កំណត់ចំណាំអំពីពិធីបុណ្យរំឭក
ពិធីបុណ្យរំឭកនៅឆ្នាំនេះ គឺចំនឹងថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែមេសា។ ពួកអ្នកចាស់ទុំគួរយកចិត្តទុកដាក់នឹងរឿងទាំងប៉ុន្មានដូចតទៅនេះ៖
▪ ក្នុងការកំណត់ម៉ោងសំរាប់ប្រជុំនោះ សូមយកចិត្តទុកដាក់ដើម្បីឲ្យប្រាកដថា វត្ថុតំណាងនឹងមិនត្រូវជូន ទាល់តែក្រោយពីថ្ងៃលិច។
▪ មនុស្សទាំងអស់ រួមបញ្ចូលអ្នកថ្លែងសុន្ទរកថា គួរទទួលដំណឹងជាក់ច្បាស់ពីម៉ោងនិងកន្លែងនៃពិធីនោះ។
▪ នំប៉័ងនិងស្រាប្រភេទត្រឹមត្រូវ គួរត្រូវទទួលនិងរៀបចំ។—សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៨៥ ទំព័រ១៩ (ភាសាអង់គ្លេស)
▪ ចាន កែវ តុនិងកម្រាលតុដ៏សមរម្យ គួរត្រូវយកមកសាលប្រជុំហើយតម្រៀបនៅកន្លែងជាមុន។
▪ សាលប្រជុំ ឬក៏កន្លែងផ្សេងដែលនឹងត្រូវប្រើសំរាប់ប្រជុំ គួរត្រូវសំអាតយ៉ាងម៉ត់ចត់ជាមុន។
▪ អ្នកជួយភ្ញៀវនិងអ្នកជូនវត្ថុតំណាង គួរត្រូវជ្រើសនិងជំរាបជាមុនអំពីមុខងាររបស់ពួកគេនិងទម្រង់ការត្រឹមត្រូវ។
▪ វិធីគួររៀបចំឡើង ដើម្បីជូនវត្ថុតំណាងដល់ពួកអ្នកចាក់ប្រេងតាំងណាដែលឈឺនិងចូលរួមមិនបាន។
▪ ពេលមានក្រុមជំនុំច្រើនដែលនឹងប្រើសាលប្រជុំដដែល នោះគួរមានរបៀបរៀបចំល្អរវាងក្រុមជំនុំ ដើម្បីជៀសវាងការកកស្ទះនៅបរិវេណខាងមុខឬកន្លែងចូល តាមចិញ្ចើមថ្នល់ និងនៅកន្លែងផ្ញើឡានជាដើម។