តើខែសីហានឹងទៅជាខែដ៏ឧត្តមបានទេ?
១ ឆ្នាំ១៩៦៣ គឺជាឆ្នាំដ៏ឧត្តមចំពោះរាស្ត្ររបស់ព្រះយេហូវ៉ា។ តើអ្នកដឹងនូវហេតុអ្វីទេ? គឺពេលនោះហើយដែលចំនួននៃអ្នកផ្សាយទូទាំងពិភពលោក បានឡើងចំនួនដល់មួយលាននាក់។ បើសិនអ្នកជាស្មរបន្ទាល់ព្រះយេហូវ៉ានៅពេលនោះ អ្នកប្រហែលចាំនូវការសប្បាយរីករាយ កាលដែលឃើញមនុស្សជាច្រើនផ្សាយសារនៃព្រះរាជាណាចក្រ! ឥឡូវនេះ គ្រាន់តែសហរដ្ឋអាមេរិកក៏មានចំនួនដូចកាលនោះដែរ។ យ៉ាងណាក៏ដោយ ក្នុងខែនិមួយៗ ជាមធ្យម អ្នកផ្សាយ៩០.០០០នាក់ មិនរាយការណ៍អំពីការចូលរួមក្នុងកិច្ចបំរើផ្សាយនោះទេ។
២ ទទួលយកភារកិច្ច: កំឡុងខែសីហានេះ យើងកំពុងតែខំប្រឹងដើម្បីឲ្យឈានទៅដល់កំពូល ដែលមានអ្នកផ្សព្វផ្សាយថ្មីៗមួយរយលាននាក់ ក្នុងសហរដ្ឋអាមេរិក។ បើសិនជាការខំប្រឹងរបស់យើងបានជោគជ័យ ខែសីហានឹងទៅជាខែដ៏ឧត្តមពិតមែន! យើងអាចសំរេចកិច្ចការនេះ បើសិនជាយើងម្នាក់ៗចូលរួមធ្វើចំណែករបស់យើង។
៣ ចំពោះអ្នកដែលកំពុងគ្រោងការណ៍ដើរលេងពេលវិស្សមកាល អាចចំណាយពេលបន្ដិចបន្តួចក្នុងកិច្ចបំរើខ្លះៗមុនពេលធ្វើដំណើរ។ សូមយកខិត្តប័ណ្ណ សៀវភៅស្តើង ឬក៏ទស្សនាវដ្ដីជាមួយអ្នក ដើម្បីឲ្យអ្នកអាចធ្វើបន្ទាល់ដល់អ្នកណាដែលអ្នកជួបក្នុងកំឡុងវិស្សមកាលរបស់អ្នក។ ម្យ៉ាងទៀត ពេលដល់ទីកន្លែងរបស់អ្នកហើយ អ្នកក៏អាចមានចំណែកដ៏សប្បាយជាមួយពួកអ្នកផ្សាយក្នុងតំបន់នោះ។
៤ បើសិនជាអ្នកមិនអាចផ្សាយបាន អ្នកក៏អាចនៅមានចំណែកក្នុងកិច្ចបំរើផ្សាយដែរ។ អ្នកប្រហែលអាចធ្វើបន្ទាល់ដល់គ្រូពេទ្យ គិលានុបដ្ឋាយិកា ឬក៏ភ្ញៀវទាំងឡាយ។ ប្រហែលជាអ្នកអាចធ្វើបន្ទាល់ដោយសរសេរសំបុត្រ ឬក៏តាមទូរស័ព្ទ។
៥ អ្នកខ្លះច្បាស់ជាអបអរនឹងជំនួយ ដើម្បីឲ្យមានចំណែកក្នុងកិច្ចផ្សាយក្នុងខែសីហានេះ។ អ្នកចាស់ទុំ អ្នកងារជំនួយ ហើយអ្នកដឹកនាំការសិក្សា គួរតែរៀបចំសំរេចជំនួយនេះ។ យ៉ាងប្រាកដហើយ ចូរកុំភ្លេចរាយការណ៍ឲ្យបានយ៉ាងរហ័សពីកិច្ចផ្សាយនៅចុងខែ ដើម្បីឲ្យបានរាប់ជាអ្នកផ្សាយក្នុងខែសីហានេះ។
៦ អបអរនឹងឯកសិទ្ធិ: កិច្ចផ្សាយ គឺជា«បញ្ញើល្អ»។ (ធីម៉ូថេទី២ ១:១៤) យើងអបអរនឹងឯកសិទ្ធិដែលយើងបានទទួល ដើម្បីផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រ។ (ថែស្សាឡូនីចទី១ ២:៤) ពេលដែលយើងគិតនូវអ្វីដែលព្រះយេហូវ៉ាបានឲ្យធ្វើសំរាប់យើង យើងគួរមានចិត្ត ដើម្បីឲ្យមានចំណែកក្នុងកិច្ចបំរើដ៏សំខាន់ពេញមួយឆ្នាំ។ យើងមិនត្រូវឲ្យមានអ្វីមកបង្ការយើងពីការផ្សាយជារឿយៗនោះឡើយ។ សូមយើងទាំងអស់គ្នា ធ្វើឲ្យខែសីហាបានជាខែដ៏ឧត្តម ក្នុងកិច្ចបំរើរបស់ព្រះយេហូវ៉ា ហើយតាំងចិត្តដើម្បីធ្វើបន្ទាល់អំពីទ្រង់រៀងរាល់ខែ!—ទំនុកដំកើង ៣៤:១