បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១/១ ទំ. ១៦
  • សំណួរនិងចម្លើយពីគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរនិងចម្លើយពីគម្ពីរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អត្ថបទស្រដៀងគ្នា
  • សំណួរនិងចម្លើយពីគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើអាចរកបានវិធីមានជីវិតល្អនៅឯណា?
    តើអាចរកបានវិធីមានជីវិតល្អនៅឯណា?
  • ជំនួយថែមទៀតសម្រាប់ក្រុមគ្រួសារ
    ភ្ញាក់រឭក! ២០១៨
  • តើទុក្ខវេទនានឹងមានរហូតឬ?
    តើទុក្ខវេទនានឹងមានរហូតឬ?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១/១ ទំ. ១៦

សំណួរ​និង​ចម្លើយ​ពី​គម្ពីរ

តើ​កូន​អាច​រៀន​ឲ្យ​ចេះ​ស្រឡាញ់​ព្រះ​យ៉ាង​ដូច​ម្ដេច?

កូន​ៗ​របស់​អ្នក​អាច​រៀន​ឲ្យ​ចេះ​ស្រឡាញ់​ព្រះ លុះ​ត្រា​តែ​ពួក​គេ​ឃើញ​ភ័ស្តុតាង​ថា​លោក​ជា​បុគ្គល​ដែល​មាន​ពិត ហើយ​ដឹង​ថា​លោក​ស្រឡាញ់​ពួក​គេ។ ពួក​គេ​ត្រូវ​ស្គាល់​លោក​ជា​មុន​សិន​ដើម្បី​ពួក​គេ​អាច​ស្រឡាញ់​លោក​បាន។ (​យ៉ូហាន​ទី១ ៤:៨​) ឧទាហរណ៍ ពួក​គេ​ត្រូវ​ដឹង​ថា តើ​ព្រះ​ដែល​ជា​អ្នក​បង្កើត​មាន​គោល​បំណង​អ្វី​សម្រាប់​មនុស្ស? ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា​និង​ការ​ឈឺ​ចាប់? តើ​ព្រះ​នឹង​ធ្វើ​អ្វី​សម្រាប់​មនុស្សជាតិ​នា​ថ្ងៃ​អនាគត?—សូម​អាន ភីលីព ១:៩

ដើម្បី​បង្រៀន​កូន​ៗ​របស់​អ្នក​ឲ្យ​ចេះ​ស្រឡាញ់​ព្រះ អ្នក​ត្រូវ​ស្រឡាញ់​លោក​ជា​មុន​សិន។ នៅ​ពេល​ពួក​គេ​ឃើញ​អ្នក​ធ្វើ​ដូច្នេះ ពួក​គេ​ទំនង​ជា​ធ្វើ​តាម​គំរូ​របស់​អ្នក។—សូម​អាន ចោទិយកថា ៦:៥​-​៧; សុភាសិត ២២:៦

តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អ្វី​ដែល​អ្នក​បង្រៀន​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​កូន?

គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​មាន​ឫទ្ធានុភាព។ (​ហេប្រឺ ៤:១២​) ដូច្នេះ សូម​បង្រៀន​កូន​អំពី​សេចក្ដី​បង្រៀន​សំខាន់​ៗ​ក្នុង​គម្ពីរ។ លោក​យេស៊ូ​បាន​សួរ​សំណួរ ហើយ​បាន​ស្ដាប់​ចម្លើយ ព្រម​ទាំង​ពន្យល់​បទ​គម្ពីរ ដើម្បី​ឲ្យ​អ្វី​ដែល​លោក​បង្រៀន​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​អ្នក​ស្ដាប់។ ដូច្នេះ ដើម្បី​ឲ្យ​អ្វី​ដែល​អ្នក​បង្រៀន​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​កូន អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ស្តី​អំពី​របៀប​បង្រៀន។—សូម​អាន លូកា ២៤:១៥​-​១៩, ២៧, ៣២

បន្ថែម​ទៀត គម្ពីរ​មាន​កំណត់​ហេតុ​អំពី​របៀប​ដែល​ព្រះ​បាន​ប្រព្រឹត្ត​ចំពោះ​មនុស្ស។ ដូច្នេះ កំណត់​ហេតុ​ទាំង​នោះ​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​ស្គាល់​និង​ស្រឡាញ់​ព្រះ។ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្រៀន​កូន​ចេះ​ស្រឡាញ់​ព្រះ មាន​សៀវភៅ​ផ្សេង​ៗ​ក្នុង​គេហទំព័រwww.jw.org/km។—សូម​អាន ធីម៉ូថេ​ទី២ ៣:១៦

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​១៤ ក្នុង​សៀវភៅ​នេះ​ដែល បោះ​ពុម្ព​ផ្សាយ​ដោយ សាក្សី​ព្រះ​យេហូវ៉ា

អាច​ថត​ចម្លង​តាម​គេហទំព័រwww.jw.org/km ឬ​ស្នើ​សុំ​សៀវភៅ​មួយ​ក្បាល​ដោយ​សរសេរ​ទៅ​អាសយដ្ឋាន​ក្នុង​ទំព័រ​២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក