ប្រការគួរចងចាំសំរាប់បុណ្យរំឭក
ពិធីបុណ្យរំឭកនៅឆ្នាំនេះ គឺចំនឹងថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា អ្នកចាស់ទុំទាំងឡាយគួរយកចិត្តទុកដាក់នឹងរឿងទាំងប៉ុន្មានដូចតទៅនេះ:
◼ ពេលដែលកំណត់ម៉ោងសំរាប់បុណ្យរំឭកនោះ សូមយកចិត្តទុកដាក់ដើម្បីឲ្យដឹងប្រាកដថា វត្ថុតំណាងនឹងមិនត្រូវហុចទាល់តែក្រោយពីថ្ងៃលិច។
◼ គួរប្រាប់មនុស្សទាំងអស់គ្នាឲ្យបានច្បាស់រួមទាំងអ្នកថ្លែងសុន្ទរកថាផងដែរដើម្បីឲ្យដឹងអំពីម៉ោងនិងទីកន្លែងនៃពិធីនោះ។
◼ គួរត្រៀមនំប៉័ងនិងស្រាប្រភេទត្រឹមត្រូវទុកជាមុន។—សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៣ ទំព័រ២៥-២៦
◼ គួរយកចាន កែវ តុនិងកម្រាលតុដែលសមរម្យមកប្រើនៅសាលប្រជុំ ហើយរៀបចំនៅកន្លែងនោះទុកជាមុន។
◼ គួរសំអាតឲ្យបានម៉ត់ចត់ទុកជាមុននូវសាលប្រជុំឬក៏កន្លែងផ្សេងទៀតដែលនឹងប្រើសំរាប់បុណ្យរំឭក។
◼ គួរជ្រើសរើសឆ្មាំនិងអ្នកជូនវត្ថុតំណាងទាំងជំរាបពួកគាត់ជាមុនអំពីមុខងាររបស់ខ្លួន របៀបបំពេញមុខងារឲ្យបានត្រឹមត្រូវ និងភាពចាំបាច់នៃការស្លៀកពាក់និងសំអិតសំអាងខ្លួនឲ្យបានថ្លៃថ្នូរ។
◼ គួរមានការរៀបចំ ដើម្បីជូនវត្ថុតំណាងដល់អ្នកចាក់ប្រេងតាំងណាដែលឈឺនិងមិនអាចចូលរួមបាន។
◼ ពេលមានក្រុមជំនុំច្រើនប្រើសាលព្រះរាជាណាចក្រដូចគ្នា ក្រុមជំនុំទាំងប៉ុន្មាននោះគួររៀបចំឲ្យបានល្អ ដើម្បីកុំឲ្យមានការកកស្ទះនៅបរិវេណខាងមុខឬក៏ផ្លូវចូល តាមចិញ្ចើមថ្នល់ និងនៅកន្លែងផ្ញើឡានឬម៉ូតូជាដើម។