បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៦ ទំ. ៦-៧
  • ដួងតារាបង្ហាញពីអំណាចរបស់អ្នកបង្កើត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ដួងតារាបង្ហាញពីអំណាចរបស់អ្នកបង្កើត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ពី​អំណាច​របស់​អ្នក​បង្កើត
  • មាន​អារម្មណ៍​យ៉ាង​ណា?
  • ព្រះយេហូវ៉ាជាបុគ្គលមួយអង្គដែលមានតេជានុភាពដ៏ខ្លាំងក្លា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ‹ព្រះដែលបង្កើតផ្ទៃមេឃនិងផែនដី›មានតេជានុភាពក្នុងការបង្កើត
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ព្រះយេហូវ៉ាប្រទានកម្លាំងដល់អស់អ្នកដែលល្វើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៦ ទំ. ៦-៧

ដួងតារា​បង្ហាញ​ពី​អំណាច​របស់​អ្នក​បង្កើត

​«ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​រំពៃ​មើល​ចុះ! តើ​នរណា​បាន​បង្កើត​ផ្កាយ​ទាំងនោះ? គឺ​ព្រះ​អម្ចាស់​ដែល​បាន​ហៅ​ហ្វូង​តារា​ទាំងនោះ អោយ​រះ​ឡើង​ផ្គុំ​គ្នា​ជា​កងទ័ព ព្រះ​អង្គ​ហៅ​ផ្កាយ​នីមួយៗ​តាម​ឈ្មោះ​របស់​វា។ ដោយសារ​មហិទ្ធិឫទ្ធិ​និង​ព្រះ​ចេស្ដា​ដ៏​ខ្លាំងពូកែ ឥត​មាន​ផ្កាយ​ណាមួយ​ពុំ​ព្រម​រះ​នោះ​ឡើយ»។—អេសាយ ៤០:២៦, ខ.ស.

ព្រះ​អាទិត្យ​ជា​តារា​ដែល​មាន​ទំហំ​ជា​មធ្យម​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ ព្រះអាទិត្យ​មាន​ទម្ងន់​ធ្ងន់​ជាង​ផែនដី​ដល់​ទៅ​៣៣០.០០០​ដង! រីឯ​ដួងតារា​ឯ​ទៀត​ដែល​នៅ​ជិត​ផែនដី ភាគច្រើន​មាន​ទំហំ​តូច​ជាង​ព្រះអាទិត្យ។ ប៉ុន្តែ តារា​ខ្លះ (ដូច​ជា​តារា​ដែល​គេ​ហៅ​ថា​V​382 Cygni)មាន​ទម្ងន់​ធ្ងន់​ជាង​ព្រះអាទិត្យ​ដល់​ទៅ​២៧​ដង​ផង!

តើ​ព្រះអាទិត្យ​បញ្ចេញ​ថាមពល​ខ្លាំង​ប៉ុណ្ណា? សូម​គិត​ទៅ​មើល បើ​គេ​បង្កាត់​ភ្នក់ភ្លើង​ឲ្យ​ឆេះ​សន្ធោសន្ធៅ​ដល់​ម្ល៉េះ​បានជា​ជះ​កម្ដៅ​យ៉ាង​ឆ្ងាយ​ដល់​ទៅ​១៥​គីឡូម៉ែត្រ​ផង តើ​ភ្លើង​នោះ​ត្រូវ​មាន​កម្ដៅ​ក្ដៅ​ប៉ុណ្ណា? ឯ​ព្រះអាទិត្យ​វិញ ដួងតារា​នោះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១៥០​លាន​គីឡូម៉ែត្រ​ពី​ផែនដី។ ប៉ុន្តែ ពេល​ថ្ងៃ​ក្ដៅ​ចែងចាំង កម្ដៅ​នោះ​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​ផង! គួរ​ឲ្យ​អស្ចារ្យ​ណាស់​ដែល​មាន​ប្រមាណ​តែ​១​ភាគ​ក្នុង​១.០០០​លាន​នៃ​ថាមពល​របស់​ព្រះអាទិត្យ​មក​ដល់​ផែនដី។ យ៉ាង​ណា​ក៏​ដោយ ថាមពល​បន្ដិចបន្តួច​នេះ​នៅ​តែ​ល្មម​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ជីវិត​ទាំងឡាយ​ដែល​មាននៅ​លើ​ភព​នេះ។

តាម​ការ​ពិត អ្នក​វិទ្យាសាស្ត្រ​យល់​ថា បើ​មាន​ភព​ដូច​ផែនដី​ចំនួន​៣១​លាន​លាន ព្រះអាទិត្យ​នៅ​តែ​បញ្ចេញ​ថាមពល​ល្មម​នឹង​ចិញ្ចឹម​ជីវិត​នៅ​លើ​ភព​ទាំងនោះ​បាន។ ម្យ៉ាងវិញទៀត យោង​ទៅ​តាម​ព័ត៌មាន​ក្នុង​បណ្ដាញ​អ៊ីនធឺណិត (របស់​Space Weather Prediction Center​—SWPC) បើ​គិត​ពី​ថាមពល​ដែល​ចេញពី​ព្រះអាទិត្យ​ក្នុង​រយៈ​ពេល​តែ​មួយ​វិនាទី​ប៉ុណ្ណោះ ថាមពល​នោះ​ល្មម​នឹង​ផ្ដល់​ឲ្យ​មាន​«ភ្លើង​គ្រប់គ្រាន់​សម្រាប់​៩.០០០.០០០​ឆ្នាំ តាម​ដែល​គេ​ប្រើ​សព្វថ្ងៃ»​នៅ​សហរដ្ឋ​អាម៉េរិក។

ស្នូល​ព្រះអាទិត្យ​បញ្ចេញ​ថាមពល​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ម៉ាស៊ីន​ភ្លើង​នុយក្លេអ៊ែរ​ដែល​បង្កើត​ភ្លើង​ដោយ​បំបែក​បរមាណូ។ ព្រះ​អាទិត្យ​មាន​ទំហំ​ធំ​ដល់​ម្ល៉េះ និង​ស្នូល​ក្រាស​ដល់​ម្ល៉េះ​បានជា​ច្រើន​លាន​ឆ្នាំ​កន្លង​ទៅ​ទើប​ថាមពល​ក្នុង​ស្នូល​អាច​ចេញ​រួច។ យោង​ទៅ​តាម​ព័ត៌មាន​ក្នុង​បណ្ដាញ​អ៊ីនធឺណិត​នៅ​ខាងលើ «បើ​ព្រះអាទិត្យ​ឈប់​បញ្ចេញ​ថាមពល​នៅ​ថ្ងៃ​នេះ ៥០.០០០.០០០​ឆ្នាំ​ទៅ​មុខ​ទៀត​ទើប​មនុស្ស​នៅ​ផែនដី​ចាប់ភ្លឹក!»។

សូម​គិត​អំពី​ចំណុច​មួយ​នេះ​ទៀត។ ពេល​រាត្រី​មេឃ​ស្រឡះ យើង​ងើយ​ទៅ​លើ​ឃើញ​រាប់​ពាន់​ដួងតារា​កំពុង​បញ្ចេញ​ថាមពល​ខ្លាំង​ឥត​គណនា ដូច​ព្រះអាទិត្យ​ផង​ដែរ។ រីឯ​ចំនួន​តារា​ក្នុង​សកលលោក អ្នក​វិទ្យាសាស្ត្រ​យល់​ថា​មាន​ដល់​ទៅ​រាប់​លាន​លាន​ឯ​ណោះ!

តើ​ហ្វូង​តារា​ទាំង​អម្បាល​ម៉ាន​មក​ពី​ណា? ទោះជា​មិន​យល់​នូវ​មូល​ហេតុ​ក៏​ដោយ អ្នក​ស្រាវជ្រាវ​ភាគច្រើន​ជឿ​ថា ប្រមាណ​១៤​លាន​លាន​ឆ្នាំ​មុន សកលលោក​បាន​ផ្ទុះ​ឡើង​ក្នុង​មួយប៉ប្រិចភ្នែក។ រីឯ​គម្ពីរ​វិញ កំណត់​ហេតុ​រៀបរាប់​យ៉ាង​សង្ខេប​ថា​៖‹កាល​ដើម​ដំបូង ព្រះ​បាន​បង្កើត​ផ្ទៃមេឃ​នឹង​ផែនដី›។ (លោកុប្បត្តិ ១:១) គឺ​ច្បាស់​ហើយ​ថា ព្រះ​ដែល​បាន​បង្កើត​ដួងតារា​ទាំងឡាយ​ពោរ​ពេញ​ទៅ​ដោយ​ថាមពល ពិតជា​មាន​«តេជានុភាព»​ឬ​អំណាច​«ដ៏​ខ្លាំងក្លា»។—អេសាយ ៤០:២៦

ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ពី​អំណាច​របស់​អ្នក​បង្កើត

អស់អ្នក​ដែល​ធ្វើ​តាម​ឆន្ទៈ​របស់​ព្រះ​យេហូវ៉ា បាន​ទ្រទ្រង់​ដោយ​អំណាច​របស់​លោក​ដែល​ជា​អ្នក​បង្កើត។ ជា​ឧទាហរណ៍ លោក​ប៉ុល​បាន​បង្រៀន​អ្នក​ដទៃ​អំពី​អ្នក​បង្កើត​យ៉ាង​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត។ ណា​មួយ​ទៀត ពេល​កំពុង​ធ្វើការ​ល្អ​នោះ ប៉ុល​ក៏​មាន​គេ​បៀតបៀន​យ៉ាង​ខ្លាំង​ដែរ។ បើ​គាត់​ជា​មនុស្ស​ធម្មតាៗ​ដូច​យើង ធ្វើ​ដូច​ម្ដេច​ឲ្យ​គាត់​សម្រេច​ការ​ទាំងអស់​នោះ​បាន? ប៉ុល​ទទួល​ស្គាល់​ថា គាត់​មាន​កម្លាំង​ដោយសារ​«ឥទ្ធិ​ឫទ្ធិ​ដ៏​លើស​លប់»​ដែល​មក​ពី​ព្រះ។—កូរិនថូសទី២ ៤:៧​-​៩

រីឯ​អស់អ្នក​ដែល​បំពាន​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ដោយ​ចេតនា ពួក​គេ​បាន​បំផ្លាញ​ចោល​ដោយ​អំណាច​របស់​លោក​ដែល​ជា​អ្នក​បង្កើត។ ព្រះ​យេស៊ូគ្រិស្ត​បាន​ចង្អុល​បញ្ជាក់​ពី​ការ​បំផ្លាញ​ទីក្រុង​សូដុំម​និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​សេចក្ដី​ហិន​វិនាស​នៅ​សម័យ​លោក​ណូអេ​ដោយ​ទឹកជំនន់ ថា​ជា​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ពី​អំណាច​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេស៊ូ​ក៏​បាន​ទាយ​ថា មិន​យូរ​ប៉ុន្មាន​ទៀត​មនុស្ស​ដែល​ធ្វើអំពើ​ប្រាសចាក​គោលការណ៍​ក្នុង​គម្ពីរ នឹង​វិនាស​ទៅ​ដែរ ទុកជា​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ពី​អំណាច​របស់​អ្នក​បង្កើត។—ម៉ាថាយ ២៤:៣, ៣៧​-​៣៩; លូកា ១៧:​២៦​-​៣០

មាន​អារម្មណ៍​យ៉ាង​ណា?

ពេល​គយគន់​មើល​ដួងតារា​និង​រំពឹង​គិត​ពី​អំណាច​របស់​អ្នក​បង្កើត​ដែល​បង្ហាញ​តាម​រយៈ​របស់​ដ៏​អស្ចារ្យ​ទាំងនេះ យើង​ប្រហែលជា​មាន​អារម្មណ៍​ដូច​ស្តេច​ដាវីឌ​ដែល​បាន​លាន់មាត់​ថា​៖ ‹កាលណា​ទូល​បង្គំ​ពិចារណា​មើល​ផ្ទៃមេឃ ជា​ការ​ដែល​ព្រះ​បាន​ធ្វើ គឺ​ទាំង​ខែ​នឹង​ផ្កាយ​ដែល​លោក​បាន​ប្រតិស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី​ដែល​ព្រះ​អង្គ​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង​ដែល​លោក​ប្រោស​ដូច្នេះ?›។—ទំនុកដំកើង ៨:៣, ៤

ពេល​គិត​ពី​ទំហំ​នៃ​សកលលោក​ដ៏​ធំ​ល្វឹងល្វើយ នេះ​ជួយ​រំលឹក​យើង​ថា យើង​ប្រៀប​ដូច​ជា​កម្ទេច​ធូលី​ដី​ដ៏​តូច​ល្អិត ដល់​ម្ល៉េះ​បានជា​គប្បី​ឲ្យ​យើង​មានចិត្ត​រាបទាប។ យ៉ាង​ណា​ក៏​ដោយ អំណាច​ខ្លាំងក្លា​របស់​អ្នក​បង្កើត​មិន​គួរ​បណ្ដាល​ឲ្យ​យើង​ស្លន់ស្លោ​រហូត​ដល់​ភាន់​ស្មារតី​ឡើយ។ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​លោក​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ឲ្យ​សរសេរ​ពាក្យ​ដ៏​គួរ​ឲ្យ​សម្រាល​ទុក្ខ​ថា​៖ ‹ព្រះ​រមែង​ចំរើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​លោក​ក៏​ប្រទាន​ឲ្យ។ ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ​ហើយ​នឿយហត់​ទៅ​បាន ពួក​កំឡោះ​ក៏​នឹង​ដួល​ជ្រលា​ក​បាន​ផង តែ​អស់អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំរើន​ជា​និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ​ដោយ​ស្លាប​ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយនឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ›។—អេសាយ ៤០:​២៩​-​៣១

បើ​យើង​ប្រាថ្នា​ចង់​ធ្វើ​តាម​ឆន្ទៈ​របស់​អ្នក​បង្កើត យើង​អាច​ទុកចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ប្រទាន​កម្លាំង​ឲ្យ​យើង​ដើម្បី​ចេះ​ស៊ូទ្រាំ។ ប៉ុន្តែ យើង​ត្រូវ​តែ​សុំ​ជំនួយ​ពី​អ្នក​បង្កើត​វិញ។ (លូកា ១១:​១៣) ពេល​ព្រះ​យេហូវ៉ា​ជួយ​គាំទ្រ​យើង យើង​អាច​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​បែប​ណា​ក៏​ដោយ ព្រម​ទាំង​មាន​កម្លាំង​ដើម្បី​ធ្វើ​អ្វី​ដែល​ល្អ​ផង។—ភីលីព ៤:១៣

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៧]

យើង​អាច​មាន​កម្លាំង​ធ្វើ​អ្វី​ដែល​ល្អ បើ​មាន​ជំនួយ​ពី​អ្នក​បង្កើត

[រូបភាព​នៅ​ទំព័រ​៧]

កាឡាក់ស៊ី​ប្រភេទ​ផ្សេងៗ

[រូបភាព​នៅ​ទំព័រ​៧]

ព្រះអាទិត្យ​មាន​ទម្ងន់​ធ្ងន់​ជាង​ផែនដី ដល់​ទៅ​៣៣០.០០០​ដង!

[Picture Credit Line on page ៧]

Pleiades: NASA, ESA and AURA/Caltech; all others above: National Optical Astronomy Observatories

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក