បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/៩៩ ទំ. ១
  • «ចូរមានចិត្ដអត់ធ្មត់»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ចូរមានចិត្ដអត់ធ្មត់»
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • កិច្ចផ្សព្វផ្សាយរបស់យើងដែលត្រូវបានសម្គាល់ដោយចិត្ដអត់ធ្មត់
    ២០១១ កិច្ចបម្រើព្រះ
  • ចូរបន្តអត់ធ្មត់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចូររៀនពីព្រះយេហូវ៉ានិងលោកយេស៊ូស្ដីអំពីចិត្ដអត់ធ្មត់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចូរយកតម្រាប់តាមព្រះទ័យអត់ធ្មត់របស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/៩៩ ទំ. ១

«ចូរ​មាន​ចិត្ត​អត់ធ្មត់»

១ កាល​ដែល​យើង​ឃើញ​ទីបញ្ចប់​នៃ​របប​ដ៏​ចាស់​របស់​សាតាំង កាន់​តែ​ជិត​ដល់​ហើយ​នោះ គឺ​ជា​ការ​សំខាន់​ណាស់ ដែល​យើង​«មាន​ចិត្ត​អត់ធ្មត់» ពេល​រង់ចាំ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​ការ​សង្គ្រោះ។ ជា​ពិសេស​នៅ​គ្រា​ដែល​កាន់​តែ​ជិត​ណាស់​ទៅ​ហើយ​នេះ ដែល​ពួក​សត្រូវ​ដ៏​អាក្រក់​នេះ គឺ​កំពុង​តែ​ខំ​ប្រឹង​ដើម្បី​បំបែរ​ស្មារតី​របស់​យើង ចេញ​ពី​រឿង​ដ៏​សំខាន់​បំផុត​នៃ​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា និង​ល្បួង​យើង​ឲ្យ​យើង​ត្រូវ​បង្វែរ ដោយ​អ្វី​ដែល​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែល​គណនា​មិន​បាន។ តាម​របៀប​នេះ នោះ​សាតាំង​នឹង​បំភាន់​យើង​ឲ្យ​ឈប់​ឬ​ក៏​បង្អន់ ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ព្រះ​រាជាណាចក្រ។ (យ៉ាកុប ៥:៧, ៨; ម៉ាថាយ ២៤:១៣, ១៤) តើ​តាម​របៀប​ណា​ដែល​យើង​អាច​សម្ដែង​ចិត្ត​អត់ធ្មត់ ដែល​ត្រូវ​ការ​ជា​ចាំបាច់​នោះ?

២ ដោយ​ចិត្ត​អត់​ទ្រាំ: នៅ​ពេល​ដែល​យើង​ជួប​ភាព​កន្តើយ ឬ​ក៏​ការ​ប្រឆាំង​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង ការ​អត់​ទ្រាំ​នឹង​ជួយ​យើង​ឲ្យ​តស៊ូ​ក្នុង​ការ​ផ្សព្វផ្សាយ។ យើង​នឹង​មិន​ងាយ​ខ្លាច ឬ​ក៏​អាក់អន់​ចិត្ត ប្រសិន​បើ​មនុស្ស​ដែល​យើង​ជួប​និយាយ​យ៉ាង​កំបុត ឬ​ក៏​មិន​សប្បុរស​នោះ​ឡើយ។ (ពេត្រុសទី១ ២:២៣) កម្លាំង​ដែល​នៅ​ខាង​ក្នុង​នេះ នឹង​បង្ការ​យើង​ពី​ការ​និយាយ​ដ៏​អ​វិជ្ជមាន​អំពី​មនុស្ស​ក្នុង​តំបន់​របស់​យើង ដែល​បង្ហាញ​នូវ​ភាព​កន្តើយ​ឬ​ក៏​ភាព​ស្អប់​ដល់​កិច្ចការ​របស់​យើង ពីព្រោះ​យើង​ដឹង​ថា ការ​និយាយ​បែប​នេះ នឹង​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត និង​អស់​អ្នក​ដែល​ផ្សាយ​ជា​មួយ​នឹង​យើង​ក្នុង​កិច្ច​បំរើ​ផ្សាយ​នេះ។

៣ ដោយ​ការ​តស៊ូ​ដ៏​អត់ធ្មត់: គឺ​អាច​ទៅ​ជា​បន្ទុក​យ៉ាង​ធ្ងន់​ទៅ​លើ​ការ​អត់ធ្មត់​របស់​យើង ក្រោយ​ពី​យើង​មាន​ការ​ពិគ្រោះ​ដ៏​ល្អ​មួយ​ក្នុង​កិច្ច​បំរើ​ផ្សាយ ដែល​យើង​មិន​អាច​រក​មនុស្ស​ចាប់​អារម្មណ៍​នោះ នៅ​ឯ​ផ្ទះ​ម្ដង​ទៀត​បាន។ យើង​ក៏​មាន​ចិត្ត​ដូច្នេះ​ដែរ បើ​អស់​អ្នក​ដែល​យើង​សិក្សា​ជា​មួយ​នោះ មាន​ការ​យឺត​នឹង​រីក​ចំរើន ឬ​យឺត​នឹង​គាំទ្រ​ចំពោះ​សេចក្ដី​ពិត​នោះ។ ក៏​ប៉ុន្តែ ធម្មតា​ការ​តស៊ូ​ដ៏​អត់ធ្មត់ នឹង​ត្រូវ​ទទួល​រង្វាន់​ដោយ​មាន​លទ្ធផល​ល្អ។ (កាឡាទី ៦:៩) បង​ស្រី​ម្នាក់​បាន​ត្រឡប់​ទៅ​ជួប​នឹង​ក្មេង​ស្រី​ម្នាក់​ជា​ច្រើន​ដង មុន​នឹង​ការ​សិក្សា​ព្រះ​គម្ពីរ​បាន​ត្រូវ​ចាប់​ផ្ដើម។ នៅ​លើក​ទី​មួយ​ដល់​លើក​ទី​ប្រាំ​នៃ​ការ​ត្រឡប់​ទៅ​ជួប​នោះ ស្ត្រី​នេះ​មាន​ការ​រវល់​នឹង​រឿង​ផ្សេង​ទៀត។ នៅ​លើក​ទី​ប្រាំ​មួយ នោះ​បង​ស្រី​បាន​ទទឹក​ជោគ​ពីព្រោះ​មាន​ព្យុះ​និង​រន្ទះ​ផ្គរ ហើយ​ឥត​បាន​ជួប​នរណា​ម្នាក់​នៅ​ឯ​ផ្ទះ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ​ គាត់​បាន​សម្រេច​ចិត្ត​នឹង​ទៅ​ជួប​ស្ត្រី​នេះ​ម្ដង​ទៀត។ បង​ស្រី​ក៏​ទៅ​ជួប​ម្ដង​ទៀត ហើយ​ឃើញ​ថា ស្ត្រី​នេះ​ប្រុង​នឹង​សិក្សា។ ក្រោយ​មក សិស្ស​នេះ​មាន​ការ​រីក​ចំរើន​យ៉ាង​លឿន និង​ក្រោយ​មួយ​រយៈ​ខ្លី នាង​បាន​ថ្វាយ​ជីវិត​នាង​ជូន​ព្រះ​យេហូវ៉ា។

៤ យើង​ដឹង​ថា ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មិន​យឺត​យ៉ាវ​ឡើយ។ ដូច្នេះ យើង​រង់ចាំ​ឲ្យ​ទ្រង់​សម្រេច​កិច្ចការ​នេះ ដោយ​ដឹង​ថា ការ​អត់ធ្មត់​របស់​ព្រះ នឹង​បង្កើត​បាន​ផល​ល្អ។ (ហាបាគុក ២:៣; ពេត្រុសទី២ ៣:៩​-​១៥) យើង​ត្រូវ​តែ​មាន​ចិត្ត​អត់ធ្មត់ ដូច​ព្រះ​យេហូវ៉ា​ដែរ និង​មិន​ឈប់​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង​ឡើយ។ «ដោយ​ចិត្ត​ជឿ ហើយ​អត់ធន់» នោះ​សូម​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ឲ្យ​ប្រទាន​ជូន​អ្នក​នូវ​រង្វាន់​ចំពោះ​ការ​ខំ​ប្រឹង​ធ្វើ​ការ​របស់​អ្នក។—ហេព្រើរ ៦:១០​-​១២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក