កំណត់ចំណាំអំពីពិធីបុណ្យរំឭក
ពិធីបុណ្យរំឭកនៅឆ្នាំនេះ គឺចំនឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា។ ពួកអ្នកចាស់ទុំទាំងឡាយគួរយកចិត្តទុកដាក់នឹងរឿងទាំងប៉ុន្មានដូចតទៅនេះ:
▪ ពេលដែលកំណត់ម៉ោងប្រជុំនោះ សូមយកចិត្តទុកដាក់ដើម្បីធ្វើឲ្យប្រាកដថា វត្ថុតំណាងនឹងមិនត្រូវជូនទាល់តែក្រោយពីថ្ងៃលិច។
▪ មនុស្សទាំងអស់គ្នា រួមទាំងអ្នកថ្លែងសុន្ទរកថាផងដែរ គួរទទួលដំណឹងជាក់ច្បាស់អំពីម៉ោងនិងទីកន្លែងនៃពិធីនោះ។
▪ គួររៀបចំឲ្យមាននំប៉័ងនិងស្រាប្រភេទត្រឹមត្រូវ។—សូមមើល ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៨៥ ទំព័រទី១៩ (ជាភាសាអង់គ្លេស)។
▪ គួរយកចាន កែវ តុនិងកម្រាលតុដ៏សមរម្យមកសាលប្រជុំហើយរៀបចំនៅកន្លែងនោះទុកជាមុន។
▪ គួរសំអាតជាមុនយ៉ាងម៉ត់ចត់នូវសាលប្រជុំឬក៏កន្លែងផ្សេងដែលនឹងត្រូវប្រើសំរាប់ប្រជុំ។
▪ ឆ្មាំនិងអ្នកជូនវត្ថុតំណាងគួរត្រូវជ្រើសរើសនិងជំរាបជាមុនអំពីមុខងាររបស់ខ្លួន ទម្រង់ការត្រឹមត្រូវ និងភាពចាំបាច់នៃការស្លៀកពាក់និងសំអិតសំអាងខ្លួនដែលបង្ហាញភាពថ្លៃថ្នូរ។
▪ គួរមានការរៀបចំ ដើម្បីជូនវត្ថុតំណាងដល់អ្នកចាក់ប្រេងតាំងណាដែលឈឺនិងចូលរួមមិនបាន។
▪ ពេលមានក្រុមជំនុំច្រើនដែលនឹងប្រើសាលប្រជុំដដែល នោះគួរមានរបៀបរៀបចំល្អរវាងក្រុមជំនុំទាំងប៉ុន្មាននោះ ដើម្បីកុំឲ្យមានការកកស្ទះនៅបរិវេណខាងមុខឬក៏នៅកន្លែងចូល តាមចិញ្ចើមថ្នល់ និងនៅកន្លែងផ្ញើឡានជាដើម។