បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp16 លេខ ៤ ទំ. ១៦
  • តើគម្ពីរបង្រៀនយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគម្ពីរបង្រៀនយ៉ាងណា?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?
  • តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​នៅ​ពេល​ណា?
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
  • តើ​មាន​រដ្ឋាភិបាល​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ផែន​ដី​យើង​មាន​ស្ថិរភាព​ឬ​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?
    ប្រធានបទឯទៀត
  • សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
  • សំណួរនិងចម្លើយពីគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
wp16 លេខ ៤ ទំ. ១៦
ពន្លឺចាំងពីបល្ល័ង្កព្រះពីស្ថានសួគ៌មកផែនដី

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

អ្នក​ខ្លះ​ជឿ​ថា រាជាណាចក្រ​ព្រះ​ជា​ការ​គ្រប់​គ្រង​របស់​ព្រះ​ក្នុង​ចិត្ត​មនុស្ស។ ចំណែក​ឯ​មនុស្ស​ខ្លះ​ទៀត​គិត​ថា រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​លទ្ធផល​ល្អ​ដែល​មក​ពី​ការ​ខំ​ព្យាយាម​របស់​មនុស្ស​ដើម្បី​នាំ​ឲ្យ​មាន​សន្ដិ​ភាព​និង​សាមគ្គី​ភាព​ទូ​ទាំង​ពិភព​លោក។ តើ​លោក​អ្នក​គិត​យ៉ាង​ណា?

គម្ពីរ​រៀប​រាប់​ថា

​«​ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ . . . នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ[​របស់​មនុស្ស​]ទាំង​នោះ​វិញ​»។ (​ដានីយ៉ែល ២:៤៤​) រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​រដ្ឋាភិបាល​ពិត​មួយ។

តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​គម្ពីរ?

  • រាជាណាចក្រ​របស់​ព្រះ​គ្រប់​គ្រង​មក​ពី​ស្ថាន​សួគ៌។—ម៉ាថាយ ១០:៧; លូកា ១០:៩

  • ព្រះ​ប្រើ​រាជាណាចក្រ​លោក​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​នៅ​ស្ថាន​សួគ៌​និង​ផែន​ដី។—ម៉ាថាយ ៦:១០

តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​នៅ​ពេល​ណា?

តើ​លោក​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • គ្មាន​អ្នក​ណា​ដឹង​ទេ

  • ឆាប់​ៗ​នេះ

  • មិន​មក​ទេ

គម្ពីរ​រៀប​រាប់​ថា

​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។ (​ម៉ាថាយ ២៤:១៤​) នៅ​ពេល​ដែល​ដំណឹង​ល្អ​បាន​ត្រូវ​ផ្សាយ​ពេញ​ពាស​លើ​ផែន​ដី នោះ​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដើម្បី​បំផ្លាញ​ចោល​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ។

តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​គម្ពីរ?

  • គ្មាន​អ្នក​ណា​ម្នាក់​នៅ​ផែន​ដី​ដឹង​ថា​ពេល​ណា​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់​ទេ។—ម៉ាថាយ ២៤:៣៦

  • ទំនាយ​ក្នុង​គម្ពីរ​បង្ហាញ​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ។—ម៉ាថាយ ២៤:៣, ៧, ១២

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើលជំពូក​ទី​៨ ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា

អាច​ថត​ចម្លង​តាម​គេហទំព័រ​www.jw.org/km

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក