បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/៩៨ ទំ. ៣
  • ប្រអប់សំនួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំនួរ
  • ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរកុំភ្លេចពួកអ្នកដែលអសកម្ម
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ប្រអប់សំនួរ
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ‹ចូរវិលមកឯខ្ញុំវិញចុះ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ចូរជួយបងប្អូនដែលបានវង្វេងចេញឲ្យត្រឡប់មកហ្វូងចៀមរបស់ព្រះវិញជាប្រញាប់!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/៩៨ ទំ. ៣

ប្រអប់​សំនួរ

▪ តើ​នៅ​សម​ហេតុ​ផល​ទេ ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ​ជា​មួយ​បង​ប្រុស​ឬ​ស្រី​ដែល​ឥត​សកម្ម តាម​ការ​បង្គាប់​ពី​សមាជិក​ម្នាក់​នៃ​គណៈ​កម្មាធិការ​កិច្ច​បំរើ​ក្រុមជំនុំ?

ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​ដើម្បី​មើល​ថែរក្សា​ក្រុមជំនុំ ដែល​រួម​បញ្ចូល​សមាជិក​ណា​ម្នាក់ ដែល​បាន​ក្លាយ​ទៅ​ជា​អ្នក​ឥត​សកម្ម។ ពួក​គេ​ទៅ​ជួប​បុគ្គល​បែប​នេះ ហើយ​ប្ដេជ្ញា​ថា​តើ​បុគ្គល​នោះ​ត្រូវ​ការ​ជំនួយ​ផ្ទាល់​យ៉ាង​ណា។ ពេល​ដែល​គួរ​សម​ធ្វើ នោះ​គេ​នឹង​ផ្ដល់​ឲ្យ​ដល់​បុគ្គល​ដ៏​ឥត​សកម្ម​នេះ នូវ​ផល​ប្រយោជន៍​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន។ នៅ​ក្នុង​សៀវភៅ បាន​រៀប​ចំ​ដើម្បី​សម្រេច​កិច្ច​បំរើ​ផ្សាយ​របស់​យើង ក្នុង​ទំព័រ ១០៣ នោះ​ពន្យល់​ថា គណៈ​កម្មាធិការ​កិច្ច​បំរើ​ក្រុមជំនុំ​នឹង​សម្រេច​សេចក្ដី ថា​តើ​អ្នក​ណា​ដែល​អាច​មាន​ផល​ប្រយោជន៍​ពី​គ្រឿង​ជំនួយ​បែប​នេះ។

អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ​នឹង​សម្រេច​ថា​តើ​អ្នក​ណា ដែល​នឹង​អាច​ផ្ដល់​ជំនួយ​បាន​ល្អ​បំផុត និង​តើ​ប្រធាន​អ្វី​ដែល​ត្រូវ​សិក្សា ព្រម​ទាំង​តើ​ប្រកាសនវត្ថុ​ណា​មួយ ដែល​នឹង​មាន​ប្រយោជន៍​បំផុត។ ប្រហែល​ជា​បុគ្គល​ដែល​ធ្លាប់​សិក្សា​ពី​ដំបូង​ជា​មួយ​បុគ្គល​នេះ ឬ​អ្នក​ណា​ម្នាក់​ដែល​គាត់​ស្គាល់​ហើយ​គោរព​នោះ ប្រហែល​អាច​ជួយ​ទៅ​បាន។ បង​ស្រី​ដែល​មាន​សមត្ថភាព​និង​ដែល​មាន​គំនិត​ចាស់​ទុំ​ម្នាក់ ក៏​អាច​ឲ្យ​ជួយ​បុគ្គល​ដែល​ឥត​សកម្មភាព​ភេទ​ស្រី​នោះ​ដែរ។ ជា​ធម្មតា គឺ​មិន​ចាំ​ត្រូវ​ការ​អ្នក​ផ្សាយ​ម្នាក់​ទៀត ទៅ​ជា​មួយ​នឹង​អ្នក​បង្រៀន​នោះ​ទេ។ នៅ​ពេល​បាន​ចាត់​ឲ្យ​ទៅ​បង្រៀន​នោះ អ្នក​ផ្សាយ​នេះ​អាច​រាប់​ម៉ោង​សិក្សា​នេះ ថា​ជា​ការ​ត្រឡប់​ទៅ​ជួប​វិញ និង​ជា​ការ​សិក្សា​មួយ។។—សូម​មើល វិច្ឆិកា ១៩៨៧ កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ទំព័រ ១​-​២។

ដោយ​ព្រោះ​សិស្ស​ជា​បុគ្គល​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ហើយ​នោះ ធម្មតា​ការ​សិក្សា​នេះ​មិន​ចាំបាច់​បន្ត​ឲ្យ​មាន​ជា​យូរ​កំឡុង​ពេល​នោះ​ទេ។ គោល​ដៅ​គឺ​ដើម្បី​ជួយ​បុគ្គល​ដែល​ឥត​សកម្ម​នេះ ឲ្យ​មក​ឯ​កិច្ច​ប្រជុំ​នៅ​ឯ​ក្រុមជំនុំ ហើយ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ផ្សាយ​ជា​រឿយៗនៃ​ដំណឹង​ល្អ។ អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ​នឹង​ពិនិត្យ​មើល​នូវ​ការ​រីក​ចំរើន​នៃ​ការ​សិក្សា​បែប​នេះ។ លទ្ធផល​នៃ​ជំនួយ​ដ៏​ជា​ទី​ស្រឡាញ់​នេះ គឺ​ថា​ចង់​ឲ្យ​បង​ប្រុស​ស្រី​ទាំង​នេះ​អាច​ទទួល​ភារកិច្ច​របស់​គេ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​ក្លាយ​ទៅ​ជា​«បាន​ចាក់​ឫស»​យ៉ាង​មាំ​ក្នុង​សេចក្ដី​ពិត។—អេភេសូរ ៣:១៧; កាឡាទី ៦:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក