បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១២ ទំ. ៣-៤
  • តើផ្អែកទៅលើអ្វីខ្លះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើផ្អែកទៅលើអ្វីខ្លះ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • អត្ថបទស្រដៀងគ្នា
  • ជីវិតដែលមានន័យខ្លឹមសារ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • អ្វីដែលខ្ញុំជ្រើសរើសកាលដែលខ្ញុំជាកុមារ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ខ្ញុំបានរកឃើញអ្វីមួយដែលប្រសើរជាងភាពល្បីល្បាញ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • សំណួរបីបានផ្លាស់ប្ដូរជីវិតខ្ញុំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១២ ទំ. ៣-៤

តើ​ផ្អែក​ទៅ​លើ​អ្វី​ខ្លះ?

បុរស​ម្នាក់​ឈ្មោះ​ខេនី ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ដែល​មាន​ប្រាក់​ចំណេញ​ច្រើន ហើយ​គាត់​ក៏​មាន​ប្រាក់​ខែ​ខ្ពស់​ដែរ។ ឡាន​គាត់​មាន​តម្លៃ​ថ្លៃ​ណាស់ ហើយ​ផ្ទះ​ក៏​ល្អ​ប្រណី​ត​ទៀត​ផង និង​ស្ថិត​នៅ​ក្នុង​តំបន់​របស់​អ្នក​មាន​នា​ទី​ក្រុង​ធំ​មួយ។ ខេនី​ចូល​ចិត្ត​មាន​អារម្មណ៍​រំភើប​ក្នុង​ការ​តម្លោះ​ឆត្រ​យោង ក្រោយ​បាន​ធ្លាក់​យ៉ាង​លឿន​ពី​យន្តហោះ។ អាស្រ័យ​លើ​អ្វីៗ​ទាំង​អស់​នេះ តើ​ខេនី​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹមសារ​ទេ? ទស្សនាវដ្ដី​មួយ​បាន​ចុះ​ផ្សាយ​ពី​ទស្សនៈ​របស់​គាត់​ថា​៖ «ខ្ញុំ​មាន​អាយុ​៤៥​ឆ្នាំ​ហើយ តែ​ជីវិត​ខ្ញុំ​គ្មាន​ន័យ​សោះ . . . ជីវិត​របស់​ខ្ញុំ​គ្មាន​ន័យ​ខ្លឹមសារ​អ្វី​ឡើយ» (ទស្សនាវដ្ដី The Wall Street Journal)។

ស្ត្រី​ម្នាក់​ឈ្មោះ​អេលីន បាន​ព្យាយាម​អស់​មួយ​ជីវិត​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​ល្បី​ក្នុង​ការ​រាំ​លើ​ទឹក​កក។ នៅ​ទីបំផុត អេលីន​បាន​ជាប់​លេខ​មួយ ហើយ​បាន​ល្បី​ដូច​ដែល​នាង​ប្រាថ្នា​មែន! ប៉ុន្តែ នាង​ថ្ងូរ​ថា​៖ «ខ្ញុំ​គួរ​តែ​មាន​សុភមង្គល តែ​គ្មាន​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​នៅ​ឯកោ។ ទោះ​ជា​ខ្ញុំ​មាន​លុយ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ពេល​ចាស់​ទៅ ជីវិត​ខ្ញុំ​នឹង​លែង​មាន​ន័យ​ខ្លឹមសារ​ទៀត​ហើយ បើ​ការ​រាំ​លើ​ទឹក​កក​ជា​គោល​ដៅ​តែ​មួយ​គត់​ក្នុង​ជីវិត​ខ្ញុំ»។

លោក​ហ៊ីឌីយ៉ូ​មាន​ឈ្មោះ​ល្បី​ជា​ជាង​គំនូរ​ដែល​ពូកែ​លាយ​ពណ៌។ អស់​មួយ​ជីវិត គាត់​ប្រមូល​អារម្មណ៍​ទៅ​លើ​តែ​ការ​គូរ​គំនូរ​សុទ្ធសាធ។ គាត់​មិន​ដែល​លក់​គំនូរ​ណា​មួយ​សោះ តែ​គាត់​ចាត់​ទុក​ស្នា​ដៃ​របស់​គាត់​ជា​អ្វី​ដែល​មាន​តម្លៃ​ច្រើន​ជាង​ប្រាក់​ទៅ​ទៀត។ ពេល​មាន​អាយុ​៩៨​ឆ្នាំ មុន​លោក​ហ៊ីឌីយ៉ូ​ស្លាប់ គំនូរ​ភាគ​ច្រើន​របស់​គាត់ បាន​ផ្ដល់​ជា​អំណោយ​ទៅ​សារមន្ទីរ។ ក្រោយ​ពី​បាន​ចំណាយ​អស់​មួយ​ជីវិត​ក្នុង​កិច្ចការ​ជាជាង​គំនូរ គាត់​សារភាព​ថា គាត់​នៅ​តែ​មិន​ស្កប់ស្កល់​នឹង​ជីវិត ពីព្រោះ​គាត់​មិន​ទាន់​អស់​ចិត្ត​ថា គាត់​អាច​ធ្វើ​អស់​ពី​សមត្ថភាព​នៅ​ឡើយ។

មនុស្ស​ខ្លះ​សុខ​ចិត្ត​ចំណាយ​ពេល​និង​លុយ​ជា​ច្រើន​ក្នុង​ការ​ជួយ​អ្នក​ដទៃ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្វី​ដែល​អនុប្រធាន​នៃ​ក្រុម​ហ៊ុន​ធំ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ធ្វើ។ ក្រុម​ហ៊ុន​របស់​គាត់​ផលិត​ខ្សែ​ភាពយន្ត ហើយ​គាត់​មាន​ទំនាក់ទំនង​ញឹកញាប់​ជា​មួយ​តួ​ឯក​កុន ទាំង​រស់​នៅ​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​វិមាន​ដ៏​ធំ​ស្កឹមស្កៃ។ គាត់​បាន​ទៅ​លេង​ប្រទេស​កម្ពុជា ហើយ​នៅ​ពេល​ដែល​គាត់​កំពុង​អង្គុយ​ក្នុង​ភោជនីយដ្ឋាន​មួយ​នា​រាជធានី​ភ្នំ​ពេញ ក្មេង​ស្រី​ម្នាក់​បាន​មក​សុំ​ទាន​ពី​គាត់។ គាត់​ហុច​មួយ​ដុល្លារ ទាំង​ទិញ​ទឹក​ក្រូច​មួយ​កំប៉ុង​ឲ្យ​នាង។ នាង​សប្បាយ​ចិត្ត​ណាស់! ប៉ុន្តែ ថ្ងៃ​ស្អែក​ឡើង នៅ​ពេល​ល្ងាច​គាត់​ក៏​ឃើញ​នាង​សុំ​ទាន​នៅ​ទី​នោះ​ម្ដង​ទៀត។ គាត់​យល់​ឃើញ​ថា ឲ្យ​ទាន​តែ​បន្ដិច​បន្តួច​នោះ មិន​គ្រប់គ្រាន់​ទេ។

មួយ​ឆ្នាំ​ក្រោយ​មក គាត់​សម្រេច​ចិត្ត​លា​លែង​ពី​តំណែង​ជា​អនុប្រធាន​នៃ​ក្រុម​ហ៊ុន​ដែល​ផលិត​ខ្សែ​ភាពយន្ត ដើម្បី​ទៅ​ជួយ​មនុស្ស​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា។ គាត់​បាន​បើក​សាលា​មួយ​ដែល​មាន​ទាំង​កន្លែង​ស្នាក់​នៅ ទាំង​ម្ហូបអាហារ​និង​ការ​អប់រំ។ ទោះ​ជា​គាត់​ធ្វើ​ល្អ​ក៏​ដោយ ម្ដង​គាត់​មាន​ចិត្ត​ស្កប់ស្កល់​និង​អំណរ​ក្នុង​ការ​ជួយ​ពួក​គេ ម្ដង​គាត់​ធ្លាក់​ទឹក​ចិត្ត​និង​មួម៉ៅ​ផង ដោយសារ​មាន​បញ្ហា​ច្រើន​គរគោក​ដែល​គាត់​ត្រូវ​ដោះស្រាយ។

ដំបូង​មក មនុស្ស​ទាំង​បួន​នាក់​នេះ​គិត​ថា ជីវិត​របស់​ពួក​គេ​មាន​គោល​ដៅ​ច្បាស់​លាស់​និង​ជាក់លាក់​ផង។ ប៉ុន្តែ ពេល​បាន​បំពេញ​គោល​ដៅ​របស់​ខ្លួន​យ៉ាង​នឿយ​ហត់ ពួក​គេ​បែរ​ជា​យល់​ថា​ជីវិត​របស់​ពួក​គេ​គ្មាន​ន័យ​ខ្លឹមសារ​ទៅ​វិញ។ តើ​លោក​អ្នក​មាន​គោល​ដៅ​អ្វី​ក្នុង​ជីវិត? តើ​អ្វី​ដែល​មាន​អាទិ​ភាព​ក្នុង​ជីវិត​របស់​លោក​អ្នក? តើ​លោក​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ថា នឹង​មិន​ស្ដាយ​ក្រោយ​ពី​របៀប​រស់​នៅ​របស់​ខ្លួន​ឬ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក