បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w19 វិច្ឆិកា ទំ. ៣១
  • តើលោកអ្នកដឹងឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើលោកអ្នកដឹងឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • អត្ថបទស្រដៀងគ្នា
  • ចូរប្រើប្រាជ្ញាដើម្បីរៀបចំគម្រោងសម្រាប់អនាគត
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អ្នកជាអ្នកបម្រើដែលព្រះទុកចិត្ដ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • អ្នកបម្រើដ៏ស្មោះត្រង់អើយ ចូរត្រៀមខ្លួនជានិច្ច!
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • រៀបចំសំរាប់អនាគតដោយប្រាជ្ញាដែលមានប្រយោជន៍
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
w19 វិច្ឆិកា ទំ. ៣១
អ្នកចាត់ចែងនៅស្រុកអេស៊ីបសម័យបុរាណមើលការខុសត្រូវលើសកម្មភាពរបស់កម្មករ

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

នៅ​សម័យ​គម្ពីរ តើ​អ្នក​ចាត់​ចែង​មាន​ភារកិច្ច​អ្វី​ខ្លះ?

នៅ​សម័យ​គម្ពីរ អ្នក​ចាត់​ចែង​មាន​ភារកិច្ច​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​ការ​ផ្ទះ ឬ​ទ្រព្យ​សម្បត្ដិ​របស់​ម្ចាស់។ ពាក្យ​ភាសា​ក្រិច​និង​ភាសា​ហេប្រឺ​ដែល​បក​ប្រែ​ថា​«​អ្នក​ចាត់​ចែង​»​ ជួន​កាល​សំដៅ​លើ​អ្នក​ត្រួត​ពិនិត្យ ឬ​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​ការ​ផ្ទះ។

ពេល​យ៉ូសែប​ដែល​ជា​កូន​ប្រុស​របស់​យ៉ាកុប នៅ​ជា​ខ្ញុំ​បម្រើ​ក្នុង​ស្រុក​អេស៊ីប យ៉ូសែប​បាន​ទៅ​ជា​អ្នក​ចាត់​ចែង​ក្នុង​ផ្ទះ​របស់​ម្ចាស់​គាត់។ ម្ចាស់​របស់​គាត់​ដែល​ជា​ជន​ជាតិ​អេស៊ីប បាន‹ទុក​របស់​ទាំង​អស់​នៅ​ក្នុង​កណ្ដាប់​ដៃ​យ៉ូសែប›។ (​លោ. ៣៩:២​-​៦​) ក្រោយ​មក ពេល​ដែល​យ៉ូសែប​បាន​ទៅ​ជា​អ្នក​គ្រប់​គ្រង​ដែល​មាន​អំណាច​នៅ​ស្រុក​អេស៊ីប គាត់​បាន​តែង​តាំង​អ្នក​ចាត់​ចែង​ម្នាក់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​ការ​ផ្ទះ​របស់​គាត់។—លោ. ៤៤:៤

នៅ​សម័យ​លោក​យេស៊ូ ម្ចាស់​ដី​ច្រើន​តែ​រស់​នៅ​ក្រុង​ដែល​ឆ្ងាយ​ពី​កសិដ្ឋាន​របស់​ពួក​គេ។ ដូច្នេះ ម្ចាស់​ដី​បាន​តែង​តាំង​អ្នក​ចាត់​ចែង​ឲ្យ​ត្រួត​ពិនិត្យ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​កម្មករ​ដែល​មើល​ថែ​កសិដ្ឋាន​នោះ។

តើ​នរណា​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​អ្នក​ចាត់​ចែង? អ្នក​និពន្ធ​ម្នាក់​នៅ​សតវត្សរ៍​ទី១ ដែល​ជា​ជន​ជាតិ​រ៉ូម​ឈ្មោះ​ខាលីយ៉ាមិឡា បាន​រៀប​រាប់​ថា​ខ្ញុំ​បម្រើ​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ចាត់​ចែង ឬ​អ្នក​ត្រួត​ពិនិត្យ គួរ​តែ​ជា​បុគ្គល​ម្នាក់​ដែល​ធ្លាប់​«​រៀន​ធ្វើ​កិច្ច​ការ​បាន​យ៉ាង​ល្អ​»។ គាត់​គួរ​ជា​អ្នក​ដែល​នឹង​«​ធ្វើ​ឲ្យ​ប្រាកដ​ថា​កម្មករ​ធ្វើ​កិច្ច​ការ ប៉ុន្តែ​គាត់​មិន​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្ដា​ឡើយ​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​អ្វី​ដ៏​សំខាន់​បំផុត​សម្រាប់​អ្នក​ចាត់​ចែង​គឺ​គាត់​គួរ​តែ​ចង់​រៀន​អ្វី​ថ្មី​ៗ​ជា​និច្ច ហើយ​ថា​គាត់​មិន​គួរ​គិត​ថា​គាត់​ដឹង​រឿង​សព្វ​គ្រប់​ទេ​»។

បណ្ដាំ​របស់​ព្រះ​ប្រើ​ឧទាហរណ៍​អំពី​អ្នក​ចាត់​ចែង​និង​កិច្ច​ការ​របស់​គាត់ ដើម្បី​ពន្យល់​អំពី​សកម្មភាព​ខ្លះ​ៗ​ដែល​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ជា​ឧទាហរណ៍ សាវ័ក​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​ប្រើ​សមត្ថភាព​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ពួក​គេ​ដើម្បី​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ​«​ក្នុង​នាម​ជា​អ្នក​បម្រើ​ល្អ​ប្រសើរ​ដែល​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​»។—១ពេ. ៤:១០

នៅ​លូកា ១៦:១​-​៨ លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អំពី​អ្នក​ចាត់​ចែង​ម្នាក់។ បន្ថែម​ទៅ​ទៀត ក្នុង​ទំនាយ​ស្តី​អំពី​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​លោក​យេស៊ូ​ជា​ស្តេច លោក​បាន​សន្យា​នឹង​អ្នក​កាន់​តាម​លោក​ថា​លោក​នឹង​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ ឬ​ក៏​«​អ្នក​បម្រើ[​ឬ​«​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​»​]ដ៏​ស្មោះ​ត្រង់​»។ ភារកិច្ច​ដ៏​សំខាន់​របស់​អ្នក​ចាត់​ចែង​នោះ គឺ​ផ្ដល់​ឲ្យ​ពួក​អ្នក​កាន់​តាម​គ្រិស្ត​នូវ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល​ជា​ទៀង​ទាត់ ក្នុង​អំឡុង​គ្រា​ចុង​បញ្ចប់​នេះ។ (​ម៉ាថ. ២៤:៤៥​-​៤៧; លូក. ១២:៤២; កំ.ស.​) យើង​សប្បាយ​រីក​រាយ​ដែល​យើង​អាច​ទទួល​សៀវភៅ​និង​អ្វី​ៗ​ជា​ច្រើន​ដែល​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​រៀប​ចំ​និង​ផ្ដល់​ឲ្យ​នៅ​ទូ​ទាំង​ពិភព​លោក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក