បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៤ ទំ. ៨-១៣
  • សូមកុំចុះញ៉មនឹងការប្រណាំងចំពោះជីវិត!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូមកុំចុះញ៉មនឹងការប្រណាំងចំពោះជីវិត!
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «ប្រុង​ប្រយ័ត​លើស​ទៅ​ទៀត»
  • «កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»
  • ‹អ្នក​រាល់​គ្នា​ត្រូវ​ការ​ការ​ស៊ូ​ទ្រាំ›
  • យើង​អាច​ស៊ូ​ទ្រាំ
  • អ្នកអាចស៊ូទ្រាំរហូតដល់ទីបញ្ចប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចូររត់ដោយស៊ូទ្រាំក្នុងទីប្រណាំង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចូរប្រយ័ត្ននូវការខ្វះជំនឿ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • សំបុត្រ​មួយ​ដែល​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​រហូត​ដល់​ទី​បញ្ចប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៤ ទំ. ៨-១៣

សូម​កុំ​ចុះ​ញ៉ម​នឹង​ការ​ប្រណាំង​ចំពោះ​ជីវិត!

«ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់»។—ហេព្រើរ ១២:១

១, ២. តើ​ព្រឹត្ដិការណ៍​ដ៏​រំភើប​អ្វី ដែល​ធ្វើ​ឲ្យ​ពួក​អ្នក​បំរើ​នៃ​ព្រះ​យេហូវ៉ា​បាន​រំភើប​ចិត្ត​ក្នុង​កំឡុង​ថ្ងៃ​ចុង​បញ្ចប់?

យើង​រស់​នៅ​ក្នុង​គ្រា​ដ៏​រំភើប​ហើយ​ដ៏​ពិបាក​មួយ។ ជាង​៨០​ឆ្នាំ​មក​នេះ ក្នុង​ឆ្នាំ​១៩១៤ ព្រះ​យេស៊ូ​បាន​ត្រូវ​សោយ​រាជ្យ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌។ «ថ្ងៃ​របស់​ព្រះ​អម្ចាស់» និង«គ្រា​ចុង​បញ្ចប់»នៃ​របប​លោកីយ៍​នេះ ក៏​បាន​ចាប់​ផ្ដើម​ឡើង។ (វិវរណៈ ១:១០; ដានីយ៉ែល ១២:៩) តាំង​ពី​ពេល​នោះ​មក ការ​ប្រណាំង​របស់​គ្រីស្ទាន​ចំពោះ​ជីវិត មាន​ភាព​បន្ទាន់​កាន់​តែ​ច្រើន​ឡើង។ ពួក​អ្នក​បំរើ​របស់​ព្រះ​បាន​ខំ​ប្រឹង​ណាស់ ដើម្បី​រត់​ឲ្យ​ទាន់​រទេះ​នៅ​ស្ថាន​សួគ៌​របស់​ព្រះ​យេហូវ៉ា គឺ​អង្គការ​នៅ​ស្ថាន​សួគ៌​របស់​ទ្រង់ ដែល​កំពុង​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច ដើម្បី​បំពេញ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។—អេសេគាល ១:៤​-​២៨; កូរិនថូស​ទី​១ ៩:២៤

២ តើ​រាស្ត្រ​របស់​ព្រះ​មាន​អំណរ កាល​ដែល​គេ‹រត់​ប្រណាំង›ឆ្ពោះ​ទៅ​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​នេះ​ទេ? ត្រូវ​ហើយ គឺ​មាន​អំណរ​មែន! ពួក​គេ​បាន​រំភើប​ចិត្ត​ណាស់ ដោយ​ឃើញ​ការ​ប្រមូល​នៃ​ពួក​សំណល់​នៃ​បង​ប្អូន​របស់​ព្រះ​យេស៊ូ ហើយ​គេ​ក៏​មាន​ចិត្ត​សប្បាយ​ដែរ ដោយ​ដឹង​ថា ការ​បោះ​ត្រា​ចុង​បញ្ចប់​នៃ​ពួក​សំណល់​នៃ​ពួក​១៤៤.០០០​នាក់ គឺ​កាន់​តែ​ជិត​អស់​ហើយ។ (វិវរណៈ ៧:៣, ៤) ម្យ៉ាង​វិញ​ទៀត គេ​ក៏​បាន​រំភើប​ចិត្ត​ដែរ ដោយ​ដឹង​ថា ស្តេច​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង បាន​លូក​កណ្ដៀវ​ទ្រង់​ដើម្បី​ច្រូត‹ប្រមូល​នៅ​ផែនដី›។ (វិវរណៈ ១៤:១៥, ១៦) ហើយ​នេះ​ជា​ការ​ប្រមូល​ច្រូត​ដ៏​ធំ​មែន! (ម៉ាថាយ ៩:៣៧) មក​ដល់​ឥឡូវ​នេះ មាន​មនុស្ស​ជាង​៥​លាន​នាក់ ត្រូវ​បាន​ប្រមូល​ចូល​ហើយ—«មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»។ (វិវរណៈ ៧:៩) គ្មាន​នរណា​ម្នាក់​អាច​និយាយ​ថា មនុស្ស​ហ្វូង​ធំ​នឹង​មាន​ប៉ុន្មាន​នាក់​នៅ​ទី​បំផុត​ទេ ពី​ព្រោះ​ឥត​មាន​មនុស្ស​ណា​ម្នាក់​ដែល​អាច​រាប់​បាន​ឡើយ។

៣. ទោះ​ជា​មាន​ឧបសគ្គ​អ្វី​ដែល​យើង​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ដ៏​អំណរ​ជា​និច្ច?

៣ ត្រូវ​ហើយ សាតាំង​បាន​ខំ​ប្រឹង​ធ្វើ​ឲ្យ​យើង​ជំពប់​ដួល កាល​ដែល​យើង​កំពុង​តែ​មាន​ល្បឿន​លឿន​ក្នុង​ការ​ប្រណាំង​នេះ។ (វិវរណៈ ១២:១៧) ហើយ​មិន​ជា​ការ​ស្រួល​ប៉ុន្មាន​ទេ ក្នុង​ការ​ឆ្លង​កាត់​សង្គ្រាម ការ​អត់​បាយ និង​រោគ​រាតត្បាត ហើយ​សេចក្ដី​ទុក្ខ​លំបាក​ផ្សេង​ៗ​ទៀត ដែល​មាន​ក្នុង​គ្រា​ចុង​បញ្ចប់។ (ម៉ាថាយ ២៤:៣​-​៩; លូកា ២១:១១; ធីម៉ូថេ​ទី​២ ៣:១​-​៥) ប៉ុន្តែ យើង​នៅ​មាន​អំណរ កាល​ដែល​ទី​បញ្ចប់​នៃ​ការ​ប្រណាំង​កាន់​តែ​ជិត​មក​ដល់។ យើង​ខំ​ប្រឹង​បង្ហាញ​នូវ​គំនិត​ដែល​ប៉ុល​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​គ្នី​គ្នា​ក្នុង​សម័យ​លោក​ថា៖ «ចូរ​អរ​សប្បាយ ក្នុង​ព្រះ​អម្ចាស់​ជា​និច្ច ខ្ញុំ​ប្រាប់​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង»!—ភីលីព ៤:៤

៤. តើ​ពួក​គ្រីស្ទាន​ក្នុង​ក្រុង​ភីលីព​បាន​បង្ហាញ​ចិត្ត​គំនិត​បែប​ណា?

៤ ប្រាកដ​ហើយ ពួក​គ្រីស្ទាន​ដែល​ប៉ុល​បាន​សរសេរ​ពាក្យ​ទាំង​នោះ គឺ​មាន​អំណរ​ក្នុង​ជំនឿ​របស់​គេ ពី​ព្រោះ​ប៉ុល​បាន​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​អរ​សប្បាយ​ក្នុង​ព្រះ​អម្ចាស់​ចុះ»។ (ភីលីព ៣:១) ពួក​គ្រីស្ទាន​ក្នុង​ក្រុង​ភីលីព​គឺ​ជា​ក្រុម​ជំនុំ​ដែល​ប្រកប​ដោយ​សប្បុរស​និង​ដ៏​ស្រឡាញ់ ដែល​បាន​បំរើ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​និង​ដ៏​សាទរ។ (ភីលីព ១:៣​-​៥; ៤:១០, ១៤​-​២០) ប៉ុន្តែ មិន​មែន​ពួក​គ្រីស្ទាន​ទាំង​អស់​មាន​ចិត្ត​គំនិត​ដូច​នេះ​ទេ។ ជា​ឧទាហរណ៍ ពួក​គ្រីស្ទាន​ជាតិ​យូដា​ខ្លះ​ដែល​ប៉ុល​បាន​សរសេរ​សៀវភៅ​ហេព្រើរ គឺ​មាន​អ្វី​មួយ​ដែល​គួរ​ឲ្យ​ខ្វល់​ខ្វាយ។

«ប្រុង​ប្រយ័ត​លើស​ទៅ​ទៀត»

៥. (ក) តើ​ពួក​គ្រីស្ទាន​ហេព្រើរ​មាន​ចិត្ត​គំនិត​យ៉ាង​ណា ពេល​ដែល​ក្រុម​ជំនុំ​គ្រីស្ទាន​ទី​មួយ​បាន​ស្ថាបនា​នោះ? (ខ) សូម​រៀប​រាប់​ចិត្ត​គំនិត​ដែល​ពួក​គ្រីស្ទាន​ហេព្រើរ​ខ្លះ​មាន​ក្នុង​ឆ្នាំ​៦០​ស.យ.។

៥ ក្រុម​ជំនុំ​គ្រីស្ទាន​ទី​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ​លោក គឺ​មាន​ពួក​យូដា​និង​ពួក​ដែល​ចូល​សាសនា​យូដា ហើយ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​ក្រុង​យេរូសាឡិម​ក្នុង​ឆ្នាំ​៣៣​ស.យ.។ តើ​ពួក​គេ​មាន​ចិត្ត​គំនិត​យ៉ាង​ណា? យើង​គ្រាន់​តែ​អាន​ក្នុង​ជំពូក​ដើម​នៃ​សៀវភៅ​កិច្ច​ការ នោះ​នឹង​ដឹង​ថា​គេ​ប្រកប​ដោយ​ចិត្ត​សាទរ​និង​អំណរ ទោះ​ជា​បាន​ប្រឈម​ការ​ធ្វើ​ទុក្ខ​បៀត​បៀន​ក៏​ដោយ។ (កិច្ច​ការ ២:៤៤​-​៤៧; ៤:៣២​-​៣៤; ៥:៤១; ៦:៧) ប៉ុន្តែ កាល​ដែល​ច្រើន​ទសវត្ស​បាន​កន្លង​ទៅ ស្ថានការណ៍​ក៏​បាន​ផ្លាស់​ប្ដូរ ហើយ​ពួក​គ្រីស្ទាន​ជាតិ​យូដា​ជា​ច្រើន​បាន​បង្អង់​ក្នុង​ការ​ប្រណាំង​ចំពោះ​ជីវិត។ ឯកសារ​ស្រាវ​ជ្រាវ​មួយ​បាន​ចែង​អំពី​ស្ថានការណ៍​របស់​គេ ដែល​មាន​ប្រហែល​ក្នុង​ឆ្នាំ​៦០​ស.យ.៖ «ស្ថានភាព​នៃ​ការ​ស្ពឹក​និង​ការ​នឿយ​ហត់ និង​ការ​ទន្ទឹង​ចាំ​ដែល​មិន​បាន​សម្រេច សេចក្ដី​សង្ឃឹម​ដែល​បាន​ពន្យារ បរាជ័យ​ដ៏​ចេតនា​និង​ជំនឿ​ដ៏​ឥត​មាន​ប្រយោជន៍។ ពួក​គេ​ជា​គ្រីស្ទាន ប៉ុន្តែ​មាន​ការ​អបអរ​តិច​តួច​ណាស់​នៃ​សិរី​ល្អ​នៃ​ការ​ត្រាស់​ហៅ​ខាង​ស្ថាន​សួគ៌​របស់​គេ»។ តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​នេះ បាន​ក្លាយ​ទៅ​ជា​មាន​សភាព​បែប​ហ្នឹង​យ៉ាង​ដូច​ម្ដេច? ការ​ពិចារណា​មើល​ផ្នែក​នៃ​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​ហេព្រើរ (ដែល​បាន​សរសេរ​ក្នុង​ឆ្នាំ​៦១ ស.យ.) នឹង​ជួយ​យើង​ឲ្យ​ឆ្លើយ​សំនួរ​នោះ។ ការ​ពិចារណា​មើល​បែប​នេះ នឹង​ជួយ​យើង​ទាំង​អស់​គ្នា​សព្វ​ថ្ងៃ​នេះ ឲ្យ​ជៀស​វាង​ពី​ការ​ធ្លាក់​ចូល​ក្នុង​សភាព​ទន់​ខ្សោយ​ខាង​វិញ្ញាណ​ដូច​នេះ។

៦. តើ​មាន​ការ​ខុស​គ្នា​យ៉ាង​ណា​ខ្លះ​រវាង​ការ​ថ្វាយ​បង្គំ​ក្រោម​ក្រិត្យ​វិន័យ​ម៉ូសេ និង​ការ​ថ្វាយ​បង្គំ​ដែល​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ?

៦ ពួក​គ្រីស្ទាន​ហេព្រើរ​បាន​ចាក​ចេញ​ពី​ការ​និយម​យូដា ជា​របប​ដែល​បាន​អះអាង​គោរព​តាម​ក្រិត្យ​វិន័យ ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​តាម​រយៈ​ម៉ូសេ។ ក្រិត្យ​វិន័យ​នោះ​ហាក់​ដូច​ជា​នៅ​មាន​ការ​ទាក់​ទាញ​ពួក​គ្រីស្ទាន​យូដា​ទាំង​ឡាយ ប្រហែល​ជា​ច្រើន​សតវត្ស​មក​ហើយ ដែល​នេះ​ជា​ផ្លូវ​តែ​មួយ​គត់​ក្នុង​ការ​មក​ឯ​ព្រះ​យេហូវ៉ា ហើយ​នេះ​ជា​របប​ដ៏​ស្ងើច​នៃ​ការ​ថ្វាយ​បង្គំ ដែល​មាន​ភាព​សង្ឃ យញ្ញ​បូជា​ជា​រឿយ​ៗ ហើយ​ព្រះ​វិហារ​ដ៏​ល្បី​ក្នុង​ក្រុង​យេរូសាឡិម។ សាសនា​គ្រីស្ទាន​គឺ​ខុស​ពី​នេះ។ គឺ​តម្រូវ​ទស្សនៈ​ខាង​វិញ្ញាណ ដូច​លោក​ម៉ូសេ ដែល«សម្លឹង​ចំ​ទៅ​ឯ​រង្វាន់» ហើយ«បាន​កាន់​យ៉ាង​ខ្ជាប់​ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ»។ (ហេព្រើរ ១១:២៦, ២៧) យ៉ាង​ច្បាស់​ណាស់ ដែល​ពួក​គ្រីស្ទាន​ជា​ច្រើន​ឥត​មាន​ទស្សនៈ​ខាង​វិញ្ញាណ​បែប​នេះ។ ពួក​គេ​មាន​ចិត្ត​ស្ទាក់​ស្ទើរ ជា​ជាង​ចូល​រត់​ប្រណាំង​តាម​របៀប​ដ៏​មាន​គោល​បំណង។

៧. តើ​តាម​របៀប​ណា​ដែល​របប​សម័យ​ដែល​យើង​បាន​ចាក​ចេញ មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​រត់​ប្រណាំង​ចំពោះ​ជីវិត?

៧ តើ​មាន​ស្ថានការណ៍​ស្រដៀង​គ្នា​សព្វ​ថ្ងៃ​នេះ​ទេ? ស្ថានការណ៍​សព្វ​ថ្ងៃ​នេះ គឺ​មិន​ដូច​គ្នា​ចំ​ៗ​នោះ​ទេ។ ប៉ុន្តែ ពួក​គ្រីស្ទាន​បាន​ចាក​ចេញ​ពី​របប​លោកីយ៍​ដែល​មាន​ការ​អួត​ជា​ខ្លាំង។ លោកីយ៍​នេះ​ផ្ដល់​ឲ្យ​ឱកាស​ដ៏​រំភើប​ជា​ច្រើន ប៉ុន្តែ ក្នុង​ពេល​ដំណាល​គ្នា វា​មាន​បន្ទុក​ដ៏​ធ្ងន់​លើ​មនុស្ស។ ថែម​ទៀត​នោះ យើង​ជា​ច្រើន​រស់​នៅ​ក្នុង​ស្រុក ដែល​មាន​អាកប្បកិរិយា​ដ៏​សង្ស័យ​ពាស​ពេញ ហើយ​មនុស្ស​មាន​អាកប្បកិរិយា​ដ៏​កំណាញ់ ដែល​ចង់​បាន​តែ​លេខ​មួយ។ ប្រសិន​បើ​យើង​អនុញ្ញាត​ខ្លួន​យើង​ឲ្យ​របប​បែប​នេះ​មាន​ឥទ្ធិពល​លើ​យើង នោះ‹ភ្នែក​ចិត្ត​របស់​អ្នក› អាច​ទៅ​ជា​ស្ពឹក​យ៉ាង​ស្រួល។ (អេភេសូរ ១:១៨) តើ​តាម​របៀប​ណា​ដែល​យើង​នឹង​រត់​ឲ្យ​បាន​ស្រួល​ក្នុង​ការ​ប្រណាំង​ចំពោះ​ជីវិត បើ​យើង​មិន​អាច​មើល​ឃើញ​ច្បាស់​ទី​កន្លែង​ដែល​យើង​ត្រូវ​ទៅ​នោះ?

៨. តើ​ផ្លូវ​ណា​ខ្លះ​ដែល​សាសនា​គ្រីស្ទាន គឺ​ខ្ពង់​ខ្ពស់​ជាង​ការ​ថ្វាយ​បង្គំ​ក្រោម​ក្រិត្យ​វិន័យ?

៨ ដើម្បី​នឹង​លើក​ទឹក​ចិត្ត​ពួក​គ្រីស្ទាន​យូដា ប៉ុល​បាន​រំឭក​គេ​អំពី​ភាព​ខ្ពង់​ខ្ពស់​នៃ​ប្រព័ន្ធ​គ្រីស្ទាន​លើ​ក្រិត្យ​វិន័យ​ម៉ូសេ។ ត្រូវ​ហើយ ពេល​ដែល​សាសន៍​អ៊ីស្រាអែល​ខាង​សាច់​ឈាម​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រោម​ក្រិត្យ​វិន័យ នោះ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ដល់​គេ​តាម​រយៈ​ព្យាការី​ជា​ច្រើន។ ប៉ុន្តែ ប៉ុល​មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ​នេះ​ទ្រង់​មាន​បន្ទូល«ដោយ​សារ​ព្រះ​រាជបុត្រា​វិញ ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក ព្រម​ទាំង​បង្កើត​លោកីយ ដោយ​សារ​ព្រះ​រាជបុត្រា​នោះ​ដែរ»។ (ហេព្រើរ ១:២) ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​គឺ​ខ្ពង់​ខ្ពស់​ជាង​ស្តេច​ទាំង​ឡាយ​នៃ​ជួរ​ដាវីឌ «ពួក​សំឡាញ់»នៃ​ទ្រង់។ ទ្រង់​ថែម​ទាំង​ខ្ពង់​ខ្ពស់​ជាង​ពួក​ទេវតា​ទៅ​ទៀត។—ហេព្រើរ ១:៥, ៦, ៩

៩. ហេតុ​អ្វី​ក៏​យើង ដូច​ពួក​គ្រីស្ទាន​សាសន៍​យូដា​នៃ​សម័យ​ប៉ុល ត្រូវ​តែ«ប្រុង​ប្រយ័ត្ន​ឲ្យ​លើស​ទៅ​ទៀត» ដល់​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល?

៩ ដូច្នេះ ប៉ុល​បាន​ឲ្យ​ទូន្មាន​បង​ប្អូន​គ្រីស្ទាន​ថា៖ «ដោយ​ហេតុ​នោះ បាន​ជា​គួរ​ឲ្យ​យើង​រាល់​គ្នា​ប្រុង​ប្រយ័ត​លើស​ទៅ​ទៀត ចំពោះ​សេចក្ដី​ដែល​យើង​រាល់​គ្នា​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពី​សេចក្ដី​ទាំង​នោះ»។ (ហេព្រើរ ២:១) ទោះ​ជា​ការ​រៀន​ដឹងអំពី​ព្រះ​គ្រីស្ទ​ជា​ពរ​ដ៏​អស្ចារ្យ​ក៏​ដោយ ប៉ុន្តែ គឺ​ត្រូវ​ការ​ថែម​ទៀត។ ពួក​គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​លើ​បន្ទូល​របស់​ព្រះ ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​នៃ​វិស័យ​យូដា ដែល​មាន​នៅ​ជុំ​វិញ​គេ។ យើង​ក៏​ត្រូវ​តែ«ប្រុង​ប្រយ័ត្ន​លើស​ទៅ​ទៀត»ដែរ ដល់​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល ដោយ​សារ​ឃោសនា​ទាំង​ឡាយ ដែល​យើង​ឃើញ​ពី​លោកីយ៍​នេះ។ នេះ​មាន​ន័យ​ថា ស្ថាបនា​ទម្លាប់​នៃ​ការ​សិក្សា​ឲ្យ​បាន​ល្អ និង​រក្សា​គម្រោង​ការណ៍​នៃ​ការ​អាន​ព្រះ​គម្ពីរ។ ដូច​ប៉ុល​មាន​ប្រសាសន៍​ក្រោយ​មក​ក្នុង​សំបុត្រ​របស់​គាត់​ដល់​ពួក​ហេព្រើរ នេះ​ក៏​មាន​ន័យ​ឲ្យ​យើង​មក​ឯ​កិច្ច​ប្រជុំ និង​ប្រកាស​ជំនឿ​របស់​យើង​ជា​រឿយ​ៗ​ដែរ។ (ហេព្រើរ ១០:២៣​-​២៥) សកម្មភាព​បែប​នេះ​នឹង​ជួយ​យើង​ឲ្យ​ប្រុង​ប្រយ័ត្ន​ជា​ដរាប​ខាង​វិញ្ញាណ ដើម្បី​កុំ​យើង​បាត់​បង់​នៃ​សេចក្ដី​សង្ឃឹម​ដ៏​រុង​រឿង​របស់​យើង។ ប្រសិន​បើ​យើង​ដាក់​គំនិត​របស់​ព្រះ​យេហូវ៉ា​ក្នុង​យើង នោះ​យើង​នឹង​មិន​បាន​ទៅ​ជា​សន្ធប់​លើ​ឬ​គ្មាន​ចិត្ត​នឹង​នរ ដោយ​អ្វី​ៗ​ដែល​លោកីយ៍​នេះ​ធ្វើ​ដល់​យើង។—ទំនុកដំកើង ១:១​-​៣; សុភាសិត ៣:១​-​៦

«កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»

១០. (ក) តើ​អ្វី​ដែល​អាច​កើត​ឡើង​ដល់​បុគ្គល​ដែល​ឥត​ប្រុង​ប្រយ័ត្ន​ដល់​បន្ទូល​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​អាច«កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»?

១០ ប្រសិន​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​នឹង​របស់​ខាង​វិញ្ញាណ​ទេ នោះ​សេចក្ដី​សន្យា​របស់​ព្រះ​ប្រហែល​ដូច​ជា​ឥត​ពិត​ទេ។ នេះ​ក៏​បាន​កើត​ឡើង​ក្នុង​សតវត្ស​ទី​មួយ​ដែរ ពេល​ដែល​ក្រុម​ជំនុំ​ទាំង​មូល គឺ​មាន​សុទ្ធ​តែ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ហើយ​ពួក​សាវ័ក​ខ្លះ​ៗ​បាន​នៅ​រស់​ផង។ ប៉ុល​បាន​ព្រមាន​ប្រាប់​ពួក​ហេព្រើរ​ថា៖ «បាន​ជា​អញ​ស្បថ​ទាំង​កំហឹង​ថា វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ។ តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា‹ថ្ងៃ​នេះ› នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង​រូស ដោយ​សេចក្ដី​បញ្ឆោត​របស់​អំពើ​បាប»។ (ហេព្រើរ ៣:១២, ១៣) ពាក្យ​របស់​ប៉ុល ដែល​ថា‹ចូរ​ប្រុង​ប្រៀប› បញ្ជាក់​នូវ​ការ​ប្រុង​ប្រយ័ត្ន។ គឺ​មាន​ការ​គំរាម​កំហែង​ដ៏​គ្រោះ​ថ្នាក់! ការ​ឥត​មាន​ជំនឿ—«បាប»—អាច​ដុះ​ក្នុង​ចិត្ត​របស់​យើង ហើយ​យើង​អាច​ដក​ខ្លួន​ចេញ​ពី​ព្រះ ជា​ជាង​ទៅជិត​ឯ​ទ្រង់។ (យ៉ាកុប ៤:៨) ប៉ុល​រំឭក​យើង​ឲ្យ«កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»។ យើង​ត្រូវ​ការ​ការ​កក់​ក្ដៅ​ពី​បង​ប្អូន​របស់​យើង។ «អ្នក​ណា​ដែល​ញែក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ នោះ​ជា​អ្នក​រក​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ទេ ហើយ​ក៏​បាន​ចិត្ត​គ្នាន់​ក្នាញ់​ទាស់​នឹង​អស់​ទាំង​សេចក្ដី​ដែល​មាន​ទំនង»។ (សុភាសិត ១៨:១) សេចក្ដី​ត្រូវ​ការ​ចូល​រួម​បែប​នេះ ជំរុញ​ឲ្យ​ពួក​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​មក​ឯ​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ សន្និបាត និង​មហា​សន្និបាត​ជា​រឿយ​ៗ។

១១, ១២. ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​ពេញ​ចិត្ត​តែ នឹង​ចំណេះ​នៃ​សេចក្ដី​បង្រៀន​គ្រីស្ទាន​នោះ?

១១ ក្រោយ​មក​ក្នុង​សំបុត្រ​របស់​គាត់ ប៉ុល​បាន​ឲ្យ​ឱវាទ​ដ៏​មាន​តម្លៃ​ទៀត​ថា៖ «គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​គ្រូ ដោយ​ព្រោះ​ជឿ​ជា​យូរ​មក​ហើយ តែ​អ្នក​រាល់​គ្នា​ត្រូវ​ការ ឲ្យ​គេ​បង្រៀន​ទាំង​ខ្លឹម​របស់​បឋម​សិក្សា នៃ​ព្រះ​បន្ទូល​ម្ដង​ទៀត ហើយ​មិន​ត្រូវ​ការ​នឹង​អាហារ​រឹង គឺ​ត្រូវ​ការ​នឹង​ទឹក​ដោះ​វិញ . . . ឯ​អាហារ​រឹង នោះ​សំរាប់​តែ​មនុស្ស​ធំ ដែល​បាន​បង្ហាត់​ឥន្ទ្រី​យ ដោយ​ធ្លាប់​ខ្លួន​ហើយ ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ»។ (ហេព្រើរ ៥:១២​-​១៤) យ៉ាង​ច្បាស់​ណាស់ ពួក​គ្រីស្ទាន​ជាតិ​យូដា​ខ្លះ មិន​បាន​ចំរើន​ការ​យល់​របស់​គេ​ទេ។ ពួក​គេ​មាន​ការ​យឺត​នឹង​ទទួល​ពន្លឺ​ដែល​បាន​ភ្លឺ​ឡើង ចំពោះ​ច្បាប់​និង​ការ​កាត់​ស្បែក។ (កិច្ច​ការ ១៥:២៧​-​២៩; កាឡាទី ២:១១​-​១៤; ៦:១២, ១៣) អ្នក​ខ្លះ​ប្រហែល​នៅ​ចាត់​ទុក​ទម្លាប់​ខាង​ប្រពៃណី​ដ៏​សំខាន់​ណាស់ ដូច​ជា​ថ្ងៃ​សំរាក​ប្រចាំ​អាទិត្យ និង​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប​ជា​ឧឡារិក​ប្រចាំ​ឆ្នាំ។—កូល៉ុស ២:១៦, ១៧; ហេព្រើរ ៩:១​-​១៤

១២ ដូច្នេះ​ហើយ ប៉ុល​មាន​ប្រសាសន៍​ថា៖ «ចូរ​ឲ្យ​យើង​ឈប់ ខាង​ឯ​សេចក្ដី​បឋម​សិក្សា​នៃ​ព្រះ​បន្ទូល​ព្រះ​គ្រីស្ទ ហើយ​ខំ​ឲ្យ​បាន​ជឿន​ទៅ​មុខ ដរាប​ដល់​ពេញ​ខ្នាត​ចុះ»។ (ហេព្រើរ ៦:១) អ្នក​រត់​ប្រណាំង​ឆ្ងាយ​ម្នាក់ ដែល​ប្រុង​ប្រយ័ត្ន​នឹង​អាហារ​របស់​គាត់ នោះ​នឹង​អាច​ស៊ូ​ទ្រាំ​បាន​ល្អ​ជាង ក្នុង​ការ​រត់​ប្រណាំង​ឆ្ងាយ​ដ៏​លំបាក​នោះ។ ស្រដៀង​គ្នា​ដែរ គ្រីស្ទាន​ម្នាក់​ដែល​ប្រុង​ប្រយ័ត្ន​នឹង​អាហារ​ខាង​វិញ្ញាណ—មិន​គ្រាន់​តែ​ពេញ​ចិត្ត​នឹង‹បឋម​សិក្សា›—នោះ​នឹង​អាច​នៅ​ក្នុង​ដំណើរ​រត់​ប្រណាំង ហើយ​នឹង​អាច​ចប់​បាន។ (ប្រៀប​ធៀប ធីម៉ូថេ​ទី​២ ៤:៧) នេះ​មាន​ន័យ​ថា បណ្ដុះ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី«ទទឹង​បណ្ដោយ ជំរៅ នឹង​កំពស់»នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​លូត​លាស់​ជឿន​ទៅ​មុខ។—អេភេសូរ ៣:១៨

‹អ្នក​រាល់​គ្នា​ត្រូវ​ការ​ការ​ស៊ូ​ទ្រាំ›

១៣. តើ​ពួក​គ្រីស្ទាន​ហេព្រើរ​បាន​បង្ហាញ​ជំនឿ​របស់​គេ នៅ​ពេល​មុន​ៗ​ដោយ​យ៉ាង​ដូច​ម្ដេច?

១៣ ក្នុង​រយៈ​ពេល​ក្រោយ​ពី​បុណ្យ​ភិន្ដាកុស​ឆ្នាំ​៣៣ ស.យ.ភ្លាម ពួក​គ្រីស្ទាន​យូដា​បាន​ឈរ​មាំ​មួន ទោះ​ជា​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ក៏​ដោយ។ (កិច្ច​ការ ៨:១) ប្រហែល​ជា​ប៉ុល​ចង់​និយាយ​អំពី​រឿង​នេះ ពេល​ដែល​គាត់​បាន​សរសេរ​ថា៖ «ចូរ​នឹក​ចាំ​ពី​ជាន់​មុន គឺ​ពី​កាល​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ​ឡើង នោះ​ក៏​ទ្រាំ​នឹង​ទុក្ខ​លំបាក ទាំង​តតាំង​ជា​ខ្លាំង​ដែរ»។ (ហេព្រើរ ១០:៣២) ការ​ស៊ូ​ទ្រាំ​ដ៏​ស្មោះ​ត្រង់​បែប​នេះ បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​ព្រះ ហើយ​ឲ្យ​គេ​មាន​សិទ្ធិ​សេរី​ក្នុង​ការ​ទូល​ដល់​ទ្រង់។ (យ៉ូហាន​ទី​១ ៤:១៧) ប៉ុល​ដាស់​តឿន​គេ​ឲ្យ​កុំ​បោះ​បង់​ចោល​សេរី​ភាព​នោះ ដោយ​សារ​ឥត​ជំនឿ។ គាត់​ដាស់​តឿន​គេ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​សេចក្ដី​អត់​ធ្មត់ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្ដី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ ពី​ព្រោះ‹នៅ​តែ​បន្ដិច​ទៀត នោះ​ព្រះ​អង្គ​ដែល​ត្រូវ​មក ទ្រង់​នឹង​យាង​មក​មែន​ឥត​បង្អង់​ឡើយ› »។—ហេព្រើរ ១០:៣៥​-​៣៧

១៤. តើ​អ្វី​ជា​ហេតុ​ការណ៍​ពិត​ដែល​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ ទោះ​ជា​បាន​បំរើ​ព្រះ​យេហូវ៉ា​ជា​យូរ​ឆ្នាំ​មក​ហើយ​ក៏​ដោយ?

១៤ ចុះ​យ៉ាង​ណា​ដែរ ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ? យើង​ភាគ​ច្រើន​បាន​ខ្នះ​ខ្នែង ពេល​ដែល​យើង​បាន​រៀន​អំពី​សេចក្ដី​ពិត​នៅ​ដើម​ដំបូង។ តើ​យើង​នៅ​មាន​ចិត្ត​ខ្នះ​ខ្នែង​នោះ​ទេ? ឬ​ក៏​ហើយ​បាន‹បោះ​ចោល​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​នៅ​ដើម​ដំបូង›? (វិវរណៈ ២:៤) តើ​យើង​បាន​ទៅ​ជា​ត្រជាក់ ប្រហែល​ក្លាយ​ទៅ​ជា​តូច​ចិត្ត​ឬ​អស់​កម្លាំង​នៃ​ការ​រង់​ចាំ​អើម៉ាគេដូន​ឬ? សូម ឈប់​ហើយ​គិត​អំពី​រឿង​នេះ។ សេចក្ដីពិត​គឺ​នៅ​អស្ចារ្យ ដូច​នៅ​ពេល​មុន​ៗ​ដដែល។ ព្រះ​យេស៊ូ​គឺ​នៅ​តែ​ជា​ស្តេច​របស់​យើង​នៅ​ស្ថាន​សួគ៌។ យើង​នៅ​មាន​សង្ឃឹម​ចំពោះ​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​លើ​ផែនដី​មនោរម្យ ហើយ​យើង​នៅ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​យេហូវ៉ា។ ហើយ​សូម​កុំ​ឲ្យ​ភ្លេច​ថា៖ «នោះ​ព្រះ​អង្គ​ដែល​ត្រូវ​មក ទ្រង់​នឹង​យាង​មក​មែន​ឥត​បង្អង់​ឡើយ»។

១៥. ដូច​ព្រះ​យេស៊ូ តើ​ពួក​គ្រីស្ទាន​បាន​ស៊ូ​ទ្រាំ​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​បែប​ណា?

១៥ ដូច្នេះ ពាក្យ​របស់​ប៉ុល​ដែល​បាន​កត់​ទុក​នៅ​ហេព្រើរ ១២:១, ២ គឺ​សម​ត្រឹម​ត្រូវ​ណាស់៖ «ត្រូវ​ឲ្យ​យើង​ចោល​អស់​ទាំង​បន្ទុក នឹង​អំពើ​បាប[ការ​ខ្វះ​ជំនឿ] ដែល​រុំ​យើង​ជុំ​វិញ​ជា​ងាយ​ម្ល៉េះ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ ទាំង​រំពឹង​មើល​ដល់​ព្រះ​យេស៊ូ​ដ៏​ជា​មេ​ផ្ដើម ហើយ​ជា​មេ​សម្រេច​សេចក្ដី​ជំនឿ​របស់​យើង ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើល​ងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ»។ គឺ​មាន​របស់​ច្រើន​ណាស់ ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ​បាន​ស៊ូ​ទ្រាំ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់។ ដូច​ព្រះ​យេស៊ូ ដែល​បាន​នៅ​ស្មោះ​ត្រង់​រហូត​ដល់​ការ​សោយ​ទិវង្គត​ដ៏​ឈឺ​ចាប់ នោះ​ពួក​បង​ប្អូន​ប្រុស​ស្រី​របស់​យើង​ខ្លះ ក៏​បាន​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​នឹង​សេចក្ដី​បៀត​បៀន​ដ៏​សាហាវ—តាម​ជំរំ​ក្នុង​គុក ទទួល​ទារុណកម្ម ការ​ចាប់​រំលោភ និង​សេចក្ដី​ស្លាប់។ (ពេត្រុស​ទី​១ ២:២១) តើ​យើង​មិន​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ដល់​គេ​ទេ​ឬ ពេល​ដែល​យើង​ពិនិត្យ​មើល​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​គេ?

១៦, ១៧. (ក) តើ​ពួក​គ្រីស្ទាន​ភាគ​ច្រើន​បាន​ប្រឈម​ការ​ប្រកួត​ដល់​ជំនឿ​គេ​យ៉ាង​ណា? (ខ) ដោយ​ចង​ចាំ​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​បន្ត​រត់​ប្រណាំង​ចំពោះ​ជីវិត?

១៦ យ៉ាង​ណា​ក៏​ដោយ ចំពោះ​គ្រីស្ទាន​ភាគ​ច្រើន ពាក្យ​របស់​ប៉ុល​ជា​បន្ត​គឺ​ទាក់​ទង​ដល់​គេ៖ «ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​ត​យុទ្ធ​នឹង​អំពើ​បាប ដល់​ទៅ​ហូរ​ឈាម​នៅ​ឡើយ​ទេ»។ (ហេព្រើរ ១២:៤) ប៉ុន្តែ ក្នុង​របប​លោកីយ៍​នេះ ផ្លូវ​នៃ​សេចក្ដី​ពិត​គឺ​មិន​មែន​ជា​ស្រួល​សំរាប់​យើង​រាល់​គ្នា​ឡើយ។ អ្នក​ខ្លះ​បាន​ធ្លាក់​ទឹក​ចិត្ត​ដោយ«ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹង​ទទែង» នៅ​ឯ​កន្លែង​ធ្វើ​ការ ឬ​នៅ​សាលា​រៀន ដោយ​អត់​ទ្រាំ​នឹង​សេចក្ដី​មើល​ងាយ ឬ​ទប់​ទល់​នឹង​សេចក្ដី​បង្ខំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ (ហេព្រើរ ១២:៣) សេចក្ដី​ល្បួង​ដ៏​ខ្លាំង​បាន​ធ្វើ​ឲ្យ​រំលាយ​ដល់​ការ​តាំង​ចិត្ត​នៃ​ពួក​ខ្លះ ក្នុង​ការ​រក្សា​ខ្នាត​គំរូ​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ។ (ហេព្រើរ ១៣:៤, ៥) ពួក​អ្នក​ក្បត់​ជំនឿ​បាន​មាន​ឥទ្ធិពល​លើ​ភាព​នឹង​នរ​ខាង​វិញ្ញាណ​នៃ​អស់​អ្នក ដែល​ស្ដាប់​ដល់​ឃោសនា​ដ៏​ពុល​របស់​គេ។ (ហេព្រើរ ១៣:៩) បញ្ហា​ខាង​បុគ្គលិក​លក្ខណៈ​បាន​បង្ការ​អ្នក​ខ្លះ​ពី​អំណរ។ ការ​គិត​លើ​តែ​គ្រឿង​កំសាន្ត បាន​ធ្វើ​ឲ្យ​គ្រីស្ទាន​ខ្លះ​ទៅ​ជា​ខ្សោយ។ ហើយ​អ្នក​ខ្លះ​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​នៃ​ការ​ប្រកប​ជីវិត​ក្នុង​របប​លោកីយ៍​នេះ។

១៧ ត្រូវ​ហើយ គ្មាន​ស្ថានការណ៍​ណា​មួយ​ទាំង​នេះ ជា‹ការ​ទប់​ទល់​ដែល​ស្តី​អំពី​ឈាម​ឡើយ›។ ហើយ​ស្ថានការណ៍​ខ្លះ​អាច​តាម​ដាន​ដល់​សេចក្ដី​សម្រេច​ចិត្ត​ខុស ដែល​យើង​បាន​ធ្វើ​ខ្លួន​យើង។ ប៉ុន្តែ ទាំង​អស់​គឺ​ជា​ការ​ប្រកួត​ដល់​ជំនឿ​របស់​យើង។ ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​មើល​គំរូ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូ​នៃ​ការ​ស៊ូ​ទ្រាំ។ សូម​ឲ្យ​យើង​កុំ​ភ្លេច​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​របស់​យើង។ សូម​ឲ្យ​យើង​កុំ​បោះ​បង់​ចោល​ការ​ជឿ​ស៊ប់​របស់យើង ដែល​ថា​ព្រះ​យេហូវ៉ា«ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។ (ហេព្រើរ ១១:៦) រួច​មក យើង​នឹង​មាន​កម្លាំង​ខាង​វិញ្ញាណ ដើម្បី​បន្ត​ការ​រត់​ប្រណាំង​សំរាប់​ជីវិត។

យើង​អាច​ស៊ូ​ទ្រាំ

១៨, ១៩. តើ​ព្រឹត្ដិការណ៍​អ្វី​ក្នុង​ប្រវត្ដិសាស្ត្រ​ដែល​បង្ហាញ​ថា​ពួក​គ្រីស្ទាន​ហេព្រើរ​ក្នុង​យេរូសាឡិម ធ្វើ​តាម​ឱវាទ​របស់​ប៉ុល?

១៨ តើ​ពួក​គ្រីស្ទាន​ជាតិ​យូដា​ប្រតិកម្ម​យ៉ាង​ដូច​ម្ដេច​ដល់​សំបុត្រ​របស់​ប៉ុល? ប្រមាណ​ប្រាំ​មួយ​ឆ្នាំ​ក្រោយ​ពី​សំបុត្រ​បាន​សរសេរ​ទៅ​ពួក​ហេព្រើរ ស្រុក​យូដា​បាន​មាន​សង្គ្រាម។ ក្នុង​ឆ្នាំ​៦៦ ស.យ. កង​ទ័ព​រ៉ូម៉ាំង​បាន​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម ដែល​សម្រេច​បន្ទូល​របស់​ព្រះ​យេស៊ូ៖ «កាល​ណា​ឃើញ​ពល​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា សេចក្ដី​ហិន​វិនាស​នៃ​ក្រុង​នោះ​ជិត​ដល់​ហើយ»។ (លូកា ២១:២០) ប៉ុន្តែ សំរាប់​ប្រយោជន៍​ដល់​ពួក​គ្រីស្ទាន​ដែល​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នៅ​ពេល​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «គ្រា​នោះ ត្រូវ​ឲ្យ​អស់​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ ហើយ​អ្នក​អ្នក​នៅ​កណ្ដាល​ទី​ក្រុង ត្រូវ​រត់​ចេញ​ទៅ​ឲ្យ​ផុត ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​ស្រែ ចូល​ទៅ​ក្នុង​ទី​ក្រុង​ឡើយ»។ (លូកា ២១:២១) ដូច្នេះ សង្គ្រាម​ច្បាំង​ជា​មួយ​ស្រុក​រ៉ូម ផ្ដល់​ការ​សាក​ល្បង​មួយ៖ តើ​ពួក​គ្រីស្ទាន​ជាតិ​យូដា​ទាំង​នោះ​នឹង​បោះ​បង់​ចោល​ក្រុង​យេរូសាឡិម ជា​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ ហើយ​ជា​កន្លែង​នៃ​ព្រះ​វិហារ​ដ៏​រុង​រឿង​នោះ​ទេ?

១៩ មួយ​រំពេច​នោះ ដោយ​ឥត​ដឹង​មូលហេតុ​អ្វី​ផង ពួក​រ៉ូម​បាន​ដក​ទ័ព​ចេញ។ ពួក​យូដា​ដែល​កាន់​សាសនា ប្រហែល​គិត​ថា​នេះ​ជា​ភស្តុ​តាង​ថា​ព្រះ​ការ​ពារ​ទី​ក្រុង​ដ៏​បរិសុទ្ធ​របស់​គេ។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ពួក​គ្រីស្ទាន? ប្រវត្ដិសាស្ត្រ​ប្រាប់​យើង ថា​គេ​បាន​រត់​ចេញ។ បន្ទាប់​មក ក្នុង​ឆ្នាំ​៧០ ស.យ. ពួក​រ៉ូម​បាន​ត្រឡប់​មក​វិញ ហើយ​បាន​កំទេច​ក្រុង​យេរូសាឡិម​អស់​រលីង ដែល​មាន​មនុស្ស​បាត់​បង់​ជីវិត​ជា​ច្រើន។ «ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» ដែល​បាន​ទាយ​ប្រាប់​ដោយ​យ៉ូអែល​បាន​ធ្លាក់​មក​ដល់​ពួក​យេរូសាឡិម។ ប៉ុន្តែ ពួក​គ្រីស្ទាន​ស្មោះ​ត្រង់ ឥត​រស់​នៅ​កន្លែង​នោះ​ទៀត​ទេ។ ពួក​គេ‹បាន​គេច​រួច​ផុត​ជីវិត›។—យ៉ូអែល ២:៣០​-​៣២; កិច្ច​ការ ២:១៦​-​២១

២០. ដោយ​ដឹង​ថា«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»គឺ​កាន់​តែ​ជិត គួរ​តែ​ជំរុញ​យើង​តាម​របៀប​ណា​ខ្លះ?

២០ សព្វ​ថ្ងៃ​នេះ យើង​ដឹង​ថា«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»មួយ​ទៀត នឹង​មាន​ឥទ្ធិពល​លើ​របប​លោកីយ៍​នេះ​ទាំង​មូល។ (យ៉ូអែល ៣:១២​-​១៤) យើង​ឥត​ដឹង​ថា​នៅ​ពេល​ណា ដែល​ថ្ងៃ​នោះ​នឹង​មក​ដល់​ទេ។ ប៉ុន្តែ​បន្ទូល​របស់​ព្រះ​ធានា​អះអាង​យើង ថា​ថ្ងៃ​នោះ​នឹង​មក​ដល់​ជា​មិន​ខាន! ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា នឹង​ឥត​រា​រង់​ឡើយ។ (ហាបាគុក ២:៣; ពេត្រុស​ទី​២ ៣:៩, ១០) ដូច្នេះ សូម​ឲ្យ​យើង‹ប្រុង​ប្រយ័ត្ន​លើស​ទៅ​ទៀត​ដល់​អ្វី​ដែល​យើង​ឮ›។ សូម​ជៀស​វាង​ពី​ការ​ឥត​ជំនឿ ‹បាប​ដែល​ទាក់​ទាញ​យើង›។ ចូរ​តាំង​ចិត្ត​ឲ្យ​ស៊ូ​ទ្រាំ រហូត​ដល់​ពេល​មក​ដល់។ សូម​ចាំ​ថា អង្គការ​នៅ​ស្ថាន​សួគ៌​ដែល​មាន​សភាព​ដូច​រទេះ​ចម្បាំង​របស់​ព្រះ​យេហូវ៉ា គឺ​មាន​ល្បឿន​ទៅ​មុខ។ អង្គការ​នេះ​នឹង​សម្រេច​គោល​បំណង​របស់​ខ្លួន។ ដូច្នេះ សូម​ឲ្យ​យើង​បន្ត​រត់ ហើយ​កុំ​ចុះ​ញ៉ម​នឹង​ការ​ប្រណាំង​ចំពោះ​ជីវិត!

តើ​អ្នក​នៅ​ចាំ​ទេ?

◻ ការ​ធ្វើ​តាម​ឱវាទ​មួយ​ណា​របស់​ប៉ុល​ដល់​ពួក​ភីលីព ដែល​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​ការ​ប្រណាំង​ចំពោះ​ជីវិត?

◻ តើ​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​ទប់​ទល់​ទំនោរ​នៃ​លោកីយ៍​នេះ ដែល​ចង់​រំខាន​យើង​នោះ?

◻ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​ការ​ប្រណាំង?

◻ តើ​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​គ្រីស្ទាន​ម្នាក់​អស់​កម្លាំង?

◻ តើ​តាម​របៀប​ណា​ដែល​គំរូ​របស់​ព្រះ​យេស៊ូ ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នោះ?

[រូប​ភាព​នៅ​ទំព័រ​១០]

គ្មាន​អ្វី​ដែល​អាច​បង្ការ​រទេះ​ចម្បាំង​នៅ​ស្ថាន​សួគ៌​របស់​ព្រះ​យេហូវ៉ា ពី​ការ​សម្រេច​នៃ​គោល​បំណង​របស់​ទ្រង់​ឡើយ

[រូប​ភាព​នៅ​ទំព័រ​១២, ១៣]

ពួក​គ្រីស្ទាន ដូច​ពួក​អ្នក​រត់​មិន​ត្រូវ​ឲ្យ​អ្វី​មក​រំខាន​គេ​ឡើយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក