​បក​ប្រែ​មិន​បាន​សម្រេច​ធ្វើ​ដូច្នេះ​សោះ។ ពាក្យ​ដែល​មាន បាន​ធ្វើ​ឲ្យ​មាន​កំរិត​ដល់​ពួក​អ្នក​បក​ប្រែ​ក្នុង​ភាសា​ខ្លះ។ ដូច្នេះ ពួក​អ្នក​បង្រៀន​សាសនា​ទៀង​ត្រង់ នឹង​ពន្យល់​ថា​ទោះ​ជា​អ្នក​បក​ប្រែ​ពាក្យ​ផ្សេង​ៗ​ក៏​ដោយ ឬ​ថែម​ទាំង​បាន​ប្រើ​ពាក្យ​ដែល​ឥត​មាន​ពី​ព្រះ​គម្ពីរ ពាក្យ​នៃ​ភាសា​ដើម នីប៉ែស (ne​ʹ​phesh) ក៏​ទាក់​ទង​ដល់​មនុស្ស​និង​សត្វ​ដែរ ហើយ​តំណាង​អ្វី​មួយ​ដែល​ដក​ដង្ហើម បរិភោគ និង​អាច​ស្លាប់។

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​បំណង​អ្វី​ដែល​បាន​បង្កើត​កិច្ច​ការ​នៃ​ពួក​អ្នក​បក​ប្រែ​ព្រះ​គម្ពីរ​ក្នុង​សម័យ​ថ្មី​នេះ?

◻ ហេតុ​អ្វី​ក៏​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ថ្មី មិន​រំខាន​ដល់​គោល​បំណង​របស់​ព្រះ​ចំពោះ​ព្រះ​នាម​នៃ​ទ្រង់?

◻ តើ​តាម​របៀប​ណា​ដែល​សេចក្ដី​បក​ប្រែ​ខ្លះ​ធ្វើ​ឲ្យ​ស្រអាប់​ដល់​សេចក្ដី​ពិត​ព្រះ​គម្ពីរ អំពី​ព្រលឹង សេចក្ដី​ស្លាប់ និង​ផែនដី?

◻ តាម​របៀប​ណា​ដែល​យើង​អាច​បង្ហាញ​ថា​យើង​គាំទ្រ​ដ៏​ស្មោះ​ត្រង់​ដល់​បន្ទូល​របស់​ព្រះ?

[រូប​ភាព​នៅ​ទំព័រ​១៥]

តើ​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​មួយ​ណា​ដែល​អ្នក​ត្រូវ​ប្រើ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក