បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/៩៩ ទំ. ១
  • របៀបទទួលអំណរថែមទៀតពីកិច្ចប្រជុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបទទួលអំណរថែមទៀតពីកិច្ចប្រជុំ
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • តើកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ាអាចជួយអ្នកយ៉ាងដូចម្ដេច?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ហេតុអ្វីយើងគួរជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើអ្នករួមចំណែកក្នុងការពង្រឹងកម្លាំងចិត្តគ្នានៅឯកិច្ចប្រជុំឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើអ្នកមានទម្លាប់យ៉ាងដូចម្ដេច?
    ២០១២ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១០/៩៩ ទំ. ១

របៀប​ទទួល​អំណរ​ថែម​ទៀត​ពី​កិច្ច​ប្រជុំ

១ កិច្ច​ប្រជុំ​គឺ​ជា​អ្វី​ដ៏​ចាំបាច់​សំរាប់​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​យើង។ អំណរ​ដែល​យើង​ទទួល​ពី​កិច្ច​ប្រជុំ គឺ​ទាក់ទង​យ៉ាង​ចំៗ​នឹង​អ្វី​ដែល​យើង​ធ្វើ​ពី​មុន ក្នុង​កំឡុង​ពេល​ប្រជុំ និង​ក្រោយ​ពី​កិច្ច​ប្រជុំ។ តើ​យើង​អាច​ជួយ​ខ្លួន​យើង​និង​អ្នក​ដទៃ​ដោយ​របៀប​ណា​ ដើម្បី​រក្សា​អំណរ​ឲ្យ​បាន​ខ្លាំង​ឡើង​ក្នុង​ការ​ទៅ​ប្រជុំ​នោះ?

២ ពី​មុន​កិច្ច​ប្រជុំ: ការ​រៀបចំ​មាន​អានុភាព​យ៉ាង​ចំៗ​ទៅ​លើ​ការ​សប្បាយ​រីករាយ ដែល​យើង​ទទួល​ពី​កិច្ច​ប្រជុំ។ នៅ​ពេល​ដែល​យើង​រៀប​ចំ​បាន​ល្អ នោះ​យើង​មាន​ចិត្ត​ទោរ​ទន់​នឹង​យក​ចិត្ត​ទុក​ដាក់ ហើយ​ចង់​ចូល​រួម​ទៀត​ផង។ បន្ថែម​ទៀត​នោះ កិច្ចការ​ណា​មួយ​ដែល​យើង​ទទួល​ក្នុង​កិច្ច​ប្រជុំ​គួរ​តែ​រៀបចំ​ឲ្យ​បាន​ល្អ ដោយ​មាន​គោល​ដៅ​ចង់​បង្ហាញ​ពត៌​មាន​យ៉ាង​ត្រឹម​ត្រូវ ស្រប​ទៅ​តាម​អនុ​ទេស​ទាំង​ប៉ុន្មាន ហើយ​ចង់​ទាក់ទាញ​អារម្មណ៍​របស់​អ្នក​ស្ដាប់​ផង​ដែរ។ យើង​គួរ​តែ​ហាត់​ឲ្យ​បាន​ហ្មត់ចត់។ នៅ​ពេល​ដែល​យើង​រួម​ចំណែក​ឲ្យ​កិច្ច​ប្រជុំ​មាន​សកម្មភាព​រស់​រវើក និង​ជា​ទី​លើក​ទឹក​ចិត្ត​ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្រប់ៗ​គ្នា នោះ​ការ​រីក​ចំរើន​ផ្ទាល់​ខ្លួន​របស់​យើង​នឹង​បាន​ឃើញ​ជាក់​ស្តែង ហើយ​យើង​មាន​អំណរ​ច្រើន​ជាង​ទៅ​ទៀត។—ធីម៉ូថេទី១ ៤:១៥, ១៦

៣ ក្នុង​កំឡុង​កិច្ច​ប្រជុំ: ការ​ឆ្លើយ​នៅ​ឯ​កិច្ច​ប្រជុំ​អាច​ជួយ​យើង​ឲ្យ​សប្បាយ​នឹង​កិច្ច​ប្រជុំ​ខ្លាំង​ឡើង​ទៀត។ ផ្នែក​ណា​ដែល​តម្រូវ​ឲ្យ​អ្នក​ស្ដាប់​ចូល​រួម នោះ​គួរ​តែ​ចាត់​ទុក​ជា​កិច្ចការ​ផ្ទាល់​ខ្លួន​ចំពោះ​គ្រប់​គ្នា​នៅ​ក្នុង​ក្រុមជំនុំ។ ការ​ឆ្លើយ​ដែល​ខ្លី​ហើយ​ចំៗ នោះ​ធម្មតា​នឹង​មាន​ប្រ​សិទ្ធិ​ភាព​ច្រើន​ជាង​។ ការ​រៀប​រាប់​ដោយ​សង្ខេប​នូវ​បទពិសោធន៍​ដ៏​ស្អាង​ចិត្ត នោះ​អាច​លើក​ទឹក​ចិត្ត​ហើយ​ជំរុញ​ទឹក​ចិត្ត​ផង និង​យើង​គួរ​តែ​ប្រុង​ស្មារតី​ឲ្យ​រួម​បញ្ចូល​នូវ​កិច្ចការ​ទាំង​នេះ​នៅ​ពេល​ណា​ដែល​សម​គួរ​នោះ។ (សុភាសិត ១៥:២៣; កិច្ចការ ១៥:៣) នៅ​ពេល​ដែល​ថ្លែង​អត្ថាធិប្បាយ​នៅ​ឯ​កិច្ច​ប្រជុំ យើង​គួរ​តែ​និយាយ​ដោយ​អបអរ​សាទរ​និង​ដោយ​ជំនឿ​ស៊ប់ ដោយ​ធ្វើ​ឲ្យ​ពត៌​មាន​នេះ​ជា​ទី​ចាប់​អារម្មណ៍​ដែល​សម​គួរ និង​ដែល​ប្រើ​ប្រាស់​បាន​ផង​ដែរ។

៤ ក្រោយ​ពី​កិច្ច​ប្រជុំ: ការ​ជំ​រាប​សួរ​យ៉ាង​រាក់ទាក់ និង​ការ​និយាយ​យ៉ាង​គួរ​សម​ជា​មួយ​អ្នក​ដទៃ ហើយ​ការ​ពិគ្រោះ​នូវ​ចំណុច​សំខាន់ៗ​ដែល​បាន​ទទួល​ពី​កម្មវិធី​ប្រជុំ នោះ​នឹង​មាន​ប្រយោជន៍​ដល់​យើង​គ្រប់ៗ​គ្នា។ ការ​បង្ហាញ​អំណរ​របស់​យើង​ដោយ​ឃើញ​ពួក​ក្មេងៗនិង​ពួក​អ្នក​ដែល​មាន​វ័យ​ចាស់ ហើយ​ពួក​ថ្មីៗចូល​រួម​ក្នុង​កិច្ច​ប្រជុំ នោះ​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​នូវ​សេចក្ដី​ស្រឡាញ់​ក្នុង​ភាតរភាព​របស់​យើង។ ជាជាង​រិះ​គន់​បុគ្គល​ខ្លះ​ដែល​ប្រហែល​ជា​ខាន​មក​កិច្ច​ប្រជុំ នោះ​យើង​គួរ​ប្រាប់​គេ​នូវ​អំណរ​របស់​យើង​ពី​ការ​ចូល​ប្រជុំ ដោយ​ហេតុ​នោះ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ទៅ​ប្រជុំ​នោះ​ដែរ។—ហេព្រើរ ១០:២៤, ២៥

៥ សូម​កុំ​ឲ្យ​យើង​បង្អត់​ខ្លួន​ពី​សំវិធានការ​ដែល​ត្រូវ​ការ​ជា​ចាំបាច់​នេះ ដើម្បី​ឲ្យ​បាន​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (រ៉ូម ១:១១, ១២) ដោយ​ប្រុង​ស្មារតី​ខំ​ប្រឹង​យ៉ាង​ពេញលេញ នោះ​យើង​គ្រប់ៗ​គ្នា​អាច​រក្សា​អំណរ​ក្នុង​ការ​ទៅ​ឯ​ប្រជុំ​គ្រីស្ទាន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក