បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០០ ទំ. ៣
  • ប្រអប់សំនួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំនួរ
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរកុំភ្លេចពួកអ្នកដែលអសកម្ម
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ប្រអប់សំនួរ
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ‹ចូរវិលមកឯខ្ញុំវិញចុះ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ចូរជួយបងប្អូនដែលបានវង្វេងចេញឲ្យត្រឡប់មកហ្វូងចៀមរបស់ព្រះវិញជាប្រញាប់!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/០០ ទំ. ៣

ប្រអប់​សំនួរ

◼ តើ​មនុស្ស​ម្នាក់​ដែល​អសកម្ម​មួយ​រយៈ​យូរ​មក​ហើយ អាច​ត្រូវ​ជួយ​យ៉ាង​ដូច​ម្ដេច​ឲ្យ​បំពេញ​តម្រូវ​ការ​ដើម្បី​បំរើ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ម្ដង​ទៀត​នោះ?

ពេល​ដែល​មនុស្ស​អសកម្ម​បង្ហាញ​នូវ​ភស្តុតាង​ថា គាត់​មាន​ចំណង់​ចេញ​ពី​ដួង​ចិត្ត​ចង់​បំរើ​ព្រះ​យេហូវ៉ា នេះ​គឺ​ជា​ហេតុ​ឲ្យ​មាន​អំណរ​មែន។ (លូកា ១៥:៤​-​៦) ទំនង​ជា​គាត់​នោះ​បាន​អនុញ្ញាត​ឲ្យ​ការ​ប្រឆាំង ឬ​ក៏​ការ​បង្ខិត​បង្ខំ​ពី​ជីវិត​បាន​ជ្រៀតចូល​និង​រុញ​ច្រាន​ចោល​នូវ​ការ​សិក្សា​ផ្ទាល់​ខ្លួន ការ​ចូល​រួម​កិច្ច​ប្រជុំ និង​ការ​ចូល​រួម​កិច្ច​ផ្សាយ។ តើ​អ្វី​ជា​វិធី​ល្អ​បំផុត​ដើម្បី​ផ្ដល់​ជំនួយ​ផ្ទាល់​ខ្លួន​ឲ្យ​គាត់​រីក​ចំរើន​ខាង​វិញ្ញាណ​នោះ?

យើង​ទាំង​អស់​គ្នា​គួរ​ផ្ដើម​គំនិត​ធានា​គាត់​ដោយ​ធ្វើ​ឲ្យ​គាត់​ដឹង​ពី​សេចក្ដី​ស្រឡាញ់​គ្រីស្ទាន​ដ៏​ពិត​ប្រាកដ​ដែល​យើង​មាន​ចំពោះ​គាត់។ ពួក​អ្នក​ចាស់​ទុំ​នឹង​ស្ទង់​មើល​ហើយ​ប៉ាន់​ស្មាន​យ៉ាង​ឆាប់​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​គាត់។ (យ៉ាកុប ៥:១៤, ១៥) បើសិន​ជា​ភាព​អសកម្ម​នោះ​បាន​មាន​ជា​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ នោះ​ប្រហែល​ជា​គាត់​ត្រូវ​ការ​តែ​ជំនួយ​ពី​អ្នក​ផ្សាយ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍ ដើម្បី​ឲ្យ​គាត់​មាន​សកម្មភាព​ឡើង​វិញ​ក្នុង​កិច្ច​បំរើ។ ក៏​ប៉ុន្តែ បើសិន​ជា​អ្នក​អសកម្ម​នោះ​មិន​បាន​ចូល​រួម​ក្នុង​ក្រុមជំនុំ​អស់​មួយ​រយៈ​យូរ​មក​ហើយ នោះ​ប្រហែល​ត្រូវ​ការ​ជំនួយ​ច្រើន​ជាង​។ ប្រហែល​ជា​ការ​ល្អ បើសិន​ជា​ធ្វើ​ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​មួយ​ដ៏​សមរម្យ ដើម្បី​ជួយ​កសាង​នូវ​ជំនឿ​និង​ការ​អបអរ។ ក្នុង​ករណី​នោះ អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ​នឹង​រៀប​ចំ​ឲ្យ​អ្នក​ផ្សាយ​ដែល​មាន​គុណវុឌ្ឍិ​ដឹក​នាំ​ការ​សិក្សា​នោះ។ (ហេព្រើរ ៥:១២​-​១៤; សូម​មើល​ប្រអប់​សំនួរ​ក្នុង ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨)។ បើសិន​ជា​អ្នក​ស្គាល់​អ្នក​ណា​ម្នាក់​ដែល​ត្រូវ​ការ​ជំនួយ​បែប​នេះ សូម​និយាយ​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ​ក្នុង​ក្រុមជំនុំ​របស់​អ្នក។

មុន​នឹង​អ្នក​អញ្ជើញ​មនុស្ស​ម្នាក់​ដែល​បាន​អសកម្ម​អស់​រយៈ​ពេល​យូរ ឲ្យ​មក​ចូល​រួម​ក្នុង​កិច្ច​បំរើ​ម្ដង​ទៀត គឺ​ជា​ការ​ល្អ​បើសិន​ជា​អ្នក​ចាស់​ទុំ​ពីរ​នាក់​ជួប​ជា​មួយ​នឹង​គាត់​ដើម្បី​មើល​ថា តើ​គាត់​បំពេញ​តម្រូវ​ការ​ជា​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​ឬ​ទេ?។ ពួក​គេ​នឹង​ធ្វើ​តាម​ទម្រង់​ការ​បែប​ដូច​ជា ពេល​ពួក​គេ​ជួប​ជា​មួយ​នឹង​អ្នក​ថ្មី​ដែល​រក​បំពេញ​តម្រូវ​ការ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដែរ។ (សូម​មើល ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​១៩៩៦ ទំព័រ​ទី២៥។ អ្នក​អសកម្ម​នោះ​គួរ​មាន​ចំណង់​ខ្លាំង​ចង់​ប្រាប់​ដំណឹង​ល្អ​ឲ្យ​អ្នក​ដទៃ។ គាត់​ក៏​ត្រូវ​តែ​បំពេញ​តម្រូវ​ការ​បឋម​ដែល​ត្រូវ​រៀប​រាប់​នៅ​ទំព័រ​៩៨​-​៩៩ ក្នុង​សៀវភៅ​កិច្ចការ​ផ្សាយ​របស់​យើង (ជា​ភាសា​អង់គ្លេស) និង​ត្រូវ​មាន​ភាព​ទៀងទាត់​ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុមជំនុំ​ដែរ។

ការ​មាន​កាល​វិភាគ​ដ៏​ល្អ​ទាក់ទង​អ្វីៗខាង​វិញ្ញាណ នឹង​ជួយ​អ្នក​ត្រឡប់​មក​វិញ​នោះ​បាន​ជា​ច្រើន ក្នុង​ការ​ពង្រឹង​និង​រក្សា​ទំនាក់ទំនង​ដ៏​មាន​តម្លៃ​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា និង​បន្ត​ដើរ​តាម​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត​ជា​រៀង​រហូត។ (ម៉ាថាយ ៧:១៤; ហេព្រើរ ១០:២៣​-​២៥) ដោយ​គាត់​‹ខ្នះខ្នែង​ឲ្យ​អស់​ពី​សមត្ថភាព› និង​បណ្ដុះ​បណ្ដាល​នូវ​គុណសម្បត្ដិ​គ្រីស្ទាន​ដែល​មាន​ជា​ស្ថាពរ នឹង​ជួយ​បង្ការ​កុំ​ឲ្យ​គាត់​«នៅ​ទំនេរ ឬ​ឥត​ផល»ជា​សិស្ស​របស់​ព្រះ​យេស៊ូ។—ពេត្រុសទី២ ១:៥​-​៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក