របៀបដើម្បីពង្រីកកិច្ចបំរើរបស់អ្នក
១ ជាង៤០ឆ្នាំមុននេះ អត្ថបទមួយដែលមានប្រធាន «តើអ្នកកំពុងតែធ្វើអស់ពីសមត្ថភាពឬ»? នោះបានលេចមកក្នុងទស្សនាវដ្ដីប៉មយាមពីថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥៥។ អត្ថបទនោះបានបញ្ជាក់ដោយរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់ថា ប្រហែលជាមានលទ្ធភាពសំរាប់រាស្ត្ររបស់ព្រះយេហូវ៉ា ឲ្យបង្កើនគុណភាពនៃសេចក្ដីខ្នះខ្នែងផ្ទាល់ខ្លួននោះ ដើម្បីបង្កើនសកម្មភាពខាងព្រះរាជាណាចក្ររបស់គេ។ យោបល់ដ៏ល្អនោះ នៅតែមានប្រសិទ្ធិភាពសព្វថ្ងៃនេះ កាលដែលយើងបន្តក្នុងការបង្កើនឲ្យអស់ពីសមត្ថភាពរបស់យើង ឲ្យបានច្រើនជាងមុន។
២ កិច្ចបំរើទាំងអស់របស់យើង គួរត្រូវជំរុញដោយបញ្ជាដ៏ប្រសើរបំផុតថា៖ «ហើយឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង»។ (ម៉ាកុស ១២:៣០) យើងបង្ហាញសេចក្ដីស្រឡាញ់ដ៏អស់ពីចិត្តរបស់យើងសំរាប់ព្រះយេហូវ៉ា ដោយឆ្លៀតប្រើឲ្យអស់ប្រយោជន៍ នូវឱកាសទាំងប៉ុន្មានដែលកើតមកដើម្បីបង្កើនជំនឿនកិច្ចការព្រះរាជាណាចក្រ។ សូមពិចារណារបៀបទាំងប៉ុន្មានដូចតទៅ ដែលអ្នកប្រហែលជាអាចពង្រីកកិច្ចបំរើរបស់អ្នក។
៣ ទទួលភារកិច្ចរបស់អ្នក: បងប្រុសទាំងឡាយដែលបានថ្វាយខ្លួន អាចព្យាយាមបំពេញតម្រូវការដើម្បីទៅជាអ្នកងារជំនួយហើយឈានទៅមុខរហូតដល់បំរើជាអ្នកចាស់ទុំម្នាក់។ អត្ថបទមួយដែលមានប្រធាន «តើអ្នកកំពុងតែខំប្រឹងដើម្បីបន្ថែមភារកិច្ចឬ»? ហើយមួយទៀត «តើអ្នកមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការបំរើឬទេ»? ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩០ អត្ថបទទាំងនោះបានជំរុញបងប្រុសជាច្រើនឲ្យរៀបចំខ្លួនដើម្បីទទួលភារកិច្ចក្រុមជំនុំ។ សូមសួរពួកអ្នកចាស់ទុំតាមតំបន់របស់អ្នក សំរាប់យោបល់ជាក់លាក់អំពីរបៀបដែលអ្នកអាចខិតខំបំពេញតម្រូវការ។
៤ ពួកអ្នកចាស់ទុំនិងអ្នកងារជំនួយដែលនៅលីវ នោះត្រូវអញ្ជើញឲ្យគិតយ៉ាងយកចិត្តទុកដាក់ ពីការចុះឈ្មោះចូលសាលាបង្ហាត់ខាងកិច្ចបំរើ។ អ្នកអាចស្គាល់សាលានេះដោយការអានឯកសារដែលទាក់ទង ក្រោមចំណងជើង «សាលាបង្ហាត់ខាងកិច្ចបំរើ» ក្នុងលិបិក្រមប្រកាសនវត្ថុប៉មយាម សំរាប់ឆ្នាំ១៩៨៦-១៩៩៥ ១៩៩៦ និង១៩៩៧។ តើអ្នកឃើញថា‹ទ្វារដ៏ធំ›ខាងសកម្មភាពនោះកំពុងតែបើកចំហដើម្បីអ្នកទេ? (កូរិនថូសទី១ ១៦:៩ក) បងប្រុសជាច្រើនដែលបានឆ្លៀតយកប្រយោជន៍ពីទ្វារដ៏ធំនោះ មិនបាននឹកស្មានដល់ឯកសិទ្ធិនៃកិច្ចបំរើទាំងប៉ុន្មានក្រោយពេលចប់ពីសាលាហើយ។ សព្វថ្ងៃ ពួកគេកំពុងតែបំរើនៅបេតអែល ឬក៏ជាអ្នកត្រួសត្រាយពិសេស ជាអ្នកសាសនទូត ឬក៏ជាអ្នកធ្វើដំណើរត្រួតពិនិត្យ។
៥ ព្យាយាមចូលក្នុងកិច្ចបំរើពេញពេល: យុវជនដែលជិតបញ្ចប់នៅវិទ្យាល័យ ប្រពន្ធជាមេផ្ទះ ហើយអស់អ្នកណាដែលបានចូលនិវត្តន៍ហើយ គួរគិតយ៉ាងយកចិត្តទុកដាក់អំពីការចូលធ្វើជាអ្នកត្រួសត្រាយ។ ការសើរើនូវសន្លឹកបន្ថែមនោះ ពីឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ខែកក្កដា ឆ្នាំ១៩៩៨ ហើយក្រោយមកនិយាយជាមួយអ្នកត្រួសត្រាយដែលកាលៈទេសៈរបស់គេគឺស្រដៀងនឹងកាលៈទេសៈក្នុងជីវិតរបស់អ្នកផ្ទាល់។ ប្រហែលជាអ្នកនឹងត្រូវជំរុញលើកទឹកចិត្តឲ្យពង្រីកកិច្ចបំរើរបស់អ្នកដោយការត្រួសត្រាយ ដូចជាពួកគេបានធ្វើដែរ។ (កូរិនថូសទី១ ១១:១) តើមានលទ្ធភាពទេ ដើម្បីពង្រីកសកម្មភាពរបស់អ្នកដល់៧០ម៉ោងក្នុងមួយខែ ហើយដោយធ្វើដូច្នេះ នោះនឹងបំរើជាអ្នកត្រួសត្រាយពេញពេល?
៦ បងប្អូនប្រុសស្រីជាង១៧.០០០នាក់ កំពុងតែបំរើក្នុងការិយាល័យសាខានិងគេហដ្ឋានបេតអែលទូទាំងពិភពលោក។ ឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ខែមីនា ឆ្នាំ១៩៩៥ ពិភាក្សាពីអ្វីដែលតម្រូវដើម្បីចុះឈ្មោះសំរាប់កិច្ចបំរើបែបនេះ។ អញ្ជើញអានសន្លឹកបន្ថែមនោះ ហើយមើលថាតើអ្នកអាចបំពេញតម្រូវការសំរាប់ឯកសិទ្ធិដ៏ពិសេសជាកិច្ចបំរើនៅបេតអែល។
៧ បំរើនៅកន្លែងដែលមានសេចក្ដីត្រូវការខ្លាំងជាង: តើអ្នករស់នៅកន្លែងមួយដែលត្រូវតំបន់នោះផ្សព្វផ្សាយជាញឹកញយ ឬក៏មានបងប្អូនជាច្រើនដើម្បីរួមចំណែកក្នុងកិច្ចការនោះទេឬ? តើអ្នកដែលគិតអំពីការពង្រីកកិច្ចបំរើរបស់អ្នក ដោយការផ្លាស់ទីលំនៅទៅកន្លែងដែលមានសេចក្ដីត្រូវការខ្លាំងជាងទេ? ប្រហែលជាអាចផ្លាស់កន្លែងទៅជនបទជិតៗនោះ ដែលត្រូវការអ្នកផ្សព្វផ្សាយថែមទៀត។ (ម៉ាថាយ ៩:៣៧, ៣៨) នេះមិនគួរធ្វើឡើងយ៉ាងរលះរលាំងទេ។ នេះគួរសម្រេចចិត្តដោយការពិចារណាដែលរួមបញ្ចូលការអធិស្ឋាន។ (លូកា ១៤:២៨-៣០) ពិភាក្សាពីកាលៈទេសៈរបស់អ្នកជាមួយពួកអ្នកចាស់ទុំហើយអ្នកត្រួតពិនិត្យតាមមណ្ឌល។ ពួកគេនឹងគិតហេតុផលជាមួយនឹងអ្នក ថាតើប្រកបដោយប្រាជ្ញាឲ្យធ្វើការផ្លាស់កន្លែងបែបនេះឥឡូវឬក៏រៀបចំធ្វើដូច្នេះនៅអនាគត។ បើសិនជាអ្នកចង់សរសេរទៅកាន់សមាគមសំរាប់យោបល់អំពីកន្លែងណាដែលអ្នកអាចផ្លាស់ទៅនោះ សំបុត្រមួយដែលមានហត្ថលេខាពីគណៈកម្មាធិការខាងកិច្ចបំរើក្រុមជំនុំរបស់អ្នកត្រូវតែភ្ជាប់ជាមួយផងដែរ។
៨ បង្កើនគុណភាពនៃកិច្ចបំរើរបស់អ្នក: ទំនងជាយើងទាំងអស់គ្នាអាចមានចំណែកធំជាងក្នុងកិច្ចបំរើ ដោយការបង្កើនគុណភាពនៃកិច្ចផ្សព្វផ្សាយរបស់យើង។ តើអ្នកចូលរួមក្នុងគ្រប់មុខនៃកិច្ចការនេះទេ រួមបញ្ចូលការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនិងក្រៅផ្លូវការ ព្រមទាំងកិច្ចការត្រឡប់ទៅជួបហើយសិក្សាព្រះគម្ពីរ? បើសិនជាអ្នកដឹកនាំការសិក្សាមួយ តើអ្នកអាចបង្កើនបំនិនរបស់អ្នកខាងការបង្រៀនបានទេ? គឺជាការល្អឲ្យសើរើនូវសន្លឹកបន្ថែមឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ខែមិថុនា ឆ្នាំ១៩៩៦ សំរាប់យោបល់ដែលអ្នកអាចប្រើដើម្បីជំរុញលើកទឹកចិត្តសិស្សរបស់អ្នកឲ្យឈានដល់ការឧទ្ទិសថ្វាយខ្លួននិងធ្វើបុណ្យជ្រមុជទឹក។
៩ ការពិភាក្សាដ៏ទូលំទូលាយជាង ពីរបៀបពង្រីកហើយនិងធ្វើឲ្យនូវកិច្ចបំរើរបស់យើងកាន់តែប្រសើរ អាចត្រូវឃើញក្នុងជំពូកទី៩នៃសៀវភៅ ការរៀបចំដើម្បីសម្រេចកិច្ចការផ្សាយរបស់យើង។ ប្រាកដជាយើងទាំងអស់គ្នាគួរប្រាថ្នាមានចំណែកធំបំផុតដែលអាចមានបាន ក្នុងកិច្ចបំរើព្រះ។ អញ្ជើញគិតយ៉ាងថ្លឹងថ្លែងពីគោលដៅខាងវិញ្ញាណរបស់អ្នក។ ធ្វើតាមយោបល់ក្នុងធីម៉ូថេទី១ ៤:១៥ ដែលថា៖ «ចូរឧស្សាហ៍ប្រព្រឹត្តតាមសេចក្ដីទាំងនោះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយ បានឃើញសេចក្ដីជំនឿនរបស់អ្នក»។