បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/៩៩ ទំ. ១
  • តើអ្នកមើលឃើញតែអាការៈក្រៅទេឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកមើលឃើញតែអាការៈក្រៅទេឬ?
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • មនុស្សទាំងអស់នឹងបានសង្គ្រោះ
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • កុំវិនិច្ឆ័យអ្នកឯទៀតដោយមើលតែសម្បកក្រៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរយកតម្រាប់តាមយុត្ដិធម៌របស់ព្រះយេហូវ៉ា
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ហេតុអ្វីសម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់យើងជារឿងសំខាន់?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/៩៩ ទំ. ១

តើ​អ្នក​មើល​ឃើញ​តែ​អាការៈក្រៅ​ទេ​ឬ?

១ នៅ​ពេល​យើង​បំពេញ​កិច្ច​បំរើ​សាធារណៈ​របស់​យើង គំនិត​ដែល​យើង​មាន​ភ្លាមៗ​អំពី​មនុស្ស​ខ្លះៗ​នោះ ប្រហែល​ជា​នាំ​ឲ្យ​យើង​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ចំពោះ​គេ។ ជា​ឧទាហរណ៍ តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​វិញ បើសិន​ជា​មាន​បុរស​ម្នាក់​ដែល​មាន​មុខ​សាហាវ តែង​តែ​សម្លឹង​អ្នក ពេល​ដែល​អ្នក​ត្រឡប់​ទៅ​ជួប​អ្នក​ជិត​ខាង​របស់​គាត់​នោះ ដែល​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​សេចក្ដី​ពិត? បង​ស្រី​ត្រួសត្រាយ​ម្នាក់ ដែល​បាន​ពិសោធន៍​នេះ បាន​សម្រេច​ចិត្ត​ទៅ​ជួប​បុរស​នោះ​ហើយ​និយាយ​ជា​មួយ​គាត់។ បុរស​នោះ​បាន​គារ​វៈ​តាម​របៀប​ឈ្លើយ។ ក៏​ប៉ុន្តែ គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែន ដែល​គាត់​បាន​ស្ដាប់​សារ​ព្រះ​គម្ពីរ​ហើយ​បាន​យល់​ព្រម​សិក្សា​ដោយ​មាន​ចិត្ត​រំភើប។ ជា​លទ្ធផល​ពី​ការ​មិន​វិនិច្ឆ័យ​ដោយ​សារ​អាការៈក្រៅ ផ្លូវ​មួយ​បាន​ត្រូវ​បើក​ដើម្បី​ឲ្យ​បុរស​នោះ​ព្រម​ទាំង​ប្រពន្ធ​របស់​គាត់​រៀន​សេចក្ដី​ពិត។

២ បង​ស្រី​មួយ​ទៀត​បាន​ត្រូវ​បន្លាច​ដោយ​អាការៈក្រៅ​របស់​យុវ​បុរស​ម្នាក់​ដែល​មាន​សក់​វែង។ ក៏​ប៉ុន្តែ បាន​បន្ត​ក្នុង​ការ​ផ្សព្វផ្សាយ​យ៉ាង​ខ្លី​ឲ្យ​គាត់ ពេល​គាត់​ចូល​ក្នុង​ហាង​ដែល​បង​ស្រី​នោះ​ធ្វើ​ការ។ ការ​ខិតខំ​របស់​បង​ស្រី​បាន​បង្កើត​ផល ហើយ​ឥឡូវ​នេះ​យុវ​បុរស​នោះ ជា​ស្មរបន្ទាល់​ម្នាក់​ដែល​បាន​ទទួល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ តើ​អ្វី​ដែល​នឹង​បង្ការ​យើង​មិន​ឲ្យ​ធ្វើ​ការ​វិនិច្ឆ័យ​ភ្លាមៗថា​មនុស្ស​បែប​នេះ​នឹង​មិន​តប​ឆ្លើយ​ទេ​នោះ?

៣ ការ​ធ្វើ​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ: ព្រះ​យេស៊ូ​បាន​ជ្រាប​ថា ទ្រង់​នឹង​សោយ​ទិវង្គត​ដើម្បី​មនុស្ស​ទាំង​អស់។ ដូច្នេះ ទ្រង់​មិន​បាន​ត្រូវ​ញញើត​ដោយ​អាការៈក្រៅ​របស់​មនុស្ស​ដទៃ​ទេ។ ទ្រង់​បាន​ទទួល​ស្គាល់​ថា សូម្បី​តែ​មនុស្ស​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​អាក្រក់ ក៏​អាច​យល់​ព្រម​ប្រែ​ចិត្ត​បើសិន​ជា​គេ​ទទួល​ជំនួយ​និង​ការ​ជំរុញ​ចិត្ត​ដ៏​ត្រឹម​ត្រូវ។ (ម៉ាថាយ ៩:៩​-​១៣) ទ្រង់​ក៏​បាន​ព្យាយាម​ជួយ​ទាំង​អ្នក​មាន​ទាំង​អ្នក​ក្រ។ (ម៉ាថាយ ១១:៥; ម៉ាកុស ១០:​១៧​-​២២) ចូរ​ឲ្យ​យើង​មិន​វិនិច្ឆ័យ​មនុស្ស​ដែល​យើង​ជួប​ក្នុង​កិច្ច​បំរើ ដោយ​សារ​អាការៈក្រៅ​របស់​គេ ទាំង​ធ្វើ​ឲ្យ​ខ្លួន​ខ្វាក់​មិន​អាច​ឃើញ​សភាព​ចិត្ត​ល្អ។ (ម៉ាថាយ ៧:១; យ៉ូហាន ៧:២៤) តើ​អ្វី​ដែល​អាច​ជួយ​យើង​ធ្វើ​តម្រាប់​តាម​គំរូ​ដ៏​ប្រសើរ​របស់​ព្រះ​យេស៊ូ?

៤ តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​យើង នោះ​យើង​បាន​ទទួល​ស្គាល់​ថា ព្រះ​បន្ទូល​របស់​ព្រះ​មាន​ឥទ្ធិពល​កែ​ប្រែ​គំនិត ចរិយា និង​បុគ្គលិកលក្ខណៈ​របស់​នរណា​ម្នាក់​បាន។ (អេភេសូរ ៤:២២​-​២៤; ហេព្រើរ ៤:១២) ដូច្នេះ កាល​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន នោះ​យើង​គួរ​រក្សា​ឲ្យ​មាន​អាកប្បកិរិយា​មួយ​ដ៏​វិជ្ជមាន ហើយ​ពឹង​លើ​ព្រះ​យេហូវ៉ា ជា​អ្នក​ដែល​មើល​ធ្លុះ​ចិត្ត​មនុស្ស​ជាតិ។—សាំយូអែលទី១ ១៦:៧; កិច្ចការ ១០:៣៤, ៣៥

៥ ទោះបី​អាការៈក្រៅ​របស់​គេ​គឺ​យ៉ាង​ណា​ក៏​ដោយ​ ចូរ​ឲ្យ​ការ​ផ្សព្វផ្សាយ​របស់​យើង​នូវ​ដំណឹង​ល្អ​ជា​មួយ​មនុស្ស​គ្រប់​បែប​យ៉ាង​ដោយ​មិន​រើស​មុខ​នោះ រួម​ចំណែក​ក្នុង​ចំរូត​ដ៏​ធំ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ។—ធីម៉ូថេទី១ ២:៣, ៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក