បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៩ ទំ. ៣២
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដីសង្ឃឹមពិតសំរាប់មនុស្សជាទីស្រឡាញ់ដែលបានស្លាប់
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • លោកយេស៊ូប្រោសឡាសាឲ្យរស់ឡើងវិញ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • តើអ្វីនឹងកើតឡើងបើយើងស្លាប់?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • ក្រោយពីស្លាប់ នឹងទៅជាអ្វី?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៩ ទំ. ៣២

សំណួរ​ពី​អ្នក​អាន

ហេតុ​អ្វី​លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក​មុន​ពេល​លោក​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ ដូច​បាន​រៀប​រាប់​នៅ​យ៉ូហាន ១១:៣៥?

ពេល​បុគ្គល​ជា​ទី​ស្រឡាញ់​ស្លាប់ ជា​ការ​ធម្មតា​ទេ​ដែល​យើង​ស្រក់​ទឹក​ភ្នែក ដោយ​សារ​យើង​នឹក​គាត់។ ទោះ​ជា​លោក​យេស៊ូ​ស្រឡាញ់​ឡាសា​ក៏​ដោយ លោក​មិន​បាន​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​ឡាសា​ស្លាប់​ទេ។ លោក​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​លោក​អាណិត​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​ឡាសា ដូច​បាន​រៀប​រាប់​នៅ​ខ​មុន​ៗ​នៃ​កំណត់​ហេតុ​របស់​យ៉ូហាន។—យ៉ូន. ១១:៣៦

មុន​ដំបូង ពេល​លោក​យេស៊ូ​បាន​ឮ​ថា​ឡាសា​ឈឺ លោក​មិន​បាន​ប្រញាប់​ទៅ​ផ្ទះ​ឡាសា​ដើម្បី​មើល​គាត់​ឲ្យ​ជា​ឡើង​វិញ​ទេ។ កំណត់​ហេតុ​នោះ​ចែង​ថា​៖ ​«​ពេល​ដែល​លោក[​យេស៊ូ​]ឮ​ថា​ឡាសា​កំពុង​ឈឺ លោក​ស្នាក់​នៅ​កន្លែង​ដដែល​អស់​ពីរ​ថ្ងៃ​ទៀត​»។ (​យ៉ូន. ១១:៦​) ហេតុ​អ្វី​លោក​យេស៊ូ​បាន​ពន្យារ​ពេល? លោក​ធ្វើ​ដូច្នោះ​ដោយ​សារ​លោក​មាន​គោល​បំណង​មួយ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​លទ្ធផល​នៃ​ជំងឺ​នេះ​មិន​មែន​ជា​សេចក្ដី​ស្លាប់​ទេ ប៉ុន្តែ​គឺជា​ការ​លើក​តម្កើង​ដល់​ព្រះ​វិញ ដើម្បី​បុត្រ​របស់​ព្រះ​ទទួល​ការ​លើក​តម្កើង​ដោយ​សារ​ជំងឺ​នោះ​»។ (​យ៉ូន. ១១:៤​) សេចក្ដី​ស្លាប់​មិន​មែន​ជា​«​លទ្ធផល​»​នៃ​ជំងឺ​របស់​ឡាសា​ឡើយ។ លោក​យេស៊ូ​មាន​បំណង​ប្រើ​សេចក្ដី​ស្លាប់​របស់​ឡាសា​ដើម្បី​«​ជា​ការ​លើក​តម្កើង​ដល់​ព្រះ​»។ តើ​តាម​របៀប​ណា? លោក​យេស៊ូ​ហៀបនឹង​ធ្វើ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ ដោយ​ប្រោស​មិត្ត​សម្លាញ់​របស់​លោក​ឲ្យ​រស់​ឡើង​វិញ​ពី​ផ្នូរ។

នៅ​ពេល​នេះ ក្នុង​ការ​សន្ទនា​របស់​លោក​យេស៊ូ​ជា​មួយ​នឹង​អ្នក​កាន់​តាម​លោក លោក​បាន​ប្រៀប​ប្រដូច​សេចក្ដី​ស្លាប់​ទៅ​នឹង​ការ​ដេក​លក់។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ពួក​គាត់​ថា​លោក​«​នឹង​ទៅ​ទី​នោះ​ដើម្បី​ដាស់[​ឡាសា​]ពី​ដំណេក​»។ (​យ៉ូន. ១១:១១​) ចំពោះ​លោក​យេស៊ូ ការ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ គឺ​ដូច​ជា​ឪពុក​ឬ​ម្ដាយ​ដាស់​កូន​ពី​ការ​ដេក​លក់​មួយ​ស្របក់។ ដូច្នេះ គ្មាន​មូលហេតុ​ដែល​លោក​ឈឺ​ចាប់​ចំពោះ​សេចក្ដី​ស្លាប់​របស់​ឡាសា​ទេ។

បើ​ដូច្នេះ តើ​អ្វី​បាន​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​ស្រក់​ទឹក​ភ្នែក? លើក​នេះ​ដែរ ខ​មុន​ៗ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ។ ពេល​លោក​យេស៊ូ​បាន​ជួប​ម៉ារៀ​ដែល​ជា​បង​ស្រី​ឡាសា ហើយ​បាន​ឃើញ​នាង​និង​អ្នក​ឯ​ទៀត​យំ លោក​«​មាន​ចិត្ត​ក្ដុកក្ដួល​ក៏​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​»។ ដោយ​សារ​លោក​យេស៊ូ​ឃើញ​ពួក​គាត់​ឈឺ​ចាប់ នេះ​បាន​ជំរុញ​លោក​ឲ្យ​ឈឺ​ចាប់​ក្នុង​ចិត្ត​រហូត​ដល់​លោក​«​មាន​ចិត្ត​ក្ដុកក្ដួល​»។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​យេស៊ូ​«​ស្រក់​ទឹក​ភ្នែក​»។ លោក​យេស៊ូ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ពេល​ឃើញ​មិត្ត​សម្លាញ់​របស់​លោក​កើត​ទុក្ខ​ខ្លាំង​ដូច្នេះ។—យ៉ូន. ១១:៣៣, ៣៥

កំណត់​ហេតុ​នេះ​បង្ហាញ​ថា លោក​យេស៊ូ​មាន​ឫទ្ធានុភាព​និង​សមត្ថភាព​ប្រោស​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ឲ្យ​រស់​ឡើង​វិញ​និង​ឲ្យ​មាន​សុខភាព​ល្អ​នៅ​ពិភព​លោក​ថ្មី​ដែល​ជិត​មក​ដល់។ កំណត់​ហេតុ​នេះ​ក៏​បង្ហាញ​ដែរ​ថា លោក​យេស៊ូ​កើត​ទុក្ខ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​បាត់បង់​បុគ្គល​ជា​ទី​ស្រឡាញ់​ដោយ​សារ​សេចក្ដី​ស្លាប់​ដែល​បាន​ឆ្លង​ពី​អាដាម។ មេរៀន​មួយ​ទៀត​ដែល​យើង​អាច​រៀន​ពី​កំណត់​ហេតុ​នេះ គឺថា​យើង​គួរ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពួក​អ្នក​ដែល​កើត​ទុក្ខ​ដោយ​សារ​បុគ្គល​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។

លោក​យេស៊ូ​បាន​ដឹង​ថា លោក​នឹង​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បាន​ស្រក់​ទឹក​ភ្នែក ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​និង​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​មិត្ត​ភក្ដិ​របស់​លោក។ ដូច​គ្នា​ដែរ ការ​ចេះ​យល់​អារម្មណ៍​អ្នក​ឯ​ទៀត​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​«​យំ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​យំ​»។ (​រ៉ូម ១២:១៥​) ការ​បង្ហាញ​នូវ​ទុក្ខ​សោក​បែប​នេះ មិន​បញ្ជាក់​ថា​បុគ្គល​ម្នាក់​គ្មាន​ជំនឿ​ទៅ​លើ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​ទេ។ ហេតុ​នេះ គឺជា​ការ​សម​ត្រឹម​ត្រូវ​ដែល​លោក​យេស៊ូ​ទុក​គំរូ​មួយ​ស្តី​អំពី​ការ​បង្ហាញ​សេចក្ដី​អាណិត​អាសូរ​ចំពោះ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​ឡាសា ដោយ​ស្រក់​ទឹក​ភ្នែក​យ៉ាង​ស្មោះ ទោះ​ជា​លោក​ហៀបនឹង​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​ក៏​ដោយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក