បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០១ ទំ. ១
  • «ព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់»
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ‹ដំណឹងល្អនេះនឹងត្រូវផ្សព្វផ្សាយ›ជាមិនខាន!
    ២០១០ កិច្ចបម្រើព្រះ
  • ចូរ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដូច​លោក​យេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរបន្ដផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះដោយចិត្ដក្លាហាន
    ចូរថ្វាយបង្គំព្រះពិតតែមួយ
មើលបន្ថែមទៀត
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០១ ទំ. ១

«ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់»

១ កិច្ចការ​ដ៏​ចំ​បង​របស់​ក្រុមជំនុំ​គ្រីស្ទាន គឺ​ជា​កិច្ចការ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​នេះ​នូវ​សារ​អំពី​ព្រះ​រាជាណាចក្រ។ (ម៉ាថាយ ២៤:១៤) នេះ​ជា​កិច្ចការ​ដ៏​ធំ​មហិមា​មែន។ ចំពោះ​អ្នក​សង្កេត​មើល​ជា​ច្រើន​នាក់ កិច្ចការ​នេះ​តម្រូវ​ធនធាន​ច្រើន​ជាង​លទ្ធភាព​របស់​យើង។ ចំពោះ​អ្នក​ឯ​ទៀត ការ​សម្រេច​កិច្ចការ​នេះ​មើល​ទៅ​ដូច​ជា​ធ្វើ​មិន​បាន​ឡើយ ដោយ​ព្រោះ​គេ​សើច​ចំអក​ដាក់​យើង ទាំង​ប្រឆាំង និង​បៀតបៀន​ដែរ។ (ម៉ាថាយ ២៤:៩; ធីម៉ូថេទី២ ៣:១២) អ្នក​សង្ស័យ​ខ្លះ​ជឿជាក់​ថា កិច្ចការ​នេះ​ជា​កិច្ចការ​ដែល​សម្រេច​មិន​បាន​ទាល់តែ​សោះ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់»។—ម៉ាថាយ ១៩:២៦

២ គំរូ​ដ៏​ល្អ​ដែល​គួរ​នឹង​ធ្វើ​តម្រាប់​តាម: ព្រះ​យេស៊ូ​បាន​ចាប់​ផ្ដើម​កិច្ច​បំរើ​ផ្សាយ​របស់​ទ្រង់ ជា​មនុស្ស​ម្នាក់​ដែល​ទាស់​នឹង​របប​លោកីយ៍​ទាំង​មូល​នេះ។ ក្នុង​ការ​ខំ​ប្រឹង​បង្អាក់​ទ្រង់​កុំ​ឲ្យ​បាន​ជោគជ័យ​នោះ អ្នក​ដែល​ប្រឆាំង​ទ្រង់​បាន​ធ្វើ​បាប​ទ្រង់​គ្រប់​បែប​គ្រប់​យ៉ាង និង​នៅ​ទីបំផុត​បាន​ធ្វើ​គុត​ទ្រង់​ដោយ​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់​ជា​ខ្លាំង។ យ៉ាង​ណា​ក៏​ដោយ​ នៅ​ទីបំផុត​នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ដោយ​មាន​ទំនុក​ចិត្ត​ថា៖ «ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ»។ (យ៉ូហាន ១៦:៣៣) នេះ​ជា​ការ​សម្រេច​មួយ​ដ៏​អស្ចារ្យ​មែន​ហ្ន៎!

៣ សិស្ស​របស់​ព្រះ​យេស៊ូ​ក៏​បាន​បង្ហាញ​ចិត្ត​គំនិត​ខ្នះខ្នែង​និង​ក្លាហាន​ដូច​គ្នា​ដែរ ក្នុង​កិច្ច​បំរើ​គ្រីស្ទាន​នោះ។ សិស្ស​ច្រើន​នាក់​នោះ​បាន​ត្រូវ​គេ​វាយ​នឹង​រំពាត់ វាយ​ដោយ​ដំបង បាន​ត្រូវ​ចាប់​ដាក់​គុក ទាំង​បាន​ត្រូវ​គេ​សម្លាប់​ផង​ដែរ។ ក៏​ប៉ុន្តែ គេ​បាន​«អរ​សប្បាយ ពីព្រោះ[គេ, ព.ថ.]បាន​រាប់​ជា​អ្នក​គួរ​នឹង​ទ្រាំ​សេចក្ដី​ដំនៀល ដោយ​ព្រោះ​ព្រះ​នាម​ទ្រង់»។ (កិច្ចការ ៥:៤១) ថ្វី​បើ​ទំនង​ជា​គ្មាន​លទ្ធភាព​ទទួល​ជោគជ័យ​ក៏​ដោយ​ ពួក​គេ​បាន​សម្រេច​អ្វី​ដែល​មើល​ទៅ​ដូច​ជា​មិន​អាច​ធ្វើ​បាន​ទាល់តែ​សោះ គឺ​ជា​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​«រហូត​ដល់​ចុង​ផែនដី​បំផុត»។—កិច្ចការ ១:៨; កូល៉ុស ១:២៣

៤ របៀប​ទទួល​ជ័យជំនះ​នា​បច្ចុប្បន្ន​យើង​នេះ: យើង​បាន​យល់​ព្រម​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​ដោយ​ចិត្ត​ខ្នះខ្នែង ថ្វី​បើ​ទំនង​ជា​គ្មាន​លទ្ធភាព​ទទួល​ជោគជ័យ​ទេ។ ថ្វី​បើ​មាន​បំរាម ការ​ធ្វើ​ទុក្ខ​បៀតបៀន ការ​ចាប់​ដាក់​គុក និង​របៀប​ឃោរឃៅ​ឯ​ទៀត​ដើម្បី​ខំ​បញ្ឈប់​យើង​ក៏​ដោយ​ យើង​នៅ​តែ​មាន​ជ័យជំនះ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អាច​ទៅ​ជា​អ៊ីចឹង​បាន? «ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​បន្ទូល​ថា៖ ‹មិន​មែន​ដោយ​ឥទ្ធិឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​អញ​វិញ›»។ (សាការី ៤:៦) ដោយ​មាន​ព្រះ​យេហូវ៉ា​គាំទ្រ​យើង គ្មាន​អ្វី​ទាល់តែ​សោះ​ដែល​អាច​បញ្ឈប់​យើង​បាន​ឡើយ!—រ៉ូម ៨:៣១

៥ នៅ​ពេល​ដែល​យើង​ផ្សព្វផ្សាយ គឺ​គ្មាន​ហេតុ​ឲ្យ​យើង​ទៅ​ជា​កំសាក ខ្លាច ឬ​គិត​ថា​ខ្វះ​សមត្ថភាព​នោះ​ឡើយ។ (កូរិនថូសទី២ ២:១៦, ១៧) យើង​មាន​មូលហេតុ​ដ៏​ល្អ​លើស​លប់​ដើម្បី​បន្ត​ទៅ​មុខ​ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​នឹង​ធ្វើ​អ្វី​ដែល​​«មនុស្ស​ធ្វើ​មិន​កើត»​វិញ!—លូកា ១៨:២៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក