បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៩ ទំ. ៩-១៤
  • ‹ចូរដើររួមជាមួយព្រះគ្រីស្ទតទៅទៀតចុះ›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ចូរដើររួមជាមួយព្រះគ្រីស្ទតទៅទៀតចុះ›
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្នក​បាន‹ចាក់​ឫស​ក្នុង​ព្រះ​គ្រីស្ទ›ទេ?
  • តើ​អ្នក‹កំពុង​តែ​ស្អាង​ឡើង​ក្នុង​ព្រះ​គ្រីស្ទ​ឬ​ទេ›?
  • តើ​អ្នក​បាន«តាំង​យ៉ាង​នឹង​ន​ក្នុង​ជំនឿ»ឬ​ទេ?
  • «ព្រម​ទាំង​ពេញ​ហូរ​ហៀរ​ដោយ​ជំនឿ​ក្នុង​ការ​អរ​ព្រះ​គុណ​ផង»
  • គោលសំខាន់ៗពីសៀវភៅកាឡាទី អេភេសូរ ភីលីព និងកូល៉ុស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ការដើរជាមួយនឹងព្រះ—ជំហានដំបូង
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • បន្តដើរតាមផ្លូវរបស់ព្រះយេហូវ៉ា
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ព្រះយេហូវ៉ាអាចចំរើនកម្លាំងដល់អ្នក
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៩ ទំ. ៩-១៤

‹ចូរ​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ​ត​ទៅ​ទៀត​ចុះ›

«ដូច្នេះ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូ​ជា​ព្រះ​អម្ចាស់​ហើយ ចូរ​ដើរ​រួម​ជា​មួយ​ទ្រង់​យ៉ាង​នោះ​ត​ទៅ​ទៀត​ចុះ»។—កូល៉ុស ២:៦, ព.ថ.

១, ២. (ក) តើ​ព្រះ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា​អំពី​ជីវិត​របស់​អេណុក ដែល​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់? (ខ) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​ដើរ​រួម​ជា​មួយ​ទ្រង់ ដូច​កូល៉ុស ២:៦, ៧ បាន​បង្ហាញ​មក​នោះ?

តើ​អ្នក​ដែល​មើល​ក្មេង​ប្រុស​ដ៏​តូច​ម្នាក់ ដើរ​ជា​មួយ​ឪពុក​របស់​វា​ទេ? ក្មេង​ប្រុស​ដ៏​តូច​នេះ​ត្រាប់​តាម​ចលនា​កាយ​វិការ​របស់​ឪពុក​វា ហើយ​មុខ​វា​មាន​ពេញ​ដោយ​ការ​សរសើរ។ ឪពុក​ក៏​ជួយ​ក្មេង​នេះ​ដែរ ហើយ​មុខ​របស់​គាត់​ក៏​មាន​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​យល់​ព្រម​ដែរ។ យ៉ាង​សម​ហេតុ​ផល ព្រះ​យេហូវ៉ា​ប្រើ​ពិពណ៌នា​បែប​នេះ ដើម្បី​នឹង​រៀប​រាប់​អំពី​កិច្ច​បំរើ​ដ៏​ស្មោះ​ត្រង់​ចំពោះ​ទ្រង់។ ជា​ឧទាហរណ៍ បន្ទូល​របស់​ព្រះ​ចែង​ថា អេណុក​ដែល​ជា​បុរស​ដ៏​ស្មោះ​ត្រង់​បាន«ដើរ​ជា​មួយ​នឹង​ព្រះ[ពិត]»។—លោកុប្បត្តិ ៥:២៤; ៦:៩

២ ដូច​ជា​ឪពុក​ដ៏​ចេះ​គិត​គូ​នឹង​ជួយ​កូន​ប្រុស​របស់​គាត់​ឲ្យ​ដើរ​ជា​មួយ​នឹង​គាត់ នោះ​ព្រះ​យេហូវ៉ា​ក៏​បាន​ប្រទាន​ជំនួយ​ដ៏​ប្រសើរ​សំរាប់​យើង​ដែរ។ ទ្រង់​បាន​បញ្ជូន​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់​ឲ្យ​មក​ផែនដី​នេះ។ ក្នុង​គ្រប់​ជំហាន​ទាំង​ឡាយ​ដែល​ទ្រង់​បាន​ដើរ​នៅ​លើ​ផែនដី​នេះ នោះ​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ធ្វើ​ត្រាប់​យ៉ាង​ពេញ​លេញ​អំពី​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌។ (យ៉ូហាន ១៤:៩, ១០; ហេព្រើរ ១:៣) ដូច្នេះ ដើម្បី​នឹង​ដើរ​ជា​មួយ​ព្រះ នោះ​យើង​ត្រូវ​តែ​ដើរ​ជា​មួយ​ព្រះ​យេស៊ូ​សិន។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ដូច្នេះ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូ​ជា​ព្រះ​អម្ចាស់​ហើយ ចូរ​ដើរ​រួម​ជា​មួយ​ទ្រង់​យ៉ាង​នោះ​ត​ទៅ​ទៀត​ចុះ ទាំង​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំង​យ៉ាង​នឹង​ន​ក្នុង​ជំនឿ ដូច​ជា​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​ពេញ​ហូរ​ហៀរ​ដោយ[ជំនឿ]ក្នុង​ការ​អរ​ព្រះ​គុណ​ផង»។—កូល៉ុស ២:៦, ៧, ព.ថ.

៣. យោង​ទៅ​តាម​កូល៉ុស ២:៦, ៧ ហេតុ​អ្វី​ក៏​យើង​អាច​និយាយ​ថា ការ​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ​មិន​គ្រាន់​តែ​ទាក់​ទង​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ប៉ុណ្ណោះ?

៣ ដោយ​ព្រោះ​គេ​ចង់​ដើរ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ដោយ​ខំ​ធ្វើ​តាម​ដាន​ដ៏​គ្រប់ល័ក្ខណ៍​របស់​ទ្រង់ នោះ​ពួក​សិស្ស​ព្រះ​គម្ពីរ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ក៏​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ទៅ។ (លូកា ៣:២១; ហេព្រើរ ១០:៧​-​៩) គ្រាន់​តែ​ក្នុង​ឆ្នាំ​១៩៩៧​ប៉ុណ្ណោះ នៅ​ពាស​ពេញ​ពិភព​លោក មាន​ជាង​៣៧៥.០០០​នាក់​បាន​សម្រេច​ការ​ដ៏​សំខាន់​នេះ—ដែល​ជា​មធ្យម មាន​ជាង​១.០០០​នាក់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​រៀង​រាល់​ថ្ងៃ។ ការ​រីក​ចំរើន​នេះ​គួរ​ឲ្យ​អស្ចារ្យ​ណាស់! ប៉ុន្តែ ពាក្យ​របស់​ប៉ុល​ដែល​បាន​កត់​ទុក​នៅ​កូល៉ុស ២:៦, ៧ បង្ហាញ​ថា​មាន​អ្វី​ទាក់​ទង​ទៀត ក្នុង​ការ​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ មិន​គ្រាន់​តែ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ប៉ុណ្ណោះ​ទេ។ កិរិយាសព្ទ​ភាសា​ក្រិក​ដែល​បក​ប្រែ​ថា«ចូរ​ដើរ​ត​ទៅ​ទៀត» រៀប​រាប់​អំពី​សកម្មភាព​ដែល​នឹង​មាន​ជា​បន្ត ទៅ​មុខ​ជា​និច្ច។ ថែម​ទៀត ប៉ុល​និយាយ​ថា ការ​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ​នឹង​ទាក់​ទង​របស់​បួន​យ៉ាង៖ បាន​ចាក់​ឫស​ក្នុង​ព្រះ​គ្រីស្ទ បាន​ស្អាង​ឡើង​ក្នុង​ទ្រង់ បាន​តាំង​យ៉ាង​នឹង​ន​ក្នុង​ជំនឿ ហើយ​មាន​ពេញ​ហូរ​ហៀរ​ក្នុង​ការ​អរ​ព្រះ​គុណ។ សូម​ឲ្យ​យើង​ពិចារណា​មើល​ឃ្លា​និមួយ​ៗ ហើយ​មើល​ថា​នេះ​អាច​ជួយ​យើង​ឲ្យ​បន្ត​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ​ដោយ​ដូច​ម្ដេច។

តើ​អ្នក​បាន‹ចាក់​ឫស​ក្នុង​ព្រះ​គ្រីស្ទ›ទេ?

៤. តើ​ការ‹ចាក់​ឫស​ក្នុង​ព្រះ​គ្រីស្ទ›មាន​ន័យ​យ៉ាង​ណា?

៤ ទី​មួយ ប៉ុល​សរសេរ​ថា យើង​ត្រូវ​ឲ្យ​បាន‹ចាក់​ឫស​ក្នុង​ព្រះ​គ្រីស្ទ›។ (ប្រៀប​ធៀប ម៉ាថាយ ១៣:២០, ២១) តើ​តាម​របៀប​ណា​ដែល​បុគ្គល​ម្នាក់​អាច​ខំ​ប្រឹង​ដើម្បី​ឲ្យ​បាន‹ចាក់​ឫស​ក្នុង​ព្រះ​គ្រីស្ទ›? ឫស​នៃ​រុក្ខជាតិ​បាន​ត្រូវ​បាំង តែ​ឫស​ទាំង​នេះ​គឺ​សំខាន់​ណាស់​ចំពោះ​រុក្ខជាតិ​នោះ ដែល​វា​នាំ​ឲ្យ​មាន​ភាព​នឹង​ហើយ​ផ្ដល់​នូវ​ជាតិ​គីមី។ ស្រដៀង​នេះ​ដែរ គំរូ​របស់​ព្រះ​គ្រីស្ទ​និង​ការ​បង្រៀន​របស់​ទ្រង់ មាន​ឥទ្ធិពល​លើ​យើង​ជា​មុន​ដំបូង​ដោយ​មើល​មិន​ឃើញ ដោយ​បាន​ចាក់​ឫស​ក្នុង​ចិត្ត​គំនិត​របស់​យើង។ នៅ​ទី​នោះ​ហើយ ដែល​នឹង​ទ្រ​ទ្រង់​និង​ពង្រឹង​យើង​នោះ។ នៅ​ពេល​ដែល​យើង​អនុញ្ញាត​ឲ្យ​គំរូ​និង​ការ​បង្រៀន​នេះ​ណែនាំ​គំនិត ការ​ប្រព្រឹត្ត និង​សេចក្ដី​សម្រេច​ចិត្ត​របស់​យើង នោះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ថ្វាយ​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។—ពេត្រុស​ទី​១ ២:២១

៥. តើ​តាម​របៀប​ណា​ដែល​យើង​អាច‹បង្កើត​ចិត្ត​ចង់​បាន›នូវ​អាហារ​ខាង​វិញ្ញាណ?

៥ ព្រះ​យេស៊ូ​បាន​ស្រឡាញ់​ចំណេះ​ពី​ព្រះ។ ទ្រង់​ព្រម​ទាំង​បាន​ប្រដូច​វា​ទៅ​នឹង​អាហារ​ផង។ (ម៉ាថាយ ៤:៤) ត្រូវ​ហើយ ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ ទ្រង់​បាន​ដក​ស្រង់​២១​ដង​ពី​ប្រាំ​បី​សៀវភៅ​ផ្សេង​ៗ​នៃ​បទ​គម្ពីរ​ភាសា​ហេព្រើរ។ ដើម្បី​ធ្វើ​តាម​គំរូ​របស់​ទ្រង់ យើង​ត្រូវ​ធ្វើ​ដូច​អ្វី​ដែល​សាវ័ក​ពេត្រុស​បាន​ដាស់​តឿន ដោយ​ថា«ចូរ​បង្កើត​ចិត្ត​ចង់​បាន»អាហារ​ខាង​វិញ្ញាណ«ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត»។ (ពេត្រុស​ទី​១ ២:២) នៅ​ពេល​កូន​ដែល​ទើប​នឹង​កើត​មក​ឃ្លាន​អាហារ នោះ​យើង​ឃើញ​ច្បាស់​អំពី​ចំណង់​ចិត្ត​របស់​វា។ បើ​ឥឡូវ​នេះ​យើង​មិន​មាន​អារម្មណ៍​បែប​នេះ​ទេ​អំពី​អាហារ​ខាង​វិញ្ញាណ នោះ​ពាក្យ​សំដី​របស់​ពេត្រុស​លើក​ទឹក​ចិត្ត​ឲ្យ​យើង«បង្កើត​ចិត្ត​ចង់​បាន»។ តើ​តាម​របៀប​ណា? គោល​ការណ៍​ដែល​អាច​ជួយ​យើង​បាន នោះ​មាន​នៅ​ទំនុកដំកើង ៣៤:៨ ដែល​ថា៖ «ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ»។ ប្រសិន​បើ​យើង«ភ្លក់»បន្ទូល​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​គម្ពីរ​ជា​រឿយ​ៗ ប្រហែល​មួយ​ចំណែក​តូច​រៀង​រាល់​ថ្ងៃ នោះ​យើង​នឹង​ឃើញ​ថា គឺ​ជួយ​ឲ្យ​បាន​ធំ​ធាត់​ខាងវិញ្ញាណ​ហើយ​ល្អ​ទៀត​ផង។ នៅ​ពេល​ក្រោយ​មក ចិត្ត​ចង់​បាន​របស់​នោះ​នឹង​បាន​ដុះ​លូត​លាស់​ឡើង។

៦. ហេតុ​អ្វី​ក៏​សំខាន់​ក្នុង​ការ​រំពឹង​គិត​លើ​អ្វី​ដែល​យើង​អាន​នោះ?

៦ ប៉ុន្តែ ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​រំលាយ​អាហារ​ឲ្យ​បាន​ល្អ ពេល​ដែល​យើង​បាន​បរិភោគ​ហើយ​នោះ។ ដូច្នេះ យើង​ត្រូវ​តែ​រំពឹង​គិត​លើ​អ្វី​ដែល​យើង​បាន​អាន។ (ទំនុកដំកើង ៧៧:១១, ១២) ជា​ឧទាហរណ៍ កាល​ដែល​យើង​អាន​សៀវភៅ បុរស​ដ៏​ឧត្តម​បំផុត​ម្នាក់​ដែល​ធ្លាប់​មាន​ព្រះ​ជន្ម​រស់​នៅ នោះ​យើង​នឹង​បាន​ប្រយោជន៍​ពី​ជំពូក​និមួយ​ៗ ប្រសិន​បើ​យើង​ឈប់​ហើយ​សួរ​ខ្លួន​យើង​ថា៖ ‹តើ​លក្ខណៈ​អ្វី​ក្នុង​បុគ្គលិក​លក្ខណៈ​របស់​ព្រះ ដែល​ខ្ញុំ​ឃើញ​នៅ​ក្នុង​រឿង​នេះ ហើយ​តើ​ខ្ញុំ​អាច​ត្រាប់​តាម​ក្នុង​ជីវិត​យ៉ាង​ណា​បាន›? ការ​រំពឹង​គិត​បែប​នេះ​នឹង​ជួយ​យើង​ឲ្យ​អនុវត្ត​តាម​អ្វី​ដែល​យើង​បាន​រៀន។ រួច​មក នៅ​ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត នោះ​យើង​អាច​សួរ​ខ្លួន​យើង ថា​តើ​ព្រះ​យេស៊ូ​នឹង​សម្រេច​ចិត្ត​យ៉ាង​ណា​ដែរ។ ប្រសិន​បើ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​ស្រប​បែប​នេះ នោះ​យើង​ឲ្យ​ភស្តុ​តាង​ថា​យើង​បាន​ចាក់​ឫស​ក្នុង​ព្រះ​គ្រីស្ទ​ហើយ។

៧. តើ​យើង​ត្រូវ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អាហារ​ខាង​វិញ្ញាណ​ដ៏​រឹង?

៧ ប៉ុល​ក៏​បាន​ដាស់​តឿន​យើង​ឲ្យ​បរិភោគ«អាហារ​រឹង» គឺ​សេចក្ដី​ពិត​ដ៏​ជ្រៅ​ថែម​ទៀត​ពី​បន្ទូល​របស់​ព្រះ។ (ហេព្រើរ ៥:១៤) ការ​អាន​ព្រះ​គម្ពីរ​ឲ្យ​ចប់​ប្រហែល​ជា​គោល​បំណង​ទី​មួយ​របស់​យើង។ រួច​មក គឺ​មាន​ប្រធាន​ផ្សេង​ៗ​នៃ​ការ​សិក្សា ដូច​ជា​យញ្ញ​បូជា​លោះ​នៃ​ព្រះ​គ្រីស្ទ កិច្ច​ព្រម​ព្រៀង​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​រាស្ត្រ​របស់​ទ្រង់ ឬ​សារ​ទំនាយ​ក្នុង​បទ​គម្ពីរ​ខ្លះ​ៗ។ គឺ​មាន​ពត៌មាន​ជា​ច្រើន ដែល​នឹង​ជួយ​យើង​ឲ្យ​ស្រូប​យក ហើយ​រំលាយ​អាហារ​រឹង​ខាង​វិញ្ញាណ​បែប​នេះ។ តើ​អ្វី​ទៅ​ជា​គោល​បំណង​នៃ​ការ​យក​ចូល​ចំណេះ​បែប​នេះ? នេះ​មិន​មែន​ដើម្បី​ឲ្យ​មាន​មូលហេតុ​អួត​ខ្លួន​នោះ​ទេ ប៉ុន្តែ​ដើម្បី​នឹង​ស្ថាបនា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​យើង​ចូល​មក​ជិត​ទ្រង់​ថែម​ទៀត។ (កូរិនថូស​ទី​១ ៨:១; យ៉ាកុប ៤:៨) ប្រសិន​បើ​យើង​ទទួល​យក​ចំណេះ​នេះ​ដោយ​ខ្នះ​ខ្នែង អនុវត្ត​ចំណេះ​ក្នុង​ជីវិត​របស់​យើង ហើយ​ប្រើ​ចំណេះ​ដើម្បី​ជួយ​អ្នក​ដទៃ នោះ​យើង​ពិត​ជា​ត្រាប់​តាម​ព្រះ​គ្រីស្ទ​ហើយ។ នេះ​នឹង​ជួយ​យើង​ឲ្យ​បាន​ចាក់​ឫស​ក្នុង​ទ្រង់​យ៉ាង​ត្រឹម​ត្រូវ។

តើ​អ្នក‹កំពុង​តែ​ស្អាង​ឡើង​ក្នុង​ព្រះ​គ្រីស្ទ​ឬ​ទេ›?

៨. តើ​ការ‹ស្អាង​ឡើង​ក្នុង​ព្រះ​គ្រីស្ទ›មាន​ន័យ​យ៉ាង​ណា?

៨ រីឯ​លក្ខណៈ​មួយ​ទៀត​នៃ​ការ​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ ប៉ុល​បាន​ប្ដូរ​យ៉ាង​រហ័ស​នូវ​ពាក្យ​ស្តី​ពី​រូប​ដ៏​ស្រមៃ​ឃើញ គឺ​ពី​រុក្ខជាតិ​ទៅ​នឹង​អាគារ។ នៅ​ពេល​ដែល​យើង​គិត​អំពី​អាគារ​មួយ​ដែល​កំពុង​តែ​សង់​នោះ យើង​គិត​មិន​គ្រាន់​តែ​អំពី​គ្រឹះ ប៉ុន្តែ​អំពី​អាគារ​នោះ​ផ្ទាល់​ដែល​តម្លើង​ឲ្យ​ឃើញ ដោយ​កិច្ច​ការ​សំណង់​ដ៏​នឿយ​ហត់។ ស្រដៀង​នេះ​ដែរ យើង​ក៏​ត្រូវ​ខំ​ប្រឹង​ដើម្បី​នឹង​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​គុណសម្បត្ដិ​និង​ទម្លាប់​ទាំង​ឡាយ​ដែល​ដូច​ព្រះ​គ្រីស្ទ។ ការ​ខំ​ប្រឹង​បែប​នេះ គឺ​មាន​គេ​មើល​ឃើញ ដូច​ប៉ុល​បាន​សរសេរ​ទៅ​ធីម៉ូថេ​ថា៖ «ដើម្បី​ឲ្យ​មនុស្ស​ទាំង​ឡាយ បាន​ឃើញ​សេចក្ដី​ជំនឿន​របស់​អ្នក»។ (ធីម៉ូថេ​ទី​១ ៤:១៥; ម៉ាថាយ ៥:១៦) តើ​មាន​សកម្មភាព​គ្រីស្ទាន​អ្វី​ខ្លះ ដែល​នឹង​ស្អាង​យើង​ឡើង​នោះ?

៩. (ក) ដើម្បី​ឲ្យ​ត្រាប់​តាម​ព្រះ​គ្រីស្ទ​បាន​ប្រសើរ​ទៀត​ក្នុង​កិច្ច​ផ្សាយ​តើ​យើង​អាច​ចាត់​ទុក​គោល​បំណង​អ្វី​ខ្លះ​ដ៏​មាន​ប្រយោជន៍? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា ចង់​ឲ្យ​យើង​សប្បាយ​នឹង​កិច្ច​បំរើ​ផ្សាយ​របស់​យើង?

៩ ព្រះ​យេស៊ូ​បាន​ចាត់​យើង​ឲ្យ​ផ្សាយ​ហើយ​ឲ្យ​បង្រៀន​អំពី​ដំណឹង​ល្អ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ទ្រង់​បាន​ទុក​គំរូ​យ៉ាង​ល្អ​គ្រប់ល័ក្ខណ៍ ដោយ​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន​ហើយ​ដោយ​មាន​ប្រសិទ្ធិភាព​ផង។ ប្រាកដ​ហើយ យើង​នឹង​មិន​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​ទ្រង់​នោះ​ទេ។ ប៉ុន្តែ សាវ័ក​ពេត្រុស​បាន​ទុក​នូវ​គោល​ដៅ​នេះ​សំរាប់​យើង​រាល់​គ្នា៖ «ចូរ​ឲ្យ​តាំង​ព្រះ​គ្រីស្ទ​ឡើង​ជា​បរិសុទ្ធ​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ទុក​ជា​ព្រះ​អម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជា​និច្ច​ដោយ​សុភាព​ហើយ​កោត​ខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា»។ (ពេត្រុស​ទី​១ ៣:១៥) ប្រសិន​បើ​អ្នក​គិត​ថា​អ្នក​មិន‹ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​នឹង​តប​ឆ្លើយ› នោះ​សូម​កុំ​ឲ្យ​តូច​ចិត្ត​ឡើយ។ សូម​ចាត់​ទុក​ឲ្យ​មាន​គោល​ដៅ​ដែល​សម​ហេតុ ដែល​នឹង​ជួយ​អ្នក​ឲ្យ​បំពេញ​តាម​ខ្នាត​តម្រា​នោះ។ ការ​រៀបចំ​ទុក​ជា​មុន ប្រហែល​ជា​អាច​ជួយ​អ្នក​ឲ្យ​មាន​សំដី​ផ្សាយ​បង្ហាញ​ផ្សេង​ៗ ឬ​រួម​បញ្ចូល​បទ​គម្ពីរ​ពីរ​បី​ក្នុង​ការ​និយាយ​របស់​អ្នក។ អ្នក​ប្រហែល​ជា​មាន​គោល​ដៅ​ចែក​ចាយ​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ឲ្យ​បាន​ច្រើន ហើយ​ឲ្យ​បាន​ត្រឡប់​ទៅ​ជួប​គេ​វិញ​ឲ្យ​បាន​ច្រើន​ទៀត ឬ​ក៏​ចង់​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​អ្នក​ណា​ម្នាក់។ យើង​មិន​គួរ​គិត​តែ​ពី​ចំនួន​នោះ​ទេ ដូច​ជា​ចំនួន​ម៉ោង ការ​ចែក​ចាយ​សៀវភៅ​ប៉ុន្មាន​ក្បាល ឬ​មាន​អ្នក​សិក្សា​ប៉ុន្មាន​នាក់​នោះ​ឡើយ ប៉ុន្តែ​ត្រូវ​គិត​អំពី​គុណ​ភាព​ទៅ​វិញ។ ការ​មាន​គោល​ដៅ​ដែល​សម​ហេតុ​ផល ហើយ​ខំ​ប្រឹង​ដើម្បី​នឹង​សម្រេច​គោល​ដៅ​នោះ អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រីករាយ​ក្នុង​ការ​ផ្សាយ។ នោះ​ហើយ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​បាន ដើម្បី​ឲ្យ​យើង​បំរើ​ទ្រង់«ដោយ​អរសប្បាយ»។—ទំនុកដំកើង ១០០:២; ប្រៀប​ធៀប កូរិនថូស​ទី​២ ៩:៧

១០. តើ​មាន​កិច្ច​ការ​គ្រីស្ទាន​ណា​ទៀត ដែល​យើង​ត្រូវ​តែ​ធ្វើ ហើយ​តើ​នេះ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១០ ហើយ​ក៏​មាន​កិច្ច​ការ​នៅ​ក្នុង​ក្រុម​ជំនុំ ដែល​ស្អាង​យើង​ឡើង​ក្នុង​ព្រះ​គ្រីស្ទ​ដែរ។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ថា ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​នេះ​ហើយ​ជា​សញ្ញា​សម្គាល់​ពួក​គ្រីស្ទាន​ពិត។ (យ៉ូហាន ១៣:៣៤, ៣៥) កាល​ដែល​យើង​កំពុង​តែ​នៅ​រៀន​នៅ​ឡើយ យើង​ជា​ច្រើន​នាក់​ជាប់​ចិត្ត​នឹង​គ្រូ​របស់​យើង ហើយ​នេះ​ជា​ការ​ធម្មតា​ទេ។ ប៉ុន្តែ តើ​យើង​អាច​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល ក្នុង​ការ«បើក​ចិត្ត​ឲ្យ​ទូលាយ» ដើម្បី​ឲ្យ​ស្គាល់​អ្នក​ដទៃ​ក្នុង​ក្រុម​ជំនុំ​បាន​ទេ? (កូរិនថូស​ទី​២ ៦:១៣) ពួក​អ្នក​ចាស់​ទុំ​ក៏​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​និង​ការ​អបអរ​ពី​យើង​ដែរ។ ដោយ​ធ្វើ​តាម​អ្វី​ដែល​គេ​និយាយ និង​ទទួល​យក​ឱវាទ​ពី​ព្រះ​គម្ពីរ នោះ​យើង​នឹង​ធ្វើ​ឲ្យ​កិច្ច​ការ​របស់​គេ​កាន់​តែ​ស្រួល​ឡើង​ដែរ។ (ហេព្រើរ ១៣:១៧) នៅ​ពេល​ដដែល​គ្នា​នេះ នឹង​បណ្ដាល​ឲ្យ​យើង​បាន​ស្អាង​ឡើង​ក្នុង​ព្រះ​គ្រីស្ទ។

១១. តើ​ទស្សនៈ​ដ៏​ត្រឹម​ត្រូវ​អ្វី​ដែល​យើង​ត្រូវ​មាន​ចំពោះ​ពិធី​ជ្រមុជ​ទឹក?

១១ ពិធី​ជ្រមុជ​ទឹក​ជា​គ្រា​ដ៏​សប្បាយ​ណាស់! ប៉ុន្តែ យើង​មិន​គួរ​ទន្ទឹង​ចាំ​ថា គ្រប់​ពេល​គ្រប់​វេលា​ក្នុង​ជីវភាព​ក្រោយ​ពី​នោះ នឹង​បាន​សប្បាយ​ដ៏​រំភើប​ដូច​នោះ​ទេ។ ការ​ស្អាង​ឡើង​ក្នុង​ព្រះ​គ្រីស្ទ មួយ​ចំណែក​ធំ​គឺ​ទាក់​ទង«ឲ្យ​យើង​ដើរ​ដោយ​មាន​សណ្ដាប់​ធ្នាប់​បន្ត​ក្នុង​ទម្លាប់​នេះ»។ (ភីលីព ៣:១៦, ព.ថ.) នេះ​មិន​មាន​សេចក្ដី​ថា យើង​មាន​បែប​លំនាំ​រស់​នៅ​ដ៏​ធុញ​ទ្រាន់​នោះ​ទេ។ នេះ​គ្រាន់​តែ​មាន​ន័យ​ថា ការ​ដើរ​ទៅ​មុខ​តាម​ផ្លូវ​ត្រង់—បើ​និយាយ​ឲ្យ​ចំ​ទៅ ការ​ស្អាង​ឡើង​នូវ​ទម្លាប់​ខាង​វិញ្ញាណ​ដ៏​ល្អ ហើយ​ធ្វើ​តាម​នោះ​ជា​រៀង​រាល់​ថ្ងៃ រាល់​ឆ្នាំ​ត​ទៅ​មុខ។ សូម​ឲ្យ​ចាំ​ថា «អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ»។—ម៉ាថាយ ២៤:១៣

តើ​អ្នក​បាន«តាំង​យ៉ាង​នឹង​ន​ក្នុង​ជំនឿ»ឬ​ទេ?

១២. តើ​ការ«តាំង​យ៉ាង​នឹង​ន​ក្នុង​ជំនឿ»មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

១២ ក្នុង​ឃ្លា​ទី​បី​ដែល​រៀប​រាប់​អំពី​ការ​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ ប៉ុល​ដាស់​តឿន​យើង​ឲ្យ​បាន«តាំង​យ៉ាង​នឹង​ន​ក្នុង​ជំនឿ»។ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​មួយ​អាន​ថា «ឲ្យ​បាន​រឹង​ប៊ឹង​ខាង​ឯ​ជំនឿ» ដ្បិត​ពាក្យ​ក្រិក​ដែល​ប៉ុល​បាន​ប្រើ​ក៏​អាច​មាន​ន័យ​ថា«បញ្ជាក់​ជា​ពិត ធានា​រ៉ាប់​រង ហើយ​នឹង​ធ្វើ​អ្វី​តាម​ច្បាប់​ដែល​មិន​អាច​ផ្លាស់​ប្ដូរ​បាន​ទេ»។ កាល​ដែល​យើង​បាន​រីក​ចំរើន​ក្នុង​ចំណេះ នោះ​យើង​នឹង​មាន​មូលហេតុ​ច្រើន​ទៀត ដើម្បី​ឲ្យ​ឃើញ​ថា​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា គឺ​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ ហើយ​តាម​ពិត គឺ​បាន​ស្ថាបនា​តាម​ច្បាប់​ត្រឹម​ត្រូវ​ផង។ ជា​លទ្ធផល នោះ​នឹង​ធ្វើ​ឲ្យ​យើង​បាន​នឹង​ន​កាន់​តែ​ខ្លាំង​ឡើង។ នេះ​នឹង​ធ្វើ​ឲ្យ​លោកីយ៍​របស់​សាតាំង​មាន​ការ​ពិបាក​នឹង​ទាញ​ចិត្ត​យើង។ រឿង​នេះ​រំឭក​យើង​អំពី​ការ​ដាស់​តឿន​របស់​ប៉ុល​ឲ្យ«ជឿន​ទៅ​មុខ ដរាប​ដល់​ពេញ​ខ្នាត»។ (ហេព្រើរ ៦:១) ភាព​ពេញ​ខ្នាត​និង​ការ​នឹង​ន​គឺ​មាន​ទន្ទឹម​គ្នា។

១៣, ១៤. (ក) ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​នៅ​ក្រុង​កូល៉ុស​បាន​ជួប ការ​គំរាម​កំហែង​បែប​ណា​ដល់​ភាព​នឹង​ន​របស់​គេ? (ខ) តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​សាវ័ក​ប៉ុល​ខ្វល់​ខ្វាយ​ចិត្ត?

១៣ ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ក្នុង​ក្រុង​កូល៉ុស បាន​ជួប​ប្រទះ​ការ​ដែល​គំរាម​កំហែង​ដល់​ភាព​នឹង​ន​របស់​គេ។ ប៉ុល​បាន​ព្រមាន​ថា៖ «ចូរ​ប្រយ័ត ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ នឹង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្ដាប់​បុរាណ​របស់​មនុស្ស តាម​ប​ថ​មសិ​ក្សា​នៅ​នា​លោកីយ៍ គឺ​មិន​មែន​តាម​ព្រះ​គ្រីស្ទ​ទេ»។ (កូល៉ុស ២:៨) ប៉ុល​មិន​ចង់​ឲ្យ​ពួក​កូល៉ុស ដែល​បាន​ទៅ​ជា​អនុ​រាស្ត្រ«ក្នុង​នគរ​របស់​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​នៃ[ព្រះ]» ឲ្យ​ចេញ​ពី​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ពួក​ទាំង​នោះ​ឡើយ។ (កូល៉ុស ១:១៣) តើ​នឹង​ត្រូវ​បំភាន់​តាម​មធ្យោបាយ​បែប​ណា? ប៉ុល​បាន​ចង្អុល​ទៅ​ឯ‹បរមត្ថ› នេះ​គឺ​តែ​ម្ដង​គត់​ដែល​ពាក្យ​នេះ​បាន​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពីរ។ តើ​គាត់​កំពុង​តែ​និយាយ​អំពី​ទស្សនៈ​វិទូ ដូច​ជា​ផ្លេតូ​និង​សុក្រិត​ឬ? ថ្វី​បើ​ពួក​នេះ​នាំ​ឲ្យ​មាន​ការ​គំរាម​កំហែង​ដល់​ពួក​គ្រីស្ទាន​ពិត​ក៏​ដោយ ក្នុង​សម័យ​នោះ ពាក្យ‹ទស្សនៈ​វិជ្ជា› គឺ​បាន​យក​មក​ប្រើ​យ៉ាង​ទូលាយ។ នេះ​គឺ​បាន​សំដៅ​ទៅ​ក្រុម​និង​សាលា​វែក​ញែក​ជា​ច្រើន ព្រម​ទាំង​ខាង​សាសនា​ផង។ ជា​ឧទាហរណ៍ ពួក​យូដា​នៅ​សតវត្ស​ទី​មួយ ដូច​ជា​យ៉ូស៊ីហ្វឺស​និង​ហ្វីល៉ូ បាន​ហៅ​សាសនា​របស់​គេ​ជា​ទស្សនៈ​វិជ្ជា—ប្រហែល​ជា​ដើម្បី​បន្ថែម​ឲ្យ​មាន​ការ​ទាក់​ទាញ​អារម្មណ៍។

១៤ ទស្សនៈ​វិជ្ជា​ខ្លះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ប៉ុល​បាន​ខ្វល់​ខ្វាយ​ចិត្ត នោះ​ប្រហែល​ជា​ពី​ខាង​វិស័យ​សាសនា​តែ​ម្ដង។ ក្រោយ​មក ក្នុង​ជំពូក​ដដែល​នៃ​សំបុត្រ​របស់​គាត់​ជូន​ពួក​កូល៉ុស គាត់​បាន​និយាយ​សំដៅ​ពួក​អ្នក​ដែល​ធ្វើ​ជា​អ្នក​បង្រៀន​ថា «កុំ​ឲ្យ​កាន់ កុំ​ឲ្យ​ភ្លក់ កុំ​ឲ្យ​ពាល់​ឲ្យ​សោះ» ដែល​ដោយ​និយាយ​អញ្ចឹង បាន​សំដៅ​ទៅ​លើ​ចំណុច​សំខាន់​ក្នុង​ក្រិត្យ​វិន័យ​តាម​លោក​ម៉ូសេ ដែល​បាន​បញ្ចប់​ដោយ​ព្រះ​យេស៊ូ​សោយ​ទិវង្គត​នោះ។ (រ៉ូម ១០:៤) ក្រៅ​ពី​ទស្សនៈ​វិជ្ជា​ខាង​ពាហិរជន ឥទ្ធិពល​ផ្សេង​ៗ​ទៀត​ក៏​គំរាម​កំហែង​លើ​ភាព​វិញ្ញាណ​នៃ​ក្រុម​ជំនុំ​ដែរ។ (កូល៉ុស ២:២០​-​២២) ប៉ុល​បាន​ព្រមាន​អំពី​ទស្សនៈ​វិជ្ជា ដែល​រួម​ចំណែក«ខាង​ឯ​ប​ថ​មសិក្សា​របស់​លោកីយ៍»។ ការ​បង្រៀន​ដ៏​ក្លែង​ក្លាយ​បែប​នេះ​គឺ​មាន​ដើម​កំណើត​ពី​មនុស្ស​លោក។

១៥. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ចៀស​វាង​ពី ការ​គេច​ចេញ​ពី​គំនិត​មិន​ស្រប​នឹង​ព្រះ​គម្ពីរ ដែល​យើង​តែង​ជួប?

១៥ ការ​ផ្សព្វ​ផ្សាយ​មតិ​និង​គំនិត​របស់​មនុស្ស ដែល​ឥត​មាន​មូលដ្ឋាន​យ៉ាង​មុត​មាំ​លើ​បន្ទូល​របស់​ព្រះ អាច​នាំ​ឲ្យ​មាន​ការ​គំរាម​កំហែង​លើ​ភាព​នឹង​ន​គ្រីស្ទាន។ យើង​សព្វ​ថ្ងៃ​នេះ​ត្រូវ​ឲ្យ​ប្រយ័ត្ន​នឹង​ការ​គំរាម​កំហែង​បែប​នេះ។ សាវ័ក​យ៉ូហាន​បាន​ដាស់​តឿន​ថា៖ «ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន»។ (យ៉ូហាន​ទី​១ ៤:១) ដូច្នេះ​ប្រសិន​បើ​សិស្សសាលា​ខំ​ធ្វើ​ឲ្យ​អ្នក​ជឿ​ថា ការ​រស់​នៅ​តាម​ខ្នាត​តម្រា​របស់​ព្រះ​គម្ពីរ​គឺ​ហួស​សម័យ ឬ​ក៏​អ្នក​ជិត​ខាង​ចង់​ឲ្យ​អ្នក​កាន់​អាកប្បកិរិយា​ដែល​ប្រកប​ដោយ​វត្ថុ​និយម ឬ​ក៏​អ្នក​ធ្វើ​ការ​ជា​មួយ​បង្ខំ​អ្នក​ឲ្យ​បំពាន​លើ​មនសិការ​ដែល​បាន​អប់រំ​ដោយ​ព្រះ​គម្ពីរ ឬ​សូម្បី​តែ​អ្នក​ជឿ​គ្នី​គ្នា​បាន​និយាយ​មិន​ល្អ​អំពី​អ្នក​ដទៃ​ក្នុង​ក្រុម​ជំនុំ ដែល​ពាក្យ​នោះ​មាន​មូលដ្ឋាន​តែ​លើ​គំនិត​ផ្ទាល់​ខ្លួន​គាត់ នោះ​កុំ​យក​ចូល​នូវ​អ្វី​ដែល​គេ​និយាយ​ឡើយ។ សូម​បំបាត់​ចោល​អ្វី​ដែល​ឥត​សម​ស្រប​នឹង​បន្ទូល​របស់​ព្រះ។ កាល​ដែល​យើង​ខំ​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​រក្សា​ការ​នឹង​ន​របស់​យើង កាល​ដែល​យើង​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ។

«ព្រម​ទាំង​ពេញ​ហូរ​ហៀរ​ដោយ​ជំនឿ​ក្នុង​ការ​អរ​ព្រះ​គុណ​ផង»

១៦. តើ​អ្វី​ជា​លក្ខណៈ​ទី​បួន​នៃ​ការ​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ ហើយ​តើ​មាន​សំនួរ​អ្វី​ដែល​យើង​អាច​សួរ?

១៦ លក្ខណៈ​ទី​បួន​នៃ​ការ​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ ដែល​ប៉ុល​បាន​រៀប​រាប់​មក នោះ​គឺ​ថា​ឲ្យ​យើង«ព្រម​ទាំង​ពេញ​ហូរ​ហៀរ​ដោយ​ជំនឿ​ក្នុង​ការ​អរ​ព្រះ​គុណ​ផង»។ (កូល៉ុស ២:៧) ពាក្យ​ដែល​ថា«ពេញ​ហូរ​ហៀរ» រំឭក​យើង​អំពី​ទន្លេ​ដែល​លិច​ច្រាំង​សង​ខាង។ នេះ​បង្ហាញ​ថា ជា​ពួក​គ្រីស្ទាន ការ​អរ​ព្រះ​គុណ​របស់​យើង​គឺ​ត្រូវ​មាន​ជា​បន្ត​ឬ​របស់​ដែល​មាន​ជា​ទម្លាប់។ យើង​ម្នាក់​ៗ​អាច​សួរ​ថា ‹តើ​ខ្ញុំ​ជា​អ្នក​ដឹង​គុណ​ទេ›?

១៧. (ក) ហេតុ​អ្វី​ក៏​អាច​និយាយ​ថា យើង​មាន​ហេតុ​ជា​ច្រើន​ក្នុង​ការ​ថ្លែង​អំណរ​គុណ ទោះ​បី​នៅ​គ្រា​ដ៏​ពិបាក​នោះ? (ខ) តើ​មាន​អំណោយ​ទាន​អ្វី​ខ្លះ​ពី​ព្រះ​យេហូវ៉ា ដែល​អ្នក​ចង់​ថ្លែង​អំណរ​គុណ​នោះ?

១៧ ពិត​ហើយ យើង​មាន​មូលហេតុ​ជា​ច្រើន ពេញ​ដោយ​អំណរ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ។ ទោះ​បី​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​ក៏​ដោយ គឺ​ប្រហែល​ជា​មាន​របស់​ដ៏​មិន​ស្មុគ​ស្មាញ​ខ្លះ​ៗ ដែល​ផ្ដល់​ឲ្យ​មាន​ការ​ធូរ​ស្បើយ​ក្នុង​មួយ​រយៈ​ខ្លី។ ដូច​ជា​នៅ​ពេល​ដែល​មិត្ត​បង្ហាញ​នូវ​ការ​យោគ​យល់។ បុគ្គល​ដ៏​ជា​ទី​ស្រឡាញ់​មក​ពែ​ពាល់​យើង​ទុក​ជា​ការ​លើក​ទឹក​ចិត្ត។ ការ​ដេក​បាន​ល្អ​ដែល​នាំ​ឲ្យ​មាន​កម្លាំង​ឡើង​វិញ។ អាហារ​យ៉ាង​ឆ្ងាញ់​ដែល​បំបាត់​ការ​ឃ្លាន។ ចាប​ដែល​ច្រៀង កូន​ក្មេង​ដែល​សើច​លេង មេឃ​ដែល​បញ្ចេញ​រស្មី​ចិញ្ចាច ខ្យល់​បក់​ដ៏​រំភើយ ដែល​យើង​អាច​មាន​របស់​ទាំង​នេះ​និង​របស់​ផ្សេង​ៗ​ទៀត​ក្នុង​មួយ​ថ្ងៃ​បាន។ ជា​ការ​ស្រួល​ណាស់​ក្នុង​ការ​ចាត់​ទុក​របស់​ទាំង​នេះ​ជា​អ្វី​ដ៏​មិន​សំខាន់​នោះ។ តើ​យើង​មិន​គួរ​អរគុណ​នឹង​របស់​ទាំង​នេះ​ទេ​ឬ? របស់​ទាំង​នេះ​មក​ពី​ព្រះ​យេហូវ៉ា ទ្រង់​ជា​ប្រភព​នៃ«គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់ល័ក្ខណ៍»។ (យ៉ាកុប ១:១៧) ហើយ​ទ្រង់​បាន​ផ្ដល់​អំណោយ​ទាន ឧទាហរណ៍ ជីវិត​របស់​យើង​ផ្ទាល់ ដែល​ធ្វើ​ឲ្យ​របស់​នៅ​ខាង​លើ​ទៅ​ជា​តូច​មួយ។ (ទំនុកដំកើង ៣៦:៩) ម្យ៉ាង​ទៀត ទ្រង់​បាន​ឲ្យ​យើង​នូវ​ឱកាស​រស់​នៅ​ជា​និរន្តរ៍។ ដើម្បី​នឹង​ផ្ដល់​អំណោយ​ទាន​នេះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​យញ្ញ​បូជា​ដ៏​ឧត្តម ដោយ​បញ្ជូន​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បាន​បង្កើត​ផ្ទាល់​អង្គ​ទ្រង់ «ជា​ទី​គាប់​ព្រះ​ហឫទ័យ​ទ្រង់​រាល់​ៗ​ថ្ងៃ»។—សុភាសិត ៨:៣០; យ៉ូហាន ៣:១៦

១៨. តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​ថា​យើង​មាន​អំណរ​គុណ?

១៨ ពាក្យ​សំដី​របស់​អ្នក​តែង​បទ​ទំនុកដំកើង​គឺ​ពិត​ណាស់ ដែល​ថា៖ «នេះ​ជា​ការ​ល្អ​ហើយ គឺ​ដែល​នឹង​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា»។ (ទំនុកដំកើង ៩២:១) ស្រដៀង​គ្នា​ដែរ ប៉ុល​បាន​រំឭក​ពួក​គ្រីស្ទាន​ក្នុង​ក្រុង​ថែស្សាឡូនីច​ថា៖ «ចូរ​អរ​ព្រះ​គុណ​ក្នុង​គ្រប់​ការ​ទាំង​អស់»។ (ថែស្សាឡូនីច​ទី​១ ៥:១៨; អេភេសូរ ៥:២០; កូល៉ុស ៣:១៥) យើង​ម្នាក់​ៗ​អាច​តាំង​ចិត្ត​ឲ្យ​ចេះ​ដឹង​គុណបាន​ច្រើន​ថែម​ទៀត។ ក្នុង​សេចក្ដី​អធិស្ឋាន យើង​មិន​ចាំ​តែ​និយាយ​អង្វរ​ព្រះ​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​យើង​នោះ​ទេ។ អញ្ចឹង​ជា​ការ​សម​ត្រឹម​ត្រូវ​រួម​បញ្ចូល​ការ​អង្វរ​ខ្លះ​ៗ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​មាន​មិត្ត​សំឡាញ់​ដែល​និយាយ​រក​អ្នក គ្រាន់​តែ​នៅ​ពេល​ដែល​គាត់​ត្រូវ​ការ​អ្វី​មួយ​ពី​អ្នក! ដូច្នេះ សូម​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ថ្លែង​អំណរ​គុណ​និង​សរសើរ​ទ្រង់​ផង។ ការ​អធិស្ឋាន​បែប​នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ទ្រង់​ផ្គាប់​ព្រះ​ហឫទ័យ​យ៉ាង​ណា​ទៅ​ហ្ន៎ ពេល​ដែល​ទ្រង់​ទត​មើល​លោកីយ៍​ដ៏​គ្មាន​អំណរ​គុណ​នេះ! ផល​ប្រយោជន៍​ទី​ពីរ នោះ​គឺ​ថា​ការ​អធិស្ឋាន​បែប​នេះ អាច​ជួយ​យើង​ឲ្យ​គិត​អំពី​អ្វី​ដ៏​វិជ្ជមាន​ក្នុង​ជីវិត ដែល​រំឭក​យើង​ថា​យើង​ពិត​ជា​បាន​ព្រះ​ពរ​មែន។

១៩. តើ​តាម​របៀប​ណា​ដែល​ពាក្យ​របស់​ប៉ុល​នៅ​កូល៉ុស ២:៦, ៧ បង្ហាញ​ថា​យើង​បន្ត​ធ្វើ​ឲ្យ​បាន​ប្រសើរ​ក្នុង​ការ​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ?

១៩ តើ​មិន​ជា​ការ​អស្ចារ្យ​ទេ​ឬ ដែល​ឱវាទ​ដ៏​មាន​ប្រាជ្ញា​នេះ​មាន​នៅ​ក្នុង​ខ​តែ​មួយ​នៃ​បន្ទូល​របស់​ព្រះ​នោះ? ឱវាទ​របស់​ប៉ុល​ឲ្យ​បន្ត​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ គឺ​ជា​អ្វី​មួយ​ដែល​យើង​ម្នាក់​ៗ​ត្រូវ​ចង់​ធ្វើ​តាម។ សូម​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​ឲ្យ​បាន‹ចាក់​ឫស​ក្នុង​ព្រះ​គ្រីស្ទ› បាន«ស្អាង​ឡើង​ក្នុង​ទ្រង់» បាន«យ៉ាង​នឹង​ន​ក្នុង​ជំនឿ» ហើយ​បាន«ពេញ​ហូរ​ហៀរ​ក្នុង​ការ​អរ​ព្រះ​គុណ››។ ឱវាទ​បែប​នេះ​គឺ​សំខាន់​ណាស់​ចំពោះ​អ្នក​ដែល​ទើប​តែ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ហើយ។ ប៉ុន្តែ នេះ​គឺ​ទាក់​ទង​ដល់​យើង​គ្រប់​គ្នា។ សូម​គិត​នូវ​របៀប​ដែល​ឫស​កែវ​ដុះ​កាន់​តែ​ជ្រៅ​ឡើង ហើយ​របៀប​ដែល​អាគារ​មួយ​ដែល​គេ​កំពុង​តែ​សង់​បាន​ខ្ពស់​ឡើង។ ដូច្នេះ ការ​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ គឺ​មិន​ចេះ​ចប់​ទេ។ យើង​គ្រប់​គ្នា​ត្រូវ​តែ​រីក​ចំរើន​ខាង​វិញ្ញាណ​ក្នុង​លក្ខណៈ​ផ្សេង​ៗ​នៃ​ជីវិត​របស់​យើង។ ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ហើយ​នឹង​ប្រទាន​ពរ​ដល់​យើង ដ្បិត​ទ្រង់​ចង់​ឲ្យ​យើង​ដើរ​ជា​មួយ​ទ្រង់ ហើយ​ជា​មួយ​បុត្រា​របស់​ទ្រង់​ជា​រៀង​រហូត​ត​ទៅ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​ការ​ដើរ​រួម​ជា​មួយ​ព្រះ​គ្រីស្ទ​ទាក់​ទង​អ្វី​ខ្លះ?

◻ តើ​ការ‹បាន​ចាក់​ឫស​ក្នុង​ព្រះ​គ្រីស្ទ›មាន​ន័យ​យ៉ាង​ណា?

◻ តើ​តាម​របៀប​ណា​ដែល​យើង​អាច‹ស្អាង​ឡើង​ក្នុង​ព្រះ​គ្រីស្ទ›?

◻ ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ដើម្បី​ឲ្យ​បាន«នឹង​ន​ក្នុង​ជំនឿ»?

◻ តើ​មូលហេតុ​អ្វី​ដែល​យើង​មាន‹ពេញ​ហូរ​ហៀរ​ដោយ​អំណរ​អរ›?

[រូប​ភាព​នៅ​ទំព័រ​១០]

ឫស​ដើម​ឈើ​ប្រហែល​ជា​យើង​មើល​មិន​អាច​ឃើញ ប៉ុន្តែ​ឫស​ទាំង​នេះ​ផ្ដល់​អាហារ​ដល់​ដើម​ឈើ ហើយ​បាន​ចាក់​វា​យ៉ាង​មាំ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក