បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/៩៩ ទំ. ១-៣
  • យើងបានត្រូវបង្រៀនដោយព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យើងបានត្រូវបង្រៀនដោយព្រះយេហូវ៉ា
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ការបង្ហាត់បង្រៀនអ្នកបម្រើរាជាណាចក្រព្រះ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • សាលាកិច្ចបម្រើ ភ័ស្ដុតាងដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • សាលាបង្ហាត់ខាងកិច្ចបំរើប្រៀបដូចជាទ្វារយ៉ាងធំបើកឲ្យបំពេញកិច្ចបំរើ
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើមានសាលាអ្វីខ្លះសម្រាប់អ្នកត្រួសត្រាយពេញពេល?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
មើលបន្ថែមទៀត
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/៩៩ ទំ. ១-៣

យើង​បាន​ត្រូវ​បង្រៀន​ដោយ​ព្រះ​យេហូវ៉ា

១ ដោយ​ការ​ណែនាំ​ពី​ព្រះ នោះ​កម្មវិធី​អប់រំ​អន្តរជាតិ​មួយ កំពុង​ដំណើរ​ការ​នៅ​២៣៣​ប្រទេស។ គ្មាន​អ្វី​ដែល​លោកីយ៍​នេះ​អាច​ផ្ដល់​ឲ្យ ដែល​អាច​ប្រៀប​ស្មើ​នឹង​កម្មវិធី​នោះ​ឡើយ។ អ្នក​បង្រៀន​ដ៏​ឧត្តម​របស់​យើង ជា​ព្រះ​យេហូវ៉ា នោះ​ទ្រង់​កំពុង​តែ​បង្រៀន​យើង​ឲ្យ​ទទួល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ពី​ឥឡូវ​នេះ ដូច​ជា​ទ្រង់​បង្រៀន​យើង​ដើម្បី​ទទួល​ជីវិត​អស់កល្ប​ជានិច្ច។—អេសាយ ៣០:២០; ៤៨:១៧

២ សាលា​ទាំង​ប៉ុន្មាន​នៃ​ការ​អប់រំ​ពី​ព្រះ: សូម​ពិចារណា​មើល​សាលា​ទាំង​ប៉ុន្មាន ដែល​កំពុង​ដំណើរ​ការ​ដើម្បី​ជា​ប្រយោជន៍​សំរាប់​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ ដែល​ត្រូវ​ធ្វើ​ឡើង​ប្រចាំ​សប្ដាហ៍ ក្នុង​ប្រមាណ​៨៧​.​០០០​ក្រុមជំនុំ នោះ​កំពុង​តែ​ហ្វឹកហ្វឺន​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​រាប់​លាន​នាក់ ឲ្យ​ទៅ​ជា​អ្នក​បំរើ​ខាង​ដំណឹង​ល្អ​ដ៏​មាន​ប្រ​សិទ្ធិ​ភាព។ តើ​អ្នក​បាន​ចុះ​ឈ្មោះ​ក្នុង​សាលា​នោះ​ទេ? តើ​អ្នក​ក្នុង​ចំណោម​រាប់​ពាន់​នាក់​នោះ ដែល​បាន​ចូល​រួម​សាលា​កិច្ច​បំរើ​ត្រួស​ត្រាយ ដែល​មាន​រយៈ​ពេល​ពីរ​សប្ដាហ៍​នោះ​ទេ? ប្រហែល​ជា​ដោយសារ​ចំនួន​ម៉ោង​សំរាប់​ការ​ត្រួសត្រាយ​ពេញ​ពេល​បាន​ត្រូវ​កាត់​បន្ថយ នោះ​នឹង​ឲ្យ​អ្នក​ថែម​ទៀត​មាន​សមត្ថភាព​ត្រួសត្រាយ ហើយ​បំពេញ​តម្រូវ​ការ​ដើម្បី​ចូល​រួម​សាលា​នេះ។ សាលា​បង្ហាត់​ខាង​កិច្ច​បំរើ ដែល​មាន​ទូទៅ​ជុំវិញ​ពិភពលោក គឺ​ត្រូវ​បង្ហាត់​ក្នុង​រយៈ​ពេល​ពីរ​ខែ ហើយ​ឥឡូវ​ក៏​ត្រូវ​មាន​ជា​ភាសា​ទាំង​ឡាយ​ដែល​ត្រូវ​និយម​ប្រើ។ នោះ​កំពុង​តែ​ប្រដាប់​ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ដែល​មិន​ទាន់​រៀប​អាពាហ៍ពិពាហ៍ ឲ្យ​ទទួល​ឯកសិទ្ធិ​ធំ​ជាង​ខាង​ព្រះ​ធិបតេយ្យ។ ជា​ម្ដង​ម្កាល ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ ទទួល​នូវ​ការ​ណែនាំ​ពិសេស​នៅ​ក្នុង​សាលា​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ។

៣ អាគារ​ទាំង​ប៉ុន្មាន​នៅ​ឯ​មជ្ឈ​មណ្ឌល​អប់រំ​នៃ​ប៉មយាម នៅ​ទី​ក្រុង​ផាតឺ​សិន រដ្ឋ​ញូយ៉ក កំពុង​តែ​ត្រូវ​ប្រើ​ដើម្បី​ផ្ដល់​នូវ​ការ​ហ្វឹកហ្វឺន​ថ្នាក់​ខ្ពស់​ខាង​ព្រះ​ធិបតេយ្យ ក្នុង​សាលា​ពិសេស​បី​យ៉ាង។ វគ្គ​សិក្សា​នៃ​សាលា​ព្រះ​គម្ពីរ​គីលាត​នៃ​ប៉មយាម ដែល​មាន​រយៈ​ពេល​ប្រាំ​ខែ នោះ​ជួយ​ត្រៀម​អ្នក​បំរើ​ផ្សាយ​ដើម្បី​ធ្វើ​ជា​សាសនទូត​នៅ​បរទេស។ សមាជិក​គណៈ​កម្មាធិការ​សាខា​ពី​ប្រទេស​ទូទាំង​ពិភពលោក ក៏​ចូល​រួម​ក្នុង​វគ្គ​សិក្សា​ដែល​មាន​រយៈ​ពេល​ពីរ​ខែ អំពី​របៀប​រៀប​ចំ​សាខា។ នៅ​ខែ​ឧសភា ឆ្នាំ​១៩៩៩ វគ្គ​សិក្សា​ថ្មី​មួយ ដែល​មាន​រយៈ​ពេល​ពីរ​ខែ សំរាប់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ បាន​ចាប់​ផ្ដើម​ទាំង​មាន​សិស្ស​ចំនួន​៤៨​នាក់ ពី​សហរដ្ឋ​អាមេរិក និង​កាណាដា។ អ្នក​បំរើ​គ្រប់ៗរូប​របស់​ព្រះ​យេហូវ៉ា​នោះ នៅ​ទីបំផុត​ទទួល​ប្រយោជន៍​ដ៏​ប្រសើរ​ពី​ការ​បង្ហាត់​បង្រៀន​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​ផ្ដល់​ឲ្យ​តាម​រយៈ​សាលា​ផ្សេងៗទាំង​នេះ។

៤ បាន​ត្រូវ​បង្រៀន​ដើម្បី​គោល​បំណង​អ្វី? សមាជិក​គណៈ​អភិបាល​ម្នាក់​បាន​មាន​ប្រសាសន៍​ថា៖ «កម្មវិធី​អប់រំ​របស់​យើង​នៅ​ពេល​ថ្មីៗនេះ គឺ​ត្រូវ​រៀប​ចំ​ដើម្បី​នាំ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទៅ​ដល់​គ្រប់​ទិស​ទី ឲ្យ​ទទួល​ភាព​ចាស់​ទុំ​ដែល​ត្រូវ​ពណ៌នា​នៅ​សុភាសិត ១:១​-​៤»។ សូម​ព្រះ​យេហូវ៉ា​បន្ត​ប្រទាន​ដល់​យើង​ម្នាក់ៗនូវ​«វោហារ​ដូច​ជា​អ្នក​ដែល​បាន​រៀន​សូត្រ​ហើយ»។—អេសាយ ៥០:៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក