បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៨ ទំ. ៣០-ទំ. ៣២
  • គោលសំខាន់ៗពីសៀវភៅកាឡាទី អេភេសូរ ភីលីព និងកូល៉ុស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅកាឡាទី អេភេសូរ ភីលីព និងកូល៉ុស
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«រាប់​ជា​សុចរិត»​យ៉ាង​ដូច​ម្ដេច?
  • (កា. ១:១​–​៦:១៨)
  • ‹ការ​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះ​គ្រីស្ទ›
  • (អេភ. ១:១​–​៦:២៤)
  • ​«ត្រូវ​ឲ្យ​យើង​កាន់​តាម​ច្បាប់»
  • (ភី. ១:១​–​៤:២៣)
  • ​«តាំងនៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ»
  • (កូល. ១:១​–​៤:១៨)
  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ព្រះយេហូវ៉ាបង្រួបបង្រួមក្រុមគ្រួសាររបស់លោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ‹ចូរដើររួមជាមួយព្រះគ្រីស្ទតទៅទៀតចុះ›
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • គោលសំខាន់ៗពីសៀវភៅថែស្សាឡូនីច និងធីម៉ូថេ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៨ ទំ. ៣០-ទំ. ៣២

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​កាឡាទី អេភេសូរ ភីលីព និង​កូល៉ុស

សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​«ផ្ញើ​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កាឡាទី» ពីព្រោះ​ពួក​គេ​បាន​ងាក​ចេញពី​ការ​ថ្វាយបង្គំ​ពិត​ដោយ​ទទួល​ឥទ្ធិពល​ពី​ពួក​កាន់សាសនា​យូដា។ (កា. ១:២) សំបុត្រ​នោះ​បាន​សរសេរ រវាង​ឆ្នាំ​៥០​-​៥២ គ.ស. ដែល​មាន​ឱវាទ​ដ៏​ចំៗ​និង​ការ​ដាស់តឿន​ដែល​ពង្រឹង​ចិត្ត។

ជិត​១០​ឆ្នាំ​ក្រោយមក ប៉ុល​ជា‹សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជាប់គុក›នៅ​ទីក្រុង​រ៉ូម​បាន​សរសេរ​សំបុត្រ​ទៅ​ក្រុម​ជំនុំ​នៅ​ទីក្រុង​អេភេសូរ ភីលីព និង​កូល៉ុស ជូន​ឱវាទ​ដ៏​សម​ហេតុ​សម​ផល និង​ការ​លើក​ទឹកចិត្ត​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ (អេភ. ៣:១) សព្វថ្ងៃ​នេះ​យើង​អាច​ទទួល​ប្រយោជន៍​ដោយ​ប្រមូល​អារម្មណ៍​ទៅ​លើ​សៀវភៅ​កាឡាទី អេភេសូរ ភីលីព និង​កូល៉ុស។—ហេ. ៤:១២

​«រាប់​ជា​សុចរិត»​យ៉ាង​ដូច​ម្ដេច?

(កា. ១:១​–​៦:១៨)

ពួក​កាន់សាសនា​យូដា​មាន​ល្បិច​រក​លេស​បង្ខូច​ឈ្មោះ​ប៉ុល។ ហេតុ​នេះ​ហើយ ប៉ុល​ក៏​បានការ​ពារ​ជំហរ​ជា​សាវ័ក​ដោយ​រៀបរាប់​យ៉ាង​ល្អិត​ល្អន់​ពី​ចំណុច​ខ្លះៗ​នៃ​ជីវិត​របស់​ខ្លួន។ (កា. ១:១១​–​២:១៤) ក្នុង​ការ​ទប់ទល់​នឹង​សេចក្ដី​បង្រៀន​មិន​ពិត នោះ​ប៉ុល​បាន​បញ្ជាក់​ថា​៖ «មនុស្ស​មិន​បាន​រាប់​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​នោះ​ឡើយ គឺ​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​វិញ»។—កា. ២:១៦

ប៉ុល​មាន​ប្រសាសន៍​ថា​៖ «[ព្រះ​គ្រិស្ត]​លោះ​ពួក​អ្នក​ដែល​នៅ​ក្រោម​ក្រិត្យ​វិន័យ» ហើយ​ឲ្យ​ពួក​គេ​មាន​សេរីភាព​ដើម្បី​អបអរ​នឹង​សេរីភាព​ដែល​ជា​គ្រិស្ត​សាសនិក។ គាត់​បាន​រំលឹក​យ៉ាង​ម៉ឺងម៉ាត់​ដល់​បង​ប្អូន​នៅ​ទី​ក្រុង​កាឡាទី​ថា​៖​«ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំមួន ក្នុង​សេរីភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់​ចំណង​ជា​បាវ​បំ​រើ​ទៀត​ឡើយ»។—កា. ៤:៤, ៥; ៥:១

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៣:១៦​-​១៨, ២៨, ២៩—តើ​កិច្ចព្រមព្រៀង​អ័ប្រាហាំ​នៅ​តែ​មាន​សុពលភាព​ឬ? មែន នៅ​តែ​មាន! កិច្ចព្រមព្រៀង​ខាង​ក្រឹត្យ​វិន័យ​គឺជា​សេចក្ដី​បន្ថែម​ទៅ​លើ​កិច្ចព្រមព្រៀង​របស់​ព្រះ​ជាមួយ​អ័ប្រាហាំ មិនមែន​ជំនួស​ទេ។ ដូច្នេះ កិច្ចព្រមព្រៀង​អ័ប្រាហាំ​នៅ​តែ​មាន​សុពលភាព​រហូត​មក​ដល់​ក្រោយ​ពេល​ដែល​ក្រឹត្យ​វិន័យ​បាន​លុប​«បំបាត់»​ទៅ​ទៀត។ (អេភ. ២:១៥) សេចក្ដី​សន្យា​នោះ​បាន​បន្ត​ទៅ​ដល់​«ពូជ»​ដ៏​ពិត​របស់​អ័ប្រាហាំ ពោល​គឺ​ព្រះ​គ្រិស្ត​យេស៊ូ​ដែល​ជា​តួអង្គ​សំខាន់ និង​អស់អ្នក​ដែល​ជា​«របស់​ផង​ព្រះ​គ្រីស្ទ»។

៦:២—តើ​អ្វី​ជា​«ក្រិត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ»? ក្រឹត្យ​វិន័យ​នេះ​មាន​សេចក្ដី​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​និង​បង្គាប់​ទាំងអស់។ ជា​ពិសេស​រួម​បញ្ចូល​សេចក្ដី​បង្គាប់​ឲ្យ​«ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។—យ៉ូន. ១៣:៣៤

៦:៨—តើ​យើង​«ព្រោះ​ខាង​ឯ​ព្រះ​វិញ្ញាណ»​យ៉ាង​ដូច​ម្ដេច? យើង​ធ្វើ​ដូច្នេះ ដោយ​អនុញ្ញាត​ឲ្យ​សកម្ម​ពល​របស់​ព្រះ​មាន​ឥទ្ធិពល​មក​លើ​ជីវិត​រស់នៅ​របស់​យើង។ ការ​ព្រោះ​ខាង​ឯ​ព្រះ​វិញ្ញាណ​តម្រូវ​ឲ្យ​យើង​ធ្វើ​ដោយ​ស្មោះ​និង​អស់ពី​ចិត្ត​ក្នុង​កិច្ចការ​ដែល​មិន​បង្អាក់​វិញ្ញាណ​ឬ​សកម្ម​ពល​របស់​ព្រះ។

មេរៀន​សម្រាប់​យើង:

១:៦​-​៩: ពេល​មាន​បញ្ហា​នៅ​ក្នុង​ក្រុម​ជំនុំ អ្នក​ចាស់ទុំ​គ្រិស្ត​សាសនិក​ត្រូវ​ចាត់វិធានការ​ភ្លាមៗ។ ការ​វែកញែក​ដោយ​សម​ហេតុ​សម​ផល​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​គោលការណ៍​នៅ​ក្នុង​គម្ពីរ ជួយ​យើង​ឲ្យ​បដិសេធ​ភ្លាមៗ​នូវ​ទំនោរ​ចិត្ត​ដែល​ខុសឆ្គង​ឬ​មិន​ត្រឹមត្រូវ។

២:២០: តម្លៃ​លោះ​ជា​អំណោយទាន​ដែល​មក​ពី​ព្រះ​ចំពោះ​យើង​ម្នាក់ៗ។ ដូច្នេះ យើង​ត្រូវ​តែ​មាន​ទស្សនៈ​ឲ្យ​បាន​ត្រឹមត្រូវ​ស្តី​អំពី​អំណោយ​ទាន​នោះ។—យ៉ូន. ៣:១៦

៥:៧​-​៩: ការ​សេពគប់​មិន​ល្អ​អាច​រារាំង​ហើយ​‹ឃាត់​យើង​មិន​ឲ្យ​ស្ដាប់​តាម​សេចក្ដី​ពិត›។ យើង​គួរតែ​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ដោយ​ចេះ​បដិសេធ​ការ​សេពគប់​មិន​ល្អ​ទាំងនោះ។

៦:១, ២, ៥: អស់អ្នក​ដែល​«ដើរ​ដោយ​ព្រះ​វិញ្ញាណ»​អាច​ជួយ​យើង​ឲ្យ​ចេះ​ទទួល​បន្ទុក​ដែល​ជា​របស់​ផង​ខ្លួន ទោះជា​ជួប​ប្រទះ​ឬ​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក ដោយ​មិន​បាន​ដឹងខ្លួន​ហើយ​ភ្លាត់​ធ្វើ​ខុស​ក្ដី។ ស្តី​អំពី​ភារកិច្ច​ផ្សេងៗ​ក្នុង​កិច្ច​បម្រើ​ព្រះ យើង​ក៏​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួនឯង​ដែរ។

‹ការ​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះ​គ្រីស្ទ›

(អេភ. ១:១​–​៦:២៤)

ក្នុង​ការ​លើក​បញ្ជាក់​ពី​ប្រធានបទ​ស្តី​អំពី​សាមគ្គី​ភាព​របស់​ពួក​គ្រិស្ត​សាសនិក​នៅ​ទីក្រុង​អេភេសូរ ប៉ុល​មាន​ប្រសាសន៍​ថា​៖ «ការ​កាន់កាប់​ត្រួតត្រា ក្នុង​កាលដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះ​គ្រីស្ទ ទាំង​របស់​នៅ​ស្ថាន​សួគ៌ នឹង​របស់​នៅ​ផែនដី​ផង»។ ព្រះ​គ្រិស្ត​បាន​ធ្វើ​«អំណោយទាន​ដល់​មនុស្ស»​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​«បាន​រួបរួម​ខាង​ឯ​សេចក្ដី​ជំនឿ»។—អេភ. ១:១០; ៤:៨, ១៣

ដើម្បី​សរសើរ​តម្កើង​ព្រះ​និង​បង្កើត​ឲ្យ​មាន​សាមគ្គី​ភាព គ្រិស្ត​សាសនិក​គួរតែ​«ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ»​ថែម​«ទាំង​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​គ្រីស្ទ»។ ពួក​គាត់​ក៏​ត្រូវ​តែ​«ឈរ​[ឲ្យ]​មាំមួន​ទាស់​នឹង​ឧបាយកល​ទាំង​អម្បាល​ម៉ា​ន​របស់​អារក្ស»​ដោយ​ពាក់​គ្រឿង​សឹក​ខាង​វិញ្ញាណ។—អេភ. ៤:២៤; ៥:​២១; ៦:១១

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:៤​-​៧—តើ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​បាន​តម្រូវ​ទុកជា​មុន តាំងពី​យូរ​មុន​កំណើត​របស់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? ពួក​គាត់​បាន​តម្រូវ​ទុកជា​មុន​ជា​ក្រុម មិនមែន​ជា​បុគ្គល​ម្នាក់ៗ​ទេ។ នេះ​បាន​កើតឡើង​តាំងពី​មុន​ពេល​ដែល​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​ធ្វើ​ខុស​ហើយ​នាំ​បាប​ចូល​មក​ក្នុង​លោកិយ គឺ​តាំងពី​ពេល​ដែល​ពួក​គេ​បង្កើត​បាន​កូន​ទី​១​ម្ល៉េះ។ ទំនាយ​ដែល​បាន​កត់​ទុក​នៅ​ក្នុង​សៀវភៅ​លោកុប្បត្តិ ៣:១៥ បាន​ប្រកាស​មុន​ពេល​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ណា​ម្នាក់​បាន​ចាប់កំណើត​ទៅ​ទៀត រួម​បញ្ចូល​ទាំង​គោលបំណង​របស់​ព្រះ​ដើម្បី​ឲ្យ​មាន​អ្នក​កាន់​តាម​ព្រះ​គ្រិស្ត​មួយ​ចំនួន​អាច​ឡើង​ទៅ​សោយរាជ្យ​ជាមួយ​ទ្រង់​នៅ​ឯ​ស្ថាន​សួគ៌។—កា. ៣:១៦, ២៩

២:២—តើ​វិញ្ញាណ​របស់​លោកិយ​ប្រៀប​ដូច​ជា​អាកាស​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​វិញ្ញាណ​នោះ​គ្រប់គ្រង​លើ​ពិភព​លោក​នេះ​យ៉ាង​ដូច​ម្ដេច? «វិញ្ញាណ​របស់​លោកីយ» ដូច​ជា​ការ​ប្រកាន់​យក​តែ​គំនិត​ខ្លួន​ឯង និង​ស្មារតី​មិន​ស្ដាប់​តាម​មាននៅ​គ្រប់​ទីកន្លែង​ហាក់​ដូច​ជា​ខ្យល់​ដែល​យើង​ដកដង្ហើម។ (១កូ. ២:១២) ការ​គ្រប់គ្រង​ឬ​អំណាច​របស់​លោកិយ​នេះ​មាន​លក្ខណៈ​ប៉ិន​បញ្ចុះបញ្ចូល​ឲ្យ​ព្រម​តាម ស្វិតស្វាញ និង​ឥត​មេត្ដា។

២:៦—តើ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ដែល​កំពុង​តែ​រស់នៅ​ផែនដី​នៅ​ឡើយ ធ្វើ​ម្ដេច​អាច​ទៅ​«ស្ថាន​ដ៏​ខ្ពស់»​កើត? ពាក្យ​«ស្ថាន​ដ៏​ខ្ពស់»​មិន​សំដៅ​ទៅ​លើ​សេចក្ដី​សន្យា​ដែល​ថា​ពួក​គាត់​នឹង​សោយរាជ្យ​នៅ​ស្ថាន​សួគ៌​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​សំដៅ​ទៅ​លើ​ឋានៈ​ដែល​ពួក​គាត់​មាននៅ​ចំពោះ​ព្រះ ដោយ​ពួក​គាត់​បាន​«ដៅ​ចំណាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​បាន​សន្យា»។—អេភ. ១:១៣, ១៤

មេរៀន​សម្រាប់​យើង:

៤:៨, ១១​-​១៥: ព្រះ​យេស៊ូគ្រិស្ត​«បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ»​នេះ​គឺ​យក​មនុស្ស​ចេញពី​អំណាច​គ្រប់គ្រង​របស់​សាតាំង ទៅ​ធ្វើ​ដូច​ជា​អំណោយ​ដើម្បី​ស្ថាបនា​ក្រុម​ជំនុំ​របស់​ពួក​គ្រិស្ត​សាសនិក។ យើង​អាច​«ដោយ​សេចក្ដី​ស្រឡាញ់​វិញ នោះ​ឲ្យ​យើង​បាន​ធំ​ឡើង​ខាង​ឯ​គ្រប់ការ​ទាំងអស់​ក្នុង . . . គ្រីស្ទ»​ដោយ​ស្ដាប់​តាម ហើយ​ចុះចូល​នឹង​ពួក​អ្នក​ដែល​នាំមុខ​អ្នក​រាល់​គ្នា​ចុះ ព្រម​ទាំង​រួមដៃ​គ្នា​ធ្វើការ​ស្រប​ទៅ​តាម​អ្វី​ដែល​ពួក​គាត់​សម្រេច និង​រៀបចំ​ឡើង​ដើម្បី​ក្រុម​ជំនុំ។—ហេ. ១៣:៧, ១៧

៥:២២​-​២៤, ៣៣: ក្រៅពី​ការ​ចុះចូល​ចំពោះ​ប្ដី​នាង ភរិយា​ត្រូវ​តែ​គោរព​ប្ដី​ដែរ។ នាង​ធ្វើ​យ៉ាង​នេះ​ដោយ​បង្ហាញ​កិរិយា​«សំ​ឡូ​ត ហើយ​រម្យ​ទម»​ព្រម​ទាំង​ចេះ​ផ្ដល់​កិត្ដិយស​ដល់​ប្ដី​ដោយ​និយាយ​ល្អ​ពី​ប្ដី និង​សហការ​ជាមួយ​ប្ដី​ដើម្បី​ឲ្យ​ការ​សម្រេចចិត្ត​របស់​គាត់​បាន​ទទួល​លទ្ធផល​ល្អ។—១ពេ. ៣:៣, ៤; ទីត. ២:៣​-​៥

៥:២៥, ២៨, ២៩: ដូច​«ចិញ្ចឹម»​ខ្លួនឯង​ដែរ ប្ដី​គួរតែ​ជា​អ្នក​ផ្គត់ផ្គង់​ដ៏​ល្អ​សម្រាប់​ភរិយា​ខ្លួន​ទាំង​ខាង​រូប​កាយ អារម្មណ៍ ព្រម​ទាំង​ជួយ​នាង​ឲ្យ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ប្ដី​គួរតែ​ស្រឡាញ់​ថ្នាក់ថ្នម​ដោយ​ចំណាយពេល​ឲ្យ​បាន​គ្រប់គ្រាន់​ជាមួយ​នាង ព្រម​ទាំង​មាន​អាកប្បកិរិយា​និង​ពាក្យ​សម្ដី​ទន់ភ្លន់​ចំពោះ​នាង​ផង​ដែរ។

៦:១០​-​១៣: ដើម្បី​តទល់​នឹង​វិញ្ញាណ​កំណាច យើង​ត្រូវ​តែ​ប្រឹង​ប្រែ​ង​ឲ្យ​អស់ពី​ចិត្ត​ក្នុង​ការ​ពាក់​គ្រឿង​សឹក​ខាង​វិញ្ញាណ​របស់​ព្រះ។

​«ត្រូវ​ឲ្យ​យើង​កាន់​តាម​ច្បាប់»

(ភី. ១:១​–​៤:២៣)

ប៉ុល​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​សំបុត្រ​របស់​គាត់​ជូន​ចំពោះ​ពួក​ភីលីព​តាំងពី​ដើម​ដល់​ចប់។ គាត់​និយាយ​ថា​៖ «ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្ដី​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចំ​រើ​ន​កាន់តែ​ច្រើន​ឡើង ដោយនូវ​សេចក្ដី​ចេះ​ដឹង នឹង​យោបល់​គ្រប់​ជំពូក»។ ដើម្បី​ជួយ​ពួក​គាត់​ឲ្យ​ជៀស​រួច​ពី​អន្ទាក់​នៃ​ការ​ទុកចិត្ត​លើ​ខ្លួនឯង​ពេក ប៉ុល​ដាស់តឿន​ថា​៖ «ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ»។—ភី. ១:៩; ២:១២

ប៉ុល​លើក​ទឹកចិត្ត​អ្នក​ដែល​មានគំនិត​ចាស់ទុំ​ឲ្យ​បន្ត​«រត់​ដំ​រង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ»។ ប៉ុល​មាន​ប្រសាសន៍​ថា​៖ «ទោះ​បើ​បាន​ដល់ទី​ណា​ក៏​ដោយ គង់តែ​ត្រូវ​ឲ្យ​យើង​កាន់​តាម​ច្បាប់​នោះ​ឯង»។—ភី. ៣:១៤​-​១៦

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:២៣—តើ​សេចក្ដី​អ្វី​ដែល​គ្រប​សង្កត់​មក​លើ​ប៉ុល​«ទាំង​សងខាង»? ហើយ​ប៉ុល​ចង់​«ចេញ»​ពី​អ្វី? ដោយសារ​កាលៈទេសៈ​ពី​មុន​របស់​ប៉ុល លទ្ធភាព​ពីរ​យ៉ាង​ដែល​គ្រប​សង្កត់​មក​លើ​គាត់​គឺ​បញ្ហា​រស់​ឬ​ក៏​ស្លាប់។ (ភី. ១:២១) ជា​ជាង​បញ្ជាក់​ពី​អ្វី​ដែល​គាត់​នឹង​ជ្រើសរើស នោះ​គាត់​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​សេចក្ដី​ប្រាថ្នា​របស់​គាត់​វិញ​គឺ «ចេញ​ទៅ​នៅ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ»។ (ភី. ៣:២០, ២១; ១ថែ. ៤:១៦) ការ​«ចេញ»​ក្នុង​អំឡុង​វត្តមាន​របស់​ព្រះ​គ្រិស្ត​នឹង​កើតឡើង​ក្នុង​កាលដែល​ប៉ុល​ទទួល​រង្វាន់​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​សម្រាប់​គាត់។—ម៉ាថ. ២៤:៣

២:១២, ១៣—តើ​តាម​របៀប​ណា​ដែល​ព្រះ​«បណ្ដាល​ចិត្ត»​យើង​«ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ»​ផង​នោះ? សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​អាច​បណ្ដាល​ឲ្យ​ចិត្ត​និង​គំនិត​របស់​យើង​មាន​ចំណង់​ចង់​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ទ្រង់។ ដូច្នេះ​ហើយ មិនមែន​អត់​ជំនួយ​ក្នុង​ការ​‹បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​យើង​រាល់​គ្នា›​ឡើយ។

មេរៀន​សម្រាប់​យើង:

១:៣​-​៥: សូម្បី​តែ​បង​ប្អូន​នៅ​ទីក្រុង​ភីលីព​កម្សត់​ទុគ៌ត​ក្ដី ពួក​គាត់​ក៏​បាន​តាំង​គំរូ​ល្អ​ក្នុង​ការ​បង្ហាញ​ចិត្ត​សទ្ធា​ដែរ។—២កូ. ៨:១​-​៦

២:៥​-​១១: ដូច​ព្រះ​យេស៊ូ​បាន​ទុកជា​គំរូ​ដល់​យើង ចិត្ត​រាបទាប​មិនមែន​ជា​ចំណុច​ខ្សោយ​ទេ តែ​ជា​អ្វី​ដែល​អាច​ពង្រឹង​កម្លាំងចិត្ត​ទៅ​វិញ។ បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​លើក​តម្កើង​មនុស្ស​ដែល​សុភាព​រាបសា។—សុ. ២២:៤

៣:១៣: «សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ»​អាច​ជា​របរ​ចិញ្ចឹម​ជីវិត ស្ថិរភាព​មក​ពី​ការ​រស់នៅ​ជាមួយ​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្ដិ ឬ​ក៏​បាន​ភ្លាត់​ធ្វើ​ខុស​ដ៏​ធ្ងន់ធ្ងរ​តែ​បាន​កែប្រែ​ហើយ ថែម​ទាំង​«បាន​លាង​ស្អាត​ហើយ»។ (១កូ. ៦:១១) យើង​ត្រូវ​តែ​បំភ្លេច​ចោល ហើយ​ឈប់​គិត​ពី​របស់​ទាំងនោះ​ដោយ​‹ខំ​មមុល​ឈោង​ទៅ​ចាប់​យក​ឯ​សេចក្ដី​ខាង​មុខ​ទៀត›។

​«តាំងនៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ»

(កូល. ១:១​–​៤:១៨)

នៅ​ក្នុង​សំបុត្រ​របស់​ប៉ុល​ទៅ​ទីក្រុង​កូល៉ុស គាត់​បាន​គូស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ទស្សនៈ​ខុសឆ្គង​របស់​គ្រូ​ក្លែងក្លាយ។ សេចក្ដី​សង្គ្រោះ​ឈរ​នៅ​លើ​ការ​‹កំពុង​ដើរ​ក្នុង​សេចក្ដី​ជំនឿ›​មិនមែន​ទៅ​លើ​សេចក្ដី​តម្រូវ​នៃ​ក្រឹត្យ​វិន័យ​ទេ។ ប៉ុល​លើក​ទឹកចិត្ត​ពួក​នៅ​ទីក្រុង​កូល៉ុស​ឲ្យ​«ដើរ​ក្នុង​[ព្រះ​គ្រិស្ត]​តាម​បែប​យ៉ាង​នោះ​ចុះ ដោយ​បាន​ចាក់​ឫស​ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំងនៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ»​ផង។ តើ​ការ​តាំងនៅ​ខ្ជាប់​ខ្ជួន​គួរ​មាន​អានុភាព​យ៉ាង​ណា​ទៅ​លើ​ពួក​គាត់?—កូល. ១:​២៣; ២:៦, ៧

ប៉ុល​បាន​សរសេរ​ថា​៖ «ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ សេចក្ដី​គ្រប់លក្ខណ៍។ ចូរ​ឲ្យ​សេចក្ដី​មេត្រី​របស់​ព្រះ​គ្រីស្ទ ត្រួតត្រា​នៅ​ក្នុង​ចិត្ត»។ សាវ័ក​ប៉ុល​ក៏​បាន​ទូន្មាន​ពួក​គេ​ថា​៖ «ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់ពី​ចិត្ត ទុកដូចជា​ធ្វើ​ថ្វាយ​ដល់​ព្រះ​អម្ចាស់ មិនមែន​ដល់​មនុស្ស​ទេ»។ ស្តី​អំពី​អ្នក​ខាងក្រៅ​ក្រុម​ជំនុំ ប៉ុល​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ប្រព្រឹត្ត​នឹង​ពួក​គេ​ដោយ​ប្រាជ្ញា›។—កូល. ៣:​១៤, ១៥, ២៣; ៤:៥

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២:៨—តើ​របស់​«បថម​សិក្សា​នៅ​នា​លោកីយ»​ជា​អ្វីខ្លះ​ដែល​ប៉ុល​ព្រមាន​ឲ្យ​ប្រយ័ត្ន? របស់​ទាំងនោះ​គឺជា​ផ្នែក​ផ្សេងៗ​នៃ​របៀប​របប​របស់​លោកិយ​សាតាំង រួម​បញ្ចូល​ទាំង​ពី​អ្វីៗ​ដែល​យើង​មាន​ឬ​ក៏​ច្បាប់​ទម្លាប់​ដែល​គេ​បាន​បង្កើត​ឡើង​ដើម្បី​ដឹកនាំ​ឬ​ក៏​ជំរុញ​ទឹកចិត្ត។ (១យ៉ូន. ២:​១៦) ក្នុង​នោះ​ក៏​រួម​បញ្ចូល​ទស្សន​វិទ្យា វត្ថុនិយម សាសនា​មិន​ពិត​នៃ​លោកិយ​នេះ​ដែរ។

៤:១៦—ហេតុ​អ្វី​បានជា​សំបុត្រ​របស់​ពួក​ឡៅឌីសេ​មិន​មាននៅ​ក្នុង​គម្ពីរ? ប្រហែលជា​ព័ត៌មាន​ដែល​មាននៅ​ក្នុង​សំបុត្រ​នោះ​មិន​ចាំបាច់​សម្រាប់​យើង​សព្វថ្ងៃ​នេះ។ ឬ​ក៏​ព័ត៌មាន​នោះ​ដូច​គ្នា​នឹង​ព័ត៌មាន​ដែល​មាន​រួច​ទៅ​ហើយ​នៅ​ក្នុង​សំបុត្រ​ផ្សេងៗ​ទៀត។

មេរៀន​សម្រាប់​យើង:

១:២, ២០: តម្លៃ​លោះ ជា​វិធានការ​ដែល​ប្រកប​ទៅ​ដោយ​ព្រះ​គុណ​ដ៏​វិសេស​លើស​លប់ អាច​ធ្វើ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​មិន​បន្ទោស​ខ្លួនឯង និង​បាន​ស្កប់ស្កល់​ចិត្ត។

២:១៨, ២៣: «ប្រព្រឹត្ត​បែប​សុភាព»​គឺជា​ការ​ធ្វើ​ពុត​ដោយ​បដិសេធ​ចោល​វត្ថុនិយម ឬ​ក៏​តាំងខ្លួន​ជា​មនុស្ស​តឹងរ៉ឹង​ដើម្បី​ឲ្យ​អ្នក​ដទៃ​ចាប់​អារម្មណ៍។ ធ្វើ​បែប​នោះ​បង្ហាញ​ថា ‹មានចិត្ត​ប៉ោង​ឡើង ដោយ​គំនិត​ខាង​សាច់ឈាម​របស់​ខ្លួន›​ទៅ​វិញ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក