បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/៩៨ ទំ. ៣
  • ប្រអប់សំនួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំនួរ
  • ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • តើអ្នករួមចំណែកក្នុងការពង្រឹងកម្លាំងចិត្តគ្នានៅឯកិច្ចប្រជុំឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • របៀបទទួលអំណរថែមទៀតពីកិច្ចប្រជុំ
    ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ហេតុអ្វីយើងគួរជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ាអាចជួយអ្នកយ៉ាងដូចម្ដេច?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/៩៨ ទំ. ៣

ប្រអប់​សំនួរ

▪ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​ដល់​ប្រ​សិទ្ធិ​ភាព​នៃ​កិច្ច​ប្រជុំ​របស់​យើង?

អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា ពួក​អ្នក​ចាស់​ទុំ​និង​ពួក​ងារ​ជំនួយ គឺ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ក្នុង​ការ​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​ក្នុង​ក្រុមជំនុំ​បាន​ជោគជ័យ ពីព្រោះ​ពួក​គេ​បង្រៀន​ហើយ​បកស្រាយ​ប្រធាន​សឹង​តែ​ទាំង​អស់​ទៅ​ហើយ។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា អាច​បណ្ដាល​ឲ្យ​កិច្ច​ប្រជុំ​បាន​ទៅ​ជា​ចាប់​អារម្មណ៍ ហើយ​ដែល​មាន​ប្រយោជន៍។ យើង​អាច​ជួយ​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​មាន​ប្រ​សិទ្ធិ​ភាព​ទៀត ក្នុង​របៀប​១០​យ៉ាង​ជា​បន្តបន្ទាប់​ដូច​នេះ៖

រៀប​ចំ​ទុក​ជា​មុន។ នៅ​ពេល​ដែល​យើង​រៀប​ចំ​បាន​ហ្មត់ចត់ នោះ​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​នឹង​កិច្ច​ប្រជុំ។ នៅ​ពេល​ដែល​យើង​រាល់​គ្នា​ធ្វើ​បែប​នេះ នោះ​កិច្ច​ប្រជុំ​នឹង​បាន​រស់​រវើក ហើយ​បាន​លើក​ទឹក​ចិត្ត​ខ្លាំង​ឡើង​ថែម​ទៀត។ ទៅ​ប្រជុំ​ជា​រឿយៗ។ ចំនួន​ប្រជុំ​ជន​ជា​ច្រើន នោះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​បាន​មក ដោយ​ពង្រឹង​ការ​អបអរ​របស់​យើង​ចំពោះ​សារៈ​សំខាន់​នៃ​ការ​ទៅ​ប្រជុំ។ មក​ឲ្យ​ទាន់​ពេល។ បើសិន​ជា​យើង​អង្គុយ​មុន​នឹង​កម្មវិធី​ចាប់​ផ្ដើម នោះ​យើង​អាច​ចូល​រួម​ក្នុង​ការ​ច្រៀង​ចំរៀង​ដែល​បើក​កម្មវិធី ហើយ​និង​ស្ដាប់​សេចក្ដី​អធិស្ឋាន។ ដោយ​ដូច្នេះ​យើង​ទទួល​ប្រយោជន៍​ពេញលេញ​ពី​កិច្ច​ប្រជុំ។ មក​ដោយ​មាន​ប្រដាប់ប្រដា​គ្រប់​មុខ។ ដោយ​យក​ព្រះ​គម្ពីរ​និង​​ប្រកាសនវត្ថុ ដែល​នឹង​ពិគ្រោះ​នៅ​ក្នុង​កិច្ច​ប្រជុំ នោះ​យើង​អាច​ពិនិត្យ​មើល​តាម ហើយ​អាច​យល់​ច្បាស់​លាស់​នូវ​អ្វី​ដែល​កំពុង​តែ​ពិគ្រោះ។ ចៀស​វាង​ការ​រំខាន។ យើង​អាច​ស្ដាប់​បាន​ល្អ ពេល​ដែល​យើង​អង្គុយ​នៅ​ខាង​មុខ។ ការ​និយាយ​ខ្សឹបៗហើយ​ទៅ​បង្គន់​ជា​ញឹកញយ អាច​បណ្ដាល​ឲ្យ​យើង​និង​អ្នក​ដទៃ មាន​ការ​ពិបាក​នឹង​ប្រុង​ស្មារតី។ ចូរ​ឲ្យ​បាន​ជា​អ្នក​ចូល​រួម។ នៅ​ពេល​យើង​ជា​ច្រើន​នាក់​លើក​ដៃ​ហើយ​ឆ្លើយ នោះ​មនុស្ស​ជា​ច្រើន​ទៀត​ក៏​បាន​លើក​ទឹក​ចិត្ត ហើយ​បាន​ស្អាង​ចិត្ត​ឡើង ដោយ​សេចក្ដី​សម្ដែង​នៃ​ជំនឿ។ សូម​ឆ្លើយ​ដ៏​សង្ខេប។ នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ជា​ច្រើន​ចូល​រួម​ឆ្លើយ​ដែរ។ ការ​ឆ្លើយ​ដ៏​សង្ខេប​របស់​យើង​ត្រូវ​ធ្វើ​ឡើង​លើ​ពត៌​មាន​ដែល​កំពុង​តែ​ពិគ្រោះ​នោះ។ បំពេញ​កិច្ចការ។ ជា​សិស្ស​នៅ​ក្នុង​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ​ឬ​ក៏​ជា​អ្នក​ចូល​រួម​ក្នុង​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ សូម​រៀប​ចំ​ឲ្យ​បាន​ល្អ ហាត់​និយាយ​ទុក​ជា​មុន ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​នឹង​បំពេញ​កិច្ចការ​របស់​អ្នក។ សរសើរ​ពួក​អ្នក​ដែល​ចូល​រួម។ សូម​ប្រាប់​អ្នក​ដទៃ ថា​យើង​អបអរ​ការ​ខំ​ប្រឹង​របស់​គេ។ នេះ​នឹង​ជួយ​លើក​ទឹក​ចិត្ត​គេ ហើយ​ជំរុញ​គេ​ឲ្យ​ខំ​ធ្វើ​ឲ្យ​បាន​ល្អ​ថែម​ទៀត​នៅ​អនាគត។ លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ។ ការ​ជំ​រាប​សួរ​ដ៏​ស្មោះ និង​ការ​សន្ទនា​ដ៏​លើក​ទឹក​ចិត្ត ដែល​ធ្វើ​ឡើង​ពី​មុន​និង​ក្រោយ​កិច្ច​ប្រជុំ នាំ​ឲ្យ​មាន​ការ​រីករាយ​និង​ផល​ប្រយោជន៍​ថែម​ទៀត ដែល​យើង​ទទួល​ពី​ការ​ទៅ​ប្រជុំ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក