«តើមនុស្សទាំងអស់នឹងស្រឡាញ់គ្នាទៅវិញទៅមកទេ»?
១ សារដ៏ល្អ ដ៏រំភើបចិត្តនិងដ៏កក់ក្ដៅ គឺនឹងត្រូវផ្សាយពាសពេញពិភពលោកក្នុង១៦៩ភាសា។ តើសារនេះជាអ្វី? ហើយតើនឹងផ្សាយតាមរបៀបណា?
២ សារនេះគឺអំពីសេចក្ដីស្រឡាញ់នៃអ្នកជិតខាងក្នុងដំណឹងព្រះរាជាណាចក្រលេខ៣៥ ដែលមានចំណងជើង «តើមនុស្សទាំងអស់នឹងស្រឡាញ់គ្នាទៅវិញទៅមកទេ»? ដំណឹងល្អព្រះរាជាណាចក្រនេះ ពិនិត្យយ៉ាងសង្ខេបអំពីសភាពការណ៍នៃបច្ចុប្បន្ននេះទូទាំងពិភពលោក ដោយបង្ហាញថា គឺជាការខ្វះខាតសេចក្ដីស្រឡាញ់ចំណោមមនុស្ស ដែលជាដើមហេតុនៃការឈឺចាប់ជាច្រើនម្ល៉េះ។ ដំណឹងនេះពន្យល់អំពីមូលហេតុ ជាពិសេសនៅសម័យយើងនេះ ថាសេចក្ដីស្រឡាញ់អ្នកជិតខាងបានរសាយអស់ ហើយនេះមានអត្ថន័យយ៉ាងណាចំពោះអនាគត។
៣ នៅពេលដដែលគ្នានេះ ដំណឹងល្អព្រះរាជាណាចក្រលេខ៣៥ បង្ហាញថាសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះអ្នកជិតខាង គឺមានក្នុងចំណោមមនុស្សរាប់លាននាក់រស់នៅសម័យនេះ។ ដំណឹងល្អព្រះរាជាណាចក្រលេខ៣៥ សម្គាល់ពួកអ្នកដែលមានចំណែកក្នុងការស្ថាបនាឡើងវិញនូវសាសនាគ្រីស្ទានពីបុរាណ—ការថ្វាយបង្គំនៅសតវត្សទីមួយ ដែលបានសម្គាល់ដោយសេចក្ដីស្រឡាញ់នៃអ្នកជិតខាង ដូចបានបង្រៀនដោយព្រះយេស៊ូគ្រីស្ទ។—លូកា ១០:២៥-៣៧
៤ ដំណឹងល្អព្រះរាជាណាចក្រលេខ៣៥ បញ្ចប់ដោយពន្យល់នូវរបៀបដែលមនុស្សពាសពេញពិភពលោក នឹងអនុវត្តសេចក្ដីស្រឡាញ់នៃអ្នកជិតខាង ក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្រនៃព្រះ ដោយព្រះគ្រីស្ទ។ ចំពោះពួកអ្នកដែលអានសារនេះ គឺបានលើកទឹកចិត្ត ឲ្យយកសៀវភៅស្តើងតើព្រះតម្រូវអ្វីពីយើង? ហើយរៀននូវរបៀបដើម្បីក្លាយទៅជាមានចំណែកក្នុងសេចក្ដីរៀបចំដ៏ស្រឡាញ់ទូទាំងពិភពលោក ដែលបានរៀបរាប់យ៉ាងល្អិតល្អន់ក្នុងបន្ទូលរបស់ព្រះ។
៥ តើអ្នកណានឹងផ្សាយសារនេះ? ស្មរបន្ទាល់ព្រះយេហូវ៉ាពាសពេញពិភពលោកនឹងផ្សាយសារនេះនៃសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាង ជាមួយអ្នកធ្លាប់ស្គាល់គ្នា អ្នកជិតខាង និងញាតិសន្ដានក្នុងកំឡុងខែតុលានិងវិច្ឆិកា។ អ្នកដែលមានសមត្ថភាពទាំងអស់បានលើកទឹកចិត្ត ឲ្យចូលរួមក្នុងការចែកចាយតាមសាធារណៈនៃដំណឹងល្អព្រះរាជាណាចក្រលេខ៣៥។
៦ គោលដៅផ្ដាច់ព្រាត់នៃប្រតិបត្ដិការផ្សាយប្រកាសនេះ គឺដើម្បីធ្វើឲ្យមនុស្សមានការចាប់អារម្មណ៍ក្នុងការសិក្សាព្រះគម្ពីរក្នុងសៀវភៅស្តើងតម្រូវ ឬសៀវភៅរស់នៅជានិរន្តរ៍។ បន្ថែមទៀត ការខំប្រឹងអស់ពីដួងចិត្តនៃអ្នកបំរើរបស់ព្រះយេហូវ៉ានិមួយៗ នឹងផលិតទីបន្ទាល់ដ៏ធំធេងអំពីព្រះនៃសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ា និងអំពីបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ។