បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w10 ១/៨ ទំ. ៣២
  • តើព្រះមានដើមកំណើតឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះមានដើមកំណើតឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកណាបង្កើតព្រះ?
    ទស្សនាវដ្ដីប៉មយាម: អ្នកអានសួរថា . . . តើអ្នកណាបង្កើតព្រះ?
  • ចូរសរសើរដល់ព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច!
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការដើរជាមួយនឹងព្រះ—ដោយគិតដល់ពេលអនន្ត
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ព្រះយេហូវ៉ាបង្រៀនយើងខ្ញុំរបៀបកំណត់អាយុជីវិតរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
w10 ១/៨ ទំ. ៣២

សំណួរ​ពី​អ្នក​អាន

តើ​ព្រះ​មាន​ដើម​កំណើត​ឬ​ទេ?

▪ គម្ពីរ​ប្រាប់​ថា​ព្រះ​គ្មាន​ដើម​កំណើត​ទេ។ ព្រះ​រស់​នៅ​ជា​និច្ចកាល។ ទោះ​ជា​យើង​ពិបាក​យល់​ទស្សនៈ​ដែល​ថា​ព្រះ​រស់​ជា​រៀង​រហូត​ក្ដី យើង​មិន​អាច​បដិសេធ​ថា​ទស្សនៈ​នេះ​មិន​ត្រឹម​ត្រូវ ដោយ​សារ​តែ​យើង​មិន​អាច​យល់​ច្បាស់​អំពី​ទស្សនៈ​នេះ​ប៉ុណ្ណោះ​ឡើយ។

តើ​ជា​ការ​សម​ហេតុ​សម​ផល​ឬ​ទេ​ឲ្យ​យើង​យល់​អ្វី​ៗ​ទាំង​អស់​អំពី​ផ្លូវ​របស់​ព្រះ? សាវ័ក​ប៉ូល​បាន​ប្រកាស​ថា៖«ពរ ប្រាជ្ញា និង​ចំណេះ​របស់​ព្រះ​គឺ​បរិបូរ​ណាស់​ហ្ន៎! ការ​វិនិច្ឆ័យ​របស់​លោក​គ្មាន​អ្នក​ណា​អាច​ស្វែង​យល់​បាន​ទេ ហើយ​ផ្លូវ​របស់​លោក​គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់​បាន​ឡើយ!»។ (រ៉ូម ១១:៣៣) ខួរ​ក្បាល​របស់​យើង​មិន​អាច​យល់​ទាំង​អស់​នូវ​ប្រាជ្ញា​និង​ចំណេះ​ដ៏​ជ្រៅ​របស់​ព្រះ​បាន​ទេ ដូច​ទារក​ក៏​មិន​អាច​យល់​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​ឪពុក​ម្ដាយ​វា​ដែរ។ ពាក្យ​របស់​ប៉ូល​ទាំង​នេះ​ដែល​គាត់​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គឺ​បាន​សរសេរ​ជា​ចម្បង​អំពី​ភាព​ល្អ​ឯក​នៃ​ប្រាជ្ញា​និង​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពាក្យ​របស់​គាត់​បង្ហើប​ឲ្យ​ដឹង​ថា លក្ខណៈ​ខ្លះ​ៗ​របស់​ព្រះ​យេហូវ៉ា​និង​របៀប​ដែល​លោក​ប្រព្រឹត្ត​គឺ​ជ្រៅ​ពេក​ដែល​យើង​ពិបាក​យល់​ណាស់។ តាម​មើល​ទៅ លក្ខណៈ​មួយ​ក្នុង​ចំណោម​លក្ខណៈ​ទាំង​នោះ គឺ​ថា​ព្រះ​គ្មាន​ដើម​កំណើត។ ប៉ុន្តែ យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​ព្រះ។ លោក​យេស៊ូ​គ្រិស្ត​បាន​មាន​ប្រសាសន៍​អំពី​សំណេរ​ដ៏​ពិសិដ្ឋ​ថា៖ «បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត»។—យ៉ូហាន ១៧:១៧

ម៉ូសេ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា៖ «ចាប់​តាំង​ពី​អស់​កល្ប រៀង​ទៅ​ដល់​អស់​កល្ប​ជា​និច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ»។ (ទំនុក​តម្កើង ៩០:២) នៅ​ខ​នេះ ម៉ូសេ​បាន​រៀប​រាប់​អំពី​ពេល​វេលា​ដែល​ព្រះ​រស់​នៅ។ មួយ​សំដៅ​ទៅ​ពេល​អនាគត។ ព្រះ​យេហូវ៉ា«រស់​ជា​រៀង​រហូត»។ (ការ​បើក​បង្ហាញ ៤:១០) យ៉ាង​នេះ ការ​រស់​នៅ​របស់​ព្រះ​គឺ​នឹង​មាន​រហូត​ទៅ​ដល់​អនាគត​កាល​ដែល​គ្មាន​ទី​បញ្ចប់។ មួយ​ទៀត​គឺ​សំដៅ​ទៅ​អតីតកាល។ បើ​និយាយ​ឲ្យ​ចំ​ទៅ គ្មាន​អ្នក​ណា​បង្កើត​ព្រះ ហើយ​ព្រះ​ក៏​គ្មាន​ដើម​កំណើត​ដែរ។ ផ្ទុយ​ទៅ​វិញ តាំង​ពី​អតីតកាល​ដែល​រក​កំណត់​មិន​បាន គឺ​មាន​ព្រះ​ហើយ។

អ្វី​ដែល​អរូបី ធម្មតា​គឺ​ពិបាក​យល់។ ប៉ុន្តែ ជួន​កាល​យើង​ត្រូវ​ទទួល​យក​ចំណុច​ខ្លះ​ដែល​ពិបាក​យល់ ដូច​ជា​លេខ​វិជ្ជមាន និង​លេខ​អវិជ្ជមាន។ យើង​មិន​អាច​រាប់​លេខ​អស់​ទេ គឺ​មាន​តាំង​ពី​ដក​អនន្ត​ដល់​បូក​អនន្ត។ យើង​អាច​ប្រើ​ឧទាហរណ៍​នេះ​ដើម្បី​យល់​អំពី​អាយុ​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត មែន​ទេ?

គឺ​ត្រឹម​ត្រូវ​ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​មាន​ឋានៈ​ដ៏​ល្អ​ឯក​ជា«ស្តេច​ដែល​រស់​ជា​រៀង​រហូត»។ (ធីម៉ូថេ​ទី​១ ១:១៧) សូម​គិត​ទៅ​មើល លោក​យេស៊ូ​គ្រិស្ត បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​មនុស្សជាតិ​នៅ​ផែនដី ទាំង​អស់​មាន​ដើម​កំណើត​ដោយ​សារ​ព្រះ​បាន​បង្កើត​ពួក​គាត់​មក។ (កូឡុស ១:១៥, ១៦) ចំណែក​ឯ​ព្រះ​វិញ គ្មាន​អ្នក​ណា​បង្កើត​លោក​ទេ។ ការ​ប្រកាន់​គំនិត​ដែល​ថា​ព្រះ​មាន​អ្នក​បង្កើត នាំ​ឲ្យ​មាន​សំណួរ​អសារ​ឥត​ការ​ដែល​មិន​ចេះ​អស់​ថា នរណា​បង្កើត​ព្រះ។ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​រស់«ចាប់​តាំង​ពី​អស់​កល្ប រៀង​ទៅ​ដល់​អស់​កល្ប​ជា​និច្ច»។ (ទំនុក​តម្កើង ៩០:២) ដូច្នេះ ព្រះ​យេហូវ៉ា​រស់​នៅ«ជា​និច្ចកាល» មុន​លោក​បង្កើត​អ្វី​ៗ​ទាំង​អស់។—យូដាស ២៥

សូម​ចាំ​ថា គំនិត​ដែល​ថា​ព្រះ​បាន​រស់​នៅ​ជា​រៀង​រហូត​មិន​មែន​គ្រាន់​តែ​ផ្អែក​លើ​ហេតុ​ការណ៍​ពិត​ប៉ុណ្ណោះ​ទេ។ ការ​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​នូវ​សេចក្ដី​អធិដ្ឋាន​របស់​ម៉ូសេ​បង្ហាញ​ឲ្យ​ឃើញ​ថា ដោយ​សារ​ព្រះ​រស់​នៅ​ជា​រៀង​រហូត នោះ​លោក​មាន​សមត្ថភាព​ផ្ដល់​ឲ្យ​យើង​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ផ្ទុយ​ស្រឡះ​ពី​យើង​ដែល​មាន​ជីវិត​ខ្លី ព្រះ​បាន​ត្រូវ​រៀប​រាប់​ថា​ជា«ទី​អាស្រ័យ​នៅ​នៃ​យើង​ខ្ញុំ​នៅ​អស់​ទាំង​ដំណ​ត​មក»។ ក្នុង​នាម​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បាន​ជួយ កំពុង​ជួយ និង​តែង​តែ​ជួយ​រាស្ត្រ​របស់​លោក។ សូម​លោក​អ្នក​មាន​ទំនុក​ចិត្ត​លើ​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​នេះ!—ទំនុក​តម្កើង ៩០:១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក