បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w19 មករា ទំ. ៣១
  • សមាជិកថ្មីនៃគណៈអភិបាល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សមាជិកថ្មីនៃគណៈអភិបាល
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • អត្ថបទស្រដៀងគ្នា
  • សមាជិកថ្មីម្នាក់នៃគណៈអភិបាល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • សមាជិកគណៈអភិបាលថ្មីពីរនាក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • តើគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាជាអ្នកណា?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • តើបេតអែលជាអ្វី?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
w19 មករា ទំ. ៣១
បងខេណិត និងបងចេមី ឃុក

បង​ប្រុស​ខេណិត ឃុក​និង​បង​ស្រី​ចេមី​ដែល​ជា​ប្រពន្ធ​របស់​គាត់

សមាជិក​ថ្មី​នៃ​គណៈ​អភិបាល

នៅ​ពេល​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​មករា ឆ្នាំ​២០១៨ ក្រុម​គ្រួសារ​បេតអែល​នៅ​សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​កាណាដា សប្បាយ​រីក​រាយ​ដោយ​បាន​ឮ​សេចក្ដី​ជូន​ដំណឹង​ដ៏​ពិសេស​មួយ គឺ​ថា​បង​ប្រុស​ខេណិត ឃុក បាន​ត្រូវ​តែង​តាំង​ជា​សមាជិក​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា។

បង​ឃុក​បាន​កើត​និង​ធំ​ឡើង​នៅ​រដ្ឋ​ប៉ិនស៊ីវ៉ានី សហរដ្ឋ​អាម៉េរិក។ ពេល​គាត់​រៀន​ជិត​ចប់​វិទ្យាល័យ គាត់​បាន​រៀន​សេចក្ដី​ពិត​ពី​សិស្ស​រួម​ថ្នាក់ ហើយ​ក្រោយ​មក​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​១៩៨០។ គាត់​បាន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​១៩៨២។ ក្រោយ​ពី​ត្រួស​ត្រាយ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​បម្រើ​នៅ​បេតអែល ហើយ​បាន​ចាប់​ផ្ដើម​បំពេញ​កិច្ច​បម្រើ​របស់​គាត់​នៅ​បេតអែល​ក្រុង​វ៉លឃីល រដ្ឋ​ញូវយ៉ក នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​១៩៨៤។

អស់​រយៈ​ពេល​២៥​ឆ្នាំ បង​ឃុក​បាន​បំពេញ​ភារកិច្ច​ផ្សេង​ៗ​ទាំង​ខាង​ផ្នែក​បោះ​ពុម្ព​ទាំង​ខាង​ផ្នែក​ការិយាល័យ​បេតអែល។ ក្នុង​អំឡុង​ពេល​នោះ នា​ឆ្នាំ​១៩៩៦ គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​បង​ស្រី​ចេមី ហើយ​បង​ចេមី​បាន​បម្រើ​ជា​មួយ​នឹង​គាត់​នៅ​បេតអែល​ក្រុង​វ៉លឃីល។ នៅ​ខែ​ធ្នូ ឆ្នាំ​២០០៩ បង​ឃុក​និង​ប្រពន្ធ​របស់​គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​មជ្ឈមណ្ឌល​អប់រំ​នៃ​សមាគម​ប៉ម​យាម នៅ​ក្រុង​ផាតឺសិន រដ្ឋ​ញូវយ៉ក។ នៅ​ទី​នោះ​បង​ឃុក​ទទួល​ភារកិច្ច​នៅ​ផ្នែក​ឆ្លើយ​តប​នឹង​សំណួរ​ពី​អ្នក​អាន។ នៅ​ខែ​មេសា ឆ្នាំ​២០១៦ ក្រោយ​ពី​ត្រឡប់​ទៅ​បេតអែល​នា​ក្រុង​វ៉លឃីល​មួយ​រយៈ​ពេល​ខ្លី បង​ឃុក​និង​ប្រពន្ធ​របស់​គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​បេតអែល​នា​តំបន់​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក។ ប្រាំ​ខែ​ក្រោយ​មក ពួក​គាត់​បាន​រើ​ទៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក នៅ​ក្រុង​វ័រវិក រដ្ឋ​ញូវយ៉ក។ នៅ​ខែ​មករា ឆ្នាំ​២០១៧ បង​ឃុក​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​ជំនួយ​ការ​គណៈ​កម្មាធិការ​ខាង​ការ​និពន្ធ​នៃ​គណៈ​អភិបាល។

នៅ​សព្វ​ថ្ងៃ​នេះ គណៈ​អភិបាល​មាន​បង​ប្រុស​ៗ​៨​នាក់​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​គឺ​៖

ខេណិត ឃុក, សាំយូអែល ហឺដ, ជេហ្វ្រី ចាកសិន, ស្ទីវើន ឡេត, ហ្គារីត ឡឹស, អានថូនី ម៉ូរីស​ទី៣, ម៉ាក សាន់ដឺសុន, ដាវីឌ សិផ្លេន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក