បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១/១០ ទំ. ១៦
  • សំណួរនិងចម្លើយពីគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរនិងចម្លើយពីគម្ពីរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អត្ថបទស្រដៀងគ្នា
  • សំណួរនិងចម្លើយពីគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • សំណួរនិងចម្លើយពីគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • របៀបដែលអំពើល្អនឹងឈ្នះអំពើអាក្រក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ហេតុអ្វីព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់និងទុក្ខវេទនា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១/១០ ទំ. ១៦

សំណួរ​និង​ចម្លើយ​ពី​គម្ពីរ

តើ​អំពើ​អាក្រក់​មាន​ដើម​កំណើត​មក​ពី​ណា?

តាម​ធម្មតា មនុស្ស​ចង់​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ចង់​ធ្វើ​ជា​មនុស្ស​ទៀង​ត្រង់ និង​ចង់​បង្ហាញ​ចិត្ត​សប្បុរស។ ចុះ​ហេតុ​អ្វី​យើង​ច្រើន​តែ​ឃើញ​អំពើ​ហិង្សា អំពើ​អយុត្ដិធម៌ និង​អំពើ​សាហាវ​ព្រៃ​ផ្សៃ​ដូច្នេះ? ជា​ឧទាហរណ៍ យើង​តែង​តែ​ឮ​ព័ត៌មាន​ដែល​គួរ​ឲ្យ​តក់​ស្លុត។ តើ​មាន​បុគ្គល​ណា​ម្នាក់​ដែល​កំពុង​ព្យាយាម​ជំរុញ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់​ឬ?—សូម​អាន យ៉ូហាន​ទី១ ៥:១៩

តើ​ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ទំនោរ​ចិត្ត​អាក្រក់​ឬ? មិន​មែន​ទេ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​លក្ខណៈ​ដូច​លោក ដោយ​មាន​ទំនោរ​ចិត្ត​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​លោក។ (​លោកុប្បត្តិ ១:២៧; យ៉ូប ៣៤:១០​) ប៉ុន្តែ ព្រះ​ក៏​បាន​ឲ្យ​មនុស្សជាតិ​មាន​ចិត្ត​សេរី​ជា​អំណោយ​ពិសេស។ ពេល​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​សម្រេច​ចិត្ត​ប្រព្រឹត្ត​អំពើ​អាក្រក់ គឺ​ពួក​គាត់​បាន​បដិសេធ​មិន​ព្រម​ធ្វើ​តាម​គំរូ​របស់​ព្រះ ហើយ​ក្លាយ​ទៅ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ យើង​បាន​ទទួល​ពី​ពួក​គាត់​នូវ​ទំនោរ​ចិត្ត​ចង់​ធ្វើ​អំពើ​ខុស​ឆ្គង។—សូម​អាន ចោទិយកថា ៣២:៤, ៥

តើ​អំពើ​អាក្រក់​នឹង​មាន​រហូត​ឬ?

ព្រះ​ចង់​ឲ្យ​យើង​យក​ឈ្នះ​ទំនោរ​ចិត្ត​អាក្រក់​របស់​យើង។ (​សុភាសិត ២៧:១១​) ដូច្នេះ លោក​បង្រៀន​យើង​នូវ​វិធី​ជៀស​វាង​ពី​ការ​ធ្វើ​ខុស និង​វិធី​រក​ឃើញ​សុភមង្គល​ពិត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នៅ​សព្វ​ថ្ងៃ​នេះ យើង​មិន​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដូច​ព្រះ​បាន​ទេ។—សូម​អាន ទំនុក​តម្កើង ៣២:៨

ទោះ​បី​នៅ​សព្វ​ថ្ងៃ​នេះ​មាន​អំពើ​អាក្រក់​ពាស​ពេញ​ពិភព​លោក​ក៏​ដោយ តែ​ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​លទ្ធផល​អាក្រក់​ពី​ការ​ប្រព្រឹត្ត​ទាំង​នោះ។ (​ពេត្រុស​ទី២ ៣:៧​-​៩​) ប៉ុន្តែ មិន​យូរ​ទៀត​ផែន​ដី​នឹង​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​ព្រះ និង​ដែល​មាន​សុភមង្គល​ពិត។—សូម​អាន ទំនុក​តម្កើង ៣៧:៩​-​១១

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី៣​ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា

អាច​ថត​ចម្លង​តាម​គេហទំព័រ​www.jw.org/km

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក