បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០១ ទំ. ៨
  • តើអ្នកចង់ធ្វើឲ្យបានច្រើនជាងទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកចង់ធ្វើឲ្យបានច្រើនជាងទេ?
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • របៀបដើម្បីពង្រីកកិច្ចបំរើរបស់អ្នក
    ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • គោលដៅដ៏ល្អសម្រាប់ឆ្នាំកិច្ចបម្រើថ្មី
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ការបង្ហាត់បង្រៀនអ្នកបម្រើរាជាណាចក្រព្រះ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • អំណរដែលបានមកពីកិច្ចបំរើពេញពេល
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៨/០១ ទំ. ៨

តើ​អ្នក​ចង់​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​ទេ?

១ ព្រះ​យេស៊ូ​បាន​ប្រៀប​ព្រះ​រាជាណាចក្រ​ទៅ​នឹង​រ​ត​នៈ​សម្បត្ដិ​ដែល​មាន​តម្លៃ​ច្រើន​លើស​លប់។ (ម៉ាថាយ ១៣:៤៤​-​៤៦) កិច្ច​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ក៏​ជា​រ​ត​នៈ​សម្បត្ដិ​ថ្លៃ​ថ្លា​ដែរ។ កិច្ច​បំរើ​នេះ​គួរ​ជា​អាទិ​ភាព​ក្នុង​ជីវិត​របស់​យើង សូម្បី​តែ​បើសិន​ជា​ការ​រួម​ចំណែក​យ៉ាង​ពេញលេញ តម្រូវ​ឲ្យ​ធ្វើ​ពលិ​កម្ម​ក៏​ដោយ​។ (ម៉ាថាយ ៦:១៩​-​២១) តើ​អ្នក​ចង់​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​ទេ?

២ សូម​ពិចារណា​នូវ​សេចក្ដី​ត្រូវ​ការ​ខ្លះៗនេះ: មាន​សេចក្ដី​ត្រូវ​ការ​មួយ​ចំនួន​ដែល​ចាំបាច់ ដើម្បី​ឲ្យ​យើង​ពង្រីក​ចំណែក​ខ្លួន​ក្នុង​កិច្ច​បំរើ : (១) តាំង​ចិត្ត​ទុក​អ្វីៗខាង​ព្រះ​រាជាណាចក្រ​ជា​អាទិ​ភាព​ក្នុង​ជីវិត​អ្នក។ (ម៉ាថាយ ៦:៣៣) (២) អនុវត្ត​ជំនឿ​និង​ពឹងពាក់​ទៅ​លើ​ព្រះ​យេហូវ៉ា។ (កូរិនថូសទី២ ៤:១, ៧) (៣) អធិស្ឋាន​ទូល​ព្រះ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​និង​ដោយ​ឥត​ឈប់ឈរ​ឲ្យ​បាន​ជំនួយ។ (លូកា ១១:៨​-​១០) (៤) អនុវត្ត​តាម​និង​ប្រព្រឹត្ត​សម​ស្រប​តាម​សេចក្ដី​អធិស្ឋាន​របស់​យើង។—យ៉ាកុប ២:១៤, ១៧

៣ របៀប​ដែល​យើង​អាច​ពង្រីក​កិច្ច​បំរើ​របស់​យើង: យើង​ម្នាក់ៗអាច​មាន​គោល​បំណង​ចូល​រួម​ជា​ទៀងទាត់​រៀង​រាល់​ខែ​ក្នុង​កិច្ច​បំរើ។ ក៏​ប៉ុន្តែ តើ​អ្នក​បាន​ប្រុង​ប្រៀប​ចាប់​យក​គ្រប់​ឱកាស​ផ្សព្វផ្សាយ​ក្រៅ​ផ្លូវការ ទាំង​ខិតខំ​ប្រើ​ពាក្យ​ផ្សព្វផ្សាយ​ដែល​មាន​ខ្លឹមសារ​ជាង​ ដើម្បី​បង្កើន​ប្រ​សិទ្ធិ​ភាព​របស់​អ្នក ពេល​យើង​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​ និង​ដោយ​ខិតខំ​មាន​ការ​សិក្សា​ព្រះ​គម្ពីរ​ដែល​រីក​ចំរើន​ទេ? តើ​អ្នក​អាច​ត្រួសត្រាយ​ពេញ​ពេល​ឬ​ក៏​ជំនួយ ឬ​បំរើ​នៅ​កន្លែង​មួយ​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ខ្លាំង​ជាង​ទេ? បើសិន​ជា​អ្នក​គឺ​បង​ប្រុស​ម្នាក់​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ តើ​អ្នក​ខិតខំ​បំពេញ​តម្រូវ​ការ​ដើម្បី​ធ្វើ​ជា​អ្នក​ងារ​ជំនួយ​ឬ​អ្នក​ចាស់​ទុំ​ម្នាក់​ទេ? (ធីម៉ូថេទី១ ៣:១, ១០) តើ​អ្នក​អាច​ពង្រីក​កិច្ច​បំរើ​របស់​អ្នក​ដោយ​ចុះ​ឈ្មោះ​ខំ​ចូល​បំរើ​នៅ​បេតអែល ចូល​សាលា​បង្ហាត់​ខាង​កិច្ច​បំរើ ឬ​ក៏​ទទួល​ការ​បង្ហាត់​បង្រៀន​ជា​សាសនទូត​ម្នាក់​នៅ​ឯ​សាលា​គីលាត​ទេ?—លូកា ១០:២

៤ បង​ប្រុស​ម្នាក់​ដែល​ធ្លាប់​ធ្វើ​ការ​ពេញ​ពេល​បាន​ប្រើ​ពេល​ជា​ច្រើន​ក្នុង​ការ​លេង​កីឡា ហើយ​ត្រូវ​គេ​លើក​ទឹក​ចិត្ត​ឲ្យ​ផ្សព្វផ្សាយ​ពេញ​ពេល។ គាត់​ចាប់​ផ្ដើម​ត្រួសត្រាយ​ជំនួយ​និង​ក្រោយ​មក​កែ​ប្រែ​កាលៈទេសៈ​របស់​គាត់​ដើម្បី​ចូល​កិច្ច​បំរើ​ពេញ​ពេល។ ក្រោយ​មក គាត់​ចូល​រួម​សាលា​បង្ហាត់​ខាង​កិច្ច​បំរើ ដែល​បាន​ជួយ​គាត់​ឲ្យ​ទៅ​ជា​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​ឥឡូវ។ គាត់​មាន​ចិត្ត​សប្បាយ​ដែល​គាត់​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​លើក​ទឹក​ចិត្ត ដែល​គាត់​បាន​ទទួល​នោះ និង​ប្រាកដ​ក្នុង​ចិត្ត​ថា គាត់​គឺ​សប្បាយ​ជាង​ដោយ​ព្រោះ​គាត់​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ។

៥ ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ចំពោះ​អស់​អ្នក​ដែល​ប្រគល់​ខ្លួន​ក្នុង​ការ​បំពេញ​កិច្ច​បំរើ។ (អេសាយ ៦:៨) កុំ​ឲ្យ​អ្វី​សោះ​រារាំង​អ្នក​ពី​ការ​ពង្រីក​កិច្ច​បំរើ​របស់​អ្នក និង​ពី​ការ​ទទួល​នូវ​ការ​ពេញ​ចិត្ត​ថែម​ទាំង​អារម្មណ៍​ធូរ​ស្រាល​ខ្លាំង​ជាង​នោះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក