បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/១១ ទំ. ៣០-៣១
  • ចូរប្រើជីវិតរបស់អ្នកឲ្យបានប្រសើរឡើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរប្រើជីវិតរបស់អ្នកឲ្យបានប្រសើរឡើង
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​អរ​សប្បាយ​នឹង​ជីវិត
  • ‹ចូរ​ចាំ​ព្រះ​អាទិទេព​របស់​អ្នក›
  • ចូរ​អរ​សប្បាយ​នឹង​ជីវិត​ចាស់​ជរា
  • ‹កាតព្វកិច្ចទាំងមូលរបស់មនុស្ស›
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ជីវិតរបស់អ្នក—តើមានគោលបំណងយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរនឹកចាំព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើងរបស់អ្នក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • គោលសំខាន់ៗពីសៀវភៅសាស្ដា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/១១ ទំ. ៣០-៣១

ចូរ​ប្រើ​ជីវិត​របស់​អ្នក​ឲ្យ​បាន​ប្រសើរ​ឡើង

ឪពុក​ដែល​បាន​ដេក​លើ​គ្រែ​នៅ​ក្នុង​ផ្ទះ នោះ​ជិត​ស្លាប់​ទៅ​ដោយ​សារ​រោគ​មហារីក។ កូន​ប្រុស​របស់​គាត់​បាន​នៅ​ក្នុង​រោង​ជាង កំពុង​រៀបចំ​ប្រដាប់​ប្រដា​របស់​ឪពុក​ឲ្យ​បាន​ស្អាត​បាត។ កាល​ដែល​គាត់​កាន់​ប្រដាប់​ប្រដា​ទាំង​នោះ គាត់​បាន​គិត​អំពី​វត្ថុ​ផ្សេង​ដ៏​អស្ចារ្យ ដែល​ឪពុក​បាន​បង្កើត​ដោយ​ប្រើ​ឧបករណ៍​ទាំង​នោះ។ ទោះ​ជា​រោង​ជាង​នៅ​ជាប់​នឹង​ផ្ទះ​ក៏​ដោយ គាត់​បាន​ដឹង​ថា ឪពុក​របស់​គាត់​នឹង​មិន​ចូល​រោង​នេះ​ទៀត​ឡើយ ឬ​នឹង​មិន​អាច​កាន់​ប្រដាប់​ប្រដា​ទាំង​នោះ ដែល​គាត់​មាន​ការ​ប៉ិន​ប្រសប់​ប្រើ​នោះ​ឡើយ។ ពេល​វេលា​នោះ​បាន​កន្លង​ទៅ​ហើយ។

កូន​ប្រុស​នោះ​បាន​គិត​អំពី​បទ​គម្ពីរ​មួយ​នៅ​សាស្ដា ៩:១០៖ «ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កំឡាំង​ចុះ ដ្បិត​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់[ផ្នូរ] ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត​គូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ»។ គាត់​បាន​ស្គាល់​បទ​គម្ពីរ​នេះ​ច្បាស់​ណាស់។ គាត់​បាន​ប្រើ​បទ​គម្ពីរ​នេះ​ជា​ច្រើន​ដង​ហើយ ក្នុង​កាល​បង្រៀន​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ខាង​ព្រះ​គម្ពីរ ដែល​ថា​សេចក្ដី​ស្លាប់​ជា​ស្ថានភាព​នៃ​ការ​ឥត​មាន​សកម្មភាព។ ឥឡូវ​នេះ ការ​វែក​ញែក​របស់​សាឡូម៉ូន​បាន​ជ្រាប​ក្នុង​ចិត្ត​របស់​គាត់ ដែល​ថា​យើង​ត្រូវ​តែ​ប្រកប​ជីវិត​យើង​ឲ្យ​បាន​ពេញ​លេញ ហើយ​សប្បាយ​នឹង​ជីវិត​យើង​កាល​ដែល​យើង​អាច​ធ្វើ​បាន ពី​ព្រោះ​នឹង​មាន​ពេល​វេលា​មក នៅ​ពេល​ដែល​យើង​ឥត​អាច​ធ្វើ​បាន​ទៀត​ឡើយ។

ចូរ​អរ​សប្បាយ​នឹង​ជីវិត

នៅ​ក្នុង​សៀវភៅ​សាស្ដា​ទាំង​មូល ស្តេច​សាឡូម៉ូន​ដ៏​ប្រា​ជ​នេះ ដាស់​តឿន​ពួក​អ្នក​អាន​របស់​ទ្រង់​ឲ្យ​មាន​ការ​អរ​សប្បាយ​ក្នុង​ជីវិត។ ជា​ឧទាហរណ៍ ជំពូក​៣ ចែង​ថា៖ «យើង​ដឹង​ហើយ ថា​គ្មាន​អ្វី​សំរាប់​គេ ដែល​វិសេស​ជាង​មាន​ចិត្ត​រីករាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីករាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ»។—សាស្ដា ៣:១២, ១៣

ព្រះ​បាន​បណ្ដាល​ឲ្យ​សាឡូម៉ូន​សរសេរ​ទៀត​ថា៖ «នេះ​ហើយ​ជា​ការ ដែល​យើង​បាន​គិត​ឃើញ​ថា​ល្អ ហើយ​គួរ​សម គឺ​ឲ្យ​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​មាន​ចិត្ត​រីករាយ​ក្នុង​អស់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត ដែល​ព្រះ​បាន​ប្រទាន​មក​ខ្លួន ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ខ្លួន»។—សាស្ដា ៥:១៨

ស្រដៀង​គ្នា​ដែរ ទ្រង់​ដាស់​តឿន​ក្មេង​ៗ​ថា៖ «ឱ​មនុស្ស​កំឡោះ​អើយ ចូរ​ឲ្យ​មាន​ចិត្ត​រីករាយ​ក្នុង​វ័យ​កំឡោះ​របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ត​ឯង​បណ្ដាល​ឲ្យ​អរ​សប្បាយ ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​ផង ចូរ​ដើរ​តាម​ផ្លូវ​នៃ​ចិត្ត​ឯង ហើយ​តាម​តែ​ភ្នែក​ឯង​មើល​ឃើញ​ដែរ»។ (សាស្ដា ១១:៩​ក) គឺ​ជា​ការ​ដ៏​ល្អ​ម្ល៉េះ​ហ្ន៎ ក្នុង​ការ​អរ​សប្បាយ​នឹង​កម្លាំង ក្នុង​កាល​នៅ​ក្មេង!—សុភាសិត ២០:២៩

‹ចូរ​ចាំ​ព្រះ​អាទិទេព​របស់​អ្នក›

ប្រាកដ​ហើយ សាឡូម៉ូន​មិន​មាន​សេចក្ដី​ថា ជា​ការ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ដើម្បី​ស្វែង​រក​របស់​ទាំង​អស់​ដែល​ពេញ​ចិត្ត​ឬ​ភ្នែក​របស់​យើង​នោះ​ទេ។ (ប្រៀប​ធៀប យ៉ូហាន​ទី​១ ២:១៦) នេះ​គឺ​ឃើញ​ច្បាស់​ពី​អ្វី​ដែល​គាត់​សរសេរ​ជា​បន្ទាប់៖ «ប៉ុន្តែ​ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ហៅ​ឯង​មក​ជំនុំ​ជំរះ ដោយ​ព្រោះ​អំពើ​ទាំង​នេះ[ការ​ស្វែង​រក​ដែល​ប្រហែល​បំពេញ​ចិត្ត​នឹង​សេចក្ដី​ប្រាថ្នា​របស់​អ្នក]ជា​មិន​ខាន»។ (សាស្ដា ១១:៩​ខ) ទោះ​ជា​យើង​មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ យើង​ត្រូវ​ចាំ​ថា ព្រះ​ទ្រង់​ទត​ឃើញ​អ្វី​ៗ​ដែល​យើង​ធ្វើ​ក្នុង​ជីវិត​របស់​យើង ហើយ​នឹង​ជំនុំ​ជំរះ​យើង​ស្រប​ទៅ​តាម​នោះ។

គឺ​មិន​ទំនង​សោះ បើ​យើង​វែក​ញែក​ថា យើង​អាច​ប្រកប​ជីវិត​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន ហើយ​បង្អាក់​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​រហូត​ដល់​យើង​ចាស់​បន្ដិច​ទៀត​នោះ! ជីវិត​របស់​យើង​អាច​ត្រូវ​ស្លាប់​នៅ​ពេល​ណា​មួយ​ក៏​មាន​ដែរ។ ទោះ​ជា​មិន​ស្លាប់​ក៏​ដោយ ការ​បំរើ​ព្រះ​នៅ​ពេល​មាន​អាយុ​ចាស់​ជរា ក៏​មិន​ជា​ស្រួល​ប៉ុន្មាន​នោះ​ទេ។ ដោយ​ទទួល​ស្គាល់​ហេតុ​ការណ៍​នេះ នោះ​សាឡូម៉ូន​បាន​សរសេរ​ថា៖ «ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង មុន​ដែល​អស់​ទាំង​ថ្ងៃ​អាក្រក់​មក​ដល់ ហើយ​អស់​ទាំង​ឆ្នាំ​មក​ជិត ដែល​ឯង​នឹង​ថា ‹អញ​អស់​សប្បាយ​ហើយ› »។—សាស្ដា ១២:១

អាយុ​ចាស់​ជរា​នាំ​ឲ្យ​មាន​ការ​ខូច​បង់​ច្រើន​ទៀត។ ជា​បន្ទាប់​សាឡូម៉ូន​រៀប​រាប់​អំពី​ឥទ្ធិពល​នៃ​អាយុ​ចាស់​ជរា​តាម​របៀបជា​និមិត្តរូប។ ដៃ​ត្រូវ​ញាប់​ញ័រ ជើង​ត្រូវ​ទន់​ខ្សោយ ហើយ​ធ្មេញ​ក៏​មិន​សូវ​មាន​ទៀត។ សក់​ក្លាយ​ទៅ​ជា​ស្កូវ​ហើយ​រុះ​ទៀត​ផង។ ដេក​ក៏​មិន​សូវ​លក់ ដែល​រហ័ស​ភ្ញាក់​ដោយ​ឮ​សម្លេង​ចាប។ ប្រសាទ​ទាំង​ប្រាំ​ប្រការ ដែល​ជា​ចក្ខុប្រសាទ សោត​ប្រសាទ កាយ​ប្រសាទ ឃាន​ប្រសាទ និង​ជិវ្ហា​ប្រសាទ នោះ​បាន​អន់​ទៅ​ហើយ។ រូប​កាយ​ដ៏​ខ្សោយ​នេះ​នាំ​ឲ្យ​ខ្លាច​ដួល និង«សេចក្ដី​ស្ញែង​ខ្លាច»ឯ​ទៀត។ ជា​យថាហេតុ បុគ្គល​នោះ​ក៏​ស្លាប់​ទៅ។—សាស្ដា ១២:២​-​៧

អាយុ​ចាស់​ជរា​គឺ​មាន​វិបត្ដិ​ជា​ពិសេស ចំពោះ​អស់​អ្នក​ដែល​មិន​បាន‹ចាំ​ព្រះ​អាទិទេព​ដ៏​ខ្ពស់​ថ្កើង​របស់​គេ› ក្នុង​កាល​នៅ​វ័យ​ក្មេង។ ដោយ​ព្រោះ​បាន​ខាត​ចោល​នូវ​ជីវិត​របស់​គេ នោះ​បុគ្គល​បែប​នេះ‹ឥត​សប្បាយ​ចិត្ត› ក្នុង​កាល​មាន​អាយុ​ចាស់​នោះ​ទេ។ ការ​រស់​នៅ​ដែល​ឥត​ធ្វើ​តាម​ព្រះ ក៏​នាំ​ឲ្យ​មាន​បញ្ហា​និង​ការ​ឈឺ​ចាប់​នៅ​ពេល​ចាស់​ជរា​ដែរ។ (សុភាសិត ៥:៣​-​១១) គួរ​ឲ្យ​ស្ដាយ​ណាស់ នៅ​ពេល​មើល​ទៅ​ខាង​មុខ បុគ្គល​បែប​នេះ​មើល​ឥត​ឃើញ​អនាគត​ទេ តែ​ឃើញ​តែ​ផ្នូរ​ប៉ុណ្ណោះ។

ចូរ​អរ​សប្បាយ​នឹង​ជីវិត​ចាស់​ជរា

នេះ​មិន​មាន​សេចក្ដី​ថា ពួក​ចាស់​ជរា​ឥត​អាច​អរ​សប្បាយ​នឹង​ជីវិត​នោះ​ឡើយ។ ក្នុង​ព្រះ​គម្ពីរ«ថ្ងៃ​វែង នឹង​អាយុ​យឺន​យូរ» ក៏​ទាក់​ទង​នឹង​ពរ​របស់​ព្រះ​ដែរ។ (សុភាសិត ៣:១, ២) ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​អ័ប្រាហាំ​ជា​មិត្ត​របស់​ទ្រង់​ថា៖ «ឯ​ឯង . . . គេ​នឹង​កប់​ឯង ក្រោយ​ដែល​ឯង​មាន​អាយុ​វែង​ល្អ​ហើយ»។ (លោកុប្បត្តិ ១៥:១៥) ថ្វី​បើ​មាន​ការ​ពិបាក​ដោយ​សារ​អាយុ​ចាស់​ជរា​ក៏​ដោយ អ័ប្រាហាំ​មាន​សន្ដិភាព​និង​ភាព​ស្ងប់​ស្ងាត់ នៅ​ពេល​មាន​អាយុ​ចាស់​ជរា ដោយ​ស្កប់​ចិត្ត​លើ​ជីវិត​ដែល​បាន​ថ្វាយ​បូជា​សំរាប់​ព្រះ​យេហូវ៉ា។ គាត់​បាន​ទន្ទឹង​ចាំ​ដោយ​ជំនឿ​លើ«ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំង» ដែល​ជា​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ (ហេព្រើរ ១១:១០) ដូច្នេះ គាត់​បាន​ស្លាប់​មាន«អាយុ​វែង​ល្អ ទាំង​ស្កប់​ស្កល់​នឹង​អាយុ​របស់​ខ្លួន»។—លោកុប្បត្តិ ២៥:៨

ដូច្នេះ​សាឡូម៉ូន​បាន​ដាស់​តឿន​យើង​ថា៖ «បើ​មនុស្ស​ណា​រស់​នៅ​ជា​យូរ​ឆ្នាំ នោះ​គួរ​ឲ្យ​មាន​សេចក្ដី​អំណរ​ចំពោះ​គ្រប់​ឆ្នាំ​ទាំង​នោះ​ចុះ»។ (សាស្ដា ១១:៨) មិន​ថា​យើង​ជា​ចាស់​ឬ​ក្មេង អំណរ​ពិត​គឺ​ជាប់​ទាក់​ទិន​នឹង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ។

កាល​ដែល​យុវបុរស​នេះ​នៅ​ក្នុង​រោង​ជាង កំពុង​ទុក​ប្រដាប់​ប្រដា​របស់​ឪពុក​គាត់ នោះ​គាត់​បាន​គិត​អំពី​រឿង​ទាំង​នេះ។ គាត់​បាន​គិត​អំពី​មនុស្ស​ទាំង​អស់​ដែល​គាត់​បាន​ស្គាល់ ដែល​ខំ​ចង់​បាន​ជីវិត​របស់​គេ​ឲ្យ​បាន​ប្រសើរ ប៉ុន្តែ​រក​សុភមង្គល​ឥត​បាន​សោះ ដោយ​ព្រោះ​គេ​ឥត​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​អាទិទេព​ទេ។ គឺ​គួរ​ឲ្យ​សម​ហេតុ​ផល​មែន ដែល​ក្រោយ​ពី​បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ឲ្យ​អរ​សប្បាយ​នឹង​ជីវិត​របស់​យើង នោះ​សាឡូម៉ូន​បាន​សង្ខេប​រឿង​នោះ​នឹង​ពាក្យ​ដូច​នេះ​ថា៖ «សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​ស​ដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ»!—សាស្ដា ១២:១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក